Home ព័ត៌មានអន្តរជាតិ ហ្វីលីពីនបានប្រកាសកាន់ទុក្ខជាតិដើម្បីរំលឹកដល់ជនរង.គ្រោះដោយសារខ្យល់ព្យុះត្រូពិកត្រាមី

ហ្វីលីពីនបានប្រកាសកាន់ទុក្ខជាតិដើម្បីរំលឹកដល់ជនរង.គ្រោះដោយសារខ្យល់ព្យុះត្រូពិកត្រាមី

37
0

ប្រទេសហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បានប្រកាសថា នៅថ្ងៃទី ៤ ខែវិច្ឆិកានេះគឺជាថ្ងៃកាន់ទុក្ខជាតិ ដើម្បីរំលឹកដល់អ្នកដែលបានស្លា.ប់ និងគ្រួសារដែលរងគ្រោះដោយសារឥទ្ធិពលព្យុះ Tra Mi ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7uGgs8ecMp2cX1vEATGkCdwtutuFPITq8yuyTH-32mAG2LgJlJlYFOelw9rF8n6azfmsxI3jdQz64-mVS4OBIdSs-6on7wwq1X-BBfkcRfQuqGnaUdC06l4Y50nWAKboyjj-d1D2Wl8VlXjmCGIB5hse7W1_JaO_XGAYG5vPGu0UNs3HwSy0mUx3NiQdQ/s1024/image_2024-11-04_09-13-33.png
    ប្រធានាធិបតីហ្វីលីពីនបានចូលរួមរំលែកទុក្ខចំពោះការបាត់បង់គ្រួសារ និងមនុស្សជាទីស្រឡាញ់ត្រូវបានស្លា.ប់ ឬបាត់ខ្លួនដោយសារឥទ្ធិពលខ្យល់ព្យុះ។ ដូច្នេះទិវាជាតិនៃការកាន់ទុក្ខត្រូវបានប្រកាស “ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយគ្រួសារដែលរងផលប៉ះពាល់” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1aVHqb5KVqZQe-9ydb7kaELKf9TGkVpXXHLdwn38kyz4Od3xXUwXy8ttdlWXFVUlTu6iR3xrKTCkyiUQ5g8rLxr_8-a62VLmGzX-3dOY3qVMo8pG0oaJNVs1AB_iRYqNgFgVI6i3Jp3NSj6PT2DyqKiwU8Xpj4OaFoTaajKSMNU5dakeZj3-d7XoiQowd/s1280/image_2024-11-04_09-13-34%20(2).png

    តាមច្បាប់ ទង់ជាតិត្រូវតែបង្ហូតត្រឹមពាក់កណ្តាលពីថ្ងៃរះដល់ថ្ងៃលិច ដើម្បីរំលឹកដល់អ្នកស្លា.ប់នៅទូទាំងប្រទេស ហើយគ្រប់ភ្នាក់ងាររដ្ឋាភិបាលហ្វីលីពីននៅបរទេសទាំងអស់ក៏ត្រូវអនុវត្តបែបនេះដែរ។ យោងតាមទិន្នន័យដែលបានចេញផ្សាយ មនុស្សចំនួន ១៥០ នាក់បានបាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀតបានបាត់ខ្លួន មិនទាន់រកឃើញនៅឡើយទេ ដោយសារតែព្យុះ Tra Mi ដែលជាព្យុះដ៏ខ្លាំងបំផុតមួយបានវាយប្រហារប្រទេសហ្វីលីពីនក្នុងឆ្នាំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWFG9vi2EtUm5ObI-PfEaCIEMNX5CAJbbi-SEXMqspo5fcNy93Zj3AVmY3QHfh8fDHDz-oh0ocshdD4sdfRuiD3lnPZ8Ket8avxrRnL6zV_jFLYRNO65ml0MDOwyDpoWOVj4JVKhcqacvJrA2HU5izBR9-bPVr8TZeJexNtYMYu7l54rfScOAzH2VUzVTc/s1000/image_2024-11-04_09-13-34.png

    លើសពីនេះ មនុស្សជាង ៧ លាននាក់ផ្សេងទៀតក៏បានរងផលប៉ះពាល់ពីព្យុះដ៏កំណាចនេះផងដែរ។ ព្យុះត្រាមីបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ រួមទាំងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់វិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ព្រមទាំងរំខានដល់ជីវភាព និងរបៀបរស់នៅរបស់ប្រជាជនផងដែរ។ យោងតាមទីភ្នាក់ងារសារព័ត៌មានហ្វីលីពីន (PNA) ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួនបួនរួមមាន សិង្ហបុរី ប្រ៊ុយណេ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានកំពុងជួយហ្វីលីពីនឱ្យយកឈ្នះលើការខូចខាតបន្ទាប់ពីព្យុះត្រូពិកត្រាមី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWmVTcYaUkODkAe1NaNwvRVc8_ANFFTZ5uwYzekWjH8vnnpA_gdN0hh-xcs1SVjof_hhLaMH0I3SrcXfdnwRZJTLDFh7vWhLCGalxsQb4mjxzl_tUwJfjemFBlI8v3FoVeOmHUsBa2CgEsRwwrYo99itvSa41DfkBDUEjDUiZooBNTfDv1YHLEkVyIXhmX/s1110/image_2024-11-04_09-13-36.png

    គួរបញ្ជាក់ដែរថា ជារៀងរាល់ឆ្នាំ ព្យុះធំៗប្រហែល ២០ បានបោកបក់មកលើប្រទេសហ្វីលីពីន ឬតំបន់ទឹកជុំវិញ ដែលបណ្តាលឱ្យខូចខាតផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ និងបានសម្លា.ប់មនុស្សជាច្រើននាក់។ នេះបើយោងតាមការសិក្សានាពេលថ្មីៗនេះ បានបង្ហាញថា ព្យុះនៅតំបន់អាស៊ីប៉ាស៊ីហ្វិកមួយទៀត ក៏កំពុងកៀកនឹងឆ្នេរសមុទ្រនៃប្រទេសហ្វីលីពីន កាន់តែខ្លាំង កាន់តែលឿន និងអូសបន្លាយនៅលើដី ដោយសារការប្រែប្រួលអាកាសធាតុផងដែរ៕