ភ្នំពេញ ៖ នៅរយៈពេលប៉ុន្មានថ្ងៃមុននេះ លោកឧកញ៉ាហ៊ួត ជា អគ្គនាយកក្រុមហ៊ុនហ៊ួត ជា បានបង្ហោះផ្សព្វផ្សាយ និងឡាយហ្វេសប៊ុកតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនថាមានអ្នកឧកញ៉ាម្នាក់ទិញការ៉ូរបស់លោក អត់ទាន់សងលុយហើយប្ដឹងលោក ។ ប៉ុន្តែរឿងរ៉ាវមកដល់ពេលនេះ បានដោះស្រាយចប់សព្វគ្រប់ បន្ទាប់ពីលោកឧកញ៉ាហ៊ួត ជាបានទទួលស្គាល់កំហុស និងយល់ព្រមសងការខូចខាតទៅក្រុមហ៊ុនរបស់អ្នកឧកញ៉ាម្នាក់នោះ ក្រោយពេលអ្នកឧកញ៉ាបានយល់ព្រមដកពាក្យបណ្ដឹង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnhX-x1Hhf9m4tVUk976h_jJXbnNSg7_ZB3B-o-8RLTf1pEEwpH7xF2qoH6dNwaERUWC5-1DyqPRu29txdmb6CZaCzY12291hwA0Ba7pk1yoOatmmHKoYuMKlmqdZBLryyAMJ8VvoeiIOxQ9twVOL_k43u7KLPDfzUCEWPBxkcSCevSpJF_5nmRWIiRr4A/s1024/image_2024-10-26_10-00-32.png

បើតាមការផ្សព្វផ្សាយរបស់លោកឧកញ៉ាហ៊ួត ជា មិនបានបញ្ចេញឈ្មោះថាអ្នកឧកញ៉ាម្នាក់នោះ ឈ្មោះអ្វីនោះទេ តែលោកបានបង្ហាញអក្សរ កាត់ថាអ្នកឧកញ៉ា ស.ឬ ហើយនៅល្ងាចថ្ងៃទី២៥ តុលា ២០២៤ លោកឧកញ៉ាហ៊ួត ជា ក៏បានចេញវីដេអូជាថ្មីម្ដងទៀត ដើម្បីសុំទោសដល់អ្នកឧកញ៉ា ស.ឬ និងរៀបរាប់ពីកំហុសរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyzXkH3qjDLoPw0oE5IEmA1ALJT0HjSMdPq8BtPDUCspDVBvREHVTOKMWFTTL65xjVBSDZxsII-ldevKpeDS3QE24UV2kJeVz-dZfBDw8uGZuwg5cZfJD2GDdOHgz0kSFYi74WnQKDnEfF4B4PbA8hQMdbmAZbn0Kkicu4qtxlYeFIQCjw2yFCiSL8R3MM/s2048/image_2024-10-26_10-00-33.png

តាមរយៈការផ្សាយផ្ទាល់ តាមទំព័រហ្វេសប៊ុករបស់លោកឧកញ៉ាហ៊ួត ជា លោកបានសុំទោសដល់អ្នកឧកញ៉ា ស.ឬ ក្នុងករណីដែលលោកបានធ្វើការផ្សព្វផ្សាយកន្លងមក នាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកឧកញ៉ា ស.ឬ ហើយលោកឧកញ៉ាហ៊ួត ជា ក៏បានទទួលស្គាល់កំហុសក្នុងការផ្គត់ផ្គត់សម្ភារៈសំណង់ទៅកាន់ក្រុមហ៊ុន និងការដ្ឋានរបស់អ្នកឧកញ៉ា ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCRAs0y9So12pXmsxp9STuU1Jrhvgv4bP3J13AAMarsNQikFL8qAgp0dFHxPUaPksZwe44vqCLN0aY8fn6woeH9PfTFtrDB3R5PnL63msALwIxpuWJduYuLqSlS0mDioXt5w2KeyEmuwCVrIvMjQIoBWJkShLFXb99xMfw7eZqxq7PYGsS1zlrTxDdCkGn/s1280/image_2024-10-26_10-00-34.png

លោកឧកញ៉ាហ៊ួត ជា បានយល់ព្រមក្នុងការផ្ដល់សំណង ជួសជុលកែតម្រូវជូនទៅអ្នកឧកញ៉ា ស.ឬ តាមកិច្ចសន្យាដែលបានព្រមព្រៀងគ្នា ។ លោកថា៖« ជាក់ស្ដែងមែនទែនទៅ ខាងអ្នកឧកញ៉ា ស.ឬ មិនបានជំពាក់ប្រាក់ខ្ញុំ ដូចការបង្ហោះព័ត៌មានទេ តែខ្ញុំទៅវិញទេដែលជំពាក់ប្រាក់អ្នកឧកញ៉ា ហើយខ្ញុំបាទសូមយល់ព្រមទូទាត់សងប្រាក់ទៅអ្នកឧកញ៉ាវិញ » ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPKR9lG_Bnk6SXQJAiYz_QQmR9jbbQ8ML5TKzZKuVmTWxQCqqdtua_A9naqE-1xpD5-qpusX6VgocLPuG_9FNXcu5hqE5Ke0d5O5fgWRTbszey7vNxCeHZOjk61UNoyqDwnr8hGMKhUq4-O1SI7BJsb2xAiNeHeBHlnWQ9HR96BBGku8Tzo3vBbkRbrVRz/s1512/image_2024-10-26_10-00-36.png

លោកហ៊ួត ជា បានសម្ដែងការសោកស្ដាយជាខ្លាំង ដែលមានការសម្រេចចិត្តលឿនក្នុងការបង្ហោះព័ត៌មានផ្សព្វផ្សាយ តាមបណ្ដាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមដល់អ្នកឧកញ៉ា ស.ឬ ហើយលោកក៏បានសូមថ្លែងអំណរគុណដល់អ្នកឧកញ៉ាដែលបានយល់ព្រមដកពាក្យបណ្ដឹង និងសូមអរគុណដល់សមាគមឧកញ៉ាកម្ពុជា ដែលបានជួយសម្របសម្រួលក្នុងករណីរបស់លោក និងអ្នកឧកញ៉ា ស.ឬ ៕