ឪពុកម្តាយវ័យក្មេងភាគច្រើនតែងតែជួបប្រទះនូវបញ្ហាដំណេករបស់កូន ខណៈដែលកុមារតែងតែភ្ញាក់ពីគេងនៅពេលយប់ ធ្វើឱ្យលោកអ្នកគេងមិនបានគ្រប់គ្រាន់ អស់កម្លាំង និងហត់នឿយជាដើម។ ដូច្នេះដើម្បីជួយឱ្យកូនរបស់អ្នកគេងលក់ស្រួលពេញមួយយប់ និងជួយកាត់បន្ថយការមើលថែ លោកអ្នកអាចអនុវត្តវិធីសាស្ត្រ ៦ យ៉ាងដូចខាងក្រោមនេះគឺមានប្រសិទ្ធភាពបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBs1da1Oguy6csZ3For5nCYq_-FM0V5kEAPAvpUKyI7IHLbY3fsM-BWe1bQLwVFANZDMWZU63qxeU9WRUcwOlulHvIu6OHd0Y4BIu4O2C6ytaNkF82mz53-1IhCYq0WQl46S5bm7isSlVO-tF5wmU0x_2A0AW5_FiY5C1YUdOlDT1RlGv8QJmFgAzRPV37/s992/image_2024-11-02_15-24-14%20(2).png

១.កុំឱ្យកូនតូចគេងថ្ងៃយូរពេក៖ ការគេងថ្ងៃយូរពេក ធ្វើឱ្យកុមារមិនអាចគេងយប់បានយូរនោះឡើយ។ នៅពេលថ្ងៃឪពុកម្តាយគួរតែយកកូនរបស់ពួកគេចេញដើម្បីទទួលយកបរិយាកាសខាងក្រៅ ជាពិសេស ការទទួលពន្លឺព្រះអាទិត្យនៅពេលព្រឹកនឹងជួយឱ្យរាងកាយរបស់កូនអ្នកទទួលបានវីតាមីន D វាក៏ជួយក្មេងឱ្យចេះបែងចែករវាងថ្ងៃនិងយប់បានកាន់តែល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgZEvaYmN31Ec8YZY0OdoWYXpt3iYBt5bcp7MGXTABlrKwoLS8tbd6jFW3Nc92VYP0TepfQvDBhXBpW6fUUBTCBlj_pI6gvWI3wZFeR01vt_iaPwVhkYLICzV6z2f6oVaMvPNX3zvOPBtL4sjQJYdSnIN8IvKLn65v7Zanu4X7nX5JV3tvvR6BE5YmD1cr/s1200/image_2024-11-02_15-24-14.png

២.ម៉ាស្សាកូនរបស់អ្នក៖ ការម៉ាស្សាថ្នមៗ នៅខាងក្រោយខ្នងនិងក្បាល ជួយបង្កើនទំនាក់ទំនងរវាងកុមារនិងឪពុកម្តាយ ដែលធ្វើឱ្យវដ្តនៃការគេងរបស់ពួកគេប្រសើរឡើង។

៣.បង្កើតបរិយាកាសដែលមានផាសុកភាព៖ ឪពុកម្តាយគួរតែបង្កើតបរិយាកាសដែលសមរម្យសម្រាប់ការគេងរបស់កូន ដោយផ្តោតទៅលើបរិយាកាសក្នុងបន្ទប់គេងដែលត្រជាក់ ស្ងប់ស្ងាត់ និងងងឹតតិចៗ រួមទាំងគ្រែរបស់កុមារត្រូវតែទន់ ហើយខោដែលកូនរបស់អ្នកស្លៀកគួរតែរលុង និងស្រួលស្លៀក។ ដូច្នេះក្នុងអំឡុងពេលដែលកុមារគេង រាងកាយនឹងមានអារម្មណ៍ធូរស្រាល អាចគេងលក់បានយូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGWaAfOzXfuUYpbNmWF0iV3dwTClSWxSvldz7Tiqcx3TZowk5p7miUlV3RISVRcLlz_a1X6-WETOLTbFj-FQj177iR5z3FQPM2pOHbU5BSb1tBN6fFaydsi7vXdXTYBcTmF43sSM64ojxJZc3zXSrDvkaXxWDVlOi-suJng-_XSqjTR6UwLmFUPIug1ubv/s1500/image_2024-11-02_15-24-15.png

៤.រុំភួយ៖ ការរុំភួយ ជួយឱ្យកុមារមានអារម្មណ៍សុវត្ថិភាព និងផាសុខភាពផងដែរ ដូច្នេះហើយទើបកូនអ្នកអាចគេងលក់ស្រួល។

៥.ដាក់កូននៅលើគ្រែភ្លាមនៅពេលដែលកូនចាប់ផ្តើមងងុយគេង៖ ឪពុកម្តាយនៅពេលឃើញសញ្ញាទាំងនេះ សូមដាក់ទារកនៅលើគ្រែភ្លាម ដើម្បីឱ្យកុមារស៊ាំនឹងការគេងដោយខ្លួនឯង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifcrwoieryU9vyBpzhIjczkYD3ref8b_GZ5h9zZqV0Uy82Nfhcv1zMZ5l9fVQSK8wk5lr1So_79Q9i_Cx6RizQpaDasqdoNowuFJM8RDX8vZjhDot-nN0TyQyDCIbedYLCpORXoHb3JVBSq_4l60KAAghdkhqA1rMuT-ZaL-w32P6s-h0b2jVJctP9Epkd/s780/image_2024-11-02_15-24-16.png

៦.កុំនិយាយពេលបំបៅកូន៖ នៅពេលយប់ បន្ថែមពីលើការបង្កើតបរិយាកាសងងឹតនៅជុំវិញ ម្តាយឪពុកត្រូវបានហាមឃាត់មិនឱ្យនិយាយ ឬបង្កើតការសន្ទនានោះទេ ព្រោះវានឹងធ្វើឱ្យក្មេងភ្ញាក់ ដែលអាចបណ្តាលឱ្យកូនអសមត្ថភាពក្នុងការគេងពេលយប់រយៈពេលយូរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_EBWaZ9JhpERMN2cPzTYDwAeKOUPUcuFRq8XFmPeqhwkXR-wOBkm82Hhz_1oZbnsxcQ8zhQtJXISU9apzmpoG4HjQPBUT05gdoNQJ7RaYqZJbnSR4TwDtY9KpKVM-qv8KfYbFcX1iZO0oBvIdiDP_b8VhGSYD3FpmyJTrN_0_1EN3GB6OXYDWBjT6bCE5/s1500/image_2024-11-02_15-24-17.png