ប្រទេសនូវែលសេឡង់ ៖ រដ្ឋាភិបាលនូវែលសេឡង់មានគម្រោងហាមឃាត់ការប្រណាំងឆ្កែពូជ Greyhound ចាប់ពីឆ្នាំ២០២៦ តទៅ ដោយសារចំនួនឆ្កែរបួសបានកើនឡើងខ្ពស់ក្រោយពីបញ្ចប់ការប្រណាំង ហើយឆ្កែទាំងនេះពុំទទួលបានការថែទាំ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ។
.png)
ការប្រណាំងឆ្កែនៅប្រទេសនូវែលសេឡង់ បានរងនូវការរិះគន់យ៉ាងខ្លាំងក្លាក្នុងរយៈពេល១០ឆ្នាំកន្លងមក ។ ពលរដ្ឋនូវែលសេឡង់បានសំណូមពរឱ្យរដ្ឋាភិបាលប្រញាប់ចាត់វិធានការហាមឃាត់ជាបន្ទាន់ ដោយសារឆ្កែទាំងនេះពុំទទួលបានការថែទាំសុខភាព និងមានស្នាមរបួសយ៉ាងច្រើន ។.png)
លោក Winston Peters ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេសថ្លែងថា បើទោះជាឆ្កែងាប់តិចជាងមុនក្តី ប៉ុន្តែចំនួនឆ្កែរងរបួសបានកើនឡើងខ្ពស់ ដែលពលរដ្ឋនូវែលសេឡង់ពុំអាចទទួលយកបាន ។ ហេតុនេះ រដ្ឋាភិបាលនឹងហាមឃាត់ការប្រណាំងឆ្កែ Greyhound ចាប់ពីឆ្នាំ២០២៦ តទៅ ហើយយើងនឹងបង្កើតក្រុមការងារមួយជួយស្វែងរកកន្លែងរស់នៅឱ្យឆ្កែ ចំនួន២,៩០០ក្បាល ដែលត្រូវគេចិញ្ចឹមទុកប្រណាំង ។

រដ្ឋាភិបាលបានស្នើឱ្យមានសេចក្តីព្រាងច្បាប់ដែលមានការគាំទ្រពីគណបក្សប្រឆាំង ក្នុងគោលបំណងកាត់បន្ថយចំនួនឆ្កែងាប់ក្រោយការប្រណាំង ។ លើសពីនេះ រដ្ឋាភិបាលនឹងស្នើឱ្យមានសេចក្តីព្រាងច្បាប់បន្ថែមទៀតនៅឆ្នាំ២០២៥ ដើម្បីធ្វើវិសោធនកម្មច្បាប់ចាស់ ដោយហាមឃាត់ការប្រណាំងឆ្កែជាផ្លូវការនៅនូវែលសេឡង់ ។
គួរបញ្ជាក់ថា នូវែលសេឡង់ ស្ថិតក្នុងចំណោម៥ប្រទេស ដូចជា ៖ សហរដ្ឋអាមេរិក, អៀរឡង់, អូស្ត្រាលី និងអង់គ្លេស ដែលអនុញ្ញាតឱ្យមានការប្រឆាំងឆ្កែពូជ Greyhound ដើម្បីរកប្រាក់ចំណូល ហើយក្នុង១ឆ្នាំៗ នូវែលសេឡង់ទទួលបានចំណូលពីការប្រណាំងឆ្កែ ស្មើនឹង៨.៥% ៕










