នៅក្នុងករណីប្រទេសកម្ពុជាត្រូវបានដាក់ក្នុងភាពអាសន្ន រដ្ឋាភិបាលកម្ពុជា នឹងប្រើអំណាចច្បាប់ជាច្រើន ដើម្បីគ្រប់គ្រងស្ថានការណ៍ ហើយអាចឈានទៅដល់ការប្រើរបបអាជ្ញាសឹកបន្ថែមទៀត ក្នុងករណីគ្រប់គ្រងស្ថានការមិនបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE5QfzLWdXtDsZv5X1HVvCyZ4s40zhUN2usggArgI7FvFKxCBf-vCjpS_0QdNMSGwFn5iIxPA-S2N5ul2vTPnte-ViYwh_2GB3JQFBOd_dvBDu-mdWdrEDlLnlat0ClgaHn86f0OPQXstD5a2WIwqQoJZLsjACsZTl1RDWMXAOM0GalFL0S7bm8UXs6_0g/s1444/image_2024-12-04_10-43-45%20(2).png

បើតាមមាត្រា៥ នៃច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដែលបានដាក់ចូលជាធរមាន នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ក្នុងអំឡុងពេលព្រះមហាក្សត្រ កំពុងសម្រាកព្រះកាយពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ប្រទេសចិនបានចែងថា៖”ក្នុងពេលសង្គ្រាម ឬក្នុងកាលៈទេសៈដទៃទៀត ដែលសន្តិសុខជាតិប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នដោយរដ្ឋាភិបាល អាចធ្វើឡើងតាមរបបអាជ្ញាសឹក”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEwylUktlOuU2Vx26ZgM2dPPRhplPIKD4Ac7qd45FS160207SLllI1S-G99bYNHh9_HpVJPXR9cxAgIu3a8um6nJa2S_Flt3TAAwJDua7J2QHYkSGp0oLWktZwXVfEKTwjNQS_XIiTLW09gjAqtC3NqIf4jf8j_ExYtkdVFhDlMaYDD_CJOxbHKlawvAqa/s900/image_2024-12-04_10-43-45.png

ការគ្រប់គ្រងតាមរបបអាជ្ញាធរសឹកនេះ គឺជាការគ្រប់គ្រងដោយប្រើកម្លាំងយោធា តែរដ្ឋាភិបាលនៅតែជារដ្ឋាភិបាលស៊ីវិលដដែល មិនមែនជារដ្ឋាភិបាលយោធាទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfben04gWd3MWkM9Yh6zW5Eq9uPDy9Z4FQzxfU62lVoL0oT25jvUsBCFFckSnW7FPIzXTMs11Miv24PJze3-0F7ztdhOmGkz-ffzf99OKXRjpakiuBY5CeWmAE8MmQYoFUw1leV86y6k8XSdshdBq3zWrGb6zY2_iXdV0TiL1tr46uxyU2SwmOe3oZVL5o/s1080/image_2024-12-04_10-43-46.png
ការសម្រេចដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន គឺត្រូវធ្វើឡើងនៅពេលដែលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ដែលបណ្តាលមកពីជាអាទិ៍ គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស ការឆ្លងរាលដាលនៃជំងឺ ឬភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0YrM0ZKI2Hvk2X88MjFREseyrezevkfCMFEB5FSSq8wWI_s4afvpNRAuFoeweht5zuVMvrxBvuCSNOFiUKF6JbpVg7Dmuv1iMnegLzGiiVVxucc9ByPuFM6Gom1h5gGlz9j_fGcJajJyeIXJpASU-_t40oBRBUWd600KQ65w7C9_USlKv5IlaED2UPr7L/s700/image_2024-12-04_10-43-52.png

គួរបញ្ជាក់ថា នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដោយការដាក់នេះ ត្រូវតែមានការយល់ព្រមពីប្រមុខដឹកនាំស្ថាប័ន៣គឺប្រមុរាជរដ្ឋាភិបាល ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា៕