Home ព័ត៌មានអន្តរជាតិ រដ្ឋាភិបាលក្រុងប៉េកាំងលុបចោលវិធានការហាមឃាត់ការនាំចូលសាច់គោអូស្ត្រាលី

រដ្ឋាភិបាលក្រុងប៉េកាំងលុបចោលវិធានការហាមឃាត់ការនាំចូលសាច់គោអូស្ត្រាលី

37
0

ប្រទេសចិន ៖ សារព័ត៌មានបរទេសបានរាយការណ៍ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ថា រដ្ឋាភិបាលក្រុងប៉េកាំងបានលុបចោលវិធានការហាមឃាត់ការនាំចូលសាច់គោពីប្រទេសអូស្ត្រាលី ក្រោយពីចិនអនុវត្តវិធានការនេះតាំងពីអំឡុងពេលការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ លើពិភពលោក និងធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចអូស្ត្រាលីយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ8Js0tCLQZvvPAdivaOXm7wg7089IPoLiwj11TDw6NIdcYMG-5uOJptQo2n1NTsoQmy21YcRhUYSSrZE5cuJlU5GvyQWejd_9hn70sDwHG_X-WVyJYsdsGWUACWBYyPjcco66oTPJ-VsccLWkrMs5L2MSR4QMZXjvHczd5GfNCgpWJkv4be5iE0DTK2xL/s2000/image_2024-12-04_09-17-57.png

ក្រសួងពាណិជ្ជកម្មចិនបានចេញសេចក្តីប្រកាសលុបចោលវិធានការហាមឃាត់ការនាំចូលសាច់គោពីក្រុមហ៊ុនអូស្ត្រាលី ចំនួន២ ហើយចិននឹងនាំចូលសាច់គោអូស្ត្រាលីគ្រប់ប្រភេទឡើងវិញ ក្រោយពីចិនបាននាំចូលសាច់គោអូស្ត្រាលីមួយចំនួនតូចតាំងពីចុងឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO3tIaZPcrKjUc3U0TcN0SKKiWE0zE8fkd8igAAmZUwyMrGDS29vz-81eymHjTjt0w-Mi2c3v0XQ22aYJzkrp1KOPFDDOGsUWRU4lz03OfNBwlK-7U-4sTQQKWBl7D5RMt5YspjziebfTGuutdpVGrcO2zLkPAY_gPYdqFxkzklmyfkE6YWT9nMlXyzkYQ/s1200/image_2024-12-04_09-17-59.png

ចំណែកក្រសួងពាណិជ្ជកម្មអូស្ត្រាលីបានបង្ហាញក្តីរីករាយជាមួយសេចក្តីប្រកាសរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលអនុញ្ញាតឱ្យនាំចូលសាច់គោអូស្ត្រាលីឡើងវិញ ពីព្រោះរយៈពេលកន្លងមកនេះ វិធានការហាមឃាត់ការនាំចូលសាច់គោរបស់ចិន បានធ្វើឱ្យអូស្ត្រាលីបាត់បង់ប្រាក់ចំណូលរហូតដល់២ម៉ឺនលានដុល្លារអូស្ត្រាលី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQPH2yWfGqgCwRpWCKWrosHNpVT_gn51vOWbrI4ja9oMaoKu4B4SJ2c38M3qq6nRx9JQPTRUL7xN7eKqSUxKd8q3DFwGTGYSqsF8sXm9g8atrcXc0BFMo7ng4avANhJjY4PDpjcD_ifRPAYWLX7HlbkAJPH5SFxv2sCVcwSX89jwGee519MfoENWAmePNR/s2463/image_2024-12-04_09-18-08.png

វិធានការហាមឃាត់ការនាំចូលសាច់គោរបស់ចិន ដែលជាប្រទេសដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្ត្រាលី គឺអនុវត្តចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ។ វាជាពេលដែលសម្ព័ន្ធភាពរវាងប្រទេសទាំង២ តានតឹងយ៉ាងខ្លាំងដោយសារករណីជាច្រើន ជាពិសេស ករណីរដ្ឋាភិបាលទីក្រុង Canberra របស់អូស្ត្រាលី ហាមឃាត់ក្រុមហ៊ុន Huawei ចូលរួមក្នុងគម្រោងតភ្ជាប់ប្រព័ន្ធ និងអភិវឌ្ឍន៍បណ្តាញ 5G ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRKQcjtiq8FHqi9Rigpe4QZbgwZiNB4LQeGKEQ2wwMqnPGbuuoqW02l3prw_HVd0zFB8K29Jq0JoyRoH4WFzIhUV6Y3Hfk3XtcrkrZx53cFsKE9jsUinJL2fWKVS-HVttPv7k08dMvZIzQV1cEHmMP25hSnpGAEK14vA1OuXhKaER6uS-3MdXQoLOsFdxY/s1024/image_2024-12-04_09-18-12.png
មុនពេលអូស្ត្រាលីហាមឃាត់ក្រុមហ៊ុន Huawei របស់ចិន ប្រទេសទាំង២ មានបញ្ហាជាមួយគ្នាយូរមកហើយពាក់ព័ន្ធនឹងការបង្កើតឥទ្ធិពលលើប្រទេសដែនកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMu1jQTCWzW1DYKSerYwe2sBwPQ2CNmx4ohd3u8ZtSHPiBnlfSoNV2KkWEPpb9F-PvmEEC41Qza44crBd46LDMIJNexwBBaSunWKnkDwPVH_HukT2NCpPMzJTvg5lzvG6IpiCzk9oxDfJ7vozPwSdci-zroNE3tz3VuxqwHasnSg80KYYF8CWiBNpjmayS/s5000/image_2024-12-04_09-18-00.png

ទោះយ៉ាងណា សម្ព័ន្ធភាពរវាងប្រទេសចិន និងអូស្ត្រាលីមានភាពល្អប្រសើរឡើង នៅពេលរដ្ឋាភិបាលអូស្ត្រាលីរបស់គណបក្សការងារស្ថិតក្រោមការដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Anthony Albanese កាលពីឆ្នាំ២០២២ ។ លោក Anthony បានមកទស្សនកិច្ចនៅក្រុងប៉េកាំង នៅខែធ្នូ ឆ្នាំ២០២៣ និងជួបប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដើម្បីស្តារទំនាក់ទំនងល្អឡើងវិញ ៕