Home ព័ត៌មានអន្តរជាតិ ព្យុះទីហ្វុង Kong Rey កំពុងវាយប្រ.ហារលើប្រទេសជប៉ុនភាគខាងលិច និងបានស្នើឱ្យជម្លៀសពលរដ្ឋ

ព្យុះទីហ្វុង Kong Rey កំពុងវាយប្រ.ហារលើប្រទេសជប៉ុនភាគខាងលិច និងបានស្នើឱ្យជម្លៀសពលរដ្ឋ

42
0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា អាជ្ញាធរជប៉ុនបានអំពាវនាវឱ្យពលរដ្ឋជាង២សែននាក់ ដែលរស់នៅទីក្រុងភាគខាងលិចជម្លៀសចេញពីលំនៅឋានជាបន្ទាន់ ពីព្រោះបារម្ភពីឥទ្ធិពលខ្យល់ព្យុះទីហ្វុងឈ្មោះ «Kong Rey» បណ្តាលឱ្យភ្លៀងធ្លាក់ខ្លាំង និងបាក់ដីជាច្រើនកន្លែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUID9awla4VmNGwT7TX9tkmnF5uZtsL_qdAlHXBpb7Il-3k8rrJik-2Kfx2y6o33ddIV3I5h4Y6Cfr1aN1S_Xi__cUA10ev9Wk3KfJeIbAlK_7AEDTKkBo-Sz1vmFv8LG09lWhSFguKJLvGD-U0_DGyzUA0iEWGLrxhFzcwGnS_6yRtLGgr0z8wI_RsovY/s1200/image_2024-11-04_09-16-54.png

ការិយាល័យឧតុនិយមជប៉ុនប្រកាសថា អាកាសធាតុក្តៅហើយសើម នឹងបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ព្រមទាំងមានខ្យល់ព្យុះក្នុងតំបន់ភាគខាងលិចប្រទេស ។ វាបណ្តាលមកពីឥទ្ធិពលខ្យល់ព្យុះទីហ្វុងឈ្មោះ «Kong Rey» ហើយនៅថ្ងៃទី២ ខែវិច្ឆិកា កន្លងមក មានសម្ពាធទាបក្នុងតំបន់នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia_W7m4hk6GGDbuaVsKDbc-wzmXyBdwb2c_4grlKrHfGaViqn8ZWv_YKYMHW6MluUz3tDFV-ZH0VgPcD3Ci4HA62NNuyfU_AE-KqSvlzXpOLlVVLubxnKrZzzNdr_WIEqEnrBFwPk-dvFW8jjDFDIsF4x_Hq771VqZde543dwpo4xCzjU0Z8YtPc9qq-KJ/s619/image_2024-11-04_09-16-55%20(2).png

អាជ្ញាធរទីក្រុង Matsuyama ក្នុងខេត្ត Ehime បានជូនដំណឹង និងស្នើឱ្យពលរដ្ឋចំនួន១៨៩.៥៥២នាក់ រស់នៅក្នុងតំបន់ចំនួន១០ ជម្លៀសទៅកាន់តំបន់មានសុវត្ថិភាពជាបន្ទាន់ ។ បើទោះជាអាជ្ញាធរទីក្រុងនេះពុំបានបញ្ជាឱ្យពលរដ្ឋជម្លៀសពីលំនៅឋានក្តី ប៉ុន្តែអាជ្ញាធរជប៉ុនតែងតែជូនដំណឹងឱ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះថ្នាក់ធម្មជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC8HdFDBtPOhpkSeEEtOqC5m9Ju7wiE-6vkDCKpT3Fv4eBp85ithOexaG961zDAuETfmFEBjchRBl1BQvV3YJS18hzyBhmaqB5NNfe3OSfIXn7H4RxTyBDJSsbWNpYbDUP1rMlSX0nVQNWIc8Xwp68zjOV-Hy8kXPCBmko_XWQOI1d0-LIvtH0Up9nFJhJ/s2048/image_2024-11-04_09-16-55.png

កាលពីថ្ងៃទី២ ខែវិច្ឆិកា កន្លងមក ការិយាល័យឧតុនិយមប្រកាសថា នឹងមានគ្រោះទឹកជំនន់ និងបាក់ដីជាច្រើនកន្លែងក្នុងតំបន់ភាគខាងលិច និងភាគខាងកើតប្រទេសជប៉ុន ។ ក្រៅពីនេះ ភ្លៀងធ្លាក់ខ្លាំងនឹងបណ្តាលឱ្យរថភ្លើងល្បឿនលឿនតភ្ជាប់ពីទីក្រុងតូក្យូ ជាមួយខេត្ត Fukuoka បិទដំណើរការជាបណ្តោះអាសន្ន កាលពីថ្ងៃទី២ ខែវិច្ឆិកា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF1O9QKtnQ1WvZxkURrK1b0Q_aaENOqbdOmjhYNBGuTNnXfopDcW76Y8ba6zsfzOF2ppzJgV3yQv82RGDyqpO2rpF232FTrwbczFihDnx3pf-2w8lgz1nHNf8Wle3OJNKyk50EzVXKJ_Z-khhlCRI_IFANkE36BwmWFRx2-AlY4vncq0O37Z4Fcxj968Ns/s1200/image_2024-11-04_09-16-56.png

កម្រិតទឹកទន្លេក្នុងខេត្ត Yamaguchi, ខេត្ត Shimane និងទីក្រុងតូក្យូ បានកើនឡើងខ្ពស់អាចបណ្តាលឱ្យកើតទឹកជំនន់ ខណៈកម្រិតទន្លេកូណូកាវ៉ាក់ នៅខេត្ត Shimane ក៏បានកើនឡើងខ្លាំងផងដែរ ។ អាជ្ញាធរជប៉ុនសន្និដ្ឋានថា នឹងមានបរិមាណទឹកភ្លៀងរហូតដល់១៥០មីល្លីម៉ែត្រក្នុងតំបន់ថូកូ និង១២០មីល្លីម៉ែត្រក្នុងតំបន់ឃិងគិ និងតំបន់ឈិកូគុ រីឯតំបន់ខាន់តូ ឃូឈិន នឹងមានបរិមាណទឹកភ្លៀង១០០មីល្លីម៉ែត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHl_KHtPahqgd0Def1mXfrrQRKrHlrCS47S4O-kVeFgo1Gov0d_6kwXvb9V3bue2Gt6mQYInKfehzpZev3OMaXTeQ7Q1epGPoJwVrdhxuRLVCc0nb-tbinX8XYEYA7AcEZ236y0G3R8vFL54H399PPiixVypjGwTqoyYpllliDWW3B2dIslq2re2sFGrhw/s2000/image_2024-11-04_09-16-57.png
គួរបញ្ជាក់ថា ខ្យល់ព្យុះទីហ្វុង «Kong Rey» បានបោកបក់មកលើកោះតៃវ៉ាន់ កាលពីថ្ងៃទី៣១ ខែតុលា កន្លងមក ហើយជាខ្យល់ព្យុះមានកម្លាំងខ្លាំងបំផុត ដែលតៃវ៉ាន់ធ្លាប់ជួបប្រទះក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ ។ វាបណ្តាលឱ្យពលរដ្ឋតៃវ៉ាន់ស្លាប់៣នាក់ និងរងរបួស៦៩០នាក់ និងដាច់ចរន្តអគ្គិសនីក្នុងលំនៅឋានពលរដ្ឋ ចំនួន៩៥៧.០៦១ខ្នង ក្នុងនោះលំនៅឋាន ២៧.៧៨១ខ្នង គ្មានអគ្គិសនីប្រើប្រាស់រហូតមកដល់ថ្ងៃទី២ ខែវិច្ឆិកា ៕