តាមការបង្ហោះរបស់លោក អ៊ិន វិចិត្រ បានឱ្យដឹងថា Miss Earth Cambodia 2024 រដ្ឋា ភីយ៉ាដែត រងនូវអារម្មណ៍បាក់ទឹកចិត្តខ្លាំងខណៈកំពុងតំណាងប្រទេសកម្ពុជាចូលរួមប្រកួតនៅលើឆាកអន្តរជាតិក្នុងប្រទេសហ្វីលីពីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaDxhTS-7Nd8aqlegNrbKuFii_RKTlxIioGAoG_at6Yp1IuQCmbJgEO8G66bElg9qmqk_HNyxFp1jey-zNofIio7f3qsKfzGwXRT7wTnvRxXzinxRRlSLMQiUYKjEHaUwuZjeY0nse1gLBteCiWS2L2roFYIPczqtSNbYuHHPdytU5bUsGvKl7ZcK5YHkP/s2048/image_2024-10-24_09-01-52%20(2).png

ថ្មីៗនេះអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាមានការស្រងាកចិត្តយ៉ាងខ្លាំងបន្ទាប់ពីឃើញបវរកញ្ញា រដ្ឋា ភីយ៉ាដែត Miss Earth Cambodia 2024ដើរម៉ូតជាមួយសំលៀកបំពាក់មិនសូវស្រស់ស្អាតទាក់ភ្នែកទាំងបេក្ខនារីផ្សេងទៀតមានការស្លៀកពាក់ស្រស់ស្អាតជាងនេះ។ ទោះយ៉ាងណា លោក អ៊ិន វិចិត្រ បានបញ្ជាក់ថាសំលៀកបំពាក់ដែលនាងស្លៀកនេះគឺគេជាអ្នករៀបចំចំណែកឯសំលៀកបំពាក់ដែលកម្ពុជាត្រៀមទៅប្រកួតគឺស្រស់ស្អាតផ្លឹងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN69i4ANjgzxXkwUXWd56TV-FX1rI8QG7oTRnOMkYyMtXcmYGWitjDQzCIid9EXDIym0tWBuaxPtb7r2bUlCRQXUTuM64zqNv_kc32CUNKlYe6pBOXD17e7Fs0orkYSyYdFBM-rVNENoUzUf7mLnw9Hc_L7jvauJvw6XHODZfyxp3VUiIuk7IFxVlYzvF8/s1440/image_2024-10-24_09-01-54.png

លោក អ៊ិន វិចិត្រ បានបង្ហោះកាលពីយប់ថ្ងៃទី២៣ តុលា ថា «ខ្ញុំពិតជាសោកស្តាយក្តុកក្តួលណាស់ដែលខាងអន្តរជាតិរៀបចំឆុត Fashion ឱ្យ Rotha Phyadeth មិនបានស័ក្តិសម។ សូមបងប្អូនកុំយល់ច្រលំ ឆុតមកពីយើងភ្លឹងៗណាស់»។ លោកបង្ហោះទៀតថា «អ្នកណាមិនចង់ស្លៀកពាក់ឈុតស្អាត តែជា Fashion ខាងគេរៀបចំឱ្យយើងគ្មានជម្រើសទេ គេឱ្យអ្វី យើងមានតែស្លៀកពាក់ហ្នឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgViLs-hWe46_j7zbCqDkgRPXST67gJvgPZdY5SkpVsByM-ydzizFEr-3EfJZjZfDfHcJ-asfTlt6lRh6-GJsWR60JJEFMk65HjPp-FamwUO7G1zfpEVv0Er9BjdbMVpoMuXuNgPbE3Il6G_NOr1eak7LQb10_6PlPkKPRRECVQHS0VpgAu6zQZyiwf7tDK/s1800/image_2024-10-24_09-01-58.png

«Rotha Phyadeth ធ្លាក់ទឹកចិត្តខ្លាំងណាស់ គាត់នៅតែព្យាយាមដើរតម្រូវកម្មវិធីដើម្បីកម្ពុជា។ អ្នកល្អពេកហើយ។ សូមទាំងអស់គ្នាជួយលើកទឹកចិត្តគាត់ ហើយប្រាប់ត៏ៗគ្នាកុំឱ្យមានការយល់ច្រលំជាកំហុសគាត់»។ នេះជាការបញ្ជាក់ពីសំណាកលោក អ៊ិន វិចិត្រ ។ លោកបន្ថែមសេចក្តីទៀតថា «ខ្ញុំឃើញអ្នកខ្លះយល់ច្រលំ Comment ថាឱ្យគាត់។ ដើម្បីជាតិមួយនេះ គាត់ត្រូវរងគ្រោះពីរជាន់។ សូមមហាជនឈរពីក្រោយគាត់ ជួយការពារគាត់ លើកទឹកចិត្តគាត់ នៅពេលគាត់កំពុងធ្លាក់ទឹកចិត្តណាស់»។ «កម្ពុជារងគ្រោះណាស់ ប្រលងបវរកញ្ញាឆ្នាំនេះ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjApBGW3VVUeD48RlPGuSLu4aZpBQjca9cMnm4vGG3PnvJTe6JAFfWx8s6lCJ2Mi6x_xehPFFEQ6YOpS81MZLs_UHOo58utNQMXiKrdNi7azWPMLQR8xjfqdlwISQZcV_set9BcKp4oPIAN_0Dbc5IG23QKthouzNcgD8CMXAwREQXAaj6OnCLv4kLgs5FJ/s2048/image_2024-10-24_09-01-53.png

គួរបញ្ជាក់ថា Miss Earth Cambodia ២០២៤ រដ្ឋា ភីយ៉ាដែត ជាអតីតក្រុមការងារ SEA GAME ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនាពេលនោះ។ លើសពីនេះនាងក៏ជា អតីតបេក្ខនារី Miss Universe Cambodia 2023 តំណាងឱ្យ ខ្មែរកម្ពុជាក្រោម ផងដែរ។ ក្នុងពេលទៅប្រកួត នៅហ្វីលីពីន ភីយ៉ាដែត ទទួលបានការគាំទ្រយ៉ាងខ្លាំងពីហ្វេនៗនៅទីនោះ។ ថ្ងៃផ្តាច់ព្រ័ត្រ Miss Earth 2024 នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានបេក្ខភាពសរុប ៧៦នាក់៕