ប្រាសាទ ដាវីន Miss Universe Cambodia 2024 កំពុងតែសាងភាពលេចធ្លោក្នុងការប្រកួតនៅលើទឹកដីម៉ិកស៊ិកហើយទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិគួរឱ្យកត់សម្គាល់។ ទោះយ៉ាងណា ទស្សនិកជនក្នុងស្រុកមួយចំនួនបានលើកឡើងពីការ Makeup របស់ ប្រាសាទ ដាវីន ដែលមើលទៅការផាត់មុខរបស់នាងរាងស្រាលស្តើងពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZtxXnfPNJguEVQN2XWsR8v8v30JIrLFyq9UUTfHLT1EQDAhKj5Q50x39X1IeC43o59dAYVAIU38FMh0CmCLud8iMW0-larMmEiD-TkQeu17xyv_z2O5hTfn4b6aP8uh7HgJmA99Kwjct9fIMyF-BErkqKVyoqwh0n8KYjqs0orja5LVX8Q7ZSlps4hZc9/s2048/image_2024-11-02_10-25-07.png

ការលើកឡើងរបស់អ្នកគាំទ្រទៅលើបញ្ហា Makeup ប្រាសាទ ដាវីន បានបកស្រាយនៅក្នុងការ Live នាថ្ងៃទី២ វិច្ឆិកា ថាទស្សនិកជនមិនដឹងថាពេលខ្លះគេមាន Flow របស់គេ នាង Makeup ពីព្រឹកគេមិនទាន់ថែម ពេលមកដល់គេថែមថយទៀត។ Miss Universe Cambodia 2024 បានបញ្ជាក់ទៀតថា កាលពីម្សិលមិញត្រូវថតផលិតផល Skin care ហើយមិនមានការ Makeup តែម្តងដោយមានការ remove Makeup របស់ខ្លួន ហើយគ្រាន់តែដាក់ម្សៅហ៊ុយតិចៗ ចិញ្ចើមតិចៗដើម្បីថត Skin care។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9Dt7aB130s2G1mfHWEwQk_pjFCd0RguxV-Obfyz8wQz_mOs_GRA-DHPAcy5uj7uajEwNe4kPXdofkzAN0eHwCvbBgyd6MKnYdZUt5loTeas5FrEGaA0hptnJZi4-bfFtSAfeakYQKarfBcLFzTAsqvF-EewRed-y1ZzO6ORBASqVbfvNwY-kUtjpE7nLg/s2048/image_2024-11-02_10-25-01.png

ប្រាសាទ ដាវីន ថាមុននឹងអាកាត់អ្វីឱ្យដឹងរឿងពីក្រោយសិន នាងមិនប្រកាន់នោះទេតែនាងក៏មិនបានរៀបរាប់អ្វីដែរគ្រាន់តែបញ្ជាក់ថាសកម្មភាពរបស់បេក្ខភាពចូលរួមប្រកួតគឺមានច្រើនហើយរវល់ខ្លាំង ពេលខ្លះមិនបានថែមថយដោយសារតែរវល់ខ្លាំង។ ឆ្លៀត Live ជជែកមួយអ្នកគាំទ្រ ប្រាសាទ ដាវីន ក៏បានលើកឡើងកុំឱ្យអ្នកគាំទ្រព្រួយបារម្ភពីបញ្ហាសុវត្ថិភាពអ្វីការរៀបចំគឺស្តង់ដាមានការការពារបេក្ខភាពបានដិតដល់មិនឱ្យមានការរំខានពីអ្នកគាំទ្រឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDWnkcYSvRYPBoL3Vwjmq5kR2kw67h4s468dWCMcAwvkxeVua3jrKX-GKf5f76y1PU1TgcDXi7kOk15Nv4zbWzVp1o12Xfb235ZjG-DsXrk-x-DGN4uz9knsppU5CBDXN7_q1OsoQZJlJ4DnSglc_P5RutdLVGfnVRwcyUXx_3TwS5sGVIiwyxBq6MxBfT/s2048/image_2024-11-02_10-25-00.png

គួរបញ្ជាក់ថាថ្ងៃផ្តាច់ព្រ័ត្រ Miss Universe 2024 នៅ Mexico នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ កម្ពុជាមិនទាន់អាចបំបែកប្រវត្តិសាស្រ្តចូល TOP នៅក្នុងកម្មវិធីប្រកួតសម្រស់នេះបាននៅឡើយទេចាប់តាំងពីប្រកួតនៅឆ្នាំ២០១៧មក។ ការប្រកួតសម្រស់នេះ ប្រាសាទ ដាវីន បាននាំយកឈុត អាទិទេពនៃសម័យកណ្ដាល សម្រាប់ការប្រកួតឈុតតំណាងជាតិ។ ប្រាសាទ ដាវីន ត្រូវបាន អ៊ិន លក្ខិណា ជឿថានឹងអាចបំបែកកំណត់ត្រាប្រទេសកម្ពុជាឈានជើងចូល TOP ក្នុងការប្រកួតនេះ៕