Home ព័ត៌មានអន្តរជាតិ Wow ពិតជាអស្ចារ្យមែន! ព័ត៌មានដ៏ល្បីរបស់ពិភពលោក The Straits បានផ្សាយពីកន្លែងទេសចរណ៍ដ៏ស្រស់ស្អាតខ្លាំងចំនួន ៥ នៅអាស៊ីអាគ្នេយ៍ដែលអ្នកគួរទៅលេងនៅរដូវរងារ ហើយក្នុងនោះក៏មានឈ្មោះប្រទេសខ្មែរយើងដែរ

Wow ពិតជាអស្ចារ្យមែន! ព័ត៌មានដ៏ល្បីរបស់ពិភពលោក The Straits បានផ្សាយពីកន្លែងទេសចរណ៍ដ៏ស្រស់ស្អាតខ្លាំងចំនួន ៥ នៅអាស៊ីអាគ្នេយ៍ដែលអ្នកគួរទៅលេងនៅរដូវរងារ ហើយក្នុងនោះក៏មានឈ្មោះប្រទេសខ្មែរយើងដែរ

88
0

យោងតាមអ្នកយកព័ត៌មានរបស់កាសែត The Straits Times ដែលមានឈ្មោះថា Lydia Yang បានចែករំលែកថា សម្រាប់ភ្ញៀវទេសចរដែលចូលចិត្តឡើងភ្នំគយគន់ទេសភាព តំបន់ទាំង ៥ នៃប្រទេសអាស៊ីអាគ្នេយ៍នេះគឺពិតជាស្រស់ស្អាត និងទាក់ទាញខ្លាំងណាស់ ជាពិសេសនៅរដូវរងារតែម្តង ដែលកន្លែងទាំងនោះរួមមាន៖

១.ភ្នំកំពង់ត្រាច៖ ភ្នំកំពង់ត្រាចមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣៦ ក្នុងឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត ប្រទេសកម្ពុជាយើង។ ភ្នំនេះគឺជារមណីយដ្ឋានធម្មជាតិនិងប្រវត្តិសាស្ត្រមួយ ដែលទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរដែលចង់ទៅកម្សាន្តនៅតំបន់ទេសភាពប្លែកភ្នែក ខ្យល់អាកាសបរិសុទ្ធ រូងភ្នំមានខ្យល់ត្រជាក់ ជាពិសេសគឺបទពិសោធន៍ឡើងភ្នំតែម្តង ដែលអាចធ្វើឱ្យអ្នកលោកអ្នកទៅកម្សាន្តនៅទីនេះទទួលបានអារម្មណ៍ស្រស់ស្រាយបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpXW9tb-KTuF7gz-oIVXWvLqxngD0tcCQb5VerZtWqf90MMtQWSMoEODyFawHb_sGI5gVj94nviWj-cA3XCRmtu2mRGte8K4UQgH33wEjTNVSxicW9cXo391JC-Zgf5e7qJq_5iQ1m7S2PNa3nRt0UGzEHCuy3oaLmjCBaQLCiY3YpJyveoe7hXOk3zWVt/s1280/image_2024-12-04_09-47-10.png

២.តំបន់ Thakhek៖ តំបន់ Thakhek មានទីតាំងស្ថិតនៅភាគកណ្តាលប្រទេសឡាវ ជាប់ព្រំដែនប្រទេសថៃ។ តំបន់នេះមានភាពល្បីល្បាញខ្លាំងដោយសារផ្លូវឡើងភ្នំចម្រុះជាង ៦០០ ដែលមានជួរភ្នំជាច្រើន មានផ្ទាំងថ្មធំៗ ទម្រង់ថ្មរាងចម្លែក និងជម្រាលថ្មចោត។ ផ្លូវឡើងភ្នំមានទីតាំងនៅជ្រលងភ្នំដូចគ្នា ចំណុចខ្លះទៀតត្រូវដើរ ១០-២០ នាទីពីកន្លែងបោះជំរំ។ ដូច្នេះកន្លែងនេះគឺសក្តិសមបំផុតសម្រាប់ភ្ញៀវទេសចរណ៍ដែលចូលចិត្តឡើងភ្នំ និងការផ្សងព្រេង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiav7LYp5fe54UjQG6Y7P9xntW6TIsgF1CGjJI2QXO_S8sSxcNot6nCBccbwg6cgimTzMQ_emEMXdQTlkQXpkzGxrjbfHre8gEYOypgIJpJRr8AvXwStq6d0aHrJL-T5sRcQPffAoGQMoSBXDzMIes5MJJxQhSo_LCSS97GP9kcAn04awdFOmv_BpoH5PVQ/s930/image_2024-12-04_09-47-10%20(2).png
៣.តំបន់ Batu Caves៖ Batu Caves គឺជាកន្លែងទាក់ទាញដ៏ល្បីល្បាញមួយរបស់ប្រទេសម៉ាឡេស៊ី រួមទាំងការឡើងភ្នំផងដែរ។ ជាមួយនឹងច្រាំងថ្មកំបោរ និងប្រព័ន្ធរូងភ្នំដ៏ធំទូលាយ តំបន់ Batu Caves ផ្តល់នូវផ្លូវឡើងភ្នំសមរម្យសម្រាប់គ្រប់កម្រិតទាំងអស់។ នៅពេលទៅដល់កន្លែងនេះអ្នកទស្សនានឹងឃើញរូបសំណាកព្រះហិណ្ឌូ Murugan កម្ពស់ ៤២ ម៉ែត្រ បូករួមនឹងទិដ្ឋភាពគួរឱ្យចាប់អារម្មណ៍បំផុតនៃព្រៃត្រូពិចជុំវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP9H6xcMbT2JKq9SuBtZvmlyeMzWy5TAPA_Tsg6m6ckQ5kQUpVkJIuSUtOQm3izDqn-8w-w9ymWEABl3dnhRiROdJBvsDBdIMBnXl6y7COcPpLAaDgQWXqIeSWWCGI35HI-vJcDXR3QByb23vA4Rnf8ghIP6shjcHJNmrc4r5gjItYyL1oYNTKxmoQfpdF/s4032/image_2024-12-04_09-47-01.png
៤.តំបន់ Suoi Da៖ Suoi Da គឺជាកន្លែងសម្រាប់សកម្មភាពឡើងភ្នំគួរឱ្យចាប់អារម្មណ៍មួយនៅក្នុងតំបន់ភាគខាងត្បូងប្រទេសវៀតណាម។ នេះគឺជាជួរភ្នំថ្មដែលមានកំពស់រហូតដល់ ៦ ម៉ែត្រ មិនត្រូវការខ្សែក្រវ៉ាត់សុវត្ថិភាពទេ ដោយសារថ្មនៅទីនេះមានភាពរលូន ងាយស្រួលក្នុងការយកឈ្នះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg_a0liUsRsck4GvAwnQAywJ2SSlmTFlClNDbw-IhFhKhS0ZWKVfD-hChbTdswrHjtqvbc4pXM726HEfm29M31AlFllgXvwJ6v9224NRfcl_9tCBWCFcY29RWRF2I63lsxfO3ILk1cMm8mloVE94klbZUmIwzBQnf-ZMAtmcjJPkJlWOE1G2kiICecLjYd/s1429/image_2024-12-04_09-47-07.png

៥.ទីក្រុង Lopburi៖ Lopburi ស្ថិតនៅភាគខាងជើងនៃទីក្រុងបាងកក ប្រទេសថៃ គឺជាជម្រើសដ៏ល្អមួយសម្រាប់អ្នកទេសចរដែលចង់ទទួលបានបទពិសោធន៍ឡើងភ្នំក្នុងទីធ្លាស្ងប់ស្ងាត់ និងសម្រាកលំហែជាមួយដីចម្រុះ។ ផ្លូវឡើងភ្នំនាំអ្នកទស្សនាទៅកាន់ Khao Chin Lae ដែលជាកំពូលភ្នំដ៏លេចធ្លោនៅក្នុងតំបន់ ដែលអ្នកអាចរីករាយនឹងទេសភាពធម្មជាតិដ៏ស្រស់បំព្រងនៅទីនោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9PwjXU4kMnmlODJZwesViuOjaKWTumlGu8g3lmsLBJwtOZgbDNiIjbDPSEWbls3PKCVDmPvOGiJFTJpK0rgH_xSiyINtjfK-3dawbIWcMJAFmqeywQAqhGPvJuUEbhf3vgcm23JnBHF4_-_gz6ur8GkENjzTtbWvi4K2uuP9idmnyurVV5tUVfxVw1nLa/s2560/image_2024-12-04_09-47-08.png