ទន្តពេទ្យជាច្រើនរូបបានណែនាំថា ហាមបរិភោគអាហារក្នុងអំឡុងពេល២ម៉ោងនេះដាច់ខាត ប្រសិនបើលោកអ្នកចង់ឱ្យធ្មេញរឹងមាំល្អ ។ គួរតែដុសសម្អាតធ្មេញឱ្យបានទៀងទាត់ ជាពិសេស ត្រូវដុសធ្មេញមុនបរិភោគអាហារពេលព្រឹកជានិច្ច ដើម្បីថែទាំសុខភាពមាត់ធ្មេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-on2WMAozX2CTGpLZbmQJPnD6KS09EUwK_Ege8d2tUQjG3QGxvCq_lTNOYWD7pdzESAppPJPxtb2uKIhHoAi83HkVrZaQ9jn1TOFyOH-g7BBg7Mi1rJlcNVVJJH9puheMliQ671a4sEBFeMKvkhvWw4vA_94iB1ggKTylTqkjtZfyZSROQsf1aNCfTHTs/s1000/image_2024-12-04_09-34-08%20(2).png

លោក Alex Fu ជាគ្រូពេទ្យធ្មេញបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន New York Post អំពីការថែទាំធ្មេញថា ការដុសធ្មេញចំនួន២លើកក្នុង១ថ្ងៃ ពុំទាន់គ្រប់គ្រាន់ដើម្បីធ្វើឱ្យធ្មេញរឹងមាំទេ ។ វិធីការពារកុំឱ្យធ្មេញឆាប់ខូច ឬពុកធ្មេញ គឺក្រោយពីបរិភោគអាហាររួចហើយ ចូរកុំប្រើប្រាស់ធ្មេញ ឬកុំទំពារអ្វី រយៈពេល២ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii0uzjKaYIslu6-bfptu3kHXEmHkfJjvStXhkwoqsreLJnlsLkdL7_TUGc2mFqNz1EI6tRFGuW96di2eYyGES3EHwgnM3S9vrFa83YpMYpk2wMyrp_KNBjGdg0RuyoNLiUxZLdWpwoncJQlc8EyCLmLtlrS-SY7auMar-38vNHlI4Jrkm_0O1LA1fzeJrL/s512/image_2024-12-04_09-34-08%20(3).png

លោកនិយាយថា ៖ «គួរទុកឱ្យសារធាតុក្នុងទឹកមាត់សម្អាត និងបន្ថែមសារធាតុរ៉ែដល់ធ្មេញតាមធម្មជាតិ យ៉ាងហោចណាស់ ២ម៉ោង ក្រោយការបរិភោគអាហាររួច ។ វានឹងជួយកាត់បន្ថយការពុក និងសឹកធ្មេញ ពីព្រោះក្រោយបរិភោគអាហាររួច សារធាតុ PH ក្នុងទឹកមាត់នឹងកើនឡើង ហើយវាជួយការពារធ្មេញតាមរយៈការបន្ថែមសារធាតុរ៉ែ ។ រីឯការជ្រើសរើសអាហារល្អៗនឹងជួយឱ្យសុខភាពមាត់ធ្មេញល្អ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKsjXxmJSYpfD6EfNCEsT5tP3mpkPjOXdXc5T1VRQieIXIAsLqtBs2dQ52PuYHXruiay1QJMTTAJ_f1GVeNTwQ7C12ZQ5QRECKOu6Zuy4Iy86rMPbywTjszLWXGsWpZv1wqmAn_0tKWQVmJ6cPtztJjOaWgTV13w6KldiAPi2Pv522Ac8XlegAOsvMiSKQ/s1140/image_2024-12-04_09-34-07.png
ការណែនាំនេះ គឺស្របគ្នានឹងលោកស្រី Whitney DeForgio មានជំនាញសុខភាពមាត់ធ្មេញ ដែលធ្លាប់ផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន The Post ថា បើចង់បានធ្មេញសស្អាត គួរតែចៀសវាងអាហារមួយចំនួន ដូចជា ៖ Pasta, Cereals, Cracker និងដំឡូងបារាំងបំពង ពីព្រោះអាហារទាំងនេះមានកាបូអ៊ីដ្រាតប៉ះពាល់ធ្មេញ ហើយវានឹងបំបែងទៅជាស្ករពេលយើងទំពារអាហារក្នុងមាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTQJI-dSLfboAG1USk-Ki4GcPJbX_olsh4GsmFTAuR2gB8fSahu-VO77KlDVMbKZQmEpU7puQRYsIA1aTZaNogM_pFdrkLAwig6Tqf4tTh7Y1zjHtm5D00dFgtOvtW7Un_bC0w7_V3GGkSEKbMfedvtYQZIXStculO3g3WSx4vb9hjEJbnqZjhwsFRDSZQ/s1000/image_2024-12-04_09-34-08.png

កាបូអ៊ីដ្រាតនឹងធ្វើឱ្យក្នុងមាត់មានជាតិអាស៊ីតច្រើន បន្ទាប់មក ទឹកមាត់នឹងពិបាកកម្ចាត់អាហារស្អិតចេញពីធ្មេញ ព្រមទាំងប្រឈមជាមួយការពុកធ្មេញ ។ គួរតែបរិភោគការ៉ុត ពីព្រោះវាល្អសម្រាប់ធ្មេញ និងសុខភាព រីឯសារធាតុស៊ីលីតូលក្នុងស្ករកៅស៊ូ អាចជួយដល់ការផលិតទឹកមាត់មានប្រយោជន៍ ពីព្រោះវាជាសារធាតុផ្អែមតាមធម្មជាតិ និងផ្តល់នូវប្រយោជន៍ច្រើនជាងសារធាតុ Aspartame ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_huLE6VYtQYbT8Bc_aQiSlH3C81PdwqGWkawYabknTudfxl5T7o8Dainm8l0zt0ZiH_GNUEYYDGqzAnuy0VdZLqa8LykRXEktNUZN6VUAeVZHzCN5CTLzD77aGHwIELYkVYcmkEanmQAC1IU-sCNYuBLMd1HwT5wjoqjdOBCt7vxtahznPotwTVvEaLyg/s1200/image_2024-12-04_09-34-09%20(2).png

ដោយឡែក គ្រូពេទ្យធ្មេញនៅប្រទេសអង់គ្លេសនិយាយថា ការដុសធ្មេញមុនបរិភោគអាហារពេលព្រឹក វានឹងជួយការពារធ្មេញពីជាតិអាស៊ីតក្នុងអាហារ និងភេសជ្ជៈ ហើយជួយឱ្យយើងមានអារម្មណ៍ស្រស់ថ្លា ។ ប៉ុន្តែបើចង់ដុសធ្មេញក្រោយបរិភោគអាហារពេលព្រឹករួច គួររង់ចាំរយៈពេល៣០នាទីសិន ដើម្បីឱ្យធ្មេញអាចបំពេញសារធាតុរ៉ែរឹងមាំឡើងវិញ ក្រោយពីទំពារអាហារមានជាតិអាស៊ីត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ7HLn4G0sac0TV5DJ8SKtpvFFmGi7bEZoJZjUdlgDCI9Yi6w_qoU08i1jfSSVouy4r1WOadAvv9hOEv99yNJK5YbCO2F3ymIzp9zI5cho-oW4mq0OYagGZeTEtO_dZ26WihSj1ImHRetTOW1Pvg-38W5BsQIekWegq7FOlfZAtsDFD0Cbzr3sS_mDCcqo/s1000/image_2024-12-04_09-34-09.png

បើយើងដុសធ្មេញភ្លាមៗក្រោយទំពារអាហាររួច គឺអាចនឹងប៉ះពាល់ធ្មេញ, អញ្ចាញធ្មេញ និងឆាប់ពុកធ្មេញ ។ ហេតុនេះ គួរតែទម្លាប់ដុសធ្មេញមុនបរិភោគអាហារពេលព្រឹកជានិច្ច ដើម្បីកម្ចាត់មេរោគយ៉ាងច្រើនក្នុងមាត់ក្រោយពីបានសម្រាកពេលយប់ ៕