Home Blog Page 784

រកឃើញវិធីជួយឱ្យថ្មសម្ភារៈអេឡិចត្រូនិកខូចអាចប្រើឡើងវិញបាន

0

សហរដ្ឋអាមេរិក ៖ បច្ចុប្បន្ន ថ្មបានក្លាយជាផ្នែកមួយនៃជីវិតរបស់យើង ដូចជា ៖ ថ្មទូរស័ព្ទ, ថ្មសម្ភារៈអេឡិចត្រូនិក និងថ្មរថយន្តអគ្គិសនី ប៉ុន្តែបញ្ហាធំរបស់ថ្មទាំងនេះ គឺសមត្ថភាពថ្មនឹងថយចុះនៅពេលប្រើប្រាស់វាកាន់តែយូរ ។ ហេតុនេះ យើងក៏បោះវាចោល និងទិញថ្មថ្មីទៀតមកប្រើប្រាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUvNgPwRY3OTvyuOK0DrQxEjp_2G-YfxI4pIsyiihh-gO5MpoWbtx-GBWr3wmk7wl-Muiz_uk2kvCjZDc1tXhC499o6H-W1w3oaX2aOGJ4rD-yh-rgeGeU74kYbMCMTCWHQUgDK2JEfJ_uEIkWxhTjkEWAiIYwy3L_33P3WwRDDqpYB1Pgbifvyw-Cx8HA/s3840/image_2024-11-01_16-48-10.png

យើងឃើញថា បើទោះជាយើងមានវិធីថែទាំថ្មទូរស័ព្ទរបស់ខ្លួន ដើម្បីឱ្យប្រើប្រាស់បានយូរ ដូចជា ៖ ការរក្សាកម្រិតថ្ម ចាប់ពី៣០% ទៅ៧០% ឬប្រើប្រាស់វិធីផ្សេងក្តី ប៉ុន្តែចុងក្រោយ ថ្មទូរស័ព្ទនៅតែខូចដដែល ហើយយើងក៏ត្រូវបោះវាចោលឱ្យក្លាយជាសំរាមយ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmgFwnxruoWTj8SByUQUHeO2_KPPj3VU4sSEGVgeYMXBqcz8sO9aMs07mvEG0J3eHgC_8eDut-y5EimHYKLFTjFLevC-fl4nJKVRwbkHjmHnVZnmfusLvE8YlaBHaZ_u7EbpLjVBamy3HD1pCxr_-gZev67Ok8bYw5iNAxqFKKLT1rMzhfn78vLxdpW7rA/s728/image_2024-11-01_16-48-13%20(2).png

កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក បានរកឃើញវិធីជួយឱ្យថ្មស៊ីលីកូន ដំណើរការឡើងវិញ ដោយអ្នកស្រាវជ្រាវបានផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវរបស់ខ្លួនក្នុងទស្សនាវដ្តី Science ។ អ្នកស្រាវជ្រាវអាមេរិកនិយាយថា មូលហេតុធ្វើឱ្យថ្មស៊ីលីកូន ខូចប្រើប្រាស់លែងកើត គឺដោយសារភាគល្អិតស៊ីលីកូន នៅផ្នែកខាងក្នុងថ្មបែក ហើយវាពុំអាចផ្ទុកចរន្តអគ្គិសនីបានបន្តទៀត ។

ប៉ុន្តែអ្នកស្រាវជ្រាវរកឃើញថា ការប្រើប្រាស់ចរន្តអគ្គិសនីបែប Pulse ក្នុងរយៈពេលសមស្របប្រមាណ៥នាទី នឹងអាចជួយឱ្យភាគល្អិតស៊ីលីកូន តភ្ជាប់គ្នាវិញបាន ។ តាមការសាកល្បងជំហានដំបូងឃើញថា វិធីនេះអាចជួយឱ្យថ្មទូរស័ព្ទខូចៗដំណើរការឡើងវិញរហូតដល់៣០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCu2YMYJ457E6k7SbAt_0SsuJsKpffU3n3Q_JRjmGn5UJygUCcnLRFjFPtwvdltx4lY9R7g3qda7lyDik0EneD8HGw1791VpI9l0-zB2byuBKqv1o70acRvk4KugB1hH4TboN3ugtBpcxUjujEILtGghH48zv4rj7yZYYH5PvE2jYrb0qi3rPvua9mVmat/s1024/image_2024-11-01_16-48-13%20(3).png

គួរបញ្ជាក់ថា ការប្រើប្រាស់ចរន្តអគ្គិសនីបែប Pulse គឺជាការបញ្ជូនចរន្តអគ្គិសនីតាមការកំណត់ ដែលស្រដៀងគ្នានឹងចង្វាក់ជីពចរ ។ លក្ខណៈសំខាន់របស់វា គឺមានពេលវេលាបើក-បិទ, មានប្រេកង់ត្រឹមត្រូវ និងទំហំចរន្តអគ្គិសនី ហើយយើងអាចកំណត់លក្ខណៈទាំងនេះបាន លុះត្រាតែប្រើប្រាស់ឧបករណ៍ឯកទេស ។

នេះជាការចាប់ផ្តើមប្រមូលថ្មខូចគុណភាពយកមកប្រើប្រាស់ឡើងវិញ និងអាចជួយកាត់បន្ថយសំរាមអេឡិចត្រូនិកបានមួយចំនួន ។ ការរកឃើញរបស់អ្នកស្រាវជ្រាវអាមេរិកនេះ អាចជាគន្លឹះសំខាន់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មឱ្យកាន់តែមានគុណភាព និងពុំចាំបាច់ផ្លាស់ប្តូរថ្មសម្ភារៈអេឡិចត្រូនិកញឹកញាប់ នាថ្ងៃអនាគត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ9EOQxi_x-1hLXlnXBvWDILrItLrBTDM1VXwZGfW82hk6u2j9m09g7AyNDf-renQQMi6fz7SzGDNVXyXXMnqWskAiCAtzchyZ90_2apil2pfIKPNMs0HT3zMi0J0SpSAHj1CvrCWvAzdtb0mrNTeAkRtlUYnWP8WYpNHSyR18my02EluTXVpL5Y5taxD2/s800/image_2024-11-01_16-48-13.png

មហាកិត្តិយស! វណ្ណដា មានឱកាសជួបជាមួយសែរាជវង្ស

0

រូបភាពរបស់តារាចម្រៀងម៉ាន់ វណ្ណដា ថតរូបជុំគ្នាជាមួយសម្តេចរាជបុត្រីព្រះអនុជ នរោត្ដម អរុណរស្មី និងអ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។ នេះគឺជាមហាកិត្តិយសធំមួយរបស់តារាចម្រៀងរូបនេះដែលត្រូវបានសែរាជវង្សទ្រង់ទាំងទ្វេព្រះសព្វហឫទ័យយ៉ាងដូចនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_NTJNIrkaSUpM_SzWlXwljWufo_iUKck4UZpsYlIR_GV1WEWpFGI3VhqbBEoKCEMX3bDaxcLFEjiS_sm6LHObjU-4hagLluf3YrpfeepoqcBnWZyxjp2xQr1xNedE1hv3HsbTag2D8FD8bVSqYUBWCaBrnwo-ooQba8jz0J3aSo1LsnQSsttCZukgDSp6/s1440/image_2024-11-01_13-18-05.png

សម្តេចរាជបុត្រីព្រះអនុជ នរោត្ដម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកព្រឹទ្ធសភា និងជាព្រះស្ថាបនិកមូលនិធិមុទិតា និងអ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី បានសព្វព្រះហឫទ័យប្រទានសវនាការជាមួយ លោក វណ្ណដា និងក្រុមការងារ នាព្រះដំណាក់វិមានឯករាជ្យ វេលាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ រូបភាពនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាមហាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTDMANcTjm-nn68J9DbQHAR0fX8YnmC0j5XhJYrjOapLmWimPYvxpQSClYWAPB1Qk9SwFZpYHLyTHjh3YGwaMN27adLZM7oZ2b6Y3C1A9hVCWmdXqCI33yNmc-skZxSWppC5DWlXrYUWLiS0_41xle_7Eni1fPXN6HgHSiUzgvj_bPqF_xHzJaNBUtJYdh/s1982/image_2024-11-01_14-00-40.png

ងាកទៅកាន់រូបភាពដែលបានបង្ហាញវិញអ្នកគាំទ្រឃើញថាសម្តេចរាជបុត្រីព្រះអនុជ នរោត្ដម អរុណរស្មី ទ្រង់សព្វព្រះហឫទ័យ វណ្ណដា ជាខ្លាំងខណៈទ្រង់មិនប្រកាន់កាន់ដៃរបស់តារាចម្រៀងរូបនេះប្រកបដោយព្រះរាជហឫទ័យស្រលាញ់ពេញចិត្ត។ នៅលើបណ្តាញសង្គម Instagram របស់អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី វិញអ្នកអង្គម្ចាស់ក៏បាន Add Story រូបភាពជាមួយ វណ្ណដា ដូចគ្នាខណៈ វណ្ណដា បានចែករំលែកបន្តនៅលើបណ្តាញសង្គមរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy3evLv5UOi4WRYY1rQfXrS2PcSTzIQi_jancK_uCqj3Gtx4HzETgTdUOVH7hWhECqvVIM_2twtu1ODhUjDDwS27sEw_KCY74h0g3IxmWlR9V31tyqeOpfbtSAbLMpSnXzBgiLjBA3bfmNHpvJ3hps7me2s8VoQSzZCMFFI3KCHVMN1w3vtcjHPgPGfLJX/s491/image_2024-11-01_13-18-05%20(2).png

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៥ តុលា សម្តេចរាជបុត្រីព្រះអនុជ នរោត្ដម អរុណរស្មី និងអ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី មានព្រះរាជវត្តមានសម្ពោធជាផ្លូវការនូវខ្សែភាពយន្ត 1660Vine ជាស្នាព្រះហស្ថរបស់អ្នកអង្គម្ចាស់ នរោត្តម រស្មីខេមុន្នី គ្រងជាតួអង្គឯក ក្នុងខ្សែភាពយន្តហូលីវូដថ្មីនេះដែលមានការចាក់បញ្ចាំងក្នុងរោងកុនចាប់ពីថ្ងៃទី១៥ ខែ វិច្ឆិកា ។ នេះជាភាពយន្តលាយតន្រ្តីដំបូងគេនៅប្រទេសកម្ពុជា។ អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី មានព្រះជន្ម២៧ព្រះវស្សា ជាព្រះរាជភាគិនេយ្យនៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជាព្រះបុត្រា នៃសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងឯកឧត្តម កែវ ពុទ្ធរស្មី៕

ទេព បូព្រឹក្ស ទម្លាក់បទថ្មីអ្នកគាំទ្រថាហិរខ្លាំង

0

តារាចម្រៀង ទេព បូព្រឹក្ស បានទម្លាក់បទថ្មីមានចំណងជើងថា «Drama Queen » កាលពីពេលថ្មីៗនេះទទួលបាននូវការចាប់អារម្មណ៍មិនតិចនោះទេពីអ្នកគាំទ្រដោយសារតែបារ៉ូលនៃបទចម្រៀងគឺហិរខ្លាំង។ មុននឹងទម្លាក់ជាផ្លូវការរូបភាពនៃបទនេះគឺទទួលបានការចាប់អារម្មណ៍ពីមហាជនទៅហើយ នៅពេលបានឮចម្រៀងនិងអត្ថបទបទនេះទៀតកាន់តែមានការចាប់អារម្មណ៍ ខណៈហ្វេនៗថា Queen ម្នាក់នោះនៅពេលស្ងាត់ចាប់ផ្តើមបង្កើតរឿង Drama ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJtrTLetvZ-yhmplhU4HCc6ZA6jtWV-bjMDSGkFLpy9V2NihOT-R_EPjhvbtxiyNkFACWMnUJG3tmzggGMjAPrGN0cR-0zjqMKnKkOzSg-f6IaBQ1iXPkkEQdFxMW9Bcg_c0MkzIPUKw8O8dbVJb_CKI7HLP_ElD1R67N_3dYpV7eTV7lSenx-k1ySLPie/s2048/image_2024-11-01_11-34-02.png

កាលពីយប់ថ្ងៃទី៣០ តុលា តារាចម្រៀង ទេព បូព្រឹក្ស បានទម្លាក់ Official Lyric Video នៃបទចម្រៀង «Drama Queen » ហើយបារ៉ូលរបស់ចម្រៀងនេះគឺមានការចាប់អារម្មណ៍យ៉ាងខ្លាំង។គ្រាន់តែចេញភ្លេងមកភ្លាមអ្នកគាំទ្រខ្លះគិតថាស្មានតែបទនេះជាបទបរទេស។ក្នុងបទនេះ គឺបានរៀបរាប់ពីមនុស្សប៉ិនសម្តែង ធ្វើមើលមានតែម្នាក់ឯងអន់តែខំសម្ងែងគេឯងចង់បានលេង១ ស្លូតតែរឹងចាហ៊ួយប្រឹងចាក់ក្រោយគេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZupe-xxwp4UGZ1iFSTD2Iuq3a6p59u9ZHoCYzTuWAH8FVfh-4M0w-Qo4IYXVYmMggos-0OnyUr5twtkB83D7fRL2A3Q-lQY8wbW821zdcoqTAoTOqxkxqPyeKzSwx1hcOPAld6UUAjcSqgC5UOqQzneSs40w6J1X8It5kz0YJxcAEx3OsDswJEOX71cuz/s2048/image_2024-11-01_11-34-04%20(2).png

«Drama Queen » របស់ ទេព បូព្រឹក្ស បានបង្ហាញ បង្ហាញទៅកាន់មនុស្សខ្លះមានបិសាចក្នុងចិត្តតាំងចិត្តធ្វើជាភ្លើងតែ នាងគឺក្តៅជាងមានអ្នកចង់បាននាងជាន់ Drama Queen ផ្អៀង ហើយ Queen ម្នាក់នោះមានតែពាក្យខំ ប៉ុន្តែខំដើរតាមខំគេ..។ បទថ្មីនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនពេញចិត្តអ្នកខ្លះថាទាល់តែស្តាប់ច្រើនដងបានយល់ពីអត្ថន័យ ចំណែកមតិផ្សេងទៀតថា បទនេះហាក់សម្តៅទៅកាន់នរណាម្នាក់ អ្នកខ្លះក៏ថាម្នាក់នោះឱ្យតែស្ងាត់ចាប់ផ្តើមបង្កើតរឿងដ្រាម៉ាមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi68xKdsfEw6x6vP_Fc2D7K4O3e9gdmXRks0m7xL2B3vZPNPMvPs65JmCgjdZlppb4yGUnwIecStlyX49H80Ufdy5GnBlijUcFGQ0tTPNJB_5uKRM1bW92_NfKKVu16koTuZoFEzdLglyPmyKNMvmThYEn4IrIIoWZFSTLqj1XcvI8yb45CALoF5QNqw5II/s2048/image_2024-11-01_11-34-07.png

តាមរយៈខម្មិនរបស់ចែតាបារាំង ដែលស្និទ្ធនឹងតារាចម្រៀង ទេព បូព្រឹក្ស ក៏បានផ្ញើបទចម្រៀងនេះទៅកាន់មនុស្សស្រីម្នាក់ស្តាប់បទនេះផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlOuMd0shTvJYsHLlRGMl8HOYnVdqi5m-Hx0nf8R1v1Mj6R1Dxumis8QrU7YajQSPoEc-yo8R576qdUPLoxlerkouomym2U9xGdTbCpRPLO1STeYX0kTjGqXHisxZB5Hk2-ySC4695367a0_MFyCNz8W1Lg9s8LLX4JiSQv_OAiWKzGC9lHjIyiVEsmY9d/s960/image_2024-11-01_11-34-08.png

គួរបញ្ជាក់ផងដែរថា «Drama Queen » គឺជាស្នាដៃផលិតរបស់ ជី ដេវីត ផងដែរ៕

បច្ចេកវិទ្យាកាន់តែទំនើប! ចង្រ្កានបាយស័្វយប្រវត្តិរបស់អាល្លឺម៉ង់ចម្អិនអាហារដោយគ្រាន់តែចុចអេក្រង់សោះ

0

ប្រទេសអាល្លឺម៉ង់ ៖ យើងឃើញថា បច្ចុប្បន្ន បច្ចេកវិទ្យាបានរីកចម្រើនយ៉ាងឆាប់រហ័ស មិនថាបច្ចេកវិទ្យាមនុស្សយន្ត, សម្ភារៈអេឡិចត្រូនិក និងការទំនាក់ទំនង ហើយវាធ្វើឱ្យមនុស្សកាន់តែមានភាពងាយស្រួលខ្លាំងឡើង ។ ជាក់ស្តែង ក្រុមហ៊ុនអាល្លឺម៉ង់ឈ្មោះ GoodBytz បានផលិតចង្ក្រានបាយស្វ័យប្រវត្តិអាចចម្អិនអាហាររហូតដល់ជាង១០០មុខ តាមរយៈការបញ្ជាលើអេក្រង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp1N8095mYFWVo-azmSlNQSvLtRjB6lfEu-AmSFCGaeYwoy55VAcqRCRyOVM0IpsqMgP6AEgE0PZawL3MVU-E-Iyl5Kt2obKIeYMw5ihWqqlmNnDGO3uosY4U2Oai6KZjKqdgWvzKOnUzFsSF2Nrm5WkL5vph-E54XlKn9kKdulG9OpWpzhIxir8Puv4Cp/s2880/image_2024-11-01_16-09-24.png

មន្ទីរពេទ្យ Tuebingen នៅប្រទេសអាល្លឺម៉ង់ ក៏បានទិញចង្ក្រានបាយនេះមកប្រើប្រាស់ផងដែរ ព្រោះចង់ឱ្យគ្រូពេទ្យបានបរិភោគអាហារទើបចម្អិនថ្មីៗគ្រប់ពេលវេលា ដោយសារគ្រូពេទ្យបានបំពេញការងារនឿយហត់ និងពុំទៀងទាត់ពេលវេលា ។

ចង្ក្រានបាយស្វ័យប្រវត្តិនេះមានដៃម៉ាស៊ីនសម្រាប់ចម្អិនអាហារចំនួន១២០មុខ និងចំណាយរយៈពេលខ្លី ដោយការប្រើប្រាស់គ្រឿងផ្សំដែលមនុស្សត្រៀមទុក ។ គេអាចប្រើប្រាស់ចង្ក្រានបាយស្វ័យប្រវត្តិឱ្យចម្អិនអាហារ២៤ម៉ោងលើ២៤ម៉ោង ដោយការបញ្ជាកម្មវិធីក្នុងអេក្រង់ ហើយពេលអាហារឆ្អិន វានឹងបញ្ជូនឱ្យមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggQ8u93s2Z5IB1p_ZEWTDZlm4fAABXwnzoDIEND-Dmx-wBXWvuLOyyvCchFELbfNQ3aZJO2X6vSjvD7QpBcSj-747nMBkAw3i8YjZowCdAJVUYW4iKMt1grVev8aCjt6eR-jiwS47Si2LdC1ApKgnkN2qcnzBAwE-lU5pFfLXFl0Lgv9zoZZQnXzOVfiDV/s2880/image_2024-11-01_16-09-26%20(2).png

ក្រុមហ៊ុន GoodBytz បានផលិតចង្ក្រានបាយស្វ័យប្រវត្តិមានទំហំធំ ដែលផ្នែកខាងក្រោយរបស់ចង្ក្រាននេះ គឺជាទូរទឹកកកអាចបែងចែកបន្លែ និងគ្រឿងផ្សំតាមប្រភេទ ។ បន្ទាប់មក វានឹងយកគ្រឿងផ្សំទាំងនេះដាក់ចូលក្នុងឆ្នាំងដើម្បីចម្អិន ក្រោយការចុចបញ្ជាតាមកញ្ចក់អេក្រង់នៅផ្នែកខាងមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG4o4cBcpJoSGO8LB-NoWODnaluYm5qCPuYWLIbQcZP4426ZOLNTDjeZ78NqiVTrIjDbrA9A5nyyAA7JS137KdnX2QQTJ1LS6RlLPwoq_8biVMKsE6Ly60FbV5RT2uuXY6TqXwyafIYNJM837ln1fRssVY4OsGGjdEZUhqN6sncWqgk-mW4MBSgmVDUlmN/s740/image_2024-11-01_16-09-26.png

អាហារចម្អិនដោយចង្ក្រានបាយស្វ័យប្រវត្តិ មានដូចជា ៖ អាហារអាល្លឺម៉ង់ និងអាហារនៅអាស៊ីជាច្រើនមុខ ។ ក្រុមហ៊ុនបញ្ជាក់ថា ការផលិតចង្ក្រានបាយស្វ័យប្រវត្តិ មិនមែនសម្រាប់ជំនួសចុងភៅទេ ប៉ុន្តែវាជាជម្រើសមួយទៀតសម្រាប់អ្នកបរិភោគ ដូចជា ៖ វេជ្ជបណ្ឌិត និងគ្រូពេទ្យ ដែលពួកគេបំពេញការងារពុំទៀងទាត់ពេលវេលា និងគ្មានពេលចម្អិនអាហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTwWTezAvpYfWgDpAyhzi6K0AAMx7gJg5J8ZEU2rp-LlE4wIaglB-1hRzifpkxK7a8joL4fvbcqljrpvpE0pTMAJ-AmvAC4O5wuG2EPF-iE_u0OPwzYnlnUp2UN3ZKtBYUF5WcZ_ogReaV3_26io2FLvJ5TwpU7Kowi1hTSuiZENKA1AokFSEcZgc8l5jx/s1200/image_2024-11-01_16-09-27.png

ចង្ក្រាននេះអាចដំណើរការបានគ្រប់ពេលវេលា មិនថាពេលព្រឹក ឬពេលល្ងាច ហើយការចម្អិនអាហារ គឺចាប់ផ្តើមពីការយកសាច់ និងបន្លែមកឆា, ចៀន រួចហើយដាក់គ្រឿងផ្សំ ដែលប្រើប្រាស់ឆ្នាំង ចំនួន៨ ។ ក្រុមហ៊ុនបានលក់ចង្ក្រាននេះតាំងពីខែឧសភា ឆ្នាំ២០២៤ មកម៉្លេះ ៕

ឡាវនឹងចាប់ផ្តើមគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីអភិវឌ្ឍប្រទេស

0

ប្រទេសឡាវ៖ ប្រទេសឡាវបច្ចុប្បន្នបានកំពុងសាងសង់ស្ថានីយ៍ថែទាំ; ផ្លូវឡានក្រុង; ប្រព័ន្ធប្រតិបត្តិការ; ការដំឡើងបណ្តាញទំនាក់ទំនងរថយន្តក្រុង BRT តាមរយៈខ្សែកាបអុបទិក និងការដាក់កាមេរ៉ា CCTV នៅតាមដងផ្លូវទាំងអស់ ដោយគម្រោងនេះនឹងបើកដំណើរការជាផ្លូវការនៅឆ្នាំ ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOVK-ZVCu3mPhdm7Q3fLW_zz3AtiGrqYGkTeaS5PcefHXVF7uXfed0sjJ19ICVCWOhy8A6WbUbEA7JSTPN3Z0vrIwgAqv41VIvxZgaq6POGAOco2JUmImj42kPPIwaSMReKJjuXRz_6Cjhkdhr44zUweNtaA9PbrWQZThsxBh4DjrosCpHFD5W7lfen7nQ/s1080/image_2024-11-01_16-08-24.png

យោងតាមសារព័ត៌មានបរទេស Laotian Times ក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងប្រទេសឡាវ កំពុងពិចារណាដាក់ចេញនូវផែនការថ្មីនេះ ដើម្បីបង្កើនហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយមានគោលបំណងផ្លាស់ប្តូរប្រទេសពីក្រីក្រ ទៅកម្រិតមធ្យម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9_v0fkGi_xSv_5Gjyw8weDLpoBF5KCVcRHtMLpFqlBa24pgtLP7GEq2_1O3XAeBpDkYVxoUWW5AicMuVQtBlTMfAya6N7-pPTvTeTX5sKaAxaxCLrRVOnbMR6AAKogkLlwcqeVjYv07G9bfGr9FKTfZlcYzLd2dSwsxvonYGh4cNGIbMd55tERU4vHEjv/s800/image_2024-11-01_16-08-25%20(2).png

កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ មន្ត្រីមកពីក្រសួង រួមជាមួយនឹងតំណាងស្ថានទូតជប៉ុន ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី បានកោះប្រជុំសម្រាប់កិច្ចប្រជុំក្រុមការងារវិស័យហេដ្ឋារចនាសម្ព័ន្ធ (ISWG) លើកទី ១៦។ ការផ្តោតសំខាន់នៃការប្រមូលផ្តុំនេះគឺដើម្បីបង្កើតផែនការរយៈពេលប្រាំឆ្នាំដ៏ទូលំទូលាយសម្រាប់ការងារសាធារណៈ និងការដឹកជញ្ជូន។ ផ្នែកសំខាន់ៗនៃការសង្កត់ធ្ងន់រួមមានហេដ្ឋារចនាសម្ព័ន្ធបៃតង ការធានាហិរញ្ញវត្ថុ ការអនុវត្តការផ្លាស់ប្តូរបទប្បញ្ញត្តិ និងការកែលម្អប្រសិទ្ធភាពប្រតិបត្តិការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHQE-fRroUKWICXbhesALdC4BPL5cgb0dFdwyCaral9JVYqXISOyHDocOoMFBgkltGWRbVqJOm5TaR0uQHI78nP68oBqyl8AMOTz2GS9tKrgueYHmZYmK03xZXZPDgHJLQcVCncDJMFTm8HLLHf5_0CNrT9P-AZ7pdGDLUnirbYKqulMkEb5VGsWyTi5pO/s1000/image_2024-11-01_16-08-25.png

ហេតុនេះក្នុងអំឡុងពេលប្រមូលផ្តុំអ្នកចូលរួមមានគោលបំណងបញ្ជាក់ពីផែនការរបស់រដ្ឋាភិបាលសម្រាប់ការងារសាធារណៈ និងការដឹកជញ្ជូន និងបង្កើតអាទិភាពក្នុងចំណោមដៃគូ។ គោលបំណងសំខាន់ៗរួមមានការឈានដល់ការឯកភាពគ្នាលើសកម្មភាពជាក់លាក់សម្រាប់ឆ្នាំ ២០២៥។ ដូច្នេះយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលទាំងមូលសម្រាប់ឆ្នាំក្រោយ ពាក់ព័ន្ធនឹងការលើកកម្ពស់ធនធានមនុស្ស ការកែលម្អអភិបាលកិច្ច និងរដ្ឋបាលសាធារណៈ ក៏ដូចជាការពង្រឹងការការពារជាតិ សន្តិសុខសាធារណៈ និងគោលនយោបាយការបរទេស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuOUXaPglftAqxeWU3BSS4uyU7Up7JYOXSwgihqzRx7bFH9F49KhS2cOJVklE3isXGNIt5aDKwzTveSfaMc1f6CU92GuQND-OtJRGW5ufTK6hNqkrIwXzZtCGZe7vmxWqkuQgkAGa82XTtRJ9HZwjkIlcQtbYPbLYzpVeB20MUtudcW3Tkjn7GrGtRZVwe/s1200/image_2024-11-01_16-08-26.png

Tesla សង្ឃឹមថា រថយន្តថ្មីរបស់ខ្លួននឹងអាចប្រកួតប្រជែងក្នុងទីផ្សារចិន

0

ក្រុមហ៊ុន Tesla បានរចនារថយន្តម៉ាក Model Y ឱ្យក្លាយជាម៉ាក Tesla Model Y Juniper ដែលមានលក្ខណៈលេចធ្លោ និងបច្ចេកវិទ្យាទំនើប ដើម្បីមានប្រៀបក្នុងការប្រកួតប្រជែងលើទីផ្សាររថយន្តពិភពលោក និងអាចប្រកួតជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw92nQoMZ7Ahn24IQj0kCvCk7Zg3q34gR5oXjGV75ogU2CcL2KFp-ZrRXceAtkMwn3jkGJhW5lERiKSq6FavD1SM-y0YOEOI-JFL5ojtkqJHeGJEE0LlBudS9VMO8Siw1VGwj8X9tx_2vu53JdSTBss3xJC3CeBBQ-9ik4oaCSmnd7LFyhzJKw1M9Bqust/s3286/image_2024-11-01_15-57-55.png

ក្រុមហ៊ុនបានបំពាក់អំពូល LED ពេញទាំងផ្នែកខាងមុខ និងខាងក្រោយរថយន្ត Tesla Model Y Juniper ។ ការរចនារថយន្តបែបនេះបានធ្វើឱ្យអតិថិជននឹកឃើញដល់រថយន្តចិនម៉ាក Xpeng ហើយគិតថា Tesla រចនារថយន្តរបស់ខ្លួនឱ្យស្រដៀងរថយន្តចិន ដើម្បីទាក់ទាញអតិថិជនចិន ។

Tesla មានគម្រោងផលិតរថយន្ត Model Y Juniper នៅចុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងរោងចក្រ Giga Shanghai របស់ Tesla ។ ក្រុមហ៊ុនរំពឹងថា នឹងលក់រថយន្ត៥កៅអី នៅត្រីមាសទី១ ឆ្នាំ២០២៥ និងរថយន្ត៧កៅអី នៅត្រីមាសទី៤ ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisbLn8Y4cCNsmmhPNURExd0Zr0nlzlGVzMLOgSjr-NlcWsiGMaGGLaGBdVvYyOrA56m-0i8DwfnEKK2KUpEPuIqPpaFfjUJ0u5gINqkZms5HQfZ2nXy6xK0kogT12kdzVIHCfvUvjWde4I8b6PbBjdW9CLNAFK9YpdNL09pxSVEhvjReaPWQOkqJ3nyVGl/s1024/image_2024-11-01_15-57-57%20(2).png
ការបង្ហាញរថយន្តម៉ាក Model Y Juniper នេះ បានបង្ហាញពីយុទ្ធសាស្ត្ររបស់ Tesla ដើម្បីរក្សាចំណែកទីផ្សាររថយន្តអគ្គិសនីនៅប្រទេសចិន ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ។ កន្លងមក Tesla បានប្រឈមនឹងសម្ពាធពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីថ្មីៗ ដូចជា ៖ Onvo, Xpeng និង Zeekr ដែលក្រុមហ៊ុនទាំងនេះបានផលិតរថយន្តជាច្រើនសម្រាប់ប្រជែងក្នុងទីផ្សារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcEnVu787YoThEq2hyphenhyphenRi8QGjEQNJ5yRAz_0k_U1ZygicrnCjl3JIRoTBo5ksItFb4F2qB8yq-e8gwTagWKIGHpkSKfIUhx8RGUgOk7P9VSEn1X4bj_j9vACukpMNKR3HkFgi40DzVfusR8rqf6xQcLIAUOvUcqqEF8JuEfBXT1ZM8aLDxfWBkRyU2KnIbu/s1179/image_2024-11-01_15-57-57.png

រថយន្ត Model Y Juniper បានបង្ហាញពីយុទ្ធសាស្ត្រទីផ្សាររបស់រថយន្តអគ្គិសនីម៉ាក SUV ដ៏ពេញនិយមរបស់ Tesla ហើយរថយន្ត Model Y Juniper ត្រូវបានរចនាឡើងសម្រាប់លក់នៅចិន និងតម្រូវចិត្តអតិថិជនចិន ។ Tesla នៅតែនាំមុខក្នុងទីផ្សាររថយន្តអគ្គិសនីលើពិភពលោក និងមានសក្តានុពលកំណើនខ្ពស់ ជាពិសេស នៅចិន ដោយសាររដ្ឋាភិបាលចិនគាំទ្រការលក់រថយន្ត Model Y Juniper និងរថយន្តថ្មីៗ ដើម្បីផ្តល់ទំនុកចិត្តដល់វិនិយោគិន នាថ្ងៃអនាគត ។

ក្រុមហ៊ុន Tesla មានឈ្មោះល្បីល្បាញផ្នែកពូកែច្នៃប្រឌិត ដូចជា ៖ បច្ចេកវិទ្យាថ្ម, ប្រព័ន្ធបើកបរស្វ័យប្រវត្តិ និង Software ហើយធ្វើឱ្យក្រុមហ៊ុននេះមានប្រៀប និងអាចទាក់ទាញវិនិយោគិន ដែលកំពុងស្វែងរកក្រុមហ៊ុនមានសក្តានុពលខ្លាំងរយៈពេលវែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggZGBso0Y804yNoSK9eAngJSyIh0WyGLDI1R6f8BYMpjg-_OD27caQtNwOinRn-xXKEbw00Y9JKQjYTrJ0ogHd6n6wHg96CbB05TlZIS_ndRYLNdoE_kcPo1flADiuLSjZcgaJf5ifvXC4lESXCll96KmuEDY7XxteBbF83_IjgA698qd2gMdR2oxQ-N2u/s900/image_2024-11-01_15-57-58.png

លើសពីនេះ Tesla បានពង្រីកទីផ្សាររថយន្តរបស់ខ្លួនពាសពេញពិភពលោក ព្រមទាំងក្នុងតំបន់អាស៊ានផងដែរ ហើយរថយន្តរបស់ Tesla ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជន ៕

ម្ចាស់ជ័យលាភី Miss Grand International ចំនួន៤រូបដែលត្រូវបានដកហូតតំណែង

0

Thae Su Nyein បវរកញ្ញាមីយ៉ាន់ម៉ាដើមឡើយជាជ័យលាភីលំដាប់រងទី២ក្នុងកម្មវិធីប្រកួត Miss Grand International ក្នុងឆ្នាំនេះ ប៉ុន្តែត្រូវបានដកហូតតំណែងវិញដែលនេះជាលើកទី៤ហើយដែលម្ចាស់ជ័យលាភីត្រូវបានដកហូតតំណែងក្នុងព្រឹត្តិការណ៍ប្រកួតសម្រស់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjVMwFl1byQGW0IsPxNy8cAOP6mPNzvDckz2cIbzaScB8LbqhypW4vBJ-LJKErDgqGBEjvDzPmLOL2MFELWu1lT86Vn-DMRQ3hXCOGjVdMgORa2B5M7I2HNlTaQCPyPPY0Z-Q45UFKW5-LNO-t5ixoMPpNEVEADXR8GzQM5f0n33zSGnuo57_Qh4uKIynP/s850/image_2024-11-01_15-41-14.png

Miss Grand International បានប្រកាសនៅលើទំព័រ Facebook របស់ខ្លួនកាលពីថ្ងៃទី២៨ ដែលត្រូវបានដកហូតតំណែងរបស់ Thae ដោយលើកឡើងពី «អាកប្បកិរិយាមិនសមរម្យ» ជាហេតុផលនៃការសម្រេចចិត្តនេះ។ មែនទែនទៅមុននឹងប្រកាសដកដណ្តើមបវរកញ្ញាមីយ៉ាន់ម៉ា tae ជាអ្នកសម្រេចចិត្តមិនចង់បានតំណែងមួយនេះព្រោះគិតថាមិនភាពយុត្តិធម៌ចំពោះខ្លួន ព្រោះតែមិនបានឈ្នះពានរង្វាន់ពិសេសចំនួនពីរគឺ Best in National Costume និង Country’s Power of the Year ។ មុនពេល Thae ម្ចាស់ពាន Miss Grand International ៣នាក់ផ្សេងទៀតក៏ត្រូវបានទម្លាក់ពីដតំណែងផងដែរ។

១. Anea Garcia នៃសាធារណរដ្ឋដូមីនិក( dominican republic ) ម្ចាស់ជ័យលាភី Miss Grand International 2015

Anea Garcia មកពីសាធារណរដ្ឋដូមីនិកដែលគ្រងមកុដ Miss Grand International 2015 ត្រូវបានដកហូតដំណែង ៥ខែក្រោយមក ដោយសារតែនាងមិនអាចបំពេញទំនួលខុសត្រូវរបស់នាង។ យោងតាមសារព័ត៌មាន Daily Mail អនុប្រធានកម្មវិធីប្រកួតលោកស្រី Teresa បាននិយាយថា ខណៈពេលដែលអង្គការជឿថា Anea គឺជាអ្នកឈ្នះដែលស័ក្តិសម នាងបានតស៊ូដើម្បីបំពេញកាតព្វកិច្ចរបស់នាងក្នុងនាមជាម្ចាស់មកុដនេះ។ លោកស្រីថា ការសិក្សារបស់នាងកំពុងដំណើរការ ដែលធ្វើឱ្យយើងពិបាកក្នុងការកំណត់ពេលសកម្មភាពរបស់នាង ។ ច្រើនដង យើងត្រូវរៀបចំកាលវិភាគឡើងវិញ លុបចោលព្រឹត្តិការណ៍ ផ្លាស់ប្តូរ ឬបាត់បង់ជើងហោះហើរអន្តរជាតិ។ អនុប្រធានកម្មវិធីបានបន្ថែមថា Anea បានក្លាយទៅជា «ទាមទារយ៉ាងខ្លាំង តែងតែសុំរបស់ដែលមិនត្រូវបានសន្យា ឬជាផ្នែកមួយនៃកិច្ចសន្យាដែលនាងបានចុះហត្ថលេខា»។ បន្ទាប់មកបវរកញ្ញា Claire Elizabeth Parker របស់ប្រទេសអូស្ត្រាលីត្រូវបានជ្រើសរើសជាអ្នកជំនួសតំណែងម្ចាស់ជ័យលាភីឆ្នាំ២០១៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYbBmGwPLObm6uy34uQDlGsqVvArFt4B75dLmv1dLla6mznYoIsmd8f8ggX2FHskEUKeMkybrzdoA0e3mtq6tFoAb0YxBi6ODDq4qfF5HOVuYbtmCl8whDZY59ZObeqGgaTl5gf4qWsr3c66RutBojW-9zJtQ2GPuRYfm-i_tp28ZcSd7ReC-6IC8x8Yd1/s814/image_2024-11-01_15-41-14%20(2).png

២. Claire Elizabeth Parker បវរកញ្ញាអូស្ត្រាលី ជាអ្នកជំនួស Miss Grand International 2015

Claire Elizabeth ដែលត្រូវបានជ្រើសរើសឱ្យជំនួស Anea ត្រូវបានដកហូតតំណែងនៅឆ្នាំ ២០១៩បន្ទាប់ពីនាងបានចុះឈ្មោះចូលរួមប្រកួតបវរកញ្ញាចក្រវាល (Miss Universe )។Miss Grand International បានប្រកាសនៅលើ Facebook ថា Claire Elizabeth បានពិភាក្សាអំពីការចូលកម្មវិធីប្រកួតមួយផ្សេងទៀតជាមួយពួកគេ ហើយទោះបីជាពួកគេបានលើកឡើងថាសកម្មភាពនេះមិនសមរម្យសម្រាប់តំណែងបច្ចុប្បន្នរបស់នាងក៏ដោយ ក៏នាងបានសម្រេចចិត្តបន្តគម្រោងរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUhJq1d0AWJUux-VIrm-Abf7S7gKoV7CTtbEcvzvR6hrISG65PLKCdQc_nRBgJZgk9y0BWS6DCXHK7MMhLdzLcnrPRnliyBgCXm-G3QlgU5IWdcl8McY6c186cAOTe9fzFDjtyxfwNnz-ETlo502sHjDlIBX6QuBsHJN-f96BKXKlImK-tq2ewmoEwlQvY/s680/image_2024-11-01_15-41-14%20(3).png

«ដោយគោរពយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់នាង ដែលនាងបានសម្រេចចិត្តដើរលើផ្លូវផ្សេងទៀតរបស់នាង បវរកញ្ញា Claire Elizabeth Parker នឹងមិនអាចប្រើប្រាស់តំណែង Miss Grand International 2015 ឬអ្វីក៏ដោយដែលទាក់ទងនឹងពាណិជ្ជសញ្ញា MGI ដែលមានប្រសិទ្ធភាពចាប់ពីពេលនេះតទៅ»។ នេះជាបញ្ជាក់របស់ស្ថាប័ន MGI។

៣. Yuvna Rinishta បវរកញ្ញាមកពីប្រទេសម៉ូរីស( Mauritius )ដែលជាម្ចាស់ជ័យលាភីលំដាប់រងទី៥ នៃ Miss Grand International 2022

៣ថ្ងៃបន្ទាប់ពីទទួលតំណែងរបស់ខ្លួនក្នុងឆ្នាំ២០២២ អង្គការ Miss Grand International បានប្រកាសនៅលើ Facebook ថា Yuvna បានសម្រេចចិត្តលាលែងពីតំណែងជាបេក្ខនារីលំដាប់រងទី ៥ដោយលើកឡើងពីអសមត្ថភាពក្នុងការចុះកិច្ចសន្យា និងបំពេញភារកិច្ចរបស់ខ្លួន។
បន្ទាប់មកតំណែងរបស់នាងត្រូវបានប្រគល់ទៅឱ្យ Roberta Angela មកពីប្រទេសហ្វីលីពីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH3i1LdrgWbMWjn0FaNZ7hS1a7bFzDVNT3fWoD8uMdYA9X9ijqaX-hqSI-Gm-32Hi4N2CVG8zG7xQ5PRtMBI0hIIs8ZlOVcnDSRSNddMSBnLh-h-jEnlb6eWvVOK_CwCnbm3WhM6uKeiyLhKRKFXgxrCWRb3BPi_rrjVsv0IrStH5Dqh-vuOspDn_8BGXg/s1000/image_2024-11-01_15-41-15.png

គួរបញ្ជាក់ផងដែរថា Miss Grand International ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ដោយ Nawat Itsaragrisil ដែលជាអតីតពិធីករ និងផលិតករទូរទស្សន៍ថៃ។ ការប្រកួតនេះផ្តោតជាចម្បងលើបញ្ហាមនុស្សធម៌ ដោយម្ចាស់គ្រងរាជ្យបានលះបង់ឆ្នាំរបស់ពួកគេដើម្បីធ្វើការជាអ្នកនាំពាក្យរបស់អង្គការ និងចូលរួមក្នុងព្រឹត្តិការណ៍សប្បុរសធម៌ដែលទាក់ទងនឹងយុទ្ធនាការទាំងនេះ។ ទោះយ៉ាងណា ការប្រកួតសម្រស់នេះជារឿយៗមានបញ្ហាចម្រូងចម្រាសកើតជា Drama រហូតអ្នកខ្លះបានហៅកម្មវិធីនេះថា «Cooking Show » ថែមទៀត៕

វៀតណាមគ្រោងនឹងបង្កើតតាក់ស៊ីតាមផ្លូវអាកាសដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

0

វៀតណាម៖ មិនមែនជាប្រទេសកំពុងអភិវឌ្ឍដូចមុនទៀតទេ វៀតណាមឥឡូវនេះគឺបានក្លាយជាប្រទេសមួយត្រូវបានគេស្គាល់ថា មានបច្ចេកវិទ្យាទំនើបៗច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ ដោយបច្ចុប្បន្នប្រទេសនេះគ្រោងសាងសាងតាក់ស៊ីហោះ ក្នុងគោលបំណងកាត់បន្ថយការកកស្ទះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNdv_8vPwZBIA3pxIFLGRzn-fqGx7t7ZwXZr9hWxyYmRAHKw6kSut9VCqZaMrV2UB0Mwt104sueM3J4_cDfPQLSmGrbxD1qYuDGKBihiV69BRb1uSwmHKuFfmWs0wmL9vfJMxceoOPoavt7KDvugOkO9WyqryeKw-2CxrpZfdCz9uyYIxvp7CPAts0DQDh/s1280/image_2024-11-01_15-29-56%20(2).png

យោងតាម Cafef.vn ថ្មីៗនេះបានឱ្យដឹងថា ក្រសួងដឹកជញ្ជូនវៀតណាមកំពុងពិចារណាសាងសង់គម្រោងតាក់ស៊ីហោះហើរសាកល្បងនៅក្នុងខេត្ត។ គម្រោងនោះមានឈ្មោះថា Flying Taxi គឺជាមធ្យោបាយនៃការដឹកជញ្ជូនដោយប្រើប្រាស់យន្តហោះអគ្គិសនីខ្នាតតូច ហោះឡើង និងចុះចតបញ្ឈរ ប្រើសម្រាប់ដឹកជញ្ជូនមនុស្សប្រហែល ៤-៥ នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTkxOydvWBNL_wMCRKfLmJIxO3q8IfrxKA2hoNi04RXFnRK3OxU4daxT91SE5kJAW1VxqxIiQ0cVHuwgu1LcfAtrK4L7ACg4rILzC3VN0J9ct4vrTkhHGYdbsZEHG2dlwSnCVOCXXrIO6TGUkGBrOBTmrbbhVvNElPppOrke46k9ofr3TS8pgyyYQQN3x1/s1080/image_2024-11-01_15-29-56.png

មានន័យថាលោកអ្នកអាច Boking យន្តហោះខ្នាតតូចនេះធ្វើដំណើរលើអាកាសទៅវិញ ទៅមកក្នុងប្រទេសបានដោយសេរី នៅពេលដែលលោកអ្នកប្រញាប់ ស្របពេលដែលផ្លូវកំពុងស្ទះចរាចរណ៍។ ក្រៅពីជួយកាត់បន្ថយការកកស្ទះ គម្រោងសាងសង់តាក់ស៊ីហោះនេះក៏ត្រូវបានគេចាត់ទុកថាជាមធ្យោបាយធ្វើដំណើរដ៏ល្អមួយសម្រាប់ភ្ញៀវទេសចរដើម្បីមើលទេសភាពដ៏ស្រស់ស្អាតពីលើផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNmkSR4I2WwoVGWP4lC7toOf6Bp3GyoDOoTt46sIsmTR4eFvuxkYb0SAEQvWU1P75qz0laBRCmBq2Hv-BAEkOKYJ_3X4UYUXttX9SFz7U9Fa3yfLVHErt_lFJ75lLi3gA47erad0vrZD_GT9smODj2_VYImS9_tbr7EqFhLH97loe-PFFjqxXb0mDLRY6i/s1600/image_2024-11-01_15-29-57%20(2).png

លើសពីនេះ ដោយសារពួកគេប្រើប្រាស់ថាមពលអគ្គិសនី តាក់ស៊ីហោះក៏មានពណ៌បៃតង ជាយានជំនិះទំនើបដែលមិនបញ្ចេញសារធាតុគ្រោះថ្នាក់ បើប្រៀបធៀបទៅនឹងរថយន្តផ្លូវ និងផ្លូវដែកធម្មតា ហើយមានភាពសាមញ្ញក្នុងការធ្វើដំណើរ ក៏ដូចជាចំណេញពេលវេលាច្រើនទៀតផង។ គួរបញ្ជាក់ដែរថា តាក់ស៊ីហោះ គឺជាទម្រង់មួយដែលត្រូវបានស្រាវជ្រាវ និងសាកល្បងដោយប្រទេសជាច្រើនដូចជា ចិន អាមេរិក អាល្លឺម៉ង់ អង់គ្លេស សិង្ហបុរី កូរ៉េ និងឥណ្ឌូនេស៊ី…។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHuNioE79W48HW7IXTFMY30PxcYq4oJWYOmpkEWIl_WnfHBNKzF7gwDSkwO3P5Gsi_aUoTZ1C4ZwtOpdABpIDJuIj8bP73OC_jv89TjEj9q_QS7O9vjM41xnVhHEJItfSkfqutBKW4yGVmkv2DIPfzFprT0xn2K_hPT8bavnMUKnghrHCSuieq65_Gyvub/s1280/image_2024-11-01_15-29-57.png

ហេតុនេះមិនមែនមានតែប្រទេសវៀតណាមទេ ដែលមានគម្រោងផលិតតាក់ស៊ីហោះ ប្រទេសឥណ្ឌូនេស៊ីក៏មានគម្រោងផលិតតាក់ស៊ីហោះដែរ។ កាលពីខែកក្កដាកន្លងទៅ ប្រទេសឥណ្ឌូនេស៊ីបានសាកល្បងតាក់ស៊ីហោះក្នុងរដ្ឋធានី Nusantara ដោយម៉ូដែលតាក់ស៊ីហោះនេះមានសមត្ថភាពផ្ទុកមនុស្សបាន ៥ នាក់។ ហើយកាលពីឆ្នាំមុន ប្រទេសចិនក៏បានសាកល្បងតាក់ស៊ីហោះ ដែលអាចផ្ទុកមនុស្សបានតែ ២ ផងដែរ៕

ជាប់បាក់ឌុប ចង់រៀនIT ហាមដាច់ខាត រំលងសកលវិទ្យាល័យនេះ

0

សម្រាប់សិស្សានុសិស្សដែលទើបជាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា ២០២៤ ហើយមានបំណងចង់សិក្សា ព័ត៌មានវិទ្យា ឬ IT គួរណាស់ទៅសាកល្បងប្រលងចូលបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ហៅកាត់ (CADT) ឬក៏គេស្គាល់ពីមុនថា វិទ្យាស្ថានជាតិ នីប តិក (NIPTICT) គឺជាសកលវិទ្យាល័យមួយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

សាលានេះ មានគោលដៅធ្វើការអប់រំតាមរយៈការផ្តល់ ឱ្យនូវកម្មវិធិសិក្សាដ៍ល្អបំផុតដើម្បីជាជំនួយដល់ ធនធានឌីជីថល សម្រាប់ការអភិវឌ្បន៍សេដ្ធកិច្ច និងសង្គមឌីជីថលរបស់កម្ពុជា។

លើសពីនេះទៅទៀត សាលាក៍បានផ្តោតសំខាន់លើការពង្រឹងនូវជំនាញបច្ចេកទេស (Technical Skill), ជំនាញទន់ (Soft Skill), សហគ្រិនភាព (Entrepreneurship) និងភាពជាអ្នកដឹកនាំ (Leadership) ដើម្បីជំរុញ ឲ្យនិស្សិតរបស់យើងទទួលបាននូវចំណេះដឹង និងជំនាញ យ៉ាងពិតប្រាកដ ក្លាយខ្លួនជា អ្នកដឹកនាំលើវិស័យបច្ចេកវិទ្យាឌីជីថល។

ជារៀងរាល់ឆ្នាំ ដើម្បីបានចូលសិក្សានៅសាលានេះ និស្សិតតម្រូវឱ្យប្រឡងចូល និងមួយវិញទៀត ប្រឡងយកអាហារូបករណ៍ ១០០% ពីសាលា ឬក្រុមហ៊ុនជាដៃគូរ។

ក្រៅពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និស្សិតក៏អាចទៅសិក្សានៅសកលមួយចំនួនទៀតផងដែរ ដែលមានភាពល្បីខាង IT ដែលរួមមាន៖
• សកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPP
• វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ KIT
• វិទ្យាស្ថាន SETEC

 

 

អ្នកភ្នំពេញ ចុងសប្តាហ៍នេះ មិនដឹងទៅណា? អាចទៅមើលល្ខោននៅឯផ្សារទំនើប AEON 3

0

នាថ្ងៃសៅរ៍ អាទិត្យ ចុងសប្តាហ៍នេះ ទស្សនីយភាពមហោស្រពល្ខោនស្រមោលស្បែកតូច នឹងលេចឡើងជាថ្មីម្តងទៀតនៅឯផ្សារទំនើបអ៊ីអនម៉លមានជ័យ ឬផ្សារអ៊ីអន ៣ ដែលបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់រួមទាំងជនបរទេសអាចមកចូលរូមទស្សនាបានដោយសេរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT2fSoFi_f5m9-84UbDy8fmW1c8-2vzYL8_TCNRDWK4Q8ERjKlrUWU2y2fAFYBv4HTfzQjqiE72CfjNx-s5LGbqaZOsVYCBqnoXutsah156k0UeG1Aa-cQWDWERbi0_k5ZaQXi7gP931gnqhlV7Re0_dBBeCdWTUDLHyXUjHUH6n7j5XZnHTAMYs-JfTI3/s2048/464920028_553470367442585_1594387879282269837_n.jpg

យោងតាមការដាក់បង្ហោះរបស់គេហទំព័រផ្សារទំនើប AEON MALL MEAN CHEY បានឲ្យដឹងថា «ទស្សនីយភាព មហោស្រពល្ខោនស្រមោលស្បែកតូច ដែលដឹកនាំសម្តែងដោយ ព្រឹទ្ធាចារ្យចម្មការភិរក្ស ជៀនសុផាន មត៌កមនុស្សរស់ បានមកដល់ជាថ្មីម្ដងទៀត នៅចុងសប្ដាហ៍នេះ! ចូលរួមទស្សនាដោយសេរី នូវការសម្ដែង ល្ខោនស្រមោលស្បែកតូច រួមនឹងសកម្មភាពផ្សេងៗជាច្រើន រយៈពេល ២ ថ្ងៃ ដែលត្រូវនឹងថ្ងៃទី ២ និងទី៣ ខែវិច្ឆិកាខាងមុខនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaBRhBuMR4dISqBM9HxnEaeWxA9oAy4ezx7MCgPCjwfIHfm-o3Zg4Fm8CFwxhsKOfHjcTE6IV0TcBkkL8VJnNYutV8zukQLQS8MA_eh7y9BEtfny_wZwkpojTRxuU1xLKP3Y0ei_BZRaKa7j6mkalRjDIraIJxDNwtNUCDFpBgn3t8866E3TEQt-SoC3Ma/s2048/464992111_553480257441596_3551648093918819070_n.jpg

ការសម្តែងល្ខោនស្រមោលស្បែកតូច នឹងលើកយកមកសម្តែង រយៈពេល ២ ថ្ងៃនេះ រួមមាន៖
– ថ្ងៃទី ២ វិច្ឆិកា – រឿងព្រះចន្ទគោរព (វេលាម៉ោង ២ រសៀល និង ៥ ល្ងាច)
-ថ្ងៃទី ៣ វិច្ឆិកា – រឿងព្រះជិនវង្ស (វេលាម៉ោង ២ រសៀល និង ៥ ល្ងាច)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi240ORG2cXXcdU0tEU3lPvDfvjg_0VVmndKKnyJ24CDECemRgxvuIjuiH07b24U1i-3qu4sPB-9WSNBTzx8gaNc3NXO0vRjbLYsam0_uBS6CFYjntmuSIIK4imwEYNG_fiRi7PSjXU8WZVNAqWUOxhEn9JISJKyqX1BzMNLPwp1mZhYQyUT1Y9Qwr-Fjc3/s2048/465003162_553470564109232_4409505441088001846_n.jpg

សូមជម្រាបថា នេះមិនមែនជាលើកទី១ទេ ដែលផ្សារទំនើបផ្សារអ៊ីអន ៣ បានលើកយកទម្រង់ល្ខោន ដែលសិល្បៈវប្បធម៌ខ្មែរ មកសម្តែងជូនទស្សនិកជនទស្សនា ដែលនាពេលកន្លងមក ស្ទើរតែជារៀងរាល់ចុងសប្តាហ៍ ក៏មានការសម្តែងល្ខោនជាហូរហែរផងដែរ តួយ៉ាងដូចជាល្ខោនបាសាក់វង់ភី សុគន្ធី ល្ខោនខោល និងល្ខោនយីកេជាដើម ហើយក៏ទទួលបាននូវការគាំទ្រយ៉ាងច្រើនកុះករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVR8h9XdokUcLAADyX6_PGSns0ueMjWgFAi6s2GNZilsicZaQriit0tlqqmc9pT2827B4SpVL0wmS3uDvw9b_y7GhVLmyv7Co1pUjFOKjme0LDJosgwRUS7SPhZFc8_N6-w93NEd17fT4BwQlY7I_SEPP7T_xfcNVvw04c5F5z3QFkYIjqv3dn-gOMfHVb/s2048/464940046_553470774109211_6771028869303639240_n.jpg

ដោយសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរ មានទាំងក្មេងចាស់ ប្រុសស្រី បានបបួលគ្នាមកក្រាលកន្ទេល អង្គុយមើលល្ខោន នៅក្នុងផ្សារទំនើបដ៏មានផាសុខភាពបំផុត។ ជាមួយគ្នានោះ អ្នកដែលបានមកទស្សនាហើយ សុទ្ធតែបានចូលទៅបញ្ចេញមតិនៅលើបណ្តាញសង្គម ដោយការពេញចិត្តនិងការកោតសរសើរព្រោងព្រាតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx60hXtwJp-XO2s3r6LJuCnKXn6SqdR9ft2ZvdNPIen6Kizh7Mfd7-dSTJTY0iDznG81a95oK8LQl9zsbbLhuOajtoXAd8sKJi8IXBNJZazrqVnepXwxU3Z1iYJMQnSohSTQ34XHJ2Br9H1aVr1HHmhA1Yv_cYad6xIFbPlI8oYEGzybHTtrcO3gCl8_4g/s2048/IMG_6969.JPG

គួរបញ្ជាក់ថា ផ្សារទំនើបអ៊ីអនម៉លមានជ័យ បានបើកដំណើរការសាកល្បងជាផ្លូវការអំឡុងខែធ្នូ ឆ្នាំ ២០២២ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភាគខាងត្បូងនៃរាជធានីភ្នំពេញ៕