Home ព័ត៌មានអន្តរជាតិ ជប៉ុនអនុវត្តច្បាប់ថ្មីដាក់ទោ.ស និងពិន័យអ្នកប្រើប្រាស់ទូរស័ព្ទដៃពេលជិះកង់

ជប៉ុនអនុវត្តច្បាប់ថ្មីដាក់ទោ.ស និងពិន័យអ្នកប្រើប្រាស់ទូរស័ព្ទដៃពេលជិះកង់

52
0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រទេសជប៉ុនបានចាប់ផ្តើមអនុវត្តច្បាប់ថ្មីតឹងតែងជាងមុន គឺអ្នកជិះកង់បណ្តើរ និយាយទូរស័ព្ទបណ្តើរ ឬប្រើប្រាស់ទូរស័ព្ទដៃក្នុងពេលជិះកង់តាមផ្លូវ នឹងជាប់ពន្ធនា.គារ រយៈពេល៦ខែ ឬពិន័យជាប្រាក់ប្រមាណ៦៦៦ដុល្លារអាមេរិក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqtx8f69dzxF9LnKnXKsc5i2Sk3ZL7O5h6jJsDyAxFEMqbVBNHz6m6hoP2456tz4-rlbANNAdOlw9IQpTNbUzswzQ8ttR0xgjUKTDzDRH-5XQcYSTI6GUxVWQQN8OilWY59E5ej2nSLdzgDFpn1tVInVprMFHEGnf_s4vymWGdO7M9-TLTapAET306xspv/s800/image_2024-11-02_15-11-08%20(2).png

ប្រទេសជប៉ុនបានអនុវត្តច្បាប់ថ្មីនេះ ក្រោយពីចំនួនគ្រោះថ្នាក់ចរាចរណ៍ពាក់ព័ន្ធនឹងការប្រើប្រាស់ទូរស័ព្ទពេលជិះកង់ ផ្តើមកើនឡើងតាំងពីឆ្នាំ២០២១ ។ កាលពីមុន ពលរដ្ឋជប៉ុនប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ដូចជា ៖ ជិះរថយន្តក្រុង និងរថភ្លើង ប៉ុន្តែចាប់ពីជំងឺកូវីដ-១៩ ឆ្លងរាតត្បាតមក ពលរដ្ឋជប៉ុនក៏និយមជិះកង់វិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhVAs8VDiGtpleJHiLBtMPkACe0vGNKTiKNVMOOH0k8FN1xr3oGMdWT2Jg_iTH-wmkn9RJ9Q2ahLMCT06o6-pAfKukqqCfgNyCmJyP7HNjnuAKSx-mrYDMbHQHcUlaPZuWBLRyTG9tPZrKl7IXYMQxSVsSkGNLF4jnn0SXomr2cfC0iW2TUNNNNOGwGGti/s1200/image_2024-11-02_15-11-08%20(3).png

កាលពីឆ្នាំ២០២៣ ជប៉ុនបានកំណត់ឱ្យអ្នកជិះកង់តាមផ្លូវត្រូវតែពាក់ពួកសុវត្ថិភាពជានិច្ច ។ បន្ទាប់មក នៅខែឧសភា ឆ្នាំ២០២៤ រដ្ឋសភាជប៉ុនបានអនុម័តច្បាប់អនុញ្ញាតឱ្យសមត្ថកិច្ចផាកពិន័យអ្នកជិះកង់មិនគោរពច្បាប់ចរាចរណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirBTNVzqvWlGD3enPNfkcIDUFxhbonr4QJ-z2YngEJY2feKC5bB4lMGwZGn6Zf6nw-2mfqO3QR6QKmF9P68orJGgKpfEozLjGhetNLnTQ6k3A5YuPxx5pbh238U51EAejQNeX_8b_sU8lOw8hkWgBC4ts1YQsUUTsINWu_K3xRWVA2MTkJlChO3L7yZgGo/s1200/image_2024-11-02_15-11-08.png

ក្រៅពីជប៉ុនរឹតបន្តឹងការប្រើប្រាស់ទូរស័ព្ទដៃពេលជិះកង់ហើយ ច្បាប់ថ្មីនេះក៏បានដាក់ទោសអ្នកផឹកគ្រឿងស្រវឹងហើយជិះកង់ផងដែរ ។ អ្នកល្មើសច្បាប់នឹងជាប់ពន្ធនាគាររហូតដល់៣ឆ្នាំ ឬពិន័យជាប្រាក់ប្រមាណ ៣.៣៦៣ដុល្លារអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvXoGpG65M9M2I8DSBKH0VmIWE4ojiJhkHfBl7YhQz77Xuwzm-fEY_ROqYNst6evYuLb2DW8Bn5xzn1Dx91WVyXdjDeqGMQdUtZExfkk_dPCdhcXyhz9vbo1nfe57ai5MrTD50-_3u5eTFVFdDk1G-9RRIakacvKbbOvItPeajMgvHZRDFtxziPUGxTJLy/s900/image_2024-11-02_15-11-09.png
ក្រោយពីជប៉ុនអនុវត្តច្បាប់ថ្មី អាជ្ញាធរទីក្រុងអូសាកាបញ្ជាក់ថា សមត្ថកិច្ចចាប់បានអ្នកជិះកង់បណ្តើរ និយាយទូរស័ព្ទបណ្តើរ និងអ្នកជិះកង់ពេលស្រវឹង រួចហើយទៅបុកអ្នកជិះកង់ដូចគ្នា ។ កាលពីឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍ពាក់ព័ន្ធនឹងកង់ រហូតដល់ជាង៧២.០០០លើក នៅជប៉ុន ដែលចំនួននេះច្រើនជាង២០% របស់គ្រោះថ្នាក់ចរាចរណ៍សរុប ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw6GP3Wj4qSqsqNip4qd7wH1YzdFdjPpyGnsyJvyibAfPzxc98kMBEi4HXilnWBBBWlTYz0bkfdmA4e8SiukAW7ovbcju99KdNH8DFCpO2ZID_4borCvftdkMSdPkh2DP4WtVCszVwhE7Pj12FJQ9gKZQtnHH0SbgAaNpet27X1xvM3x0R4joneBkux86w/s1440/image_2024-11-02_15-13-12%20(2).png
ដោយឡែក នៅឆមាសទី១ ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីការនិយាយទូរស័ព្ទពេលជិះកង់ គឺមានមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់១៧នាក់ ។ វាជាចំនួនខ្ពស់បំផុតចាប់ពីសមត្ថកិច្ចជប៉ុនកត់ត្រាចំនួនគ្រោះថ្នាក់ចរាចរណ៍ កាលពីឆ្នាំ២០០៧ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3Io3siw0s7SvpfP2dsKi84KqVUPKoy9zFz58VZPWHMKe6PnfAUlWp5_iWI4Xn1IZJ8KcThReCJplO2DhFAPUTkn5yeiioZ2U_mDB8JoD8pTHb2wE2uEHAACID9aGkrlU_j-gAnmfwawOWquTuIK4DgYHKZnV9zU4XbfKh_9VFl0v8ES9aBSnc163JRADB/s870/image_2024-11-02_15-13-12.png

តាមរបាយការណ៍របស់សមត្ថកិច្ចបង្ហាញថា ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយសារការប្រើប្រាស់ទូរស័ព្ទពេលជិះកង់ ចំនួន៤៥៤លើក កើនឡើង៥០% បើធៀបនឹងរយៈពេល៥ឆ្នាំមុន ។ ហេតុនេះ ជប៉ុនបានបង្កើតច្បាប់ថ្មីឱ្យតឹងតែងជាងមុន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ៕