Home ព័ត៌មានអន្តរជាតិ មកស្គាល់ភូមិ Giethoorn មានទេសភាពស្រស់ស្អាតដូចផ្ទាំងគំនូរ តែគ្មានផ្លូវធ្វើដំណើរ

មកស្គាល់ភូមិ Giethoorn មានទេសភាពស្រស់ស្អាតដូចផ្ទាំងគំនូរ តែគ្មានផ្លូវធ្វើដំណើរ

129
0

ប្រទេសហូឡង់ ៖ បើយើងសុបិនចង់ទៅរស់នៅកន្លែងណាមួយមានភាពស្ងប់ស្ងាត់ និងទេសភាពយ៉ាងស្រស់ស្អាតដូចក្នុងផ្ទាំងគំនូរ យើងអាចផ្លាស់ប្តូរមករស់នៅភូមិមួយឈ្មោះ «Giethoorn» ស្ថិតនៅភាគឦសានប្រទេសហូឡង់ ។ វាជាភូមិបុរាណមួយដែលបានបង្កើតឡើងតាំងពីឆ្នាំ១២៣០ មកម៉្លេះ ហើយល្បីល្បាញថាជាភូមិស្រស់ស្អាតបែបធម្មជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuTxOPUhgCTPaJOq_9Cz1lRY6YkEXTniuI2FXARZTpLRFISitNd7MNpjd69BcuT9yGeWO1pRFPjuSoE6YeVUdHMY8UBU_s1PWzUY6tV1tXtanN_T3I8kEg5SzskC7oByMtnLerPxPRcPw8R6co1GUSL2JljTo78h4zY-yxC8xpIrknXIGK5t6chxIXR7gB/s2560/image_2024-11-02_15-07-05%20(2).png

ភូមិ Giethoorn មានភាពលេចធ្លោខុសប្លែកពីភូមិផ្សេងៗ គឺភូមិនេះគ្មានផ្លូវសម្រាប់ឱ្យពលរដ្ឋធ្វើដំណើរទេ ប៉ុន្តែក្នុងភូមិមានប្រឡាយទឹក និងស្ពាន រហូតដល់១៧៦កន្លែង ។ ការធ្វើដំណើររបស់ពលដ្ឋនៅទីនេះ គឺជិះទូកតូចៗហៅថា «Punter» ក្នុងប្រឡាយទឹក ឬក៏ដើរនៅតាមផ្លូវដើរតែប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXtbKdfBnuhv8dVk-NY-FMPSzfbedrwwSd_kzyiEGvX_2wutQb0gfvTrwFQad2yZFDzRHfIUmb8wBfYZTqa-NN6SgxafCsdNUCrWzCv72nBjkR2FnxOHtmxs_73vmVTuV9flfwUerCm9G6svw-kMEQL3TcuK1XFTFxY27oUHFC6veDJALqQ77K_b8os6Cd/s900/image_2024-11-02_15-07-05.png

ភ្ញៀវទេសចរដែលមកកម្សាន្តនៅភូមិ ត្រូវជួលទូកតូចៗសម្រាប់ជិះតាមប្រឡាយទឹក ទើបធ្វើឱ្យភូមិនេះស្ងប់ស្ងាត់បំផុត ។ រីឯសំឡេងខ្លាំងបំផុតក្នុងភូមិ គឺជាសំឡេងសត្វស្លាបយំ និងសំឡេងសត្វទាក្នុងភូមិប៉ុណ្ណោះ ។ ភ្ញៀវទេសចរមកលេងទីនេះច្រើនបំផុត គឺនៅរដូវក្តៅ និងរដូវផ្ការីក ដោយសារភ្ញៀវទេសចរអាចជិះទូកតាមប្រឡាយគយគន់សួនច្បារដ៏ស្រស់ស្អាតតាមមាត់ប្រឡាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiii75-KlMpFfItK4je8NPuxAexPLFXIyh7I888fD7V7trZo9_6RdlcGx5c6290DE503XfG5ConqWAFocf5eeTsj2XAHA8fj_yPMR0Yf2i6yt2K3hyphenhyphen5QlGGp47NJ_YCR1Fg3dFGns3MIHZcIvRGJjSf3Mr4w63j4zN1Kh2tZVtYzBJ-lrYy04KpTdcmZXil/s1200/image_2024-11-02_15-07-07%20(2).png

ប៉ុន្តែប្រឡាយទឹកខ្វាត់ខ្វែងក្នុងភូមិនឹងក្លាយជាផ្ទាំងទឹកកកសម្រាប់ឱ្យភ្ញៀវទេសចរជិះស្គីលេងនៅរដូវរងា ។ ប្រឡាយក្នុងភូមិកើតឡើងដោយសារការជីកដីធ្វើកសិកម្ម និងស្វែងរកធ្យូងថ្មដ៏មានតម្លៃរបស់តំបន់អឺរ៉ុបកាលពីបុរាណ ហើយពេលពលរដ្ឋជីកដីស្វែងរកធ្យូងថ្ម រណ្តៅដីក៏ក្លាយប្រឡាយទឹកជ្រៅ ហើយពួកគេក៏បានជីកដីជាបន្តបន្ទាប់ដើម្បីតភ្ជាប់ប្រឡាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXWDF8V29eGeroXhZ-GKcMYkQCwRYTimE_AV44bxjUjNTaqR2hUZpXRUKmqHAwV_DhQ0tkeZu6rfm58QwsGEvsu6DyY9JHjEzy1JG0yqL5HrfiNJDll7WkdFEYIt1lhToajXzJo0fVqMOdMK_SXrSS16gmlY-VwHUTqw7TtBehmyMPn_MDKbvhClaoMG5o/s1185/image_2024-11-02_15-07-07.png

ភូមិ Giethoorn មានប្រឡាយទឹកខ្វត់ខ្វែងតភ្ជាប់គ្នាសម្រាប់ឱ្យពលរដ្ឋធ្វើដំណើរទៅមក និងសម្រាប់ដឹកជញ្ជូនទំនិញផ្សេងៗក្នុងភូមិ ។ បច្ចុប្បន្ន ប្រឡាយទឹកទាំងនេះបានក្លាយជាផ្នែកមួយនៃវប្បធម៌របស់ពលរដ្ឋហូឡង់ និងជាតំបន់ទេសចរណ៍ទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd8OpgUbd1QWT07TUgGhcRvqP-CPlPnGN3K1KBXGGopOyPi5t7-auOHuAe8Q70HSGDZfpaVoLLWHokcccO3z8rvpNzaNmS41nhvLxWaE_B3vbRYUsVt3fYwIoeXBKsFVqiajZ0j3cEfsrkQ-CVhNnkylvZ1dm6z9yI4M-vjVEsjOV8gRnsCYISmuVnnml4/s2000/image_2024-11-02_15-07-08.png

ភូមិនេះបង្កើតឡើងដោយពលរដ្ឋ Flemish ដែលបានជម្លៀសមកពីតំបន់មេឌីទែរ៉ាណេ ។ ពាក្យថា «Giethoorn» គឺមកពីពាក្យ «Geytenhoren» ដែលភាសាហូឡង់បុរាណមានន័យថា «ស្នែងពពែ» ។ ពេលជម្លៀសមករស់នៅភូមិនេះ ពលរដ្ឋ Flemish បានឃើញស្នែងពពែយ៉ាងច្រើនក្រោយមានទឹកជំនន់ខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW2Bjm5DatAQ_L-zFUmTl1yOymxARKiwCC52ORKmJDLpJlj49ZlfTclhrjkU_oOtRzKivebkLbzBG7eblRcwrZ1yjF_x5OzjEbzAn2D4PdkditXxUVbevpMXkyDXS-ONqLXNpeVtWcRQjKef_5r0s_NECz2aH3fXzOzMy1QXOHrOjGs3XGJVfPJxI1AyiU/s1200/image_2024-11-02_15-07-09.png

ភូមិដ៏ស្ងប់ស្ងាត់នេះមានប្រវែងប្រមាណ៧.៥គីឡូម៉ែត្រ ដែលសម្បូរលំនៅឋានឈើទទួលបានការថែទាំយ៉ាងល្អ និងមានសួនច្បារនៅផ្នែកខាងមុខយ៉ាងស្រស់ស្អាត ។ ក្រៅពីការជិះទូកកម្សាន្ត និងថតរូប ភ្ញៀវទេសចរក៏អាចទៅលេងតំបន់ទេសចរណ៍, ទស្សនាសារមន្ទីរ, បរិភោគអាហារ និងទិញវត្ថុអនុស្សាវរីយ៍ ៕