Krish Arora អាយុ ១០ ឆ្នាំមកពីសាលា Hounslow របស់ចក្រភពអង់គ្លេស បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹង IQ ១៦២ ខ្ពស់ជាងអ្នកប្រាជ្ញរូបវិទ្យា Albert Einstein និង Stephen Hawking ទៅទៀតដែល IQ របស់ពួកគាត់ត្រូវបានគេប៉ាន់ស្មានថាមានត្រឹមតែ ១៦០ ប៉ុណ្ណោះ។.png)
នេះបើយោងតាមគេហទំព័របរទេសចុះផ្សាយថា កុមារា Krish Arora មាន IQ រហូតដល់ ១៦២ និងមានសមត្ថភាពពិសេសជាច្រើន។ ក្មេងប្រុសរូបនេះកាលពីអាយុ ៤ ឆ្នាំអាចដោះស្រាយបញ្ហាគណិតវិទ្យាដ៏ស្មុគស្មាញត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ហើយអាចអានមេរៀនយ៉ាងស្ទាត់ជំនាញបំផុត។
អ្នកស្រី Nischal ដែលជាម្តាយរបស់ Krish Arora បាននិយាយថា នៅអាយុ ៤ ឆ្នាំសមត្ថភាពសរសេររបស់ Krish គឺល្អខ្លាំងណាស់ លើសពីនេះក្មេងប្រុសម្នាក់នេះក៏ធ្លាប់លលេងអុកឈ្នះគ្រូចំនួន ៤ ដងផងដែរ។ Krish Arora ក៏មានទេពកោសល្យពីធម្មជាតិសម្រាប់តន្ត្រីផងដែរ បន្ទាប់ពីសិក្សាព្យាណូបានត្រឹមតែ ១ ឆ្នាំកន្លះ Krish ទទួលបានកម្រិត ៨ ដែលជាសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់។

លើសពីនេះ Krish គឺមានសមត្ថភាពដ៏កម្រមួយដោយការស្តាប់ភ្លេងតែម្តង អាចលេងព្យាណូបានដោយមិនចាំបាច់បង្រៀន មានន័យថាគាត់អាចកំណត់ចំណាំភ្លេងនីមួយនៅលើព្យាណូ ដោយខ្លួនឯងបាន។ ថ្មីៗនេះ Krish ត្រូវបានអង្គការ Mensa ដែលជាអង្គការដ៏មានកិត្យានុភាពសម្រាប់មនុស្សឆ្លាតបំផុតក្នុងពិភពលោកទទួលស្គាល់សមត្ថភាពដ៏ពូកែអស្ចារ្យនេះ ដោយអនុញ្ញាតឱ្យចូលរៀននៅសាលា Queen Elizabeth’s School ដែលជាវិទ្យាល័យកំពូលឈានមុខមួយនៅក្នុងប្រទេសអង់គ្លេស។ .png)
ទន្ទឹមនឹងនេះប្អូនស្រីភ្លោះរបស់ Krish ដែលមានឈ្មោះថា Keira ក៏មានភាពឆ្លាតវៃ និងមានទេពកោសល្យខ្លាំងពូកែផងដែរ។ នាងត្រូវបានគេទទួលចូលរៀននៅវិទ្យាល័យចំនួន ៤ ក្នុងប្រទេស ដោយសារសមត្ថភាពរបស់ពួកគេឆ្លាតជាងមនុស្សដទៃ ទោះអាយុតិចក៏គេឱ្យចូលរៀនថ្នាក់វិទ្យាល័យជាមួយមនុស្សធំដែរ៕










