Home Blog Page 783

នូវែលសេឡង់នឹងហាមឃាត់ការប្រណាំងសត្វឆ្កែដោយសារមូលហេតុនេះ

0

ប្រទេសនូវែលសេឡង់ ៖ រដ្ឋាភិបាលនូវែលសេឡង់មានគម្រោងហាមឃាត់ការប្រណាំងឆ្កែពូជ Greyhound ចាប់ពីឆ្នាំ២០២៦ តទៅ ដោយសារចំនួនឆ្កែរបួសបានកើនឡើងខ្ពស់ក្រោយពីបញ្ចប់ការប្រណាំង ហើយឆ្កែទាំងនេះពុំទទួលបានការថែទាំ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBmX6_P7wFveUNlWlsGqH3PSGcgWV9P4uxi_ZS7dco-1nWWE_n7vIIo_5yHiYeNPd-QB_UX8IpW9BEcpIl5ocKe_FmsDXoMeL94svwzIK-QPVQkb1cBxagrVJVkRA81TLu91w4PW445fXhCwD5JVcgc8949nY_VJ-EnC_bwnwPLFlYrxbf8wQhH4igEtsl/s1024/image_2024-12-11_08-18-14%20(2).png
ការប្រណាំងឆ្កែនៅប្រទេសនូវែលសេឡង់ បានរងនូវការរិះគន់យ៉ាងខ្លាំងក្លាក្នុងរយៈពេល១០ឆ្នាំកន្លងមក ។ ពលរដ្ឋនូវែលសេឡង់បានសំណូមពរឱ្យរដ្ឋាភិបាលប្រញាប់ចាត់វិធានការហាមឃាត់ជាបន្ទាន់ ដោយសារឆ្កែទាំងនេះពុំទទួលបានការថែទាំសុខភាព និងមានស្នាមរបួសយ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0MTDgWxtdWra5zjdqfhj-Uyiw2gAU7JTH9U656DxrjpNj70imKAD4ooiuivSExJ1u0UMKU-bjfyEUpsXysM6xKYSf6GAxAOe1HJXDxhiYU75Wsd7-IdNvoxUpMos4y8mEDAmkelP71uYa31g5Qh2ywzMq8tdFa0MlGRcT_Ce6sicfbO_IO2cME5fQkg93/s1000/image_2024-12-11_08-18-14%20(3).png

លោក Winston Peters ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេសថ្លែងថា បើទោះជាឆ្កែងាប់តិចជាងមុនក្តី ប៉ុន្តែចំនួនឆ្កែរងរបួសបានកើនឡើងខ្ពស់ ដែលពលរដ្ឋនូវែលសេឡង់ពុំអាចទទួលយកបាន ។ ហេតុនេះ រដ្ឋាភិបាលនឹងហាមឃាត់ការប្រណាំងឆ្កែ Greyhound ចាប់ពីឆ្នាំ២០២៦ តទៅ ហើយយើងនឹងបង្កើតក្រុមការងារមួយជួយស្វែងរកកន្លែងរស់នៅឱ្យឆ្កែ ចំនួន២,៩០០ក្បាល ដែលត្រូវគេចិញ្ចឹមទុកប្រណាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDgP31rx90e8xJE-BWF3vOV0QHDWpOACovv492c5b1q5WL9F7i9kprNAI8H6HV7qucBUYmULQUJ8_tw4PrYD4sKHug5MQfk-2u1cZNOXMnTEzfnSTj03j_Us9vlHy-uH3P5BbIAuGksrgzk0qaep5WlUn7daEI-fwg_VeR05cl1gOjk2b712wAgzfl0bYW/s1200/image_2024-12-11_08-18-14.png
រដ្ឋាភិបាលបានស្នើឱ្យមានសេចក្តីព្រាងច្បាប់ដែលមានការគាំទ្រពីគណបក្សប្រឆាំង ក្នុងគោលបំណងកាត់បន្ថយចំនួនឆ្កែងាប់ក្រោយការប្រណាំង ។ លើសពីនេះ រដ្ឋាភិបាលនឹងស្នើឱ្យមានសេចក្តីព្រាងច្បាប់បន្ថែមទៀតនៅឆ្នាំ២០២៥ ដើម្បីធ្វើវិសោធនកម្មច្បាប់ចាស់ ដោយហាមឃាត់ការប្រណាំងឆ្កែជាផ្លូវការនៅនូវែលសេឡង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYNh978p5shtqxRe2l3opXHOUjGW1B3L6APK2qR0s4pvHOlkl_luRLyxTXMJcj14OoZZ7f6Se9czT19M6vhcSNRLbxuWLTSdbpWLNN0ohhT28xZQnNQphmOgeK0z-zpAFPMWivbXSMLUPVxsP-lchIwVsBowMfjg7B0JscxmDmNYsdf6YQJyRJEcm6aTat/s1500/image_2024-12-11_08-18-15.png

គួរបញ្ជាក់ថា នូវែលសេឡង់ ស្ថិតក្នុងចំណោម៥ប្រទេស ដូចជា ៖ សហរដ្ឋអាមេរិក, អៀរឡង់, អូស្ត្រាលី និងអង់គ្លេស ដែលអនុញ្ញាតឱ្យមានការប្រឆាំងឆ្កែពូជ Greyhound ដើម្បីរកប្រាក់ចំណូល ហើយក្នុង១ឆ្នាំៗ នូវែលសេឡង់ទទួលបានចំណូលពីការប្រណាំងឆ្កែ ស្មើនឹង៨.៥% ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-EOxAK0CExco27XPy98-GFFDtRad8Qfp2HjsBwwHxLFsAFbGI2-uBIMtgLMaVmEZ7RCg2gaTy9XJCMK_5xWzitg2RwHspeG5zaR2tvwZkqFFnfyoyw7B1VSqKzKH_f6IJIkoLPpCpYejJVvBrOVurvWwtxHJdHouc9mwQMkkNR_HaD6P03HSOYaJnZPnL/s2560/image_2024-12-11_08-18-16.png

ហ្វីលីពីនជម្លៀសពលរដ្ឋរាប់ម៉ឺននាក់ក្រោយពីភ្នំភ្លើងបាញ់ផ្សែងផេះឡើងលើ៤គីឡូម៉ែត្រ

0

ប្រទេសហ្វីលីពីន ៖ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មាន PNA របស់ហ្វីលីពីនរាយការណ៍ថា ភ្នំភ្លើងឈ្មោះ Kanlaon ស្ថិតនៅលើកោះ Negros និងនៅចំណុចកណ្តាលប្រទេសហ្វីលីពីន បានបាញ់ផ្សែងលាយផេះឡើងទៅលើមេឃ រហូតដល់ជាង៤គីឡូម៉ែត្រ តាំងពីថ្ងៃទី៩ ខែធ្នូ កន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg11hKJfXnCkO3Jlt2XfAg_SmLRVT4Ul7UAK1cY-FhVCr4L_INe3HytLyfg0tVeqWVQ35Ys8E_M9UpkEerSh0_v70Xc_DZpq_XeI2xCqSSURfm3Ghr8sMdrgIcX2ut20TMys0D30l70cwmf0Dql8r9cXsJJc8DqzhMpsGH58Ae8Rl8ylp4xK-8E9lBDLWEf/s1200/image_2024-12-10_15-38-47.png

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានថ្លែងថា រដ្ឋាភិបាលបានត្រៀមជួយសង្គ្រោះពលរដ្ឋរងផលប៉ះពាល់ដោយសារបន្ទុះភ្នំភ្លើង ស្មើប្រមាណ៨៧,០០០នាក់ ។ លោកបានបញ្ជាឱ្យលោក Rex Gatchalian រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម ធ្វើដំណើរទៅកាន់កោះ Negros ដើម្បីជួយសង្គ្រោះពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNezpnpsdep97KpVFCBW6MvZWzOZbO5QlQnNklMa0-LQEw_u4vlBUpxQpxyoMPJalaFmeiOa5IT0kWUHlpX-VyNd-1dS0uH99uiOxi4USHTYWj3zSAKzr-TpIkgvBcpE36XAo6HbSV9mfoNk6EZoX9esMYIrMcJji7NFLkf6ZPFHCpemeiBWwCVP0rsC_M/s800/image_2024-12-10_15-38-48%20(2).png
លោក Ferdinand បន្តថា រដ្ឋាភិបាលបានត្រៀមថវិកាមួយចំនួនដើម្បីជួយឧបត្ថម្ភពលរដ្ឋរងគ្រោះលើកនេះ និងជម្លៀសពលរដ្ឋដែលរស់នៅជុំវិញភ្នំភ្លើង Kanlaon ក្នុងចម្ងាយ៦គីឡូម៉ែត្រ ។ ភ្នាក់ងារបរិស្ថាន និងធនធានធម្មជាតិ បានសហការជាមួយភ្នាក់ងារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តាមដានអាកាសធាតុនៅតំបន់ជុំវិញភ្នំភ្លើងយ៉ាងដិតដល់ ដើម្បីវាយតម្លៃថា តើភ្នំភ្លើងនឹងផ្ទុះឡើងក្នុងកម្រិតណា ហើយអាជ្ញាធរត្រូវជម្លៀសពលរដ្ឋបន្ថែមទៀតដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5zoI8i-5MOqGgq2jqUKCg5SmlEjbzKWSWkkYY7trtEmFcZM3vE_mnIkHJctdG1XdMGWwJplFFHYQYUfSdButeFhsoAMjiy3zduGjFOTWYYkn0D1OAfoR0irdTOaziraWNdjWKfzk0b3nvb9ajw6O6YuqYq-q_cV2McgJjICjdjRZ1vy2s42MHmt2id4PP/s964/image_2024-12-10_15-38-48%20(3).png

ចំណែកអាជ្ញាធរក្នុងតំបន់និយាយថា ពួកគេបានជួយជម្លៀសពលរដ្ឋរស់នៅភូមិចំនួន៤ ក្នុងទីក្រុងកាឡាសតេលឡាណា ដែលស្ថិតនៅលើភាគពាយ័ព្យភ្នំភ្លើង Kanlaon ទៅកាន់កន្លែងមានសុវត្ថិភាព ក្រោយពីភ្នំភ្លើងបាញ់ផេះពណ៌ក្រហមឡើងលើមេឃ និងមានវត្ថុផ្សេងៗធ្លាក់មកក្រោម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggbljwPnCzeOiR1M8v5qIeFsm4Ejd9E0KyIysENSmkcjToSXjUHmIwDERieYBI1NtlMZ9PBo9ids43f-dNfDRYzRQ0CUQqYmPBRE3b9Go9O9vlaIKil_QCwqKYcL8s0mo_fwx3zMgjqloqd0oUTUKE5dO74qQ5pDxrfIJJlksxp5lbiHrYAZmybQw-yh1w/s770/image_2024-12-10_15-38-48.png

កាលពីខែកញ្ញា ឆ្នាំ២០២៤ ពលរដ្ឋហ្វីលីពីនរាប់រយនាក់បានជម្លៀសចេញពីលំនៅឋានទៅកាន់កន្លែងមានសុវត្ថិភាព ក្រោយពីភ្នំភ្លើងនេះបញ្ចេញឧស្ម័នគ្រោះថ្នាក់យ៉ាងច្រើនត្រឹមតែ១ថ្ងៃ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhClNwqvQ1rGYDMl9rsgO-whUlN-e7IAq8dtSHDBffyN_pYjw4K-qTGbZjiBmgjxbpicXD_4wYswHtSRTV6woWvhZoEggtzxif_e59S0DOLB-mopYusPy19DJHbn-wUZdgiQpW8TmhgcVLnLMpl9qgA73Pt6eFc0pdKdW77fy0QfVkPeBBHS78ZEmklHDm6/s1138/image_2024-12-10_15-38-49.png

យោងតាមទិន្នន័យរបស់ការិយាល័យរញ្ជួយដីបញ្ជាក់ថា ភ្នំភ្លើង Kanlaon បានផ្ទុះរហូតដល់ជាង៤០លើក តាំងពីឆ្នាំ១៨៦៦ ហើយការផ្ទុះភ្នំភ្លើងនៅឆ្នាំ១៩៩៦ ធ្វើឱ្យអ្នកឡើងភ្នំស្លាប់អស់៣នាក់ ៕

គួរឱ្យស្ងើចសរសើរ ! ក្មេងៗជនជាតិដើមភាគតិចកួយ ជាអ្នកលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ

0

ថ្មីៗនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកុមារា-កុមារី ដែលជាជនជាតិដើមភាគតិចកួយ រស់នៅក្នុងខេត្តកំពង់ធំ បានបញ្ចេញក្បាច់រាំតាមចង្វាក់ប្រពៃណីខ្មែរ និងគ្រងឈុតសម្លៀកបំពាក់យ៉ាងសមសួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0C_onFj_cRHpAENGKsyG5wxr2G98s91kWuN8dyX60lHUDvlEELQd5xZ4saKbq6X9vkJkPv-p2DeciJD_-wr3QQzdO_5tzemzXM0J__GQrcJsZqjLO97g-eGmevsZPjprgpCOxQTSWdbRjvbFv7IZswaiq1dYEHmNIthj6stHoVmvN6eblm_Fc9wVDLFG9/s495/Screenshot%202024-12-10%20145056.png

យោងតាមការដាក់បង្ហោះនៅលើបណ្តាញសង្គម Tik Tok ដោយគណនីស្តេចកួយ បានបង្ហាញវីដេអូជាច្រើនទាក់ទងនឹងសកម្មភាពរបស់កុមារា-កុមារី ដែលមានឆន្ទៈមុះមុតក្នុងការហាត់រាំចង្វាក់ប្រពៃណីខ្មែរ ដើម្បីក្លាយជាអ្នកស្នងមរតកវប្បធម៌នាពេលអនាគត។ បើតាមការគូសបញ្ជាក់ ពួកគេគឺស្ថិតនៅក្នុងក្រុមពន្លឺរស្មី ជាតិជនជាតិដើមភាគតិចកួយ រស់នៅក្នុងឃុំវិស័យ ស្រុកប្រាសាទបល្ហ័ង្គ ខេត្តកំពង់ធំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyU8QOVaMe53jxMJ8NqgT2LpoJhcpCvrIr-Uq3ir2NNfWcQhNwh_J8NwIH_KRgIf5YUF8jjjDENCK9vb9DYUWrqtmGDRBDkELueyHRW6aIM5NnWfaqC3jhmGtxVohNNBpPQ99bu7TN1Hv4FGdc1GffqNZEZRz2Vxy_nxtbr6iLJ7lKT40NPN2Y-qVKWTHZ/s499/Screenshot%202024-12-10%20145111.png
តាមរយៈវីដេអូដែលបានដាក់បង្ហោះដោយគណនីខាងលើ ដោយសង្កេតឃើញថា ក្មេងៗទាំងប្រុសនិងស្រីដ៏គួរឲ្យស្រលាញ់ នៅក្នុងឥរិយាបថទន់ភ្លន់ សុភាពរាបសារ រាំតាមចង្វាក់ភ្លេងយ៉ាងរស់រវើក។ ជាមួយគ្នានោះ ពួកគេក៏បានធ្វើការតុបតែងខ្លួននិងស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែរយ៉ាងសមសួនថែមទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNJXPRAmpkx3Xr-8LCsGVkHsTGpcP4Bn26x1H9GuBWa5ITcic7Rp8vxkB_Hkmt8ETlE7kYxiIUu0eY39dYzhQ5BPczuCxHMOps6b-KDY1CHZB9YynL4C2Ln2w6j4s0TjY6_kLgdLJN2BpZI2RWJaEj4LzGrUGFssyuQqqrVDoNbNfqE6UW9NlrCrEy1ywp/s762/Screenshot%202024-12-10%20145133.png

ដោយមានទឹកចិត្តស្រលាញ់និងចង់មើលថែសិល្បៈវប្បធម៌ខ្មែរ ពួកគេបានយកចិត្តទុកដាក់ ហាត់រៀនរាំឲ្យស្របតាមចម្រៀងនិងបទភ្លេងជាច្រើនក្នុងទម្រង់ប្លែកៗពីគ្នា ក្នុងនោះមានទាំងបទកន្ទ្រឹម បទរាំវង់ និងរបាំជូនពរជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWE9NqNnaiSgC_pFcfNlsUQBPfGJc4nBr3dR1e6UBaCh0fjZxMNj-M4G9LbI1eBxhiGr8qYEHHGTv18QlxNwSoBeVFZTn4SzkvVZSOplSq-JHkgWESImFAl-PiM3fvPE8lNiVhznABa2Nyhs638O9MlAQJ2FcTQ-O2mbY-yqDX1MPiZRoeSdSNR4OVmMKN/s489/Screenshot%202024-12-10%20145039.png

ដោយមើលឃើញពីកិច្ចខិតខំប្រឹងប្រែងនិងទេពកោសល្យរបស់កុមារាកុមារីទាំងនេះ មហាជនខ្មែរជាច្រើននៅលើបណ្តាញសង្គមក៏បានចូលទៅបញ្ចេញមតិកោតសរសើរព្រោងព្រាត ដោយបានលើកឡើងថា ពួកគេគឺពិតជាទំពាំងស្នងឬស្សីដ៏មានគុណភាពពិតមែន៕

ចិនគ្រោងបង្រៀនកូនសិស្សឱ្យប្រើប្រាស់បច្ចេកវិទ្យា AI ចាប់ពីកម្រិតបឋមសិក្សា

0

ប្រទេសចិន ៖ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានស៊ិនហួររាយការណ៍ថា ក្រសួងអប់រំចិនមានគម្រោងឱ្យសាលានានាបង្រៀនកូនសិស្សប្រើប្រាស់បច្ចេកវិទ្យា AI ចាប់ពីកម្រិតបឋមសិក្សា រហូតដល់មធ្យមសិក្សា ដើម្បីឱ្យយុវជនជំនាន់ក្រោយឈ្វេងយល់ និងមានជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាទំនើប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj72zhcVTZ1K0zoLvLlImObmnNfe8BRxCUK7KUuw2r6Sru7TNbJolnCddad5ZQDQsPgFprNdB2coNrbFRYWz2enw5VDlZivY5a3FdwRKlRDCiQvjjrs3cgRGt909cc57hEIonPiHILw2GPbMWLn-qbuFlP6trzehvi-yYeTUlw0_5MJK1e7vszNjBvvGhG/s899/image_2024-12-10_14-45-59%20(2).png

ក្រសួងអប់រំមានគោលបំណងឱ្យយុវជនចាប់អារម្មណ៍លើផ្នែកវិទ្យាសាស្ត្រ, មានគំនិតច្នៃប្រឌិត និងជំនាញឌីជីថល ដោយស្នើឱ្យសាលារៀននានារៀបចំកម្មវិធីសិក្សាដែលពាក់ព័ន្ធ និងបញ្ចូលចំណេះដឹងពីបច្ចេកវិទ្យា AI ទៅក្នុងខ្លឹមសារមេរៀនបង្រៀនសិស្ស ។ បន្ទាប់មក សាលារៀនត្រូវវាយតម្លៃចំណេះដឹងសិស្សជាប្រចាំ ដើម្បីឱ្យសិស្សទទួលបានបទពិសោធន៍ពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI ចាប់ពីកម្រិតបឋមសិក្សាឡើងទៅ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoqLfsRzWjxnS4z7H0_-vAZrGpVffFtPX19ISTckfz6uVvpKVWax2jjhOAEhb-zAIZgxLL3x68pGUo41WgXW_p0EeIqCX1Ab0VN4uhkNmD8eF0qSBD0ov6AAYwR3Vx-UrMchs5lVqGrSTGsoLrEIkr74TsFoGQSDChatGyrMkFrVgYYxkbCUxhrgOYf_lo/s1200/image_2024-12-10_14-45-59.png
កូនសិស្សគួរតែផ្តោតលើការយល់ដឹង និងអនុវត្តបច្ចេកវិទ្យាទាំងនេះក្នុងពេលពួកគេកំពុងរៀននៅកម្រិតបឋមសិក្សា ដើម្បីចូលរួមចំណែកក្នុងការបង្កើតគម្រោងបច្ចេកវិទ្យា AI និងប្រើប្រាស់បច្ចេកវិទ្យាទំនើបពេលពួកគេរៀនដល់កម្រិតមធ្យមសិក្សា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-qmgGgbHv0musHyQfdGWT09DirakmNc2nyszaJYRUs2e4sIFZtSyy3z8kxFEJo4yhGXiPfsVzM_fBlswTfndjFuf-DyRjw9u2eubArCwdVBgaf1EvDbNPgrSBPAtFFFKOcgRHpfLRreAZkIHyH0MgmXz-hSwW_X1W0dTE6zGc6rSGvD5JRIK2-TTez990/s1800/image_2024-12-10_14-46-00.png

គម្រោងនេះមានគោលបំណងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព និងបង្កើនសមត្ថភាពលើការប្រើប្រាស់កម្មវិធីសិក្សាឆ្លាតវៃថ្នាក់ជាតិ ។ ដូច្នេះ កូនសិស្សនឹងអាចឈ្វេងយល់ពីបច្ចេកវិទ្យា AI កាន់តែច្រើន នាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0X77ZTippykdkdo_puxrb2qwPxUZjcZrsJdS7QPESHS_Wjllu-AMA8z_fpz7LCaaVK1zTW4L2l0QwkmIfhDrvIdBfG82W2L7uOk2l6_VQnRobDAq1xzCUKa-aUjw6zSQam3ET9_jDe-fXyvgRR32YL7ePqsNE4dgPmUobTVSV3dOYI1QvhuMI-8Ak-t4C/s1280/image_2024-12-10_14-46-01.png

ក្រៅពីនេះ ក្រសួងអប់រំក៏បានជំរុញឱ្យវិទ្យាល័យ សាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗបង្កើតបន្ទប់ពិសោធន៍ពីបច្ចេកវិទ្យា AI និងបន្ទប់តាំងពិព័រណ៍សម្រាប់កូនសិស្សកម្រិតបឋម និងមធ្យមផងដែរ ។ រដ្ឋមន្ត្រីក្រសួងអប់រំបានប្រៀបធៀបបច្ចេកវិទ្យាទៅនឹងកូនសោរមាសសម្រាប់ប្រព័ន្ធអប់រំ និងកំណត់ទិសដៅការអប់រំនៅប្រទេសចិន ក៏ដូចជាការចាប់យកឱកាស និងដោះស្រាយបញ្ហាប្រឈម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg76A6wOR85msmBGatHqIfPMEvCYl3aBZjFOlOubVviVxbtwbqEuQzRABY3AQmDQ2azRPKusbZhppcOk209AIKXOhTpxwNemNOPOx46V4j7qYPno0R7yKNrZXpmzn_YjYn4mr-yV3Ec-dkdlhzxSJssYgrmxQqkykHMYScfR3cMMsdkpbQaBtG_YeMmAZFI/s991/image_2024-12-10_14-46-02.png

កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមក ប្រទេសចិនបានជ្រើសរើសសាលារៀន ចំនួន១៨៤កន្លែង ធ្វើជាទីតាំងសាកល្បងការស្រាវជ្រាវគំរូទស្សនវិជ្ជា និងគម្រោងសិក្សាពីបច្ចេកវិទ្យា AI ដើម្បីបង្កើនបទពិសោធន៍ ។ លើសពីនេះ ប្រទេសចិននឹងបង្កើនទីតាំងសាកល្បងឱ្យកាន់តែច្រើន នាថ្ងៃអនាគត ៕

ភូមិព្រះដាក់ ភូមិដែលស្អាតជាងគេប្រចាំខេត្តសៀមរាប

0

ភូមិព្រះដាក់ គឺជាភូមិដ៏ល្បីល្បាញមួយស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានគេស្គាល់ថាជាភូមិខ្មែរដ៏គំរូ ដោយសារពលរដ្ឋរស់នៅទីនេះប្រកបដោយភាពថ្លៃថ្នូរ តាមដងផ្លូវគ្មានសំរាមសូម្បីតែមួយ ហើយអ្នកភូមិរួសរាយរាក់ទាក់ ស្រឡាញ់រាប់អានគ្នាទៅវិញទៅមក។ ភូមិនេះបានទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តច្រើនជាងគេក្នុងមួយឆ្នាំៗ គឺជាភូមិទេសចរណ៍ឆ្នើមប្រចាំខេត្តសៀមរាប និងជាភូមិដ៏គំរូមួយរបស់ប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ-4hyHi8GPNlYj7ZoRhDTAYRlnPHFa8DQlJWnpmhyphenhyphenJmxFkv4pA_aZ93RcqfcY9glNoSwE1z1HAgYEQeXDxbns2zhUBnQTI6SH4udLfl2L1Dc4yvvx94dwG0YpQawbsR8CNMOPMO6An93Nz2SnUUpn_0NTeNFK_p3cROycwjy-0AxVcr9FkC_2LgZ-rz_9/s2048/image_2024-12-10_14-35-38.png
ភូមិព្រះដាក់ ជាភូមិដែលមានប្រវត្តិយូរយារណាស់មកហើយ ត្រូវបានកសាងឡើងប្រមាណជា ៣០០ ទៅ ៤០០ ឆ្នាំដែលភូមិនេះមានឈ្មោះផ្សេងៗគ្នាជាច្រើនទៅតាមជំនឿរឿងព្រេងនិទានរបស់អ្នករស់នៅទីនោះដូចជា ព្រះដាក់ បដាក ឬប្រដាកជាដើម។ ក្រៅពីសណ្តាប់ធ្នាប់ដ៏សែនល្អឥតខ្ចោះ មានរបៀបរៀបរយ មានអនាម័យខ្ពស់ ភូមិមួយនេះក៏ល្បីនៅមុខម្ហូប «នំបញ្ចុក» ដែលមានរសជាតិឆ្ងាញ់ប្លែកខុសពីគេ ជាពិសេសការនិយាយសំនៀងរដឺនរបស់អ្នកស្រុក ក៏បានទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីភ្ញៀជាតិ និងអន្តរជាតិផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3qXSsMW_J0HFo-EtjcQALb4eWltON4UWcY7AG7hSYW81meZJcLSMsKjwH96OWs5-Y6S8C0k8tZgzi0AnAbwP-0pw2TI3aWzAx1jnTvcInpIFjvi2M-n_qazIYLeJyaRw3dTqhdxBNu_gzxPfryHWV46WXjWox6pubsiobC-B87unQs3u7Pz9jbQ2nBery/s2048/image_2024-12-10_14-35-40.png

ភូមិទេសចរណ៍ព្រះដាក់ គឺជាភូមិជនបទដ៏ទាក់ទាញបំផុត ដោយសារនៅតាមផ្ទះនីមួយៗ សុទ្ធតែមានធុងសំរាម និងមានរៀបចំសួនផ្កាលម្អអមដោយរុក្ខជាតិតូចធំជាច្រើនទៀត គួរជាទីចាប់អារម្មណ៍។ នៅតាមដងផ្លូវនៃភូមិ គ្មានសំរាម គ្មានក្លិនស្អុយ ដោយប្រជាជនបានផ្តល់តម្លៃយ៉ាងខ្លាំងទៅលើភាពស្អាត។ ដូច្នេះនៅពេលភ្ញៀវទេសចរបានទៅលេងភូមិមួយនេះ នឹងទទួលបានអារម្មណ៍ល្អបំផុតដែលមិនអាចបំភ្លេចបាន ដោយសារសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន រួមមានការធ្វើកសិកម្ម សប្បកម្ម ក៏ដូចជាលក់ដូរតាមផ្ទះបានបម្រើវិស័យទេសចរណ៍ ពិតជាបង្ហាញរូបភាពដ៏រស់រវើកនៃការរស់នៅដោយមានក្តីសុខ សុខដុមរមនាយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYHN1jKIWSnZmbL-8QFOSVqWITN9K6LlJAGFLhlTcKZkyM-W4h_0zHGK4MxOx6qBYP_H3vQIVGjqXDZS-DHTEFXkFfl-LrU3jI-XNjrqPi0Kiz3EQi-tN-OWnUpt8ARajyVZbt_NPQPilddgst7RcDqn-hEADInRUfB870cBY3qOjNuCYZgYNzHzRf-HTN/s2048/image_2024-12-10_14-35-41.png
ទោះបីភូមិព្រះដាក់ស្ថិតនៅទីជនបទក្តី ប៉ុន្តែភូមិនេះពិតជាមានស្តង់ដាររស់នៅប្រកបដោយផាសុកភាព ហើយក៏រក្សាបាននូវសភាពនៃភូមិបុរាណនៃដែនដីអង្គរដ៏ផូរផង់ អាចចាត់ទុកជាភូមិគំរូមួយសម្រាប់ភូមិដទៃទៀតនៅទូទាំងប្រទេស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinxao0PXrbHC3qM7aDSk3oowwG2vkgS6bCOHD03PxVvX6xF0gL56YU6SoqnYT2pQK5otuavl_ISiZg6yFY_mCmhabYwWsdMkbrfkPgIqMK3c0fxQzfbiBNIMpCfah5mQzjeKyOP_X0TKD4gxbE8puIneyMyl53JyuS05HapUc25sbiutXoh82cOud00ofe/s2048/image_2024-12-10_14-35-43.png

ស្ទើរតែមិនជឿ! ត្រឹមតែ១កេសសោះ ឈ្នះរង្វាន់លុយសុទ្ធជិត ៤០០ដុល្លារ ពីស្រាបៀ Dragon Silver

0

រិតតែពិសេស កាន់តែអស្ចារ្យ លោកពូ ដែលជាប្រជាកសិករ បន្ទាប់ពីសម្រាកពីធ្វើស្រែសម្ការ ក៏ទទួលទាន Dragon Silver សម្រាប់បាយថ្ងៃត្រង់ ជាមួយក្រុមគ្រួសារ អ្វីដែលគាត់ស្មានមិនដល់នោះ គ្រាន់តែគាស់ភ្លាម គាត់អាចឈ្នះរង្វាន់លុយសុទ្ធជាច្រើន ឈ្នះជិត៤០០ដុល្លារ ត្រឹមតែ១កេសប៉ុណ្ណោះ ឈ្នះប៉ុណ្ណឹងទៅហើយ ចុះបើទទួលទានលើពី១កេសទៀត គាត់ប្រហែលជាច្រើនជាងនឹងទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiICH0eeXOdk4suxo5nnJdnxyYHZYALqM8VayA8O8MQVNVl0CNVKYS2OjUL0dM53bIuOVMQk0xViW0yQehOVxjauB3Shj7LUMj6tCX-zok3-g7fSCDHu8xNFpSRGrvmN0uq5hnY1_m3UuihVEXUY9f-_2M8sPxySwUidR9z-KgTmY0vXFGAlUkW1oMB4-9r/s581/Capture%20(3).PNG

ភ្លាមៗនេះ លោកពូ ក៏បានបង្ហាញអារម្មណ៍ពិត ដោយពោពេញនៅស្នាមសើចសប្បាយ រីករាយ ហើយគាត់បានបញ្ជាក់ថា គាត់នឹងតាមយករង្វាន់ធំឱ្យបាន គឺរង្វាន់ឡានខ្លាញ់គោ សម្រាប់ដឹកក្រុមគ្រួសាររបស់គាត់ធ្វើដំណើរកម្សាន្តថ្ងៃឆ្លងឆ្នាំ នេះជារង្វាន់ពិតៗពីស្រាបៀរ Dragon Silver ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9KRGoyuZ0nm-RXreoQ_z1DKtS6Cr0QEKLnJRMMsRu6k_6V9Xs-xD72UQypG3y4LDIbJX5Q8HBMIaQs0bL-JiQbbpQToSb-3xbfLlNA_Wp_4Fw0U7nOTOREI_H303zIe1v0DgAUuEormMYqWwj4V9rW4OEhZbY0BTeqQEnMA_AGnyfpIWgiRi_DCdpuyAM/s1920/image_2024-12-10_13-58-37.pngDragon Silver ផ្តល់សំណាងរង្វាន់ជាច្រើនជូនម្ចាស់សំណាង ដែលទទួលទាន និងគាំទ្រ មានដូចជា ឡានខ្លាញ់គោដ៏ទំនើប ម៉ូតូស៊េរីថ្មី កាក់មាស និងលុយសុទ្ធជាច្រើន នៅរង់ចាំបងប្អូន តស់ រីករាយទាំងអស់គ្នាជាមួយស្រាបៀរ Dragon Silver។ ពិសារដោយទទួលខុសត្រូវ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAl9OA3PrHlsanFW0AwfT-_PqkjvdnexC9wExnxw80iiFkpK5EG_0Bjr_UT7RE0KqGErg8mvJLWAQlT3XFiPVDDvqjcbq7RT0EFpxwefX65GDHWUPahif7wG3pUmMMayVdeRkoD67Cb-6cKXMmEK6-Bmb01TIgvjE6Y7MaFQs_l_oB1ljYG89WK1IRGXiW/s1280/photo_2024-12-10_11-53-43.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTm5qEEGdvg4yDloWNzwWH8IuP5H39pFXprazRxeTJ4PCVmvt5BA1PKemP2eO4Y8avJrswdagAbPtwie_bZlkSXglXL6Ax2Nj4JR0aOQERUnL-0bNQH949d54Z9DeMGkjEB50KMTGfgdGQj8xS5UEdHas_MkwDz3IcyagcoIA8YdbZxxGzug2RTTJ-eMWe/s1280/IMG_0522.JPG

បញ្ចូលលុយទូរសព្ទក្នុងខែធ្នូនេះ ដើម្បីមានឱកាសឈ្នះឡានពី ស្មាត

0

រង្វាន់មានពិត ហើយអ្នកឈ្នះក៏មានពិតប្រាកដ! នេះជាសកម្មភាពស្មាតទៅប្រគល់រង្វាន់ឡាន BYD ដល់អ្នកដែលមានសំណាងបានឈ្នះកន្លងមក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjjFYhEQrYK8wUPZFMSpNiUZ9wDCBepy6KogygnzGNy-bn3nm-S1nufQBfql2mq0xO3qCr6MAEU1iets3Y5U6WFMxN_u0nD8LRBe5NSvR200pu3U0ZIldmAgGL9iQAtippfiHyK2F4QBhsRvjObaBDBO9BCfabJxHhg2Ll2REgECKyqeyCVSdf_V3hwFrr/s1378/Screenshot%202024-12-10%20141855.png

ប្រូម៉ូសិនធំប្រចាំឆ្នាំរបស់ស្មាត “បញ្ចូលលុយហើយឈ្នះ” កាន់តែជិតដល់ថ្ងៃបញ្ចប់ហើយ!
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilG5mHzGKN7qUNdiJFfJFb27sI0aPvYT_Jyhv1b_33goewE6RtiKz9sZP6Gp8K6ehBIDaActV5HTYswyVPFR_JWyGvKMdzFSn-HKP_c7p7zytVnPUFBYL6HlqmZcFYWDvWTRu_hRxfvKYEgJ-aTWom9v59K4yyG0l5Ki0z54-H2r1iu38tVH7c0aSsO6Cy/s1380/Screenshot%202024-12-10%20141920.png
រង្វាន់ធំឡាន BYD បួនគ្រឿងបានរកឃើញអ្នកឈ្នះហើយ នៅសល់តែ BYD មួយគ្រឿងទៀតតែប៉ុនណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs5_N48Rpj0ng323ytqDggLLAnoAiKgld-D83_GPHr00HMQ8K9LDJJ4WW0ieWMASDqF7Mx3ZE895-1LqjMrO3mo9LqUAZwV9teQlubnd6jxhebqUnHss_Ip-KOxD0lfXL4dKP3pYyc54IpDXA7ImtcCDpTztmmnT_kohZj2ruKkF9zSScYYnrbci_mt4l7/s1379/Screenshot%202024-12-10%20142012.png

បងប្អូនគ្រាន់តែបញ្ចូលលុយចាប់ពី ១ ដុល្លារ និងទទួលបានឪកាសឈ្នះឡាន BYD ហើយបញ្ចូលកាន់តែច្រើននិងទទួលបានឪកាសឈ្នះកាន់តែច្រើន។ តោះបងប្អូន នាំគ្នាបញ្ចូលលុយទូរស័ព្ទអីឡូវនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUqO-STyh50Ao6C805PnXLUKJvMn37C3Y2Y2GfudqeL0Csi9uHrK7iE32Do7MlvC4RUN6KeVa6lSTOI0gcvq7tTxOQc7pv69uuMH0suDtE3OhpSNJEQnYR9ALTgvSS6NhyphenhyphenQG0lX4x6GRCRFIN6f9oBdRH1qORMT1n_RxsXwA5ywL1stv8ndtYqq80ebksR/s1370/Screenshot%202024-12-10%20142041.png
ការចាប់រង្វាន់ស្វែងរកអ្នកមានសំណាងទទួលបាន រង្វាន់ធំ ឡាន BYD ចុងក្រោយនេះ និងធ្វើឡើងនៅដើមឆ្នាំ​ 2025។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnd2ZIj251f_WChAgY1J9FE_n2Oyr0ExQhw4GP94gvKiaMhZlPOjWjVHhCyUXuM9XlOQkYv9NQTrPv0c-gJZcD5Ws5CSitS44aHO3BFAcbjcFNsutXotYUvXQ-RQhW9AJ7Bisps3OEqPwPv9upls0gisoi3llqWX9ZstH-urmtIBlbYQb9J8OmgPRnaEoU/s1376/Screenshot%202024-12-10%20142116.png

តារារ៉េប វណ្ណដា ថាការស្រលាញ់ចូលចិត្តពីអ្នកគាំទ្រគឺជាកម្លាំងមហាសាលសម្រាប់លោក

0

តារាចម្រៀងរ៉េបល្បីលំដាប់ប្រទេស វណ្ណដា បានបង្ហាញពីចំណាប់អារម្មណ៍សម្រាប់ឆ្នាំ២០២៤ដោយបានជួបរឿងនឹកស្មានមិនដល់ជាច្រើនដែលសុទ្ធសឹងតែជាក្តីស្រមៃរបស់លោក ខណៈបទចម្រៀងរបស់តារាចម្រៀងរូបនេះមានអ្នកស្តាប់ដល់ទៅ១៧៣ប្រទេស។ ទោះយ៉ាងណា វណ្ណដា បានបញ្ជាក់ថារឿងអស្ចារ្យជាច្រើនមិនអាចកើតឡើងបាននោះទេបើសិនជាគ្មានការគាំទ្រ ការស្រលាញ់ពីទស្សនិកជនហើយនេះគឺជាកម្លាំងមហាសាលមួយសម្រាប់លោក ខណៈឆ្នាំ២០២៥ វណ្ណដា នឹងកាន់តែបង្ហាញខ្លួនញឹកជាមួយអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPVMJpm7LlQMfqfh_-Wa9dcj6VYdHT_rWI_mkBzW92ad0jfvWwypTpgST1L1X93I68nkuMnwlTXmKvU9TbiI7sslzudL8P3IN5kcRswSreqWsU40jsMLx8NQ0jUhgAZpume8eSIxkvDDd5VJt7MA-FtRQcG7u_SUIDtpkWEz05-NoZT3HpnmBr4hQNYl_a/s2048/image_2024-12-10_09-18-20.png

តារាចម្រៀង វណ្ណដា បានបង្ហាញពីទិន្នន័យរបស់ខ្លួនពីតារាងតន្រ្តីពេញនិយម spotify ដែលបទចម្រៀងរបស់លោកមានអ្នកស្តាប់មកពី១៧៣ប្រទេសជុំវិញពិភពលោក ដែលមានការស្ទ្រីមដល់ទៅ១៥លាន ជាមួយអ្នកស្តាប់ចំនួនជាង៨០ម៉ឺននាក់ហើយបទដែលទទួលបានការគាំទ្រខ្លាំងគឺបទ «សង្គ្រាន្តស្គាល់ស្នេហ៍» ឬចំណងជើងជាភាសាអង់គ្លេស songkran magic ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYbg0Piw7k8T9R-Ml_SeqGiUIAMRPJSxwsj5QiaIlFbqkudvd5eDPTXVYk1GQgT72oY5tz7PhXO81yGA9f-Vr9cVgPjKfnLgibV82eYpa-0MmPTnCyWVD4kc0pIis0C1Bkhv2wYibt_wBnTlq8BSB3DhcP0tTVBIAYn_FkwXCBF7RdgqK7aumnR7wZzc_I/s2048/image_2024-12-10_09-18-25.png
ជាមួយនឹងលទ្ធផលដែលបទចម្រៀងរបស់ខ្លួនមានអ្នកស្តាប់ដល់ទៅ១៧៣ប្រទេស វណ្ណដា ថាឆ្នាំ២០២៤ ជាឆ្នាំមួយដែលមានរឿងនឹកស្មានមិនដល់ជាច្រើនបានកើតឡើង ។ តារាចម្រៀងរ៉េបមានដើមកំណើតមកពីខេត្តព្រះសីហនុរូបនេះបានរៀបរាប់ពីអារម្មណ៍របស់ខ្លួននៅលើបណ្តាញសង្គមថា « ខ្ញុំបានចាប់ផ្តើមឆ្នាំនេះជាមួយអ្នកគាំទ្រទាំងអស់ ដោយបានចេញចម្រៀងជាមួយសិល្បករដែលមានសមត្ថភាពជាច្រើន ហើយក៏មានបទចូលឆ្នាំខ្មែរដែលឥឡូវនេះនៅតែកំពុងទទួលបានគាំទ្រយ៉ាងខ្លាំងក្លាពីបណ្តាប្រទេសនានានៅអាស៊ី និងបានឡើងសម្តែងនៅឆាកធំៗនៅក្រៅប្រទេសជាច្រើនដូចជា Sabaidee Fest នៅអាម៉េរិក និងបានឡើងសម្តែងនៅឆាកអូឡាំពិកប៉ារីស ២០២៤ ហើយជាពិសេសក៏បានឡើងសម្តែងដើម្បីអបអរសាទរពិធីបើកការប្រកួតជាផ្លូវការ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី ៤ និងកីឡាជាតិជនពិការ លើកទី២ ជូនបងប្អូនជនរួមជាតិទាំងអស់ផងដែរ ដោយទាំងនេះសុទ្ធតែជាក្តីស្រមៃដែលក្លាយជាការពិតសម្រាប់ខ្ញុំក្នុងឆ្នាំនេះ»។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeSSNQCLWkRulGUzw-RV8_UB9VB1_ozLrvb8zFUhKQgAjQ0BdP6TNEI7Exu6o2v0_U_XQ9l_peiJaz_i8lcm2PT1ZDVfQbcHSzM2f36-Pa6CKQlkRsdh9uOREpMOd-GLL23DRB5BoBQG2_iy_f6r7Y2KwcNZIC6i713dX0EWK0cnoKWTjbqEd6U3Z5OmGx/s1080/image_2024-12-10_09-18-17.png

    វណ្ណដា បានសង្កត់ធ្ងន់ថា រឿងអស្ចារ្យទាំងអស់នេះនឹងមិនអាចកើតមានឡើយ បើលោកគ្មានការគាំទ្រដ៏ខ្លាំងក្លាពីពុកម៉ែបងប្អូនគ្រប់រូប ការស្រលាញ់ចូលចិត្តនេះ គឺជាកម្លាំងដ៏មហាសាលមួយសម្រាប់ខ្លួន។ វណ្ណដា ថា «ឆ្នាំក្រោយយើងនឹងបានជួបគ្នាញឹកបន្តិចហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzsDgRCM-9hJPW9KDtG09baRVLXDnYNJLipKJgvEOhEhRNml5FqJ4QGQgpjgkhbdUOlXRz-vazAqCU-vV6Kl69eVYt80F5Q85-2G9P6r26BiEy_5qZOP8InOPzjyddBymxdnJXFx_RwgWmfUy3Nb6VLdQ43c0jwic876jGt3kVjpzFxvTk-4fU-2SvCrpN/s1080/image_2024-12-10_09-18-18%20(2).png

    គួរឱ្យដឹងថា បច្ចុប្បន្នអ្នកគាំទ្ររបស់ វណ្ណដា កំពុងទន្ទឹងរង់ចាំអាល់ប៊ុមទី៣របស់តារាចម្រៀងរូបនេះ ខណៈទស្សនិកជនក៏រំភើបចិត្តរង់ចាំបទថ្មីដែល វណ្ណដា បានទៅថតវីដេអូចម្រៀងដោយផ្ទាល់នៅប្រាសាទលើទឹកដីខេត្តសៀមរាបផងដែរ៕

មកស្គាល់តួឯកស្រីកំពុងល្បីក្នុងរឿងភាគកូរ៉េ «When the Phone Rings»

0

រឿងភាគទូរទស្សន៍ «When the Phone Rings»ដែលមានតួឯកស្រី Chae Soo Bin និង Yoo Yeon Seok កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសជាច្រើនសម្រាប់រឿងភាគនាចុងឆ្នាំ២០២៤នេះ ដោយផ្អែកលើប្រលោមលោកអនឡាញក្រោមការដឹកនាំការសម្តែងដោយ Park Sang Woo និង Wi Deuk Gyu ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL2Ksblxxy6PtvH-IDuCL_5M4iSasnED2TQWQoTz9sb5-GP6zrwcJ98DhxvjAq2EzZwYWHktY1r4E87panDZ4048m3RGAhB84oYRf0CGtTuEpGe7WRaRwEQ1SYHGOkl1-gHq3ZVXcJzrpGwH2EFUZ9ZSQrWBswC97ds-cVqulWob_4Jtd9fZkAiulAVm7r/s1800/image_2024-12-09_16-31-07.png

ចាប់តាំងពីការចេញផ្សាយដំបូងនៅថ្ងៃទី២២ ខែវិច្ឆិកា «When the Phone Rings» ទទួលបានការចាប់អារម្មណ៍យ៉ាងលើសលប់ពីអ្នកសេ្នហារឿងភាគកូរ៉េ។ នៅក្នុងខ្សែភាពយន្តនេះ Chae Soo Bin ដើរតួជា Hong Hee Joo ជាតួស្រីដែលមិនអាចនិយាយបាន ដោយប្រើភាសាកាយវិការ និងការសរសេរនៅក្នុងការទំនាក់ទំនង ប៉ុន្តែការពិតនាងគឺអាចនិយាយបាន។ តួស្រីគឺជាកូនស្រីរបស់ម្ចាស់កាសែតប្រចាំថ្ងៃដ៏ល្បីល្បាញមួយ និងត្រូវបានបង្ខំឱ្យរៀបការជាមួយតួឯកប្រុស Baek Sa Eon (សម្តែងដោយ Yoo Yeon Seok) ។ តួឯកទាំងពីរមានភាពស្និទ្ធស្នាល និងមានភាពរ៉ូមែនទិកជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJPwqXBRZaalackH_095sYdoth5IxxAyoS1zUW8qnmwH1fLPjUZmXNV30191jAiEHONa81PpX55eWQ3f2Ed-nah9RhZHqiBFGuJwYq2theXwdO6WU3mB_jOHu0EUJs8KDiUfnzvm1nyrRWbe9P7keWer5qYYhcy2Zny0vD-nuEnsNzjTeNmqH4J9XCFNUk/s1800/image_2024-12-09_16-31-08.png

Chae Soo Bin មានឈ្មោះពិតថា Bae Soo Bin កើតនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ១៩៩៤។ នៅក្នុងបទសម្ភាសន៍ជាមួយ Korea JoongAng Daily តារាស្រីរូបនេះបាននិយាយថាការចូលប្រឡូកសិល្បៈរបស់នាងគឺជារឿងចៃដន្យដោយអ្នកដឹកនាំរឿង ខណៈដែលនាងត្រឡប់ទៅផ្ទះវិញបន្ទាប់ពីមកពីរៀន។ ក្នុងឆ្នាំ ២០១៤ Soo Bin បានចុះហត្ថលេខាលើកិច្ចសន្យាគ្រប់គ្រងជាមួយ Toin Entertainment ដោយបានបង្ហាញខ្លួនដំបូងក្នុងរឿង My Dictator ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRzyIo8kmCbU29orKyVIMEdnMKl83scA_ud1DsqGdfwx_Ar3P5AbkxKsDTsS4vLRjzJ4MwqFo4KaL4o8Xrt-t26EjZtEjbtRqLdCxY-d75OSiFyKmAg_j3vYTsJsAdZbdFsDxM_D8SyKxKDW__M_fyJIiadd59dtq5N0pzKGtVRYeubSTJv3v4ZNyQzd0w/s1024/image_2024-12-09_16-31-09.png

ក្នុងឆ្នាំ ២០១៥ Soo Bin បានបង្ហាញខ្លួននៅក្នុងរឿងភាគទូរទស្សន៍ House of Bluebird ដែលជួយឱ្យនាងឈ្នះពានរង្វាន់តារាសម្តែងថ្មីល្អបំផុតនៅឯ APAN Star Awards លើកទី៤ និងពានរង្វាន់ KBS Drama Awards លើកទី ២៩ ក្នុងឆ្នាំដដែលនោះនាងបានបង្ហាញខ្លួននៅក្នុងស៊េរី Cheer Up។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghS9j-eaMNQXlpcE-GBeoR16tyUvURz7wsgg-GaQPOK3_7wuUZy6G2ZwSr94KcYFHGP-0i6JEibdL9Xur45aZ_hxQrqvPuP2BuIxBecYvvwxeTBt1JB-v3UzzAZne5oRwD2ZErpV9ryKbK01FtJkonXJULwZIgmFInecy20RV0XduSWR3dM7fVPPcVszru/s1200/image_2024-12-09_16-31-12.png

ជាមួយនឹងលទ្ធផលនេះ Soo Bin ថានាងមិននឹកស្មានថានឹងមានភាពល្បីល្បាញយ៉ាងឆាប់រហ័សក្នុងអាជីពរបស់នាងនោះទេ។ តារាសម្ដែងវ័យ៣០ឆ្នាំរូបនេះចាត់ទុកការសវនកម្មនីមួយៗជាបទពិសោធន៍មួយដើម្បីរៀនជំនាញសម្ដែងបន្ថែមទៀត ជាជាងឱកាសដើម្បីបង្ហាញខ្លួនក្នុងគម្រោងមួយ។ នាងបាននិយាយថា «ឪពុកម្តាយរបស់ខ្ញុំមានអារម្មណ៍ច្របូកច្របល់នៅពេលខ្ញុំនិយាយថាខ្ញុំចង់សម្តែង។ ឥឡូវនេះ ប៉ារបស់ខ្ញុំចូលចិត្តឃើញខ្ញុំនៅលើកញ្ចក់ទូរទស្សន៍ឬអេក្រង់ទូរសព្ទ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3s5tR_oeWhddjWGdyW5diiYtEKZ-JWQmMD1DhGJQtgKxF-fMJiG2vWKi86aGC6Q6dCxwMvxsdQWJday7JymE-jA7cRb67K6vIZjGTVWG7AAfHttjr1yBOjkCh_nawQjqCUz8loAc3GoY88zXtJ-tIwvKoH6-LGnASkf0nEqjK7soFwoiT8eaXNusKboSk/s900/image_2024-12-10_14-00-26%20(2).png

ក្នុងឆ្នាំ ២០១៦ Soo Bin បានទាក់ទាញចំណាប់អារម្មណ៍ក្នុងរឿង «Love in the Moonlight » ដោយនាងដើរតួជា Jo Ha Yeon ដែលត្រូវបានជ្រើសរើសធ្វើជាម្ចាស់ក្សត្រី។ ប្រព័ន្ធផ្សព្វផ្សាយបានបញ្ចេញមតិថា នាងមានកាយវិការគួរសម និងស្មុគ្រស្មាញ បង្កើតស្រទាប់ជាច្រើនសម្រាប់រឿងភាគប្រវត្តិសាស្ត្រ។ Soo Bin បានបន្តសម្ដែងនៅលើកញ្ចក់ទូរទស្សន៍ជាមួយនឹងតួនាទីនាំមុខក្នុង រឿង The Rebel , First Delivery និង I’m Not a Robot ក្នុងឆ្នាំ ២០១៧។ មួយឆ្នាំក្រោយមក តួនាទីឈានមុខគេក្នុងរឿង Where Stars Land បានជួយឱ្យនាងទទួលបានពានរង្វាន់ជាតារាសម្ដែងឆ្នើម នៅក្នុងរឿងភាគនៅ SBS Drama Awards។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMkNN1LUnE66Tb4mPc0ISpkrfARryQbdNWF8Qy0wcb5RXuA4e1qphGa0EQPjPQkMi5Ya8yNn14CZB2-FeaKbOizdcw10wObZraQciSA9ECywNlTLY8osg-IKQnv2GUGUARj0ETCMj4gE64Uy3spwC1kom_UtiZvSi9PF-TYOas5Fq5RlETYIgn4AtHABEM/s900/image_2024-12-10_14-00-26.png

ក្នុងឆ្នាំ២០២២ នាងបានលេចធ្លោជាមួយនឹងតួនាទីរបស់នាងជា Go Eun Kang ក្នុងរឿង Rookie Cops (2022) ដែលបានកំណត់នៅសាលាប៉ូលិស។ នាងបានបង្ហាញយ៉ាងច្បាស់ពីបុគ្គលិកលក្ខណៈយុវវ័យដ៏ស្វាហាប់របស់យុវជនម្នាក់ដែលតាំងចិត្តចូលបម្រើក្នុងកម្លាំងប៉ូលិស។ កាលពីខែកក្កដា Chae Soo Bin បានសម្តែងជាអ្នកបម្រើលើយន្តហោះដែលព្យាយាមការពារអាយុជីវិតអ្នកដំណើរក្នុងរឿង Hijack 1971 ។ អ្នកជំនាញភាពយន្តជាច្រើនបានអធិប្បាយថានាងបានបំពេញតួនាទីរបស់នាងហើយបានរួមចំណែកដល់ចំណុចកំពូលនៃសាច់រឿង។ នៅដើមឆ្នាំ២០២៤ Chae Soo Bin បានឈ្នះការបោះឆ្នោតជ្រើសរើសតារាស្រីដែលស្អាតបំផុតនៅក្នុងប្រទេសកូរ៉េ ២០២៤ ដោយ គេហទំព័រ KingChoice ។ នាងមានការភ្ញាក់ផ្អើលនៅពេលដែលនាងមានឈ្មោះជាមួយតារាល្បីៗជាច្រើនដូចជា Song Hye Kyo តារាចម្រៀង Jisoo និង Suzy ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY1SMTKrWZB13VZp26tKRQQENR6YGvbAdE-WPsHetfekJC-JSjL6aiOsw82i6EceUq30mGJkCkdxUjqRw3maVTq9UIOL7XY-eABtSljKhrPrCyHQXQTR-ShFkKeiugyCvob55sCYmeC4Xtzc72ABGDAEKyA_iSSMER0bv8WFPJJYUpkp1P_BPIMknGkA65/s920/image_2024-12-10_14-00-27.png

Soo Bin ធ្លាប់បាននិយាយថា រាល់ពេលដែលនាងទទួលបានគម្រោងមួយ នាងគិតច្រើនក្នុងការស្រាវជ្រាវ និងវិភាគតួអង្គឱ្យបានហ្មត់ចត់ ដើម្បីសម្តែងនៅក្នុងខ្សែភាពយន្តឱ្យល្អបំផុត។ ភាពទន់ខ្សោយរបស់នាងគឺនាងតែងតែមានភាពតានតឹង និងថប់បារម្ភនៅពេលចាប់ផ្តើមការងារ។ បើមិនរវល់ថតរឿងទេ តារាស្រីរូបនេះចូលចិត្តធ្វើដំណើរ ឬអានសៀវភៅ។ នាងបាននិយាយថា «នៅពេលអនាគត ខ្ញុំចង់សាកល្បងតួនាទីផ្សេងៗជាច្រើន ។ ខ្ញុំពិតជាស្រឡាញ់សត្វ និងចង់ចូលរួមក្នុងការងារដែលខ្ញុំអាចធ្វើជាមិត្តជាមួយពួកគេ»៕

គួរបរិភោគផ្លែឈើ៥ប្រភេទដើម្បីថែទាំសុខភាពភ្នែក និងមើលឃើញកាន់តែច្បាស់

0

ក្រៅពីការថែទាំសុខភាពរាងកាយហើយ សុខភាពភ្នែកពិតជាមានសារៈសំខាន់យ៉ាងខ្លាំងដែលយើងពុំគួរមើលរំលង ។ យើងអាចថែទាំភ្នែកតាមរយៈការបរិភោគអាហារមានសារធាតុប្រឆាំងអុកស៊ីតកម្ម, ផ្តល់វីតាមីនខ្ពស់, ហាត់ប្រាណឱ្យបានទៀងទាត់ ហើយសំខាន់ គួរតែបរិភោគផ្លែឈើ ៥ប្រភេទនេះ ។

១-ផ្លែក្រូច ៖ ផ្លែក្រូចសម្បូរដោយវីតាមីន C ដែលជួយដល់ការបង្កើត Collagen និងថែរក្សាសរសៃឈាមក្នុងកែវភ្នែក ។ លើសពីនេះ វាអាចកាត់បន្ថយបញ្ហាភ្នែកពាក់ព័ន្ធនឹងអាយុផងដែរ ដូចជា ៖ ជំងឺភ្នែកឡើងបាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixyQonDekUuqXon8xKeAf440g2DCNyInxrfydHdihbVzYPjkCC05X_xhfxEVnfnDvM3kUtsTbkNiYGynUszsk75bgm13azF-MzUEfCjeHmZgNO5FE-dz8aesXrWWDUtSZCKuA6gKY22BEBW63vi5cqtcZM0Poz-udnjAAqsNoC3DnOHww6Tq8kTCrNkqNs/s1353/image_2024-12-10_13-54-06%20(2).png
២-ផ្លែឈើប្រភេទ Berry ៖ Strawberry, Cranberry, Blueberry និង Blackberry គឺជាផ្លែឈើផ្តល់នូវប្រយោជន៍យ៉ាងច្រើនដល់ភ្នែក ពីព្រោះផ្លែឈើទាំងនេះសម្បូរវីតាមីន និងសារធាតុរ៉ែមានប្រយោជន៍សម្រាប់រាងកាយ ព្រមទាំងបំប៉នភ្នែក ។ សារធាតុប្រឆាំងអុកស៊ីតកម្មដែលសម្បូរក្នុងផ្លែឈើប្រភេទ Berry អាចជួយការពារអាការៈភ្នែកស្ងួត, បន្ថយសម្ពាធឈាម, ជួយឱ្យភ្នែកមើលឃើញច្បាស់ និងការពារជំងឺភ្នែកឡើងបាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioNQfmT3U4URG7l6sWCsO3Li4Skj3tG9hR2TE2sVp3SylC6CDHBRhdaWvEx8Li0ZSNqK8dv7jb7x6LJoWTCUgS84KXAMrksDROYgEjQnpQdHbgsnpZWCCmp749mjpvtXvayrjLZtP2tBjjW0jzE3flrYmfzpbKojuzAPpA1WyGHzkUWpwRwqmYYf5gBkrT/s1000/image_2024-12-10_13-54-06%20(3).png

៣-ផ្លែចេក ៖ ក្រៅពីវាសម្បូរដោយប៉ូតាស្យូមសម្រាប់ជំនួយបេះដូងហើយ ប៉ូតាស្យូម ក៏មានតួនាទីសំខាន់ក្នុងការថែទាំភ្នែកផងដែរ ជាពិសេស អ្នកភ្នែកស្ងួត ដោយសារប៉ូតាស្យូមជាសមាសធាតុសំខាន់របស់ទឹកភ្នែក ។ ក្រៅពីនេះ ផ្លែចេកផ្តល់នូវវីតាមីន A ជួយដល់សុខភាពភ្នែកយ៉ាងខ្លាំង, អាចការពារកែវភ្នែក និងមានតួនាទីសំខាន់សម្រាប់ឱ្យភ្នែកមើលឃើញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7RIOGZLTflo7suQKXdvh4EZ_4JaqQhrJUz5zq-GetWrCBAmYeOJD6molebkRXk5YYW_tOOQ3YaKtkwDeQrGLjYpJTcZ3j0vNazm28IqX_4SUL4qAMAHHUfGXyXEqrvarJec32Lr8z7hNBHHayui1eoMtL3FUZj7gA9ZaBhrLcXWur_OILlC-PCA4SM3K8/s1920/image_2024-12-10_13-54-06.png
៤-ផ្លែស្វាយ ៖ ផ្លែស្វាយសម្បូរដោយសារធាតុ Lutein និង Zeaxanthin ដែលប្រឆាំងនឹងអុកស៊ីតកម្ម ព្រមទាំងការពារភ្នែកពីពន្លឺពណ៌ខៀវ និងពន្លឺខ្លាំង ។ ហេតុនេះ ការបរិភោគផ្លែស្វាយ គឺដូចគ្នានឹងការពាក់វ៉ែនតាការពារពន្លឺថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQSx9MGrK8SAf3nxAlpLWbnJm9oEui-vUr5djvK_bh1dJfLS8CEphYVExJkdOsLPPIW6G6X8ogLlvhtwduI1VWb7fskalTTSnb_iflJ28RTXYiowday4M88pcPX7K8Mq7yVJNlWHoL6OIZSXDrVsYQRsmifHZBbZcL06-x_GxyRFBcjm7WEAYbqFXYmn5K/s1600/image_2024-12-10_13-54-08.png

៥-ផ្លែល្ហុង ៖ ផ្លែល្ហុងសម្បូរសារធាតុចិញ្ចឹមភ្នែក ជាពិសេស សារធាតុប្រឆាំងអុកស៊ីតកម្មចំនួន២ប្រភេទ រួមមាន ៖ Lutein និង Zeaxanthin ។ សារធាតុទាំង២នេះមានតួនាទីការពារភ្នែកតាមធម្មជាតិ, ស្រូបយកពន្លឺលើសចូលក្នុងសរសៃភ្នែក និងការពារភ្នែកពីពន្លឺពណ៌ខៀវ ដែលមានគ្រោះថ្នាក់សម្រាប់ភ្នែក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA4OKVb3ShtmL7x5n3F1wHkdu79MzdhTPXiicf3P5tDsZMItbTtLq9rJdEGVWa5coaI2LCM_pyuWT8bvivwuSg2uIXmo5RDX6lXmNoBqKdtYQOqqiGTmgSZC8ME2Z58twYIZ_Ol9nmk9DbA_md53YsUJcMPFWjNpJCClEvzS9nierxJIyrC240I-50rnRq/s800/image_2024-12-10_13-54-09.png