សហរដ្ឋអាមេរិក៖ អ្នកវិទ្យាសាស្ត្រអាមេរិកបានបង្កើតបច្ចេកវិទ្យាថ្មីសម្រាប់ដាំរុក្ខជាតិក្នុងទីងងឹត ជាមួយគោលបំណងផ្លាស់ប្តូរវិស័យកសិកម្មយ៉ាងឆាប់រហ័ស ធ្វើឱ្យកសិកម្មកាន់តែមានប្រសិទ្ធភាព និរន្តរភាព និងសម្របខ្លួនទៅនឹងបរិស្ថានដូចជាលំហ ក៏ដូចជាធ្វើឱ្យទីផ្សារម្ហូបអាហារមានស្ថេរភាព។.png)
បច្ចេកវិទ្យាថ្មីនេះមានឈ្មោះថា Electric Agriculture ឬអគ្គិសនីកសិកម្ម ដែលមានសក្តានុពលក្នុងការដោះស្រាយបញ្ហាមិនមានប្រសិទ្ធភាពជាច្រើននៃកសិកម្មបែបប្រពៃណី ដូចជាទាមទារទឹក ជី និងដីច្រើនដើម្បីដាំដំណាំ។ .png)
ប្រព័ន្ធនេះនឹងជំនួសរស្មីសំយោគប្រពៃណី ជាមួយនឹងប្រតិកម្មបំប្លែងកាបូនឌីអុកស៊ីត (CO2) ប្រកបដោយប្រសិទ្ធភាពទៅជាម៉ូលេគុលសរីរាង្គដែលរុក្ខជាតិអាចប្រើប្រាស់បាន។ មានន័យថា បច្ចេកវិទ្យានេះនឹងជួយយើងដាំដុះរុក្ខជាតិដោយសេរី ដោយមិនបាច់ខ្វល់ពីលក្ខខណ្ឌអាកាសធាតុនោះទេ យើងចង់ដាំពេលណាខែណាក៏រុក្ខជាតិទាំងនោះលូតលាស់ល្អដែរ។ ដូច្នេះបច្ចេកវិទ្យា Electric Agriculture អាចបម្រើជាវិធីសាស្រ្តដ៏មានប្រយោជន៍បំផុតមួយសម្រាប់ផលិតអាហារបន្ថែមនៅពេលចាំបាច់។
ជាការពិតណាស់ នៅពេលដែលអាកាសធាតុប្រែប្រួល វានឹងប៉ះពាល់ដល់វិស័យកសិកម្មបែបប្រពៃណី ដូច្នេះការបង្កើតបច្ចេកវិទ្យាផលិតកម្មស្បៀងកម្រិតខ្ពស់នេះ នឹងកាន់តែមានសារៈសំខាន់ក្នុងការធ្វើឱ្យទីផ្សារម្ហូបអាហារមានស្ថេរភាព ក៏ដូចជាជួយគាំទ្រដល់ចំនួនប្រជាជនដែលកំពុងកើនឡើង។ Electric Agriculture មានសក្តានុពលក្នុងការដោះស្រាយបញ្ហាលេចធ្លោមួយចំនួននៃកសិកម្មបែបប្រពៃណីដូចជា ទាមទារទឹក ជី និងដីច្រើនដើម្បីដាំដំណាំ។ 
កសិកម្មនឹងផលិតអាហារក្នុងបរិយាកាសគ្រប់គ្រង ដែលអនុញ្ញាតឱ្យមានការគ្រប់គ្រងធនធានច្បាស់លាស់ជាងមុន និងកាត់បន្ថយផលប៉ះពាល់បរិស្ថាននៃការធ្វើកសិកម្ម។ លើសពីនេះ វិធីសាស្ត្រនេះក៏អាចកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយការផលិតស្បៀងពីគំរូអាកាសធាតុ និងការប្រែប្រួលតាមរដូវ។ ដូច្នេះបច្ចេកវិទ្យាទំនើបនេះនឹងដាក់ដំណើរក្នុងប្រទេសអាមេរិកឆាប់ៗនេះ៕










