Home ព័ត៌មានអន្តរជាតិ ល្អាងភ្នំដែលវែងបំផុតក្នុងតំបន់អាស៊ី និងវែងបំផុតលំដាប់ទី៣ លើពិភពលោក ត្រូវបានគេដាក់ឈ្មោះថា «សារមន្ទីរល្អាងធម្មជាតិ»

ល្អាងភ្នំដែលវែងបំផុតក្នុងតំបន់អាស៊ី និងវែងបំផុតលំដាប់ទី៣ លើពិភពលោក ត្រូវបានគេដាក់ឈ្មោះថា «សារមន្ទីរល្អាងធម្មជាតិ»

84
0

ប្រទេសចិន ៖ ក្រុមអ្នកស្រាវជ្រាវចិន និងបរទេសបានសហការគ្នាស្រាវជ្រាវជាថ្មីក្នុងល្អាងសួងហឺ ដែលជាល្អាងមានប្រវែង វែងបំផុតនៅតំបន់អាស៊ី ហើយពួកគេរកឃើញថា ប្រវែងរបស់ល្អាងបានកើនឡើងបន្ថែមទៀតពុំគួរឱ្យជឿ ។ ការស្រាវជ្រាវនេះបានធ្វើឡើងចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikP5M2GESvgEZEGYlweQMM2ZKo8FB0QhKTCG-xAQFQmLJkchIkzSMJ3nemidp7MIjKU1LduQfBywWJ4LnUkLfKYB8T464w9ws9C2RMLq0wod2m5l645_JqFLn1KxeZV9sKkMX_PqS2fJMR4LqQvBj8LtqaI0M_tLFNUmZDk_fhO6nR-JyEztIFNVftiZjq/s1013/image_2024-10-26_11-48-45%20(2).png

សារព័ត៌មានស៊ីនហួរបានរាយការណ៍ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ថា ក្រុមអ្នកស្រាវជ្រាវអន្តរជាតិនិយាយថា ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រកម្រិតអន្តរជាតិ អំពីល្អាងសួងហឺ លើកទី២៣ ក្នុងខេត្តហ្គីចូវ នៅភាគនិរតីប្រទេសចិនឃើញថា ប្រវែងរបស់ល្អាងនេះកើនឡើងពី៤០៩គីឡូម៉ែត្រ រហូតដល់៤៣៧គីឡូម៉ែត្រ ។

ល្អាងសួងហឺ ត្រូវបានគេចាត់ទុកថា គឺជាល្អាងវែងបំផុតក្នុងតំបន់អាស៊ី, ល្អាងវែងបំផុតលំដាប់ទី៣ លើពិភពលោក និងជាល្អាងថ្ម Dolomite វែងបំផុតលើពិភពលោក ។ តាមការស្រាវជ្រាវចុងក្រោយបង្អស់បញ្ជាក់ថា ល្អាងនេះមានរន្ធតភ្ជាប់គ្នាចំនួន១១៥រន្ធ ដែលបានកើនឡើងពី១០៧រន្ធ ហើយក្នុងល្អាងមានហ្វូស៊ីលសត្វកើនឡើងផងដែរ ដូចជា ៖ ហ្វូស៊ីលខ្លាឃ្មុំយក្ស ២ក្បាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuntuPQXEzhjUMG5vVF0-fnK7AlrkoHf6PXEPjxn8RJcmDK2HmwvdrbE6X4cy9piCT1fwxLYziTQGpVvJRs9GEB_UxxQk3Tmdvr-gH0NvSExv-7PBIzZb2SWrlv7On8ETrYH6jPYEQ7vsT4UuBYe3sT5KjYCnnoIYEGdyV_BOMZ4NzPQTBdMSQOipxmbYL/s1013/image_2024-10-26_11-48-45.png

ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រជាច្រើនលើកកន្លងមក បានរកឃើញហ្វូស៊ីលសត្វខ្លាឃ្មុំយក្សជាច្រើនដុំ ហើយដុំហ្វូស៊ីលចាស់បំផុត គឺមានអាយុ១សែនឆ្នាំ ។ នេះបញ្ជាក់ថា ខ្លាឃ្មុំយក្សធ្លាប់រស់នៅខេត្តហ្គីចូវ ហើយបច្ចុប្បន្ន ខ្លាឃ្មុំប្រភេទនេះរស់នៅខេត្តស៊ីឈួន, សានស៊ី និងហ្គាន់ស៊ូ ។

លោក Jean Bottassi អ្នកស្រាវជ្រាវល្អាងជនជាតិបារាំង និងជាប្រធានក្រុមស្រាវជ្រាវលើកនេះ ដែលលោកមានបទពិសោធន៍ស្រាវជ្រាវល្អាងនៅចិនអស់ជាង៣០ឆ្នាំ និយាយថា ក្រុមអ្នកស្រាវជ្រាវបានស្កេនឡាស៊ែរ 3D ដើម្បីបង្កើនភាពត្រឹមត្រូវនៃការវាស់វែង ។ ក្រៅពីនេះ ពួកគេបានរកឃើញទន្លេក្រោមដីដ៏ធំទៀតផង ហើយអ្នកស្រាវជ្រាវសន្និដ្ឋានថា ទន្លេនេះ គឺជាមូលហេតុដែលធ្វើឱ្យប្រវែងល្អាងកើនឡើងបន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-9uxpZJ0pa3PePlQbvNJNOfRa5MMbmLO9Z3Htl6_PNZMmt3VCpqbYNYN-_xuIMuxn8mnKq-b6ucoUIob502-1sWNsXZNcyIyTKPAH1xt8KRtoP13l10Z-CZ8ary4UY60H3y7OLT4rVTKSqJbNulayC-LmIgN60YWRLB4ydiq5uecRin_0f8EbF8FALhhr/s1013/image_2024-10-26_11-48-45%20(3).png

លោកបន្តថា តាំងពីចុងឆ្នាំ១៩៨០ ក្រុមអ្នកស្រាវជ្រាវចិន និងបរទេសបានអាប់ឌេតប្រវែងរបស់ល្អាងម្តងហើយម្តងទៀត ហើយបានរកឃើញហ្វូស៊ីលក្នុងល្អាង និងសត្វមានជីវិតជាច្រើន ។ យើងចាត់ទុកថា នេះជាការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រដ៏សម្បូរបែប និងមានតម្លៃ ។

អ្នកស្រាវជ្រាវល្អាងជនជាតិបារាំងម្នាក់ទៀតឈ្មោះ Anne Cholin និយាយថា ល្អាងសួងហឺ គឺជាល្អាងពិសេសដ៏មានតម្លៃផ្នែកបុរាណវិទ្យា និងការសិក្សាពីបម្រែបម្រួលអាកាសធាតុក្នុងសម័យបុរាណ ។ ការរុករកល្អាង និងសមុទ្រជ្រៅលើអវកាស គឺជាវិធីយល់ដឹងពីពិភពលោកដែលយើងរស់នៅតាមបែបវិទ្យាសាស្ត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1q2kcEz0V_GxUeJ2BSQucFNxACCb9Dj6z0AMSpu4s350wI41XPKvD9ZfVig_GxfcHc9VQBgEslsylqmFXsfv16ca822d2XQqDp-O6czqELZqx2qcdTc9zMk_gvLzWF6EDUD2m6gkcuQpzJu1wBhqj2PAaWT51PZdok3vk8HO8Sg-48ODoLQBoimIb4Uis/s1020/image_2024-10-26_11-48-46%20(2).png

ការស្រាវជ្រាវក្នុងល្អាងសួងហឺ ប្រទេសចិន គឺមានការចូលរួមពីអ្នកស្រាវជ្រាវចិន, បារាំង, ព័រទុយហ្គាល់, បែលហ្សិក និងអ្នកស្រាវជ្រាវមកពីប្រទេសផ្សេងទៀត ។ ល្អាងសួងហឺ ត្រូវបានគេដាក់ឈ្មោះថា «សារមន្ទីរល្អាងធម្មជាតិ» ហើយក្រុមអ្នកស្រាវជ្រាវមកពីប្រទេសនានាបានស្រាវជ្រាវក្នុងល្អាងនេះ យ៉ាងហោចណាស់ ២២លើក គិតចាប់ពីឆ្នាំ១៩៨៨ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVdyFGFEftf1ZTJQ62-oGpMssf2RfchjbLy58pqr52hgLq3r2_F4-ZwBDp6IMolP8d14bR1y6XXwy1dOEhx7roa60ZQJbtwU6xHS6KDFcWtt07dFK-WjYa3x6vniJCr9X8bFzQ4OWvjB40cxxadGn4vmbsvpDpUjramy8zg2P79s3SEJLoGSxv73DtVUhp/s1013/image_2024-10-26_11-48-46.png