Home Blog Page 782

ខេត្តសៀមរាប ទាក់ចិត្តពលរដ្ឋអូស្រា្តលី រំពឹងថានឹងមកកម្សាន្តច្រើនបំផុត នៅឆ្នាំ២០២៥!

0

ខេត្តសៀមរាបនៃប្រទេសកម្ពុជា ហាក់កំពុងទទួលបាននូវភាពលេចធ្លោយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋអូស្រា្តលី ដែលបានស្វែងរកនិងរំពឹងថានឹងមកកម្សាន្តប្រទេសយើងខ្ពស់ជាងគេបំផុតក្នុងបណ្តាប្រទេសអាស៊ីនិងអ៊ឺរ៉ុប នាឆ្នាំក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgigDcRKjitZs10RStd055p18dd9eogwLCi-bcfgb_cXhqjeutqB87oHwj2S5-buFx40dBhEUQCot2zylf5MN-A9XZDfeT3ati5C1HX1V5-Vd8z-1Q0Uxhu3Z-DnThyphenhyphenFknGH_rZn_yFa2pE-wHDwLN1z0UqbxwDKKQpPzRDpCWCJEbjZ0KVBovaemu7r3n4/s1280/image_2024-11-04_09-49-52.png

នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ប្រភពសារព័ត៌មានបរទេសដ៏ល្បី SBS News បានចុះផ្សាយថា ខេត្តសៀមរាបនៃប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ ជាគោលដៅទេសចរណ៍ដែលពលរដ្ឋអូស្តា្រលីបានស្វែងរក និងចង់ធ្វើដំណើរមកកម្សាន្តច្រើនជាងគេបំផុត នៅឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5NPuxcvxW1Y6gLIxIziBzk4f9rxUhS1M-_F5N-5F-HPxzyJEqSnxBK06rKYesH16aNfDwmNoq2IjXGIutHKwH2F9j5cOo-Psl8TQrj1NG2w7yB5pUdq4fgukB3trw71icFXDIgN310ij53f_XZ4LWwMw4Chyphenhyphenw-cdrhHfFBbqXWn_w-yGOGOGPY_WcQtu-/s1024/image_2024-11-04_09-49-51.png

ខេត្តសៀមរាប ដែលមានប្រាសាទអង្គរវត្តដ៏ល្បីរន្ទឺ ជាកន្លែងមើលថ្ងៃលិចដ៏ល្អឯកនៅលើពិភពលោក ព្រមជាមួយនឹងប្រាសាទបុរាណរាប់រយកន្លែង វប្បធម៌និងអរិយធម៌ដ៏សម្បូរបែប បានទាក់ចិត្តពលរដ្ឋអូស្រា្តលីច្រើនបំផុតរហូតដល់ ៥២៩% ដែលរំពឹងថានឹងមកទស្សនានៅឆ្នាំក្រោយ។ ចំណែកខេត្តក្រាប៊ី ប្រទេសថៃ ដែលជាខេត្តជាប់ឆ្នេរសមុទ្រ និងកោះដ៏ល្បីល្បាញនោះ ជាប់ចំណាត់ថ្នាក់លេខ២ ដែលមានពលរដ្ឋអូស្រា្តលីស្វែងរក ចំនួន ១៤១%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQRilL_r1zh3Cx7Yww1FLS7yUQEuMnJzw_PpPrbsIFk7AN2AbZw6tqjDXzYaSX7oWKuMHTmkazp1LQuSTS1sfvRk7JFey-zkIBOq665jwNGJ5KqnkikUec5TKrD8FF0SEgxul-xaK16zycXS02fnyRcpQU-hdfjhsNAT_krXM6UZUixxET2gYzJHo1gNg9/s1000/image_2024-11-04_09-49-50.png

ខាងក្រោមនេះ គឺជាទិសដៅទេសចរណ៍ទាំង ១០ ដែលទទួលបាននូវការស្វែងរកច្រើនជាងគេលើបណ្តាញអ៊ីនធើណែត របស់ពលរដ្ឋអូស្រ្តាលីនាពេលកន្លងមក៖
១. ខេត្តសៀមរាប ប្រទេសកម្ពុជា មានការស្វែងរកចំនួន ៥២៩%
២. ខេត្ត Krabi ប្រទេសថៃ មានការស្វែងរកចំនួន ១៤១%
៣. ទីក្រុង Busuanga ប្រទេសហ្វីលីពីន មានការស្វែងរកចំនួន ១២៥%
៤. ទីក្រុង Daegu ប្រទេសកូរ៉េខាងត្បូង មានការស្វែងរកចំនួន ១២៣%
៥. ទីក្រុង Rovaniemi ប្រទេសហ្វាំងឡង់ មានការស្វែងរកចំនួន ១១៨%
៦. ទីក្រុង Cusco ប្រទេសប៉េរូ មានការស្វែងរកចំនួន ១១៣%
៧. ទីក្រុង Tromsø ប្រទេសន័រេវេស មានការស្វែងរកចំនួន ១០៧%
៨. ទីក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន មានការស្វែងចំនួន ៧៧%
៩. ខេត្ត Labuan Bajo ប្រទេសឥណ្ឌូនេស៊ី មានការស្វែងរកចំនួន ៦៦%
១០. ទីក្រុង Yogyakarta ប្រទេសឥណ្ឌូនេស៊ី មានការស្វែងរកចំនួន ៥៥%៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3EW0ChPpJ7UVn1HMmj3yErPWS1QTbfTK4_HfzW_O6lKACEKQsYwMeVZcX8XFlJ_J3X2UHYZz08VLgAKA2vSxor8z2TdNpHJFUQI1jVZseO-vvzsAb-rh_4Uo8p2L5_3xiWfGocAhPtz1zP1Yj4vN1FbK4O9xg8ExLaSxnyihCkBa0NMwYUmQzn3Zjc2w1/s1500/IMG_7043.JPG

ព្យុះទីហ្វុង Kong Rey កំពុងវាយប្រ.ហារលើប្រទេសជប៉ុនភាគខាងលិច និងបានស្នើឱ្យជម្លៀសពលរដ្ឋ

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា អាជ្ញាធរជប៉ុនបានអំពាវនាវឱ្យពលរដ្ឋជាង២សែននាក់ ដែលរស់នៅទីក្រុងភាគខាងលិចជម្លៀសចេញពីលំនៅឋានជាបន្ទាន់ ពីព្រោះបារម្ភពីឥទ្ធិពលខ្យល់ព្យុះទីហ្វុងឈ្មោះ «Kong Rey» បណ្តាលឱ្យភ្លៀងធ្លាក់ខ្លាំង និងបាក់ដីជាច្រើនកន្លែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUID9awla4VmNGwT7TX9tkmnF5uZtsL_qdAlHXBpb7Il-3k8rrJik-2Kfx2y6o33ddIV3I5h4Y6Cfr1aN1S_Xi__cUA10ev9Wk3KfJeIbAlK_7AEDTKkBo-Sz1vmFv8LG09lWhSFguKJLvGD-U0_DGyzUA0iEWGLrxhFzcwGnS_6yRtLGgr0z8wI_RsovY/s1200/image_2024-11-04_09-16-54.png

ការិយាល័យឧតុនិយមជប៉ុនប្រកាសថា អាកាសធាតុក្តៅហើយសើម នឹងបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ព្រមទាំងមានខ្យល់ព្យុះក្នុងតំបន់ភាគខាងលិចប្រទេស ។ វាបណ្តាលមកពីឥទ្ធិពលខ្យល់ព្យុះទីហ្វុងឈ្មោះ «Kong Rey» ហើយនៅថ្ងៃទី២ ខែវិច្ឆិកា កន្លងមក មានសម្ពាធទាបក្នុងតំបន់នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia_W7m4hk6GGDbuaVsKDbc-wzmXyBdwb2c_4grlKrHfGaViqn8ZWv_YKYMHW6MluUz3tDFV-ZH0VgPcD3Ci4HA62NNuyfU_AE-KqSvlzXpOLlVVLubxnKrZzzNdr_WIEqEnrBFwPk-dvFW8jjDFDIsF4x_Hq771VqZde543dwpo4xCzjU0Z8YtPc9qq-KJ/s619/image_2024-11-04_09-16-55%20(2).png

អាជ្ញាធរទីក្រុង Matsuyama ក្នុងខេត្ត Ehime បានជូនដំណឹង និងស្នើឱ្យពលរដ្ឋចំនួន១៨៩.៥៥២នាក់ រស់នៅក្នុងតំបន់ចំនួន១០ ជម្លៀសទៅកាន់តំបន់មានសុវត្ថិភាពជាបន្ទាន់ ។ បើទោះជាអាជ្ញាធរទីក្រុងនេះពុំបានបញ្ជាឱ្យពលរដ្ឋជម្លៀសពីលំនៅឋានក្តី ប៉ុន្តែអាជ្ញាធរជប៉ុនតែងតែជូនដំណឹងឱ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះថ្នាក់ធម្មជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC8HdFDBtPOhpkSeEEtOqC5m9Ju7wiE-6vkDCKpT3Fv4eBp85ithOexaG961zDAuETfmFEBjchRBl1BQvV3YJS18hzyBhmaqB5NNfe3OSfIXn7H4RxTyBDJSsbWNpYbDUP1rMlSX0nVQNWIc8Xwp68zjOV-Hy8kXPCBmko_XWQOI1d0-LIvtH0Up9nFJhJ/s2048/image_2024-11-04_09-16-55.png

កាលពីថ្ងៃទី២ ខែវិច្ឆិកា កន្លងមក ការិយាល័យឧតុនិយមប្រកាសថា នឹងមានគ្រោះទឹកជំនន់ និងបាក់ដីជាច្រើនកន្លែងក្នុងតំបន់ភាគខាងលិច និងភាគខាងកើតប្រទេសជប៉ុន ។ ក្រៅពីនេះ ភ្លៀងធ្លាក់ខ្លាំងនឹងបណ្តាលឱ្យរថភ្លើងល្បឿនលឿនតភ្ជាប់ពីទីក្រុងតូក្យូ ជាមួយខេត្ត Fukuoka បិទដំណើរការជាបណ្តោះអាសន្ន កាលពីថ្ងៃទី២ ខែវិច្ឆិកា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF1O9QKtnQ1WvZxkURrK1b0Q_aaENOqbdOmjhYNBGuTNnXfopDcW76Y8ba6zsfzOF2ppzJgV3yQv82RGDyqpO2rpF232FTrwbczFihDnx3pf-2w8lgz1nHNf8Wle3OJNKyk50EzVXKJ_Z-khhlCRI_IFANkE36BwmWFRx2-AlY4vncq0O37Z4Fcxj968Ns/s1200/image_2024-11-04_09-16-56.png

កម្រិតទឹកទន្លេក្នុងខេត្ត Yamaguchi, ខេត្ត Shimane និងទីក្រុងតូក្យូ បានកើនឡើងខ្ពស់អាចបណ្តាលឱ្យកើតទឹកជំនន់ ខណៈកម្រិតទន្លេកូណូកាវ៉ាក់ នៅខេត្ត Shimane ក៏បានកើនឡើងខ្លាំងផងដែរ ។ អាជ្ញាធរជប៉ុនសន្និដ្ឋានថា នឹងមានបរិមាណទឹកភ្លៀងរហូតដល់១៥០មីល្លីម៉ែត្រក្នុងតំបន់ថូកូ និង១២០មីល្លីម៉ែត្រក្នុងតំបន់ឃិងគិ និងតំបន់ឈិកូគុ រីឯតំបន់ខាន់តូ ឃូឈិន នឹងមានបរិមាណទឹកភ្លៀង១០០មីល្លីម៉ែត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHl_KHtPahqgd0Def1mXfrrQRKrHlrCS47S4O-kVeFgo1Gov0d_6kwXvb9V3bue2Gt6mQYInKfehzpZev3OMaXTeQ7Q1epGPoJwVrdhxuRLVCc0nb-tbinX8XYEYA7AcEZ236y0G3R8vFL54H399PPiixVypjGwTqoyYpllliDWW3B2dIslq2re2sFGrhw/s2000/image_2024-11-04_09-16-57.png
គួរបញ្ជាក់ថា ខ្យល់ព្យុះទីហ្វុង «Kong Rey» បានបោកបក់មកលើកោះតៃវ៉ាន់ កាលពីថ្ងៃទី៣១ ខែតុលា កន្លងមក ហើយជាខ្យល់ព្យុះមានកម្លាំងខ្លាំងបំផុត ដែលតៃវ៉ាន់ធ្លាប់ជួបប្រទះក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ ។ វាបណ្តាលឱ្យពលរដ្ឋតៃវ៉ាន់ស្លាប់៣នាក់ និងរងរបួស៦៩០នាក់ និងដាច់ចរន្តអគ្គិសនីក្នុងលំនៅឋានពលរដ្ឋ ចំនួន៩៥៧.០៦១ខ្នង ក្នុងនោះលំនៅឋាន ២៧.៧៨១ខ្នង គ្មានអគ្គិសនីប្រើប្រាស់រហូតមកដល់ថ្ងៃទី២ ខែវិច្ឆិកា ៕

ហ្វីលីពីនបានប្រកាសកាន់ទុក្ខជាតិដើម្បីរំលឹកដល់ជនរង.គ្រោះដោយសារខ្យល់ព្យុះត្រូពិកត្រាមី

0

ប្រទេសហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បានប្រកាសថា នៅថ្ងៃទី ៤ ខែវិច្ឆិកានេះគឺជាថ្ងៃកាន់ទុក្ខជាតិ ដើម្បីរំលឹកដល់អ្នកដែលបានស្លា.ប់ និងគ្រួសារដែលរងគ្រោះដោយសារឥទ្ធិពលព្យុះ Tra Mi ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7uGgs8ecMp2cX1vEATGkCdwtutuFPITq8yuyTH-32mAG2LgJlJlYFOelw9rF8n6azfmsxI3jdQz64-mVS4OBIdSs-6on7wwq1X-BBfkcRfQuqGnaUdC06l4Y50nWAKboyjj-d1D2Wl8VlXjmCGIB5hse7W1_JaO_XGAYG5vPGu0UNs3HwSy0mUx3NiQdQ/s1024/image_2024-11-04_09-13-33.png
    ប្រធានាធិបតីហ្វីលីពីនបានចូលរួមរំលែកទុក្ខចំពោះការបាត់បង់គ្រួសារ និងមនុស្សជាទីស្រឡាញ់ត្រូវបានស្លា.ប់ ឬបាត់ខ្លួនដោយសារឥទ្ធិពលខ្យល់ព្យុះ។ ដូច្នេះទិវាជាតិនៃការកាន់ទុក្ខត្រូវបានប្រកាស “ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយគ្រួសារដែលរងផលប៉ះពាល់” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1aVHqb5KVqZQe-9ydb7kaELKf9TGkVpXXHLdwn38kyz4Od3xXUwXy8ttdlWXFVUlTu6iR3xrKTCkyiUQ5g8rLxr_8-a62VLmGzX-3dOY3qVMo8pG0oaJNVs1AB_iRYqNgFgVI6i3Jp3NSj6PT2DyqKiwU8Xpj4OaFoTaajKSMNU5dakeZj3-d7XoiQowd/s1280/image_2024-11-04_09-13-34%20(2).png

    តាមច្បាប់ ទង់ជាតិត្រូវតែបង្ហូតត្រឹមពាក់កណ្តាលពីថ្ងៃរះដល់ថ្ងៃលិច ដើម្បីរំលឹកដល់អ្នកស្លា.ប់នៅទូទាំងប្រទេស ហើយគ្រប់ភ្នាក់ងាររដ្ឋាភិបាលហ្វីលីពីននៅបរទេសទាំងអស់ក៏ត្រូវអនុវត្តបែបនេះដែរ។ យោងតាមទិន្នន័យដែលបានចេញផ្សាយ មនុស្សចំនួន ១៥០ នាក់បានបាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀតបានបាត់ខ្លួន មិនទាន់រកឃើញនៅឡើយទេ ដោយសារតែព្យុះ Tra Mi ដែលជាព្យុះដ៏ខ្លាំងបំផុតមួយបានវាយប្រហារប្រទេសហ្វីលីពីនក្នុងឆ្នាំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWFG9vi2EtUm5ObI-PfEaCIEMNX5CAJbbi-SEXMqspo5fcNy93Zj3AVmY3QHfh8fDHDz-oh0ocshdD4sdfRuiD3lnPZ8Ket8avxrRnL6zV_jFLYRNO65ml0MDOwyDpoWOVj4JVKhcqacvJrA2HU5izBR9-bPVr8TZeJexNtYMYu7l54rfScOAzH2VUzVTc/s1000/image_2024-11-04_09-13-34.png

    លើសពីនេះ មនុស្សជាង ៧ លាននាក់ផ្សេងទៀតក៏បានរងផលប៉ះពាល់ពីព្យុះដ៏កំណាចនេះផងដែរ។ ព្យុះត្រាមីបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ រួមទាំងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់វិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ព្រមទាំងរំខានដល់ជីវភាព និងរបៀបរស់នៅរបស់ប្រជាជនផងដែរ។ យោងតាមទីភ្នាក់ងារសារព័ត៌មានហ្វីលីពីន (PNA) ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួនបួនរួមមាន សិង្ហបុរី ប្រ៊ុយណេ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានកំពុងជួយហ្វីលីពីនឱ្យយកឈ្នះលើការខូចខាតបន្ទាប់ពីព្យុះត្រូពិកត្រាមី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWmVTcYaUkODkAe1NaNwvRVc8_ANFFTZ5uwYzekWjH8vnnpA_gdN0hh-xcs1SVjof_hhLaMH0I3SrcXfdnwRZJTLDFh7vWhLCGalxsQb4mjxzl_tUwJfjemFBlI8v3FoVeOmHUsBa2CgEsRwwrYo99itvSa41DfkBDUEjDUiZooBNTfDv1YHLEkVyIXhmX/s1110/image_2024-11-04_09-13-36.png

    គួរបញ្ជាក់ដែរថា ជារៀងរាល់ឆ្នាំ ព្យុះធំៗប្រហែល ២០ បានបោកបក់មកលើប្រទេសហ្វីលីពីន ឬតំបន់ទឹកជុំវិញ ដែលបណ្តាលឱ្យខូចខាតផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ និងបានសម្លា.ប់មនុស្សជាច្រើននាក់។ នេះបើយោងតាមការសិក្សានាពេលថ្មីៗនេះ បានបង្ហាញថា ព្យុះនៅតំបន់អាស៊ីប៉ាស៊ីហ្វិកមួយទៀត ក៏កំពុងកៀកនឹងឆ្នេរសមុទ្រនៃប្រទេសហ្វីលីពីន កាន់តែខ្លាំង កាន់តែលឿន និងអូសបន្លាយនៅលើដី ដោយសារការប្រែប្រួលអាកាសធាតុផងដែរ៕

ត្រយងយក្ស បក្សីតំណាងជាតិកម្ពុជា នៅសល់មិនដល់២០០ក្បាលនៅលើពិភពលោក

0

សត្វត្រយង ជាបក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលសត្វប្រភេទនេះ បានស្ថិតក្នុងស្ថានភាពរងគ្រោះជិតផុតពូជនៅលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8RdLUpYvWYb7wBqNUGx6K9SPVU9yOrXHVZK5nixc91UweNOswmTHFPU-_GQRibn4dy8b4pCRkj6Yz2gAe03Ktvw0LFOkfJEjvvSKHa9WRCbA1dA3GpooKHUYdf_ZOypYS_aGGL8irpS4bBLrpD4BoOIfXnwtaMVWd8ENe8qiM8nxef8xXY68pLEPfXfjt/s900/image_2024-11-04_09-08-28.png

នៅកម្ពុជា សត្វត្រយងចែកចេញ២ប្រភេទ គឺត្រយងយក្ស និងត្រយងចង្កំកស។ តាមជំរឿនឆ្នាំ២០២៣ ទូទាំងពិភពលោក ត្រូវបានប៉ាន់ស្មានថា មានសត្វត្រយងចង្កំកសប្រមាណជាង១០០០ក្បាល ក្នុងនោះកម្ពុជាមានចំនួន ៧៥៤ក្បាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGTv8eyS81eq5ijiU9a-OkP4O-n8wf7swLAZMhFBq7SY_9QYSRBSIjUYsGxCPqf3NZSoUL6rrw2Q20ZMaHlJXUG-6wQZ6QxDq31x6wMDiCX239nbxFLz8rk0HPNnlqvN_4HlZQmLv0TBsEJ7aby7EHAJ3uc8LHw1GtnQ8zIGSTC87ijd8Iv4NGYiR_LwV0/s877/image_2024-11-04_09-08-26.png

ដោយឡែកត្រយងយក្ស មានមិនដល់២០០ក្បាលនោះទេ ដោយភាគច្រើនកំពុងរស់នៅដែនអភិរក្សក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងខេត្តរតនគិរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6zT3vSE5yB8sh9xF7l5JPVsFLIJ-aCCj0aToCFOh5RlTrRZuc29oPvE5hoY72dRPv1WHSJ9MpQLS807Uqee4Gcg2RCGugUHWYbe3kQDZmz_bVVa4rrPKWd6I9Z9fd0hma9XclgC6PfDcVLFjSi3_ExeT95kOe0VLa1Mdk7e5rP1ch3WMysgqqTY7tQ2OV/s768/image_2024-11-04_09-08-27.png

បច្ចុប្បន្ន សត្វទាំងពីរប្រភេទនេះ កំពុងប្រឈមនឹងកត្តាគំរាមកំហែងជិតផុតពូជ ដោយកត្តាការបាត់បង់ទីជម្រក និងការបរបាញ់ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6zT3vSE5yB8sh9xF7l5JPVsFLIJ-aCCj0aToCFOh5RlTrRZuc29oPvE5hoY72dRPv1WHSJ9MpQLS807Uqee4Gcg2RCGugUHWYbe3kQDZmz_bVVa4rrPKWd6I9Z9fd0hma9XclgC6PfDcVLFjSi3_ExeT95kOe0VLa1Mdk7e5rP1ch3WMysgqqTY7tQ2OV/s768/image_2024-11-04_09-08-27.png

គួរបញ្ជាក់ថា នៅឆ្នាំ២០០៥ សត្វត្រយងយក្សត្រូវបានកំណត់ដោយព្រះរាជក្រឹត្យជាសត្វស្លាបនិមិត្តសញ្ញាជាតិរបស់ប្រទេសកម្ពុជា៕

 

អ្នកគាំទ្រ PSY នៅតែបន្តមកទោះភ្លៀងខ្លាំងយ៉ាងណាក៏ដោយ ធ្វើឱ្យព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក “GANZBERG Super Idol Concert” រដូវកាលទី 2 រឹតតែអស្ចារ្យ!!

0

(ភ្នំពេញ) ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤៖ កាលពីរាត្រីថ្ងៃសៅរ៍ ទី 02 ខែវិច្ឆិកា ឆ្នាំ 2024 មហាព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតយក្សលំដាប់ពិភពលោក GANZBERG Super Idol Concert រដូវកាលទី 2 បានធ្វើឱ្យកក្រើកកោះពេជ្រ អង្រួនបេះដូងអ្នកគាំទ្រដែលបានចូលរួមយ៉ាងច្រើនកកកុញក្រោមដំណក់ភ្លៀង និងស្រែកហ៊ោកញ្ជ្រៀវស្វាគមន៍វត្តមានរបស់កំពូលតារាចម្រៀង K-POP លោក PSY និងតារាចម្រៀងល្បីៗលំដាប់ប្រទេសជាច្រើនរូបទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqynOGfyR2cGiCEFf2_kBvqFjRdOD3Gb-OaE-mC1fYFnUxsHp7oOi6IXZdDzYSU0YCzhIBq-C97EIBB_DERdNhhivxrPok33FPko3O5OHT1GIdQpa4FveX6C5_qRj_wogOORr2TEyisoTmLWnrydP7QqJBTvU1KIaperT-6QogXd845TEBYkX1zsO1evv7/s2048/DSC05087.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilirUQ2Zcth61WL_ENU4E9g4w8XhCc38pjFVEjlSjcTaVPnTZBRPisSb-zQiHaU4T2uj3inKfLXiwLTY3MIr4xjYvlDvHKZmHRfvwkZELc8hm1SRmWW0aip19-_BxR5Eb-hON6A8fWgnDu8IYiDT6E74o1EYWzTd5kqdnvAI5omXY8gLecZUmlphb8Z2a7/s2048/DSC05077.jpg
ក្រៅពីវត្តមានចូលរួមសម្ដែងពីសំណាក់កំពូលតារាចម្រៀង K-POP លោក PSY ក៏មានការចូលរួមពីតារាចម្រៀងល្បីៗលំដាប់ប្រទេសផងដែរ រួមមានដូចជា ជីម៉េងហ្ស៊ី (Gmengz) ក្មេងខ្មែរ (Kmeng Khmer) ឃីងឈី (King Chi) រុតកូ ft ជាមួយ វុទ្ធា (Ruthko ft Vuthea) ខ្វាន់ (Kwan) ទេព បូព្រឹក្ស DJ Avida ft MC និង DJ Taylor និងពិធីករ និងពិធីការិនីដ៏មានថ្វីមាត់ទាំង 3 រូបរួមមានតារាពិធីការិនីជនជាតិកូរ៉េ ដ៏ស្រស់សោភា MC Neary Korea ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii7TuuW_z-SMCBXJoAsvUDdRAK2v0KQ9ZPWZgWt02FS4Uon83x3p67q4UWtDcD6hAAHXnnUxoYuoE7ZBp0LdIxuSptW9rYcV-9y6CZ2D5Y6036JAIE84mnlqvtijA0Y1lwasfuhBr4ovmy-h1WHRwpDrXSnurI1DPSQUAMozS-Cktxjt_GlnfQltlRKH41/s2048/DSC05130.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjkHiLjDBt2efyJSGGzTwzsr_2bODC2ITUGXLV0YBnZBQ-JR7cv6JbLsIJftIW0PenRRdM3FUOE-RILUkCQ9kw1YdNzor8JYHqrTeLU6dvSVTgZ95p8_94NwpDaj_P-9bXvlsj7vXeNuFxdFhSb_9BTXKdTHl01sNKG2qlBIS6U0scYQgi0JXTxoZgTR2m/s2048/DSC05117.jpg

កំពូលតារាចម្រៀង K-POP លោក PSY បានសម្តែងផ្ទាល់នូវបទ “Gangnam style” ចំណែកកំពូលតារាចម្រៀងស្រី ទេព បូព្រឹក្ស បានដឹកនាំក្រុមសម្ដែងមួយក្រុមធំសម្ដែងនូវទស្សនីយភាពដ៏អស្ចារ្យនៃបទចម្រៀង “ទេវរាជ” ដែលឆ្លុះបញ្ចាំងពីភាពអស្ចារ្យនៃអារ្យធម៌ខ្មែរ ដែលធ្វើឱ្យអ្នកចូលរួមទស្សនាផ្ទាល់មិនអាចបំភ្លេចបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrGsZsGlbBVQwjZZawPiwjYsrT2snGdKfEzUsktlUwSJevAvMrG8ltOyUsXZEUXDsDAmt6TTNnnV-Hk332RG4g2hwobWVWZZyi8pcF1VXomhjv8DB_OsnTVIS3a4icrNA9qu0zTm6cNNNZ8DVNDkfWu1ukIxP1Jv1BfW7KLq0NKkofI365tOzv4TqiK8-e/s2048/VTN02214.jpg

ឆ្នាំ ២០២៥ GANZBERG នឹងមានការប្រគំតន្ត្រីខ្នាតយក្សលំដាប់ពិភពលោក GANZBERG Super Idol Concert រដូវកាលទី 3 ដែលនឹងនាំយកតារាចម្រៀងអន្តរជាតិល្បីៗជាកំពូល IDOL រួមទាំងកំពូលតារាចម្រៀងក្នុងស្រុកជាច្រើនរូបទៀត។ ដូចនេះកុំភ្លេចតាមដាននៅលើផេកផ្លូវការ BEER GANZBERG ទាំងអស់គ្នាដើម្បីរកទិញសំបុត្រ!!! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ7p44arQl6tqz54m-v0JjQ6jidwh6TCZn3MCi6UFkhRYfQhWkc0krb5eloKW8RcixzIo70vfu2-Kvrk-Ps-1F01LVpCC23wd37OQ0m6HwyRLY22BVLyIKXz5Y48MrgprrQx27ACdZh7gtxPbbO70Hs2k4n7flK-ElNCZxOdyks7sN-y6Qpqag53fZ5rwC/s2048/VTN02255.jpg
សូមអរគុណអតិថិជនដែលទិញ GANZBERG អ្នកទាំងអស់គ្នាគឺមានចំណែកការប្រគំតន្ត្រីលំដាប់ ពិភពលោក។ បន្តទិញ GANZBERG ដើម្បីឱ្យមានព្រឹត្តិការណ៍លំដាប់ពិភពលោកបន្តទៀត!
សូមពិសាដោយការខុសត្រូវ!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDyVNuJOAtXAE68NM9UXtsFyq-7f04LcpVFw8V2fhzj5tsZMjBMwyYPHOWjE-ZKbvVfKebtq9G35kEMd98x2yCiUxI77WecFhkQ2aNCDf4WEkCNgKkgIyTvwVjebo9jz5Y4gb0-RNx442ka0Xxe-QUJW-GcUtY2o8iSP2serGgLTjVsS-HPsPxyqXpKLBA/s2048/PNA01835.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBKaQ2CC7-K0T4eMgNhNZ1i8rsoahLRLCwHicKX1vGcvU91N6Z_-1VFxrS1fsq81xDte78iBOiaUjep1epZaFbV9r1fZcGKzzo2IsmBRSNh8F9Kupjbrk4w1n39fvsXTDwDTgUTGTL4-Pag_7J_DV9r6925lnVSRtU0d6wo6alqRDZtukzb8h8PVzHhKeQ/s2048/PNA01403.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYvdxL5zpA8krKvoBQ4IN4GY3LMOXogbB6ZFAYP1ylXh9i8-t01T_Y7acRM3jqcOpcRQ6RiDhk_X2ER-vZEsgr6dnLMfKLHMzHPQBnFFxS4S6ry5l4x84Y38X1dGWRbpCH4X9v29QGcJK_G6Xx_Wwd95OXa-eEi-sWCtNhKXSkRQOQXA2ezxzJLOEFdq_u/s2048/DSC01649.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilirUQ2Zcth61WL_ENU4E9g4w8XhCc38pjFVEjlSjcTaVPnTZBRPisSb-zQiHaU4T2uj3inKfLXiwLTY3MIr4xjYvlDvHKZmHRfvwkZELc8hm1SRmWW0aip19-_BxR5Eb-hON6A8fWgnDu8IYiDT6E74o1EYWzTd5kqdnvAI5omXY8gLecZUmlphb8Z2a7/s2048/DSC05077.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnF7HgBvFhZ7V6iJXHskTqVyh399iIt3hrL-4lr6itKjBx8zkL8rdXQ-rtrjxwVtXXixzxB2jQxgqMFuxaAnSGb5ANBqAAyhYYv1M4_ATPFxVtCt8BPuyMcTaedTIEI4EgNK7tsMaK0wrBYBQxoI_iYesJPz6kkc12lZhycLn3UYiCTwhyzyV8kvWo7BNA/s2048/DSC04668.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHD0mJ6t-jcG9LK6VyYOxqYOBXVvcnx4ihkTGH3Rl_M9pDvNjd_sp3XlgyJSEepSyYkpRJLVedEK793w7S_CCTVFHHu5LpJaHcpHeEzSMwXKG3MCZYU_-zqIXmZ_KDy8ns8AlC1fgcC7CVRGLkpsKnTf3Y9ZMWtVaYIMJYahtn0ZUkXO12798NXPrBmka7/s2048/VTN02352.jpg

ជួយអានលេខនេះទាំងអស់គ្នា! នេះគឺជាតួលេខដែលរុស្ស៊ី ប្តឹ.ង ទារប្រាក់សំណងពី Google ក្រោយបានបិទប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្ររដ្ឋាភិបាល

0

ប្រទេសរុស្ស៊ី ៖ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មាន CNN រាយការណ៍ថា ប្រទេសរុស្ស៊ីបានប្តឹ.ង Google គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំលើពិភពលោក ឱ្យបង់ប្រាក់យ៉ាងច្រើនមហាសាល ស្មើរហូតដល់ ២ម៉ឺន លាន លាន លាន លាន លាន ដុល្លារអាមេរិក (ឬ ២០ ដេស៊ីលានដុល្លារ) (២0,000,000,000,000,000,000,000,000,000,000,000 ដុល្លារ) ពីករណី Google បិទប្រព័ន្ធផ្សព្វផ្សាយ YouTube ជាច្រើនដែលគាំទ្ររដ្ឋាភិបាលរុស្ស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS2Z0LP2cWax0iX73RMZGoLulcRiyT1eTk4TLU-_uOCgQMA49XQ_QORUBTK9VUMBG5uvGeLurhYzy1mi6e4yM8OGie6eHv6IR3hpRXwQQ7_QAbwzJdTLu2iN7OnCtB_-_CcdhH9RuZVoq6BaDaaXhlGK0QsDgaXJQ_nOnXW_trHmvjszXFaUz0Mz5hTnRz/s1200/image_2024-11-02_16-30-04.png

សារព័ត៌មានរបស់រដ្ឋាភិបាលរុស្ស៊ី ឈ្មោះ TASS រាយការណ៍ថា កន្លងមក តុលាការរុស្ស៊ីបានកាត់ក្តីឱ្យ Google បើកដំណើរការឡើងវិញសម្រាប់ប្រព័ន្ធ YouTube ចំនួន១៧ ដែលគាំទ្ររដ្ឋាភិបាលរុស្ស៊ី ក្រោយពី Google បានបិទ YouTube រុស្ស៊ី កាលពីឆ្នាំ២០២២ ពីព្រោះ Google ពុំគាំទ្រឱ្យប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឈ្លានពានអ៊ុយក្រែន ។ តុលាការរុស្ស៊ីបញ្ជាក់ថា បើ Google មិនបើក YouTube ទាំងនេះវិញទេ រុស្ស៊ីនឹងប្តឹង Google ឱ្យបង់ប្រាក់ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ6x193S99N4zRGsMHGe6k9fms84d49r9DA-rSdpC48_jibXr70RpcMQI3ZR2eGOJJ_8n1S0hkjk_9UmWedS_EZ9W_iNtLa_cVaIxy3dOrqiS1vPZar4K9TP3VxdhXqJcRmu3Ll_51QeA0y4Rm9tCbTjSStXRY_jKXcn9JAfpiMqUfp7PljOZbqSSlz3pF/s711/image_2024-11-02_16-30-04%20(2).png

សារព័ត៌មាននេះរាយការណ៍បន្តថា សូម្បតែលោក Dmitry Peskov មន្ត្រីនាំពាក្យរដ្ឋាភិបាលរុស្ស៊ី ក៏ពុំអាចអានចំនួនតួលេខទឹកប្រាក់ដ៏ច្រើននេះបានដែរ ។ តុលាការរុស្ស៊ីបានកាត់ក្តីឱ្យ Google បើកដំណើរការប្រព័ន្ធផ្សព្វផ្សាយ YouTube របស់រុស្ស៊ីឡើងវិញ ក្នុងរយៈពេល៩ខែ ហើយបើ Google មិនធ្វើតាមទេនោះ ចំនួនប្រាក់នេះនឹងកើនឡើងទ្វេដង ក្នុង១សប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuk1Ye_YzJlrO6WsuBMKE_XUnQa8tdHphFNS6kpbjuQr7090sKlL3c8vKXJ_VbzmlZiJypZCwowGBa3Zfh04oDHcDXJRGWahhyMISXePFaH7hOjhn3exMlPJTcq3_O1t4_rdFyjvfaJ0RL2G_9na2KHlafgq0PKdfWFC4vBZDEy73ud54jpQIaMwXK8rZx/s1600/image_2024-11-02_16-30-05.png

កាលពីថ្ងៃទី៣១ ខែតុលា កន្លងមក លោក Dmitry Peskov មន្ត្រីនាំពាក្យរដ្ឋាភិបាលរុស្ស៊ីនិយាយថា រុស្ស៊ីប្តឹងទាមទារប្រាក់យ៉ាងច្រើនពី Google គឺដើម្បីបញ្ជាក់ថា Google ពុំគួរបិទប្រព័ន្ធ YouTube របស់រុស្ស៊ីទេ ។ រីឯ Google បញ្ជាក់ថា ការប្តឹងរបស់រុស្ស៊ីគ្មានផលប៉ះពាល់អវិជ្ជមានដល់ក្រុមហ៊ុនទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLuB1suNLP4tAbJdC2aPgk5KqoJOE1uz-GYI_NE7HvXqFvRIUfVJddpkm_OZNTiWTZ_whdGNyKUjjsUz90hTQmCRC4WzTGSA5uO5Db8oXnFBmUiGHkC7qLt0to8v8i2YNnXlZaeeQSQBvPlsb8Pwpa-mVHQbkvZgkuWKn2-OjyQg9tAMT48-WtUnnb55I-/s3500/image_2024-11-02_16-29-59%20(2).png

គួរបញ្ជាក់ថា ក្រោយពីរុស្ស៊ីធ្វើសង្គ្រាមជាមួយអ៊ុយក្រែន Google បានកាត់បន្ថយការងារខ្លះៗនៅរុស្ស៊ី ប៉ុន្តែ Google ពុំបានដកទីតាំងចេញពីរុស្ស៊ី ដូចក្រុមហ៊ុនផ្សេងៗរបស់អាមេរិកទេ ។ ហេតុនេះ ទើបរុស្ស៊ីនៅតែអាចប្រើប្រាស់សេវាកម្មផ្សេងៗរបស់ Google ដូចជា ៖ YouTube និង Google Search ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOc4PES5T74to7UGhwmZ3Kg5s6gb6hJoG5V_4v8Cd-KyiTLeVPisywwHf_ZiB5FbMn309NRKNnSPn5pyKUXZO-9P1sHc7KQvIaqK_Mw9ShNkimFH1xAi8rLgKNa5mHi8T7l6WMy3QqeYVFlEtFBlB6YxHaiIE_hid36PaE1HzyLcaokxYlFAoDOb-_9b5b/s1200/image_2024-11-02_16-29-59.png

ចំនួនប្រាក់ដែលរុស្ស៊ីប្តឹង Google ឱ្យបង់នេះ គឺជាការទាមទារប្រាក់យ៉ាងច្រើនមហាសាល ដែលពុំធ្លាប់មាននៅលើពិភពលោក ។ បើប្រៀបធៀបជាមួយផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក គឺចំនួនប្រាក់នេះច្រើនជាង GDP របស់ពិភពលោក ទៅទៀត ៕

ប្រាសាទ ដាវីន ស្នើកុំឱ្យវិនិច្ឆ័យអ្វីមួយបើសិនមិនបានដឹងរឿងហេតុពីក្រោយ

0

ប្រាសាទ ដាវីន Miss Universe Cambodia 2024 កំពុងតែសាងភាពលេចធ្លោក្នុងការប្រកួតនៅលើទឹកដីម៉ិកស៊ិកហើយទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិគួរឱ្យកត់សម្គាល់។ ទោះយ៉ាងណា ទស្សនិកជនក្នុងស្រុកមួយចំនួនបានលើកឡើងពីការ Makeup របស់ ប្រាសាទ ដាវីន ដែលមើលទៅការផាត់មុខរបស់នាងរាងស្រាលស្តើងពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZtxXnfPNJguEVQN2XWsR8v8v30JIrLFyq9UUTfHLT1EQDAhKj5Q50x39X1IeC43o59dAYVAIU38FMh0CmCLud8iMW0-larMmEiD-TkQeu17xyv_z2O5hTfn4b6aP8uh7HgJmA99Kwjct9fIMyF-BErkqKVyoqwh0n8KYjqs0orja5LVX8Q7ZSlps4hZc9/s2048/image_2024-11-02_10-25-07.png

ការលើកឡើងរបស់អ្នកគាំទ្រទៅលើបញ្ហា Makeup ប្រាសាទ ដាវីន បានបកស្រាយនៅក្នុងការ Live នាថ្ងៃទី២ វិច្ឆិកា ថាទស្សនិកជនមិនដឹងថាពេលខ្លះគេមាន Flow របស់គេ នាង Makeup ពីព្រឹកគេមិនទាន់ថែម ពេលមកដល់គេថែមថយទៀត។ Miss Universe Cambodia 2024 បានបញ្ជាក់ទៀតថា កាលពីម្សិលមិញត្រូវថតផលិតផល Skin care ហើយមិនមានការ Makeup តែម្តងដោយមានការ remove Makeup របស់ខ្លួន ហើយគ្រាន់តែដាក់ម្សៅហ៊ុយតិចៗ ចិញ្ចើមតិចៗដើម្បីថត Skin care។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9Dt7aB130s2G1mfHWEwQk_pjFCd0RguxV-Obfyz8wQz_mOs_GRA-DHPAcy5uj7uajEwNe4kPXdofkzAN0eHwCvbBgyd6MKnYdZUt5loTeas5FrEGaA0hptnJZi4-bfFtSAfeakYQKarfBcLFzTAsqvF-EewRed-y1ZzO6ORBASqVbfvNwY-kUtjpE7nLg/s2048/image_2024-11-02_10-25-01.png

ប្រាសាទ ដាវីន ថាមុននឹងអាកាត់អ្វីឱ្យដឹងរឿងពីក្រោយសិន នាងមិនប្រកាន់នោះទេតែនាងក៏មិនបានរៀបរាប់អ្វីដែរគ្រាន់តែបញ្ជាក់ថាសកម្មភាពរបស់បេក្ខភាពចូលរួមប្រកួតគឺមានច្រើនហើយរវល់ខ្លាំង ពេលខ្លះមិនបានថែមថយដោយសារតែរវល់ខ្លាំង។ ឆ្លៀត Live ជជែកមួយអ្នកគាំទ្រ ប្រាសាទ ដាវីន ក៏បានលើកឡើងកុំឱ្យអ្នកគាំទ្រព្រួយបារម្ភពីបញ្ហាសុវត្ថិភាពអ្វីការរៀបចំគឺស្តង់ដាមានការការពារបេក្ខភាពបានដិតដល់មិនឱ្យមានការរំខានពីអ្នកគាំទ្រឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDWnkcYSvRYPBoL3Vwjmq5kR2kw67h4s468dWCMcAwvkxeVua3jrKX-GKf5f76y1PU1TgcDXi7kOk15Nv4zbWzVp1o12Xfb235ZjG-DsXrk-x-DGN4uz9knsppU5CBDXN7_q1OsoQZJlJ4DnSglc_P5RutdLVGfnVRwcyUXx_3TwS5sGVIiwyxBq6MxBfT/s2048/image_2024-11-02_10-25-00.png

គួរបញ្ជាក់ថាថ្ងៃផ្តាច់ព្រ័ត្រ Miss Universe 2024 នៅ Mexico នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ កម្ពុជាមិនទាន់អាចបំបែកប្រវត្តិសាស្រ្តចូល TOP នៅក្នុងកម្មវិធីប្រកួតសម្រស់នេះបាននៅឡើយទេចាប់តាំងពីប្រកួតនៅឆ្នាំ២០១៧មក។ ការប្រកួតសម្រស់នេះ ប្រាសាទ ដាវីន បាននាំយកឈុត អាទិទេពនៃសម័យកណ្ដាល សម្រាប់ការប្រកួតឈុតតំណាងជាតិ។ ប្រាសាទ ដាវីន ត្រូវបាន អ៊ិន លក្ខិណា ជឿថានឹងអាចបំបែកកំណត់ត្រាប្រទេសកម្ពុជាឈានជើងចូល TOP ក្នុងការប្រកួតនេះ៕

ម្តាយវ័យក្មេងគួរដឹង! វិធីសាស្ត្រ ៦ យ៉ាងនេះជួយឱ្យកុមារគេងលក់ស្រួលពេញមួយយប់

0

ឪពុកម្តាយវ័យក្មេងភាគច្រើនតែងតែជួបប្រទះនូវបញ្ហាដំណេករបស់កូន ខណៈដែលកុមារតែងតែភ្ញាក់ពីគេងនៅពេលយប់ ធ្វើឱ្យលោកអ្នកគេងមិនបានគ្រប់គ្រាន់ អស់កម្លាំង និងហត់នឿយជាដើម។ ដូច្នេះដើម្បីជួយឱ្យកូនរបស់អ្នកគេងលក់ស្រួលពេញមួយយប់ និងជួយកាត់បន្ថយការមើលថែ លោកអ្នកអាចអនុវត្តវិធីសាស្ត្រ ៦ យ៉ាងដូចខាងក្រោមនេះគឺមានប្រសិទ្ធភាពបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBs1da1Oguy6csZ3For5nCYq_-FM0V5kEAPAvpUKyI7IHLbY3fsM-BWe1bQLwVFANZDMWZU63qxeU9WRUcwOlulHvIu6OHd0Y4BIu4O2C6ytaNkF82mz53-1IhCYq0WQl46S5bm7isSlVO-tF5wmU0x_2A0AW5_FiY5C1YUdOlDT1RlGv8QJmFgAzRPV37/s992/image_2024-11-02_15-24-14%20(2).png

១.កុំឱ្យកូនតូចគេងថ្ងៃយូរពេក៖ ការគេងថ្ងៃយូរពេក ធ្វើឱ្យកុមារមិនអាចគេងយប់បានយូរនោះឡើយ។ នៅពេលថ្ងៃឪពុកម្តាយគួរតែយកកូនរបស់ពួកគេចេញដើម្បីទទួលយកបរិយាកាសខាងក្រៅ ជាពិសេស ការទទួលពន្លឺព្រះអាទិត្យនៅពេលព្រឹកនឹងជួយឱ្យរាងកាយរបស់កូនអ្នកទទួលបានវីតាមីន D វាក៏ជួយក្មេងឱ្យចេះបែងចែករវាងថ្ងៃនិងយប់បានកាន់តែល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgZEvaYmN31Ec8YZY0OdoWYXpt3iYBt5bcp7MGXTABlrKwoLS8tbd6jFW3Nc92VYP0TepfQvDBhXBpW6fUUBTCBlj_pI6gvWI3wZFeR01vt_iaPwVhkYLICzV6z2f6oVaMvPNX3zvOPBtL4sjQJYdSnIN8IvKLn65v7Zanu4X7nX5JV3tvvR6BE5YmD1cr/s1200/image_2024-11-02_15-24-14.png

២.ម៉ាស្សាកូនរបស់អ្នក៖ ការម៉ាស្សាថ្នមៗ នៅខាងក្រោយខ្នងនិងក្បាល ជួយបង្កើនទំនាក់ទំនងរវាងកុមារនិងឪពុកម្តាយ ដែលធ្វើឱ្យវដ្តនៃការគេងរបស់ពួកគេប្រសើរឡើង។

៣.បង្កើតបរិយាកាសដែលមានផាសុកភាព៖ ឪពុកម្តាយគួរតែបង្កើតបរិយាកាសដែលសមរម្យសម្រាប់ការគេងរបស់កូន ដោយផ្តោតទៅលើបរិយាកាសក្នុងបន្ទប់គេងដែលត្រជាក់ ស្ងប់ស្ងាត់ និងងងឹតតិចៗ រួមទាំងគ្រែរបស់កុមារត្រូវតែទន់ ហើយខោដែលកូនរបស់អ្នកស្លៀកគួរតែរលុង និងស្រួលស្លៀក។ ដូច្នេះក្នុងអំឡុងពេលដែលកុមារគេង រាងកាយនឹងមានអារម្មណ៍ធូរស្រាល អាចគេងលក់បានយូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGWaAfOzXfuUYpbNmWF0iV3dwTClSWxSvldz7Tiqcx3TZowk5p7miUlV3RISVRcLlz_a1X6-WETOLTbFj-FQj177iR5z3FQPM2pOHbU5BSb1tBN6fFaydsi7vXdXTYBcTmF43sSM64ojxJZc3zXSrDvkaXxWDVlOi-suJng-_XSqjTR6UwLmFUPIug1ubv/s1500/image_2024-11-02_15-24-15.png

៤.រុំភួយ៖ ការរុំភួយ ជួយឱ្យកុមារមានអារម្មណ៍សុវត្ថិភាព និងផាសុខភាពផងដែរ ដូច្នេះហើយទើបកូនអ្នកអាចគេងលក់ស្រួល។

៥.ដាក់កូននៅលើគ្រែភ្លាមនៅពេលដែលកូនចាប់ផ្តើមងងុយគេង៖ ឪពុកម្តាយនៅពេលឃើញសញ្ញាទាំងនេះ សូមដាក់ទារកនៅលើគ្រែភ្លាម ដើម្បីឱ្យកុមារស៊ាំនឹងការគេងដោយខ្លួនឯង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifcrwoieryU9vyBpzhIjczkYD3ref8b_GZ5h9zZqV0Uy82Nfhcv1zMZ5l9fVQSK8wk5lr1So_79Q9i_Cx6RizQpaDasqdoNowuFJM8RDX8vZjhDot-nN0TyQyDCIbedYLCpORXoHb3JVBSq_4l60KAAghdkhqA1rMuT-ZaL-w32P6s-h0b2jVJctP9Epkd/s780/image_2024-11-02_15-24-16.png

៦.កុំនិយាយពេលបំបៅកូន៖ នៅពេលយប់ បន្ថែមពីលើការបង្កើតបរិយាកាសងងឹតនៅជុំវិញ ម្តាយឪពុកត្រូវបានហាមឃាត់មិនឱ្យនិយាយ ឬបង្កើតការសន្ទនានោះទេ ព្រោះវានឹងធ្វើឱ្យក្មេងភ្ញាក់ ដែលអាចបណ្តាលឱ្យកូនអសមត្ថភាពក្នុងការគេងពេលយប់រយៈពេលយូរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_EBWaZ9JhpERMN2cPzTYDwAeKOUPUcuFRq8XFmPeqhwkXR-wOBkm82Hhz_1oZbnsxcQ8zhQtJXISU9apzmpoG4HjQPBUT05gdoNQJ7RaYqZJbnSR4TwDtY9KpKVM-qv8KfYbFcX1iZO0oBvIdiDP_b8VhGSYD3FpmyJTrN_0_1EN3GB6OXYDWBjT6bCE5/s1500/image_2024-11-02_15-24-17.png

ជប៉ុនអនុវត្តច្បាប់ថ្មីដាក់ទោ.ស និងពិន័យអ្នកប្រើប្រាស់ទូរស័ព្ទដៃពេលជិះកង់

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រទេសជប៉ុនបានចាប់ផ្តើមអនុវត្តច្បាប់ថ្មីតឹងតែងជាងមុន គឺអ្នកជិះកង់បណ្តើរ និយាយទូរស័ព្ទបណ្តើរ ឬប្រើប្រាស់ទូរស័ព្ទដៃក្នុងពេលជិះកង់តាមផ្លូវ នឹងជាប់ពន្ធនា.គារ រយៈពេល៦ខែ ឬពិន័យជាប្រាក់ប្រមាណ៦៦៦ដុល្លារអាមេរិក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqtx8f69dzxF9LnKnXKsc5i2Sk3ZL7O5h6jJsDyAxFEMqbVBNHz6m6hoP2456tz4-rlbANNAdOlw9IQpTNbUzswzQ8ttR0xgjUKTDzDRH-5XQcYSTI6GUxVWQQN8OilWY59E5ej2nSLdzgDFpn1tVInVprMFHEGnf_s4vymWGdO7M9-TLTapAET306xspv/s800/image_2024-11-02_15-11-08%20(2).png

ប្រទេសជប៉ុនបានអនុវត្តច្បាប់ថ្មីនេះ ក្រោយពីចំនួនគ្រោះថ្នាក់ចរាចរណ៍ពាក់ព័ន្ធនឹងការប្រើប្រាស់ទូរស័ព្ទពេលជិះកង់ ផ្តើមកើនឡើងតាំងពីឆ្នាំ២០២១ ។ កាលពីមុន ពលរដ្ឋជប៉ុនប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ដូចជា ៖ ជិះរថយន្តក្រុង និងរថភ្លើង ប៉ុន្តែចាប់ពីជំងឺកូវីដ-១៩ ឆ្លងរាតត្បាតមក ពលរដ្ឋជប៉ុនក៏និយមជិះកង់វិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhVAs8VDiGtpleJHiLBtMPkACe0vGNKTiKNVMOOH0k8FN1xr3oGMdWT2Jg_iTH-wmkn9RJ9Q2ahLMCT06o6-pAfKukqqCfgNyCmJyP7HNjnuAKSx-mrYDMbHQHcUlaPZuWBLRyTG9tPZrKl7IXYMQxSVsSkGNLF4jnn0SXomr2cfC0iW2TUNNNNOGwGGti/s1200/image_2024-11-02_15-11-08%20(3).png

កាលពីឆ្នាំ២០២៣ ជប៉ុនបានកំណត់ឱ្យអ្នកជិះកង់តាមផ្លូវត្រូវតែពាក់ពួកសុវត្ថិភាពជានិច្ច ។ បន្ទាប់មក នៅខែឧសភា ឆ្នាំ២០២៤ រដ្ឋសភាជប៉ុនបានអនុម័តច្បាប់អនុញ្ញាតឱ្យសមត្ថកិច្ចផាកពិន័យអ្នកជិះកង់មិនគោរពច្បាប់ចរាចរណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirBTNVzqvWlGD3enPNfkcIDUFxhbonr4QJ-z2YngEJY2feKC5bB4lMGwZGn6Zf6nw-2mfqO3QR6QKmF9P68orJGgKpfEozLjGhetNLnTQ6k3A5YuPxx5pbh238U51EAejQNeX_8b_sU8lOw8hkWgBC4ts1YQsUUTsINWu_K3xRWVA2MTkJlChO3L7yZgGo/s1200/image_2024-11-02_15-11-08.png

ក្រៅពីជប៉ុនរឹតបន្តឹងការប្រើប្រាស់ទូរស័ព្ទដៃពេលជិះកង់ហើយ ច្បាប់ថ្មីនេះក៏បានដាក់ទោសអ្នកផឹកគ្រឿងស្រវឹងហើយជិះកង់ផងដែរ ។ អ្នកល្មើសច្បាប់នឹងជាប់ពន្ធនាគាររហូតដល់៣ឆ្នាំ ឬពិន័យជាប្រាក់ប្រមាណ ៣.៣៦៣ដុល្លារអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvXoGpG65M9M2I8DSBKH0VmIWE4ojiJhkHfBl7YhQz77Xuwzm-fEY_ROqYNst6evYuLb2DW8Bn5xzn1Dx91WVyXdjDeqGMQdUtZExfkk_dPCdhcXyhz9vbo1nfe57ai5MrTD50-_3u5eTFVFdDk1G-9RRIakacvKbbOvItPeajMgvHZRDFtxziPUGxTJLy/s900/image_2024-11-02_15-11-09.png
ក្រោយពីជប៉ុនអនុវត្តច្បាប់ថ្មី អាជ្ញាធរទីក្រុងអូសាកាបញ្ជាក់ថា សមត្ថកិច្ចចាប់បានអ្នកជិះកង់បណ្តើរ និយាយទូរស័ព្ទបណ្តើរ និងអ្នកជិះកង់ពេលស្រវឹង រួចហើយទៅបុកអ្នកជិះកង់ដូចគ្នា ។ កាលពីឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍ពាក់ព័ន្ធនឹងកង់ រហូតដល់ជាង៧២.០០០លើក នៅជប៉ុន ដែលចំនួននេះច្រើនជាង២០% របស់គ្រោះថ្នាក់ចរាចរណ៍សរុប ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw6GP3Wj4qSqsqNip4qd7wH1YzdFdjPpyGnsyJvyibAfPzxc98kMBEi4HXilnWBBBWlTYz0bkfdmA4e8SiukAW7ovbcju99KdNH8DFCpO2ZID_4borCvftdkMSdPkh2DP4WtVCszVwhE7Pj12FJQ9gKZQtnHH0SbgAaNpet27X1xvM3x0R4joneBkux86w/s1440/image_2024-11-02_15-13-12%20(2).png
ដោយឡែក នៅឆមាសទី១ ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីការនិយាយទូរស័ព្ទពេលជិះកង់ គឺមានមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់១៧នាក់ ។ វាជាចំនួនខ្ពស់បំផុតចាប់ពីសមត្ថកិច្ចជប៉ុនកត់ត្រាចំនួនគ្រោះថ្នាក់ចរាចរណ៍ កាលពីឆ្នាំ២០០៧ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3Io3siw0s7SvpfP2dsKi84KqVUPKoy9zFz58VZPWHMKe6PnfAUlWp5_iWI4Xn1IZJ8KcThReCJplO2DhFAPUTkn5yeiioZ2U_mDB8JoD8pTHb2wE2uEHAACID9aGkrlU_j-gAnmfwawOWquTuIK4DgYHKZnV9zU4XbfKh_9VFl0v8ES9aBSnc163JRADB/s870/image_2024-11-02_15-13-12.png

តាមរបាយការណ៍របស់សមត្ថកិច្ចបង្ហាញថា ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយសារការប្រើប្រាស់ទូរស័ព្ទពេលជិះកង់ ចំនួន៤៥៤លើក កើនឡើង៥០% បើធៀបនឹងរយៈពេល៥ឆ្នាំមុន ។ ហេតុនេះ ជប៉ុនបានបង្កើតច្បាប់ថ្មីឱ្យតឹងតែងជាងមុន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ៕

មកស្គាល់ភូមិ Giethoorn មានទេសភាពស្រស់ស្អាតដូចផ្ទាំងគំនូរ តែគ្មានផ្លូវធ្វើដំណើរ

0

ប្រទេសហូឡង់ ៖ បើយើងសុបិនចង់ទៅរស់នៅកន្លែងណាមួយមានភាពស្ងប់ស្ងាត់ និងទេសភាពយ៉ាងស្រស់ស្អាតដូចក្នុងផ្ទាំងគំនូរ យើងអាចផ្លាស់ប្តូរមករស់នៅភូមិមួយឈ្មោះ «Giethoorn» ស្ថិតនៅភាគឦសានប្រទេសហូឡង់ ។ វាជាភូមិបុរាណមួយដែលបានបង្កើតឡើងតាំងពីឆ្នាំ១២៣០ មកម៉្លេះ ហើយល្បីល្បាញថាជាភូមិស្រស់ស្អាតបែបធម្មជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuTxOPUhgCTPaJOq_9Cz1lRY6YkEXTniuI2FXARZTpLRFISitNd7MNpjd69BcuT9yGeWO1pRFPjuSoE6YeVUdHMY8UBU_s1PWzUY6tV1tXtanN_T3I8kEg5SzskC7oByMtnLerPxPRcPw8R6co1GUSL2JljTo78h4zY-yxC8xpIrknXIGK5t6chxIXR7gB/s2560/image_2024-11-02_15-07-05%20(2).png

ភូមិ Giethoorn មានភាពលេចធ្លោខុសប្លែកពីភូមិផ្សេងៗ គឺភូមិនេះគ្មានផ្លូវសម្រាប់ឱ្យពលរដ្ឋធ្វើដំណើរទេ ប៉ុន្តែក្នុងភូមិមានប្រឡាយទឹក និងស្ពាន រហូតដល់១៧៦កន្លែង ។ ការធ្វើដំណើររបស់ពលដ្ឋនៅទីនេះ គឺជិះទូកតូចៗហៅថា «Punter» ក្នុងប្រឡាយទឹក ឬក៏ដើរនៅតាមផ្លូវដើរតែប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXtbKdfBnuhv8dVk-NY-FMPSzfbedrwwSd_kzyiEGvX_2wutQb0gfvTrwFQad2yZFDzRHfIUmb8wBfYZTqa-NN6SgxafCsdNUCrWzCv72nBjkR2FnxOHtmxs_73vmVTuV9flfwUerCm9G6svw-kMEQL3TcuK1XFTFxY27oUHFC6veDJALqQ77K_b8os6Cd/s900/image_2024-11-02_15-07-05.png

ភ្ញៀវទេសចរដែលមកកម្សាន្តនៅភូមិ ត្រូវជួលទូកតូចៗសម្រាប់ជិះតាមប្រឡាយទឹក ទើបធ្វើឱ្យភូមិនេះស្ងប់ស្ងាត់បំផុត ។ រីឯសំឡេងខ្លាំងបំផុតក្នុងភូមិ គឺជាសំឡេងសត្វស្លាបយំ និងសំឡេងសត្វទាក្នុងភូមិប៉ុណ្ណោះ ។ ភ្ញៀវទេសចរមកលេងទីនេះច្រើនបំផុត គឺនៅរដូវក្តៅ និងរដូវផ្ការីក ដោយសារភ្ញៀវទេសចរអាចជិះទូកតាមប្រឡាយគយគន់សួនច្បារដ៏ស្រស់ស្អាតតាមមាត់ប្រឡាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiii75-KlMpFfItK4je8NPuxAexPLFXIyh7I888fD7V7trZo9_6RdlcGx5c6290DE503XfG5ConqWAFocf5eeTsj2XAHA8fj_yPMR0Yf2i6yt2K3hyphenhyphen5QlGGp47NJ_YCR1Fg3dFGns3MIHZcIvRGJjSf3Mr4w63j4zN1Kh2tZVtYzBJ-lrYy04KpTdcmZXil/s1200/image_2024-11-02_15-07-07%20(2).png

ប៉ុន្តែប្រឡាយទឹកខ្វាត់ខ្វែងក្នុងភូមិនឹងក្លាយជាផ្ទាំងទឹកកកសម្រាប់ឱ្យភ្ញៀវទេសចរជិះស្គីលេងនៅរដូវរងា ។ ប្រឡាយក្នុងភូមិកើតឡើងដោយសារការជីកដីធ្វើកសិកម្ម និងស្វែងរកធ្យូងថ្មដ៏មានតម្លៃរបស់តំបន់អឺរ៉ុបកាលពីបុរាណ ហើយពេលពលរដ្ឋជីកដីស្វែងរកធ្យូងថ្ម រណ្តៅដីក៏ក្លាយប្រឡាយទឹកជ្រៅ ហើយពួកគេក៏បានជីកដីជាបន្តបន្ទាប់ដើម្បីតភ្ជាប់ប្រឡាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXWDF8V29eGeroXhZ-GKcMYkQCwRYTimE_AV44bxjUjNTaqR2hUZpXRUKmqHAwV_DhQ0tkeZu6rfm58QwsGEvsu6DyY9JHjEzy1JG0yqL5HrfiNJDll7WkdFEYIt1lhToajXzJo0fVqMOdMK_SXrSS16gmlY-VwHUTqw7TtBehmyMPn_MDKbvhClaoMG5o/s1185/image_2024-11-02_15-07-07.png

ភូមិ Giethoorn មានប្រឡាយទឹកខ្វត់ខ្វែងតភ្ជាប់គ្នាសម្រាប់ឱ្យពលរដ្ឋធ្វើដំណើរទៅមក និងសម្រាប់ដឹកជញ្ជូនទំនិញផ្សេងៗក្នុងភូមិ ។ បច្ចុប្បន្ន ប្រឡាយទឹកទាំងនេះបានក្លាយជាផ្នែកមួយនៃវប្បធម៌របស់ពលរដ្ឋហូឡង់ និងជាតំបន់ទេសចរណ៍ទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd8OpgUbd1QWT07TUgGhcRvqP-CPlPnGN3K1KBXGGopOyPi5t7-auOHuAe8Q70HSGDZfpaVoLLWHokcccO3z8rvpNzaNmS41nhvLxWaE_B3vbRYUsVt3fYwIoeXBKsFVqiajZ0j3cEfsrkQ-CVhNnkylvZ1dm6z9yI4M-vjVEsjOV8gRnsCYISmuVnnml4/s2000/image_2024-11-02_15-07-08.png

ភូមិនេះបង្កើតឡើងដោយពលរដ្ឋ Flemish ដែលបានជម្លៀសមកពីតំបន់មេឌីទែរ៉ាណេ ។ ពាក្យថា «Giethoorn» គឺមកពីពាក្យ «Geytenhoren» ដែលភាសាហូឡង់បុរាណមានន័យថា «ស្នែងពពែ» ។ ពេលជម្លៀសមករស់នៅភូមិនេះ ពលរដ្ឋ Flemish បានឃើញស្នែងពពែយ៉ាងច្រើនក្រោយមានទឹកជំនន់ខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW2Bjm5DatAQ_L-zFUmTl1yOymxARKiwCC52ORKmJDLpJlj49ZlfTclhrjkU_oOtRzKivebkLbzBG7eblRcwrZ1yjF_x5OzjEbzAn2D4PdkditXxUVbevpMXkyDXS-ONqLXNpeVtWcRQjKef_5r0s_NECz2aH3fXzOzMy1QXOHrOjGs3XGJVfPJxI1AyiU/s1200/image_2024-11-02_15-07-09.png

ភូមិដ៏ស្ងប់ស្ងាត់នេះមានប្រវែងប្រមាណ៧.៥គីឡូម៉ែត្រ ដែលសម្បូរលំនៅឋានឈើទទួលបានការថែទាំយ៉ាងល្អ និងមានសួនច្បារនៅផ្នែកខាងមុខយ៉ាងស្រស់ស្អាត ។ ក្រៅពីការជិះទូកកម្សាន្ត និងថតរូប ភ្ញៀវទេសចរក៏អាចទៅលេងតំបន់ទេសចរណ៍, ទស្សនាសារមន្ទីរ, បរិភោគអាហារ និងទិញវត្ថុអនុស្សាវរីយ៍ ៕