តារាចម្រៀងរ៉េបល្បីលំដាប់ប្រទេស វណ្ណដា បានបង្ហាញពីចំណាប់អារម្មណ៍សម្រាប់ឆ្នាំ២០២៤ដោយបានជួបរឿងនឹកស្មានមិនដល់ជាច្រើនដែលសុទ្ធសឹងតែជាក្តីស្រមៃរបស់លោក ខណៈបទចម្រៀងរបស់តារាចម្រៀងរូបនេះមានអ្នកស្តាប់ដល់ទៅ១៧៣ប្រទេស។ ទោះយ៉ាងណា វណ្ណដា បានបញ្ជាក់ថារឿងអស្ចារ្យជាច្រើនមិនអាចកើតឡើងបាននោះទេបើសិនជាគ្មានការគាំទ្រ ការស្រលាញ់ពីទស្សនិកជនហើយនេះគឺជាកម្លាំងមហាសាលមួយសម្រាប់លោក ខណៈឆ្នាំ២០២៥ វណ្ណដា នឹងកាន់តែបង្ហាញខ្លួនញឹកជាមួយអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPVMJpm7LlQMfqfh_-Wa9dcj6VYdHT_rWI_mkBzW92ad0jfvWwypTpgST1L1X93I68nkuMnwlTXmKvU9TbiI7sslzudL8P3IN5kcRswSreqWsU40jsMLx8NQ0jUhgAZpume8eSIxkvDDd5VJt7MA-FtRQcG7u_SUIDtpkWEz05-NoZT3HpnmBr4hQNYl_a/s2048/image_2024-12-10_09-18-20.png

តារាចម្រៀង វណ្ណដា បានបង្ហាញពីទិន្នន័យរបស់ខ្លួនពីតារាងតន្រ្តីពេញនិយម spotify ដែលបទចម្រៀងរបស់លោកមានអ្នកស្តាប់មកពី១៧៣ប្រទេសជុំវិញពិភពលោក ដែលមានការស្ទ្រីមដល់ទៅ១៥លាន ជាមួយអ្នកស្តាប់ចំនួនជាង៨០ម៉ឺននាក់ហើយបទដែលទទួលបានការគាំទ្រខ្លាំងគឺបទ «សង្គ្រាន្តស្គាល់ស្នេហ៍» ឬចំណងជើងជាភាសាអង់គ្លេស songkran magic ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYbg0Piw7k8T9R-Ml_SeqGiUIAMRPJSxwsj5QiaIlFbqkudvd5eDPTXVYk1GQgT72oY5tz7PhXO81yGA9f-Vr9cVgPjKfnLgibV82eYpa-0MmPTnCyWVD4kc0pIis0C1Bkhv2wYibt_wBnTlq8BSB3DhcP0tTVBIAYn_FkwXCBF7RdgqK7aumnR7wZzc_I/s2048/image_2024-12-10_09-18-25.png
ជាមួយនឹងលទ្ធផលដែលបទចម្រៀងរបស់ខ្លួនមានអ្នកស្តាប់ដល់ទៅ១៧៣ប្រទេស វណ្ណដា ថាឆ្នាំ២០២៤ ជាឆ្នាំមួយដែលមានរឿងនឹកស្មានមិនដល់ជាច្រើនបានកើតឡើង ។ តារាចម្រៀងរ៉េបមានដើមកំណើតមកពីខេត្តព្រះសីហនុរូបនេះបានរៀបរាប់ពីអារម្មណ៍របស់ខ្លួននៅលើបណ្តាញសង្គមថា « ខ្ញុំបានចាប់ផ្តើមឆ្នាំនេះជាមួយអ្នកគាំទ្រទាំងអស់ ដោយបានចេញចម្រៀងជាមួយសិល្បករដែលមានសមត្ថភាពជាច្រើន ហើយក៏មានបទចូលឆ្នាំខ្មែរដែលឥឡូវនេះនៅតែកំពុងទទួលបានគាំទ្រយ៉ាងខ្លាំងក្លាពីបណ្តាប្រទេសនានានៅអាស៊ី និងបានឡើងសម្តែងនៅឆាកធំៗនៅក្រៅប្រទេសជាច្រើនដូចជា Sabaidee Fest នៅអាម៉េរិក និងបានឡើងសម្តែងនៅឆាកអូឡាំពិកប៉ារីស ២០២៤ ហើយជាពិសេសក៏បានឡើងសម្តែងដើម្បីអបអរសាទរពិធីបើកការប្រកួតជាផ្លូវការ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី ៤ និងកីឡាជាតិជនពិការ លើកទី២ ជូនបងប្អូនជនរួមជាតិទាំងអស់ផងដែរ ដោយទាំងនេះសុទ្ធតែជាក្តីស្រមៃដែលក្លាយជាការពិតសម្រាប់ខ្ញុំក្នុងឆ្នាំនេះ»។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeSSNQCLWkRulGUzw-RV8_UB9VB1_ozLrvb8zFUhKQgAjQ0BdP6TNEI7Exu6o2v0_U_XQ9l_peiJaz_i8lcm2PT1ZDVfQbcHSzM2f36-Pa6CKQlkRsdh9uOREpMOd-GLL23DRB5BoBQG2_iy_f6r7Y2KwcNZIC6i713dX0EWK0cnoKWTjbqEd6U3Z5OmGx/s1080/image_2024-12-10_09-18-17.png

    វណ្ណដា បានសង្កត់ធ្ងន់ថា រឿងអស្ចារ្យទាំងអស់នេះនឹងមិនអាចកើតមានឡើយ បើលោកគ្មានការគាំទ្រដ៏ខ្លាំងក្លាពីពុកម៉ែបងប្អូនគ្រប់រូប ការស្រលាញ់ចូលចិត្តនេះ គឺជាកម្លាំងដ៏មហាសាលមួយសម្រាប់ខ្លួន។ វណ្ណដា ថា «ឆ្នាំក្រោយយើងនឹងបានជួបគ្នាញឹកបន្តិចហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzsDgRCM-9hJPW9KDtG09baRVLXDnYNJLipKJgvEOhEhRNml5FqJ4QGQgpjgkhbdUOlXRz-vazAqCU-vV6Kl69eVYt80F5Q85-2G9P6r26BiEy_5qZOP8InOPzjyddBymxdnJXFx_RwgWmfUy3Nb6VLdQ43c0jwic876jGt3kVjpzFxvTk-4fU-2SvCrpN/s1080/image_2024-12-10_09-18-18%20(2).png

    គួរឱ្យដឹងថា បច្ចុប្បន្នអ្នកគាំទ្ររបស់ វណ្ណដា កំពុងទន្ទឹងរង់ចាំអាល់ប៊ុមទី៣របស់តារាចម្រៀងរូបនេះ ខណៈទស្សនិកជនក៏រំភើបចិត្តរង់ចាំបទថ្មីដែល វណ្ណដា បានទៅថតវីដេអូចម្រៀងដោយផ្ទាល់នៅប្រាសាទលើទឹកដីខេត្តសៀមរាបផងដែរ៕