ថ្មីៗនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកុមារា-កុមារី ដែលជាជនជាតិដើមភាគតិចកួយ រស់នៅក្នុងខេត្តកំពង់ធំ បានបញ្ចេញក្បាច់រាំតាមចង្វាក់ប្រពៃណីខ្មែរ និងគ្រងឈុតសម្លៀកបំពាក់យ៉ាងសមសួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0C_onFj_cRHpAENGKsyG5wxr2G98s91kWuN8dyX60lHUDvlEELQd5xZ4saKbq6X9vkJkPv-p2DeciJD_-wr3QQzdO_5tzemzXM0J__GQrcJsZqjLO97g-eGmevsZPjprgpCOxQTSWdbRjvbFv7IZswaiq1dYEHmNIthj6stHoVmvN6eblm_Fc9wVDLFG9/s495/Screenshot%202024-12-10%20145056.png

យោងតាមការដាក់បង្ហោះនៅលើបណ្តាញសង្គម Tik Tok ដោយគណនីស្តេចកួយ បានបង្ហាញវីដេអូជាច្រើនទាក់ទងនឹងសកម្មភាពរបស់កុមារា-កុមារី ដែលមានឆន្ទៈមុះមុតក្នុងការហាត់រាំចង្វាក់ប្រពៃណីខ្មែរ ដើម្បីក្លាយជាអ្នកស្នងមរតកវប្បធម៌នាពេលអនាគត។ បើតាមការគូសបញ្ជាក់ ពួកគេគឺស្ថិតនៅក្នុងក្រុមពន្លឺរស្មី ជាតិជនជាតិដើមភាគតិចកួយ រស់នៅក្នុងឃុំវិស័យ ស្រុកប្រាសាទបល្ហ័ង្គ ខេត្តកំពង់ធំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyU8QOVaMe53jxMJ8NqgT2LpoJhcpCvrIr-Uq3ir2NNfWcQhNwh_J8NwIH_KRgIf5YUF8jjjDENCK9vb9DYUWrqtmGDRBDkELueyHRW6aIM5NnWfaqC3jhmGtxVohNNBpPQ99bu7TN1Hv4FGdc1GffqNZEZRz2Vxy_nxtbr6iLJ7lKT40NPN2Y-qVKWTHZ/s499/Screenshot%202024-12-10%20145111.png
តាមរយៈវីដេអូដែលបានដាក់បង្ហោះដោយគណនីខាងលើ ដោយសង្កេតឃើញថា ក្មេងៗទាំងប្រុសនិងស្រីដ៏គួរឲ្យស្រលាញ់ នៅក្នុងឥរិយាបថទន់ភ្លន់ សុភាពរាបសារ រាំតាមចង្វាក់ភ្លេងយ៉ាងរស់រវើក។ ជាមួយគ្នានោះ ពួកគេក៏បានធ្វើការតុបតែងខ្លួននិងស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែរយ៉ាងសមសួនថែមទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNJXPRAmpkx3Xr-8LCsGVkHsTGpcP4Bn26x1H9GuBWa5ITcic7Rp8vxkB_Hkmt8ETlE7kYxiIUu0eY39dYzhQ5BPczuCxHMOps6b-KDY1CHZB9YynL4C2Ln2w6j4s0TjY6_kLgdLJN2BpZI2RWJaEj4LzGrUGFssyuQqqrVDoNbNfqE6UW9NlrCrEy1ywp/s762/Screenshot%202024-12-10%20145133.png

ដោយមានទឹកចិត្តស្រលាញ់និងចង់មើលថែសិល្បៈវប្បធម៌ខ្មែរ ពួកគេបានយកចិត្តទុកដាក់ ហាត់រៀនរាំឲ្យស្របតាមចម្រៀងនិងបទភ្លេងជាច្រើនក្នុងទម្រង់ប្លែកៗពីគ្នា ក្នុងនោះមានទាំងបទកន្ទ្រឹម បទរាំវង់ និងរបាំជូនពរជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWE9NqNnaiSgC_pFcfNlsUQBPfGJc4nBr3dR1e6UBaCh0fjZxMNj-M4G9LbI1eBxhiGr8qYEHHGTv18QlxNwSoBeVFZTn4SzkvVZSOplSq-JHkgWESImFAl-PiM3fvPE8lNiVhznABa2Nyhs638O9MlAQJ2FcTQ-O2mbY-yqDX1MPiZRoeSdSNR4OVmMKN/s489/Screenshot%202024-12-10%20145039.png

ដោយមើលឃើញពីកិច្ចខិតខំប្រឹងប្រែងនិងទេពកោសល្យរបស់កុមារាកុមារីទាំងនេះ មហាជនខ្មែរជាច្រើននៅលើបណ្តាញសង្គមក៏បានចូលទៅបញ្ចេញមតិកោតសរសើរព្រោងព្រាត ដោយបានលើកឡើងថា ពួកគេគឺពិតជាទំពាំងស្នងឬស្សីដ៏មានគុណភាពពិតមែន៕