កម្មវិធី Afterlife: Into Wonderland ក្រោមការសហការរវាងក្រុមហ៊ុន Khmer Beverages និង EDM Cambodia អបអរថ្ងៃបុណ្យ Halloween ធំជាងគេនៅព្រះរាជាណាចក្រកម្ពុជាកាន់តែកៀកមែនទែនហើយ ខណៈសិល្បករក្នុងនិងក្រៅស្រុកនឹងមានវត្តមានក្នុងកម្មវិធីនេះផ្តល់ភាពសប្បាយរីករាយដល់ទស្សនិកជនរហូតដល់ទៅ៧ម៉ោង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT83pKBy9T8ANFbolIIf3Kf610BEzyK-pGMvQIwHzJKSycIkVntomz8WdwjhxkkYeNKOk2fjS215WFB2iRkv8qc74M6nIyBicamGN1bumughFAmtE4RHk-ZuD_C-Ec9y0XKbQ6jh0zToMH5CrlRG_iVK8K6eWWMOd6gZoo5L2qh_jvtV2yxdRhRIMTSmZg/s1400/image_2024-10-26_10-05-34%20(2).png

ភ្ញៀវពិសេសពីតារាចម្រៀង Kwan ម្ចាស់បទដ៏ល្បីល្បាញ«មេឃបើកថ្ងៃ» DJ ជនជាតិសិង្ហបុរីដ៏ស្រស់សង្ហា Wukong រួមទាំង DJ កំបាំងមុខ MOJI នឹងមានវត្តមានក្នុងកម្មវិធីដ៏ធំសម្បើមខាងនេះធានាមិនឱ្យទស្សនិកជនចូលរួមខកបំណង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikvmMoYY0cwuxul1256BC5nk76FhQy3LmwqIbCvCIrLsLpSw3i9buihbeLDmDe1zqTi0zY8FIE9C4AAYaXD_2al8n8Hl_Mv9QLAx79Vv0jUG_Po_pv-GRqXH7lXyaB8iTDAYLrVNe9jJ9BYNdYOOrSZYtOtZDF_2M8q8FPgnAI7eAZT3INFv3uCc9PCigp/s1000/image_2024-10-26_10-05-34%20(3).png

Afterlife: Into Wonderland ក្រោមការសហការរវាងក្រុមហ៊ុន Khmer Beverages និង EDM Cambodia ប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៤ នៅ Hotel Cambodiana ចាប់ពីម៉ោង៤ល្ងាចរហូតដល់ម៉ោង១១យប់។ ហើយសំបុត្រសម្រាប់ការចូលរួមក្នុងកម្មវិធីនេះគឺមានដាក់លក់នៅប្រព័ន្ធអនឡាញ wonderpass ។ គូសបញ្ជាក់ថា កម្មវិធីនេះគឺតម្រូវឱ្យទស្សនិកជនចូលរួមមានអាយុចាប់ពី១៨ឆ្នាំឡើងទៅហើយចំនួនសំបុត្រក៏មានកំណត់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTtLnRjaoaintGE9CLjuT8RshFDGRpqgUT7Jcpdwt7roM1N7E8y7yrUWu1RZLiNibZGQWv_URPZd1Hr_fLWyUgeUquB3wFx1WJYhHS3TD855CS0UJPZUk7AD0aalXjA4NVBraGOvBrztKuMxzWgrLY3trS2dmMSU0kwut_iDSa4UjisQ9clfdiKdS-YngB/s1440/image_2024-10-26_09-34-23.png

សូមរម្លឹកផងដែរថា DJ Wukong ទើបតែបានជាប់ចំណាត់ក្នុងបញ្ជីកំពូលDJ ទាំង១០០នៅទូទាំងពិភពលោកដោយលោកស្ថិតនៅលេខរៀងទី៨៧ ជាមួយនឹងកំពូល DJ ជាច្រើនរូបទៀត។ DJ Wukong គឺធ្លាប់មកសម្តែងនៅប្រទេសកម្ពុជាជាច្រើនដងថែមទាំងធ្លាប់បានសម្តែងជាមួយ ក្រុម La cima ថែមទៀត៕