Home Blog Page 776

ចិននឹងរក្សាទំនាក់ទំនងល្អជាមួយអាមេរិកក្រោយប្រធានាធិបតីថ្មីកាន់តំណែង តែរុស្ស៊ីនិយាយបែបនេះ

0

ប្រទេសចិន ៖ ចិនជាប្រទេសមហាអំណាច និងជាគូប្រជែងជាមួយអាមេរិកផ្នែកពាណិជ្ជកម្មបានបង្ហាញក្តីសង្ឃឹមថា ចិននឹងនៅតែរក្សាទំនាក់ទំនងល្អ និងសុខសន្តិភាពជាមួយអាមេរិក ។ ចិនលើកឡើងបែបនេះ ក្រោយពីលោក Donald Trump ជាបេក្ខជនមកពីគណបក្ស Republican បានទទួលជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២៤ ដែលមានសំឡេងឆ្នោតច្រើនជាងលោកស្រី Kamala Harris មកពីគណបក្ស Democrat ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwPgbcQIulanXbITKEuBNWmPyR8yOTCTwAGgyxUttQYdIK1F_Kl7sI8mnwDnlF0cEgAykKbz7iFjOHJ4vTcrcsS2dnAtuqglTpybVsS50S7h1dxos_sYnq_U1vwB_C1eR1aJOvB6fWkFqVNOBUEb1GJDOanyANSmrYEVKPYQT1DDB1XeQ-4hVlR1mGvjS1/s860/image_2024-11-07_10-20-42.png

លោកស្រី Mao Ning មន្ត្រីនាំពាក្យក្រសួងការបរទេសចិនបានថ្លែង កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ប្រទេសចិននឹងរក្សាសម្ព័ន្ធភាពជាមួយអាមេរិក ហើយប្រទេសទាំងពីរនឹងគោរពគ្នាទៅវិញទៅមក ។ យើងនឹងរក្សាសុខសន្តិភាពរួមគ្នា និងសហការដើម្បីទទួលបានផលប្រយោជន៍ស្មើគ្នាបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT1ktI9fkReTteK9t-zzhzXaJZSseEgBz8iOQsCzrpPVTgbLSOTWOMe1EqgkV_KM4Tdeh7zru-d72otOkohybIu5mZMIdSbLkwO2EpulyeyB1glLfDcEHpMPtOvmxgOhXKBOYtojl6QGqpdLqFHQv7BoVNrpXUXDIDbCTCNEA67CP5ZUJTASpwykkRolt8/s1020/image_2024-11-07_10-20-43%20(2).png

គោលនយោបាយចិនស្របជាមួយអាមេរិក ហើយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក គឺជាកិច្ចការផ្ទៃក្នុងរបស់អាមេរិក ហើយចិននឹងគោរពតាមការសម្រេចចិត្តរបស់ពលរដ្ឋអាមេរិក ។ ក្រោយការប្រកាសពីលទ្ធផលការបោះឆ្នោតនៅអាមេរិកជាផ្លូវការរួចហើយ ចិននឹងអនុវត្តការងារពាក់ព័ន្ធបន្តទៀតជាមួយអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhligZAhACrABNmm1-0KdebXNn999g8wrrZLXvbslP84B0G83vnPsk4w8cvz9JNckBKVvYCPqnbtliXRAHyFt6mQ_HX6Q_86V0YVxemtfWK3QVfHna7dZ75UnXZOkumbvGiL2JFISGSQJLR0ywe5k-MK5BYMfJ9rG_uXvi3LSsfaFl3VA4zzLo7xcUQr0bD/s976/image_2024-11-07_10-20-45.png

ប្រទេសចិនបានតាមដានយ៉ាងខ្លាំងពីការបោះឆ្នោតនៅអាមេរិក ហើយក្នុងបណ្តាញសង្គមដ៏ពេញនិយមរបស់ចិនឈ្មោះ Weibo មានការជជែកគ្នាយ៉ាងច្រើនពីការជ្រើសរើសលោក Trump ជាប្រធានាធិបតី ។ អ្នកលេងបណ្តាញសង្គមចិននិយាយថា ពួកគេសូមចូលរួមរីករាយជាមួយលោក Trump បានទទួលជោគជ័យក្នុងការបោះឆ្នោត លោកនឹងអភិវឌ្ឍន៍ប្រទេសបន្តទៀត ហើយបញ្ឈប់ការជ្រៀតជ្រែកប្រទេសផ្សេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglDT36MpiyL1Gxl7iofrrae1T_PwE_GSkNyamarq3G6Ro1hofmGaD5W7Q1x4yAJVsDjCyMQ6yEqnU4p1u-Q-E5qsicXRDq1XMxNHcS2z8oCan1d2fhA5wBdkZin8dS5BYgj6-agnfOn0HKq73OF_kx2f8vBAD6RDgjDLZxo13gLUGxsuOIy33Xy-wnUeLv/s1020/image_2024-11-07_10-20-43.png

មតិខ្លះបានលើកឡើងពាក់ព័ន្ធនឹងបញ្ហាពាណិជ្ជកម្មរវាងចិន និងអាមេរិកថា សង្គ្រាមពាណិជ្ជកម្មចាប់ផ្តើមហើយ ដោយសារអាមេរិកដំឡើងពន្ធទំនិញចិន ។ ហេតុនេះ ក្រុមហ៊ុនចិនរកស៊ីក្រៅស្រុកគួរតែពិចារណាផ្លាស់ប្តូរការងារឱ្យលឿនបំផុត ។

ដោយឡែក លោក Dmitry Peskov មន្ត្រីនាំពាក្យវិមានក្រឹមឡាំង (ឬវិមានប្រធានាធិបតីរុស្ស៊ី) បាននិយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយថា រុស្ស៊ីនឹងវាយតម្លៃលោក Trump ប្រធានាធិបតីថ្មីអាមេរិកតាមរយៈទង្វើ ។ លោកពុំដឹងថា តើប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នឹងចូលរួមអបអរជ័យជម្នះក្នុងការបោះឆ្នោតរបស់លោក Trump ដែរឬទេ ដោយសារអាមេរិកពុំមែនជាមិត្តរុស្ស៊ី ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរស្ថិតនៅកម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ ។ ពេលវេលានឹងពិសោធន៍ឱ្យឃើញថា តើលោក Trump ចង់បញ្ឈប់សង្គ្រាមនៅអ៊ុយក្រែននឹងក្លាយជាការពិតឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhysh3GWVbx_JGkEIvO7v0A45TKnqWhtdci90DpNXstwtkoObnTbKwKbwc1jGYJS56QEMfVbxHZxp4P7liEqdq_D1gCWoXHCN1hq8m33JjV7Y_wI6F1jSRjF8jHrFhtB453L1g6IjIk-kznTKV16D4S9n3jf3aaYLRq5g3kM0NSUMxkNZb8VGkcMRGru4H0/s1880/image_2024-11-07_10-20-43%20(3).png

យើងបាននិយាយជាច្រើនលើកថា អាមេរិកអាចបញ្ចប់សង្គ្រាមបាន ប៉ុន្តែពុំអាចបញ្ចប់ក្នុងរយៈពេលខ្លីទេ ។ រីឯករណីអាមេរិកអាចផ្លាស់ប្តូរគោលនយោបាយការបរទេសឬយ៉ាងណានោះ រុស្ស៊ីនឹងរង់ចាំមើលក្រោយប្រធានាធិបតីថ្មីអាមេរិកឡើងកាន់តំណែង នៅខែមករា ឆ្នាំ២០២៥ ។ នេះបើតាមការលើកឡើងរបស់មន្ត្រីនាំពាក្យវិមានក្រឹមឡាំង ៕

ទណ្ឌិត៣៩០នាក់ ត្រូវបានបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងពិធីបុណ្យអុំទូក

0

នៅក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ មានទណ្ឌិតចំនួន ៣៩០នាក់ ក្នុងចំណោមទណ្ឌិត៦៧១នាក់ ត្រូវបានបន្ធូរបន្ថយ និងលើកលែងទោស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1gPAFl0HN2d0_hskGzRzo-jZoegyLMupXoaxJf3sM0JsdADlpIqoVIDj2PY3Xr6B-sVpRFoBi3SEyQZRx4VNLv_u6RsuxfzLHtPKl9xAiC9ZpuhuQVBbjpftiWeDPQWDyAnicxtGRHKNjOHDdOaWCjHa23ctLsdfCboxDqx7NxTIX6cabcMstwvLKjNxN/s1280/image_2024-11-06_15-33-28.png

គណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសសរុបចំនួន ៦៧១នាក់ (ស្រី ៥៩ នាក់) ក្នុងនោះ សម្រាប់ពិធីបុណ្យឯករាជ្យជាតិ មានទណ្ឌិតចំនួន ៣៦៣ នាក់ (ស្រី ២៨ នាក់) និងសម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានទណ្ឌិតចំនួន ៣០៨នាក់ (ស្រី ៣១ នាក់) ដែលទទួលបានពីពន្ធនាគាររាជធានី ខេត្ត ចំនួន ២២, មណ្ឌលអប់រំកែប្រែចំនួន ៤ និងមណ្ឌលយុវនីតិសម្បទា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrQvgcBpba6FAS9BMFw2sj8odTbnjbnAlk0JZuOEhXl6xRzwmUTWRasi_7RIYyKHqxLqni1GeIOjCMwWPqO92CS5r8u-vybfkJTIm1nZ3pwS77XLflptBwh1NP6HRPQ6Z-q8GA-O6w-Wie4dXfrAIbQ9pli53Jz5e5yUgSke352Ux_XLoBsT0EsC3Ob7Bw/s850/image_2024-11-06_15-33-27.png

ជាលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃឃើញថា ទណ្ឌិតដែលមានលក្ខណសម្បត្តិ និងលក្ខខណ្ឌគ្រប់គ្រាន់ដែលអាចទទួលបានការបន្ធូរបន្ថយទោស និងការលើកលែងទោសមានចំនួន ៣៩០ នាក់ (ស្រី ៣៥ នាក់) ក្នុងនោះរួមមាន៖

(១)-ទណ្ឌិតចំនួន ៣០៤ នាក់ (ស្រី ២៤ នាក់) អាចទទួលការបន្ថយទោសរយៈពេល ៣ខែ
(២)-ទណ្ឌិតចំនួន ៨១ នាក់ (ស្រី ១១ នាក់) អាចទទួលការបន្ថយទោសរយៈពេល ៦ខែ
(៣)-ទណ្ឌិតចំនួន ៤ នាក់ អាចទទួលការបន្ថយទោសរយៈពេល ៩ខែ
(៤)-ទណ្ឌិតចំនួន ១ នាក់ អាចទទួលការលើកលែងទោសhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV2axjLZr8FI24ASd2DTtAe1P2GPalnKlBpqAk4e6F6t_lsLPpZqdy9bmBv6CTudZk_qznHakLSAzKUN_nq1umlRTXYzBrtB5FOxJYMV5klEbXw5pu7bAneIS4KA9zhHWl9N4NsaKuC9L07yk3wRL-cxgMeWZiFlOHifOnW4Af0OInt-zTrqaLf8FVmrTx/s1600/image_2024-11-06_15-33-28%20(2).png

គួរបញ្ជាក់ថា ព្រះរាជក្រឹត្យ ស្តីពីការលើកលែងទោស និងបន្ធូរបន្ថយទោស កំណត់ថា ការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត ត្រូវធ្វើឡើងចំនួន៥ដង ក្នុងមួយឆ្នាំ អំឡុងពេលពិធីបុណ្យ ព្រឹត្តិការណ៍ដូចជា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjULaDmokG-G7_-bckjtTKxUT4ELZletBSh_PzJ-KQ0lzaqdElfh9DeJiN9EAoGUppo15b1W1nc-sSFgVHFyIic1yuTPOuxHDWm1T704avWxSGvluDhtbuxvrj4oXO7z9LMteo93kHQ1l06dnPJL4G_LgpiFuDCfRVG7O7kt1pygpYCXkFQwdPGvrV7KBLk/s990/image_2024-11-06_15-33-28%20(3).png

តើពិតជាមូលហេតុនេះ លោកស្រី Harris មិនអាចដណ្តើមតំណែងជាប្រធានាធិបតីទី៤៧

0

សហរដ្ឋអាមេរិក៖ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានបរទេសធំៗមួយចំនួនបានប្រកាសថា បេក្ខជនមកពីគណបក្សសាធារណរដ្ឋគឺលោក Donald Trump បានវ៉ាដាច់គូប្រជែងរបស់លោកហើយគឺលោកស្រី Kamala Harris ដើម្បីក្លាយជាប្រធានាធិបតីទី ៤៧ របស់សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinDAa-8ncutOQrftpss1uNpPH-uENDgeMCsuAL3kCQ2zzzUsw0RFUTDjFoVYlBFQyRfQldQbBZps7CoJJXLr18tuBmK52xZP_CtRgPwpuqDvUD_BOP_-kTOBMoFGxWLE9S0rUWx9bi1wE-LdCNCfPaKaSGogZ51p0m6_Fow7dr76GZt315mngaeUxhnE9q/s2000/image_2024-11-07_09-18-20%20(2).png

លោកស្រី Kamala Harris បានចាប់ផ្តើមឈរឈ្មោះសម្រាប់តំណែងនេះនៅក្នុងខែសីហា បន្ទាប់ពីប្រធានាធិបតី Joe Biden បានប្រកាសដកខ្លួនចេញពីការប្រជែងតំណែងសម្រាប់សេតវិមាន។ ដំណើរយុទ្ធនាការទាំងមូលរបស់បេក្ខជនប្រជាធិបតេយ្យមានរយៈពេលជាង ១០០ ថ្ងៃ ដែលជារយៈពេលខ្លីបំផុតក្នុងប្រវត្តិសាស្ត្រនយោបាយអាមេរិកសម័យទំនើប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge017Rkifzxpjm5YB4vzN_NfsvbgJaPIUr8fSOUZrpNbfi-4V0R4mYn-8rRlaIHM-z_0YnacjZk9QvQqAINzqcKU29u1kEcEx8CstMpQQSgpqJBiOu3amn5l3YDEcLP1kVYNt80cBovS6Q97CACsn4tPscc6pvYrogty3-QHDktEUTzWZhZq-oGuSi7DJg/s1920/image_2024-11-07_09-18-19.png

នាងត្រូវបានគាំទ្រដោយស៊េរីអតីតប្រធានាធិបតី និងតារាកម្សាន្តដ៏មានឥទ្ធិពល។ ទោះជាយ៉ាងណា លទ្ធផលនៃការរាប់សន្លឹកឆ្នោតក្នុងរដ្ឋបន្ទាប់ពីថ្ងៃបោះឆ្នោតទី៥ ខែវិច្ឆិកា បានបង្ហាញថា ប្រជាប្រិយរបស់នាងគឺនៅចាញ់ Donald Trump នៅឡើយទេ។ បច្ចុប្បន្ន Trump ទទួលបានសម្លេងឆ្នោត ២៩៥ ខណៈលោកស្រី Harris ទទួលបានត្រឹមតែ ២២៧ សម្លេងប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGHhz6d11NYwHxgjzGTwcEeq5wkt90kxiOPe-B02CALDfjMurNCrM5TYqFQSHaNLBEk27ZvEk9yWIgH9z_zfgMtlZQvnA7HLCXYU9pqwW_lPev25htACrTvip_I2XKluTzzAXcVzHMiHnXl16lawb0hlUELvp2DvXfNXypRavYB5BdwuD3wMdvcRRD6Uxp/s1024/image_2024-11-07_09-18-20.png

មូលហេតុដែលលោកស្រី Harris បរាជ័យក្នុងការប្រជែងតំណែងសេតវិមាន គឺដោយសារយុទ្ធនាការខ្លីពេក និងកង្វះសំណើជាក់លាក់ ខណៈពេលដែលអ្នកបោះឆ្នោតបង្ហាញសញ្ញានៃការមិនពេញចិត្តចំពោះរដ្ឋបាលដែលកំពុងកាន់អំណាច ត្រូវបានគេនិយាយថាជាមូលហេតុដែលលោកស្រី Harris មិនអាចក្លាយជាប្រធានាធិបតីស្ត្រីដំបូងរបស់សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOLrXGw8e1SWqnumkmcN5F2ivK95bpvMnFgbmz0IEoLPrxeWsr9urMu82dL0Xt1piWHMhyKEn0mM3u4r1vrTz6N_2kSZtu2eldXwcKpRDmi30jmNPGN-KBo9fFZFVMRiQ-pBSgv1BiABsCANiFcNHBiV-md4rDT4SfkMnL8yrFIt4-kvAu6xMMCRF1DZ9V/s1024/image_2024-11-07_09-18-22.png

លើសពីនេះគោលនយោបាយរបស់លោកស្រីគឺនៅស្ទើរ មានន័យថា សំណើដែលនាងផ្តល់ជូនប្រជាជនអាមេរិកខ្វះខ្លឹមសារ នរណាក៏អាចធ្វើបានដែរ។ ទន្ទឹមនឹងនេះ Harris ក៏ជៀសវាងប្រព័ន្ធផ្សព្វផ្សាយយ៉ាងសកម្មផងដែរ ហើយនៅពេលដែលនាងផ្តល់បទសម្ភាសន៍ម្តងៗ នាងបានចំណាយពេលភាគច្រើនរបស់នាងវាយប្រហារ Trump ប៉ុណ្ណោះ ជំនួសឱ្យការបញ្ជាក់ជាពិសេសនូវអ្វីដែលនាងអាចធ្វើបាន។ ដូច្នេះហើយនេះគឺជាហេតុផលដែលលោកស្រី Harris មិនអាចយកឈ្នះគូប្រជែងរបស់ខ្លួនបាន៕

វិថីតេជោសន្ដិភាពឆ្នេរអង្កោល នឹងដាក់ឱ្យប្រើប្រាស់នៅសប្តាហ៍ក្រោយ

0

វិថីតេជោសន្តិភាពឆ្នេរអង្កោល ដែលសាងសង់ប្របតាមមាត់សមុទ្រនៅក្នុងខេត្តកែប គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១១ ខែវិច្ឆិកាខាងមុខ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFlnwyAB2y7EaSNjqUvMPmGmadQ3rWB_3-4llVf5AV6D-Ir7LNmRE19po7_5GwsjiNRZKhRanOHWnY3mha4-JE2VWsmj-NcaYv2YSjUK4sz9sOx4e5ZTbQpyEh2_lNOo7w7aA31sMJZi2t41OGZHt6IRiZz5IU0kopdcuz9g5mnfOnQLLsSs4HdFbV_6nw/s1024/image_2024-11-07_08-54-07.png

វិថីនេះតភ្ជាប់ពីកំពង់ផែទេសចរណ៍កោះទន្សាយ ទៅកាន់ឆ្នេរអង្កោល ភ្ជាប់ជាមួយផ្លូវជាតិលេខ ១៣៣២ វិថីនេះមានប្រវែងជាង ១២គីឡូម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbtrSXmetcppu-EpVwI1rVOB0C3qIKGRBdy-H_1HgEi1H86BzZA1Kwzo_veXGZZr9KB96RP7BuSSgPGoS8NhxPg2eyg34fctkZsT03r54rqVbgg9TwpBRavnY2NkAcPQ2tFVA807y57D-B3M3h0rQagOqeoy8XpEhUdY2q5ue-tk33OYAyFJ12zcmHayOM/s1280/image_2024-11-07_08-52-36.png

វិថីតេជោសន្ដិភាពឆ្នេរអង្កោល សាងសង់ឡើងក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំណាយថវិកាប្រមាណ ១០,៥លានដុល្លារអាមេរិក ទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនក្នុងស្រុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCA7x4RXIBrJwnHR3-4ktuzw2tjpQRd73qplZzVQhhj05jhQhO2b0qhKIeZJcXSX8JZabAxF-57-8tvm7i1Rd64rg-mu_P-fxvs_5oV8ct9yGO8uZ8YLM5Ob8PBVFnFxbp73vBFQTgUOVJDHoJYhYrqn4Ll7oY9P9jU21KbpmvughClew7jEwtpnOVuKg3/s1280/image_2024-11-07_08-52-37.png

ក្រោយសាងសង់រួច វិថីនេះនឹងក្លាយជាសរសៃឈាមទេសចរណ៍ដ៏សំខាន់ ក្នុងការតភ្ជាប់គ្នារវាងឆ្នេរកែប និងឆ្នេរអង្កោល ដែលអាចបញ្ជៀសការកកស្ទះរបស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានឆ្នេរកែបបានផងដែរ។

គួរបញ្ជាក់ថា ឆ្នេរអង្កោល មានទីតាំងស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និងមានចម្ងាយប្រមាណ១៧គីឡូម៉ែត្រពីក្រុងកែប៕

ប្លែកៗ! ក្រុមហ៊ុនមួយប្រមូលខ្យល់ច្រកដបលក់ក្នុងតម្លៃជាង៩០ដុល្លារ

0

ប្រទេសអង់គ្លេស ៖ ក្រុមហ៊ុនមួយនៅប្រទេសអង់គ្លេសបានប្រកាសលក់ដបទទេ គ្មានអ្វីសោះនៅផ្នែកខាងក្នុង ស្មើតម្លៃជាង៩០ដុល្លារអាមេរិក ប៉ុន្តែក្រុមហ៊ុននេះអះអាងថា ពួកគេបានច្រកខ្យល់អាកាសបរិសុទ្ធបំផុតនៅឆ្នេរសមុទ្រ និងតំបន់ស្ងប់ស្ងាត់ចូលក្នុងដប ។ នៅលើគំរបដបសរសេរថា «Coast Capture Air» រីឯតម្លៃវិញ គឺអាស្រ័យលើទំហំដប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO7oXhCMvv0VomBPYI2iDKy41477z_hienpy7K2Go6EPOk39LnUo3re-qY7mtrNXsGcwEf-A5HryLTTYtKiaQd0YAn6VIK_iq5OKqiiPj79EHyAf-8L5YS1bkPAxrs1y7n6kIWFGPongDPxfJ2WkEvrZdC9lF0wwXT6stX-4Mk8kQqIW08z_h2Vlh9TV1G/s1200/image_2024-11-07_08-20-01.png

ការប្រកាសលក់ខ្យល់បរិសុទ្ធច្រកដបនេះ ក្រោយពីមនុស្សជាច្រើនចាប់ផ្តើមបារម្ភពីបរិយាកាសកខ្វក់កើតឡើងនៅទូទាំងពិភពលោក ទើបក្រុមហ៊ុនអង់គ្លេសសម្រេចចិត្តច្រកខ្យល់បរិសុទ្ធនៅឆ្នេរសមុទ្រចូលដប ដើម្បីលក់ឱ្យអ្នកត្រូវការស្រូបខ្យល់អាកាសបរិសុទ្ធ ។ ដបកខ្យល់បរិសុទ្ធនៅឆ្នេរសមុទ្រ ទំហំតូចស្មើ៥០មីល្លីលីត្រ គឺក្រុមហ៊ុនលក់ក្នុងតម្លៃជាង៧ដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimAbc81B5Vch7ZO_Z6fEfyFigwLQbuKTuiCAADiI-zg4YKGfV91MfB7QouGw1LFUBVg05TF2IoXxSbUozsrXm4jztuWlRIlGIC9thuzWqWLxf6v0zkuTgfrgwNNAZi_3vyqOp0S706JXDbNnJcaC5unZQN8vQFiCgyl6oONKiBA0o9848VBNWkXpMI8tCK/s1137/image_2024-11-07_08-20-02.png

ដកខ្យល់បរិសុទ្ធម៉ាក Coast Capture Air ពុំមែនជាម៉ាកដំបូងគេទេ ពីព្រោះកន្លងមក ក៏មានក្រុមហ៊ុនផ្សេងទៀតលក់ខ្យល់បរិសុទ្ធដែរ ។ ប៉ុន្តែខ្យល់បរិសុទ្ធម៉ាក Coast Capture Air មានតម្លៃខ្ពស់ជាងម៉ាកផ្សេងៗ ដូចជា ៖ ដបខ្យល់បរិសុទ្ធពីឆ្នេរសមុទ្រ ទំហំ៥០០មីល្លីលីត្រ មានតម្លៃ៧៥ដុល្លារអាមេរិក រីឯដបទំហំ៧០០មីល្លីលីត្រ មានតម្លៃរហូតដល់ជាង៩០ដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMNRrdAS6zZjq4qE1k1JH1Kvz3vdbhgWyHlSSui8VIYON_ADdU_ffvwNFEg4YHOxFyPnaNk2OPTmgU8HelSObGN3hiTKnJjiY1gbeHKseJohnL5HpwcNIcW2j0UkIv7nO6vpYAV8HcTmp6dybh0Jvs6sD1_Bgvvguwww8HFbwYUAyhgD9p2iPWi1ifPJ5I/s1800/image_2024-11-07_08-20-03.png

ក្រុមហ៊ុនលក់ដបខ្យល់បរិសុទ្ធនិយាយថា ដបនីមួយៗបានបង្ហាញពីម៉ាករបស់ក្រុមហ៊ុន និងត្រូវបានច្រកខ្យល់បរិសុទ្ធបញ្ជូនពីឆ្នេរសមុទ្រដោយផ្ទាល់ ដែលស្ថិតនៅតំបន់ជនបទ គ្មានជាតិពុលពីគ្រឿងម៉ាស៊ីន ។ លើសពីនេះ សុទ្ធតែជាឆ្នេរសមុទ្រនៅឆ្ងាយៗ និងពិបាកធ្វើដំណើរទៅលេង ទើបធ្វើឱ្យខ្យល់ដែលក្រុមហ៊ុនលក់នេះពោរពេញទៅដោយគុណភាព និងមានតម្លៃខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ6gzwzUymdqAz1VsUgZaRM7VjUK7Kyb8cKRUlEghqdAYg6_62gjGRH-F57GPltSEghNWuqpHJ9lZUi20R-yE14HxIWCs7qjo1UDIoeDotiuwbFYuWMeJ724TAVJa6lDpGDs8IpHdIHOsPzJAwbQXpEEgSWXCc3Sk1hyjllvKHW9qCPrbTNwIugVwpWoY5/s2048/image_2024-11-07_08-20-04.png

ក្រុមហ៊ុនបានធ្វើដំណើរទៅកាន់កោះ និងតំបន់ស្រស់ស្អាតតាមធម្មជាតិនានា ដើម្បីប្រមូលខ្យល់បរិសុទ្ធច្រកដប ហើយក្រុមហ៊ុនបានប្រើប្រាស់ឧបករណ៍វាស់ស្ទង់ខ្យល់ក្នុងដបដើម្បីឱ្យប្រាកដចិត្តថា ជាខ្យល់បរិសុទ្ធពិតប្រាកដ ។ ក្រុមហ៊ុនក៏បានណែនាំអតិថិជនពីវិធីប្រើប្រាស់ដបខ្យល់ ចំនួន១០ចំណុច រួមមាន ៖

១-រកកន្លែងស្ងប់ស្ងាត់បំផុត និងគ្មានការរំខាន
២-ញឺសសំបោរចេញពីច្រមុះ
៣-កាន់ដបខ្យល់បរិសុទ្ធដោយដៃទាំង២យ៉ាងផ្ចិតផ្ចង់ ដើម្បីឱ្យដឹងពីទម្ងន់ដប
៤-មុនបើកគំរបដប ត្រូវដកដង្ហើមចេញ-ចូលតាមធម្មតា
៥-ព្យាយាមដកដង្ហើមចេញឱ្យយូរដើម្បីជំរុញប្រព័ន្ធប្រសាទ
៦-បើកគំរបដប រួចហើយស្រូបខ្យល់បរិសុទ្ធយឺតៗ និងបិទភ្នែក
៧-ក្រោយការដកដង្ហើមចេញ-ចូល ត្រូវប្រញាប់បិទគំរបដបវិញ កុំឱ្យខ្យល់បរិសុទ្ធចេញក្រៅ
៨-ស្រូបយកខ្យល់បរិសុទ្ធឱ្យពេញសួតលើកចុងក្រោយ
៩-សង្កេតខ្លួនឯងថា មានអារម្មណ៍ស្ងប់កម្រិតណា
១០-អាចធ្វើបែបនេះឡើងវិញបាន បើចង់ស្រូបខ្យល់បរិសុទ្ធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqt2iitd0Cu8te1w9l3DZQZRTjNSimGFZ9FNvunLdhF8Yk7y39TvQcZqm3HdE2_gA1Fp5_WUn8QPJr2txYh4U8QtAOS2Z5kgfYwyJexLMsjPK6r1IJ3tscQ-mFuxw0zV26zGPx1Ko7sRmXfZBw9jOUSvM94iU9WZMczlZlMS4MSfukpvmFpiVYbsSIi4Ub/s1429/image_2024-11-07_08-20-07.png

ក្រៅពីនេះ ក្រុមហ៊ុនក៏បានណែនាំឱ្យអតិថិជនបើកសំឡេងទឹករលកសមុទ្រផងដែរ ក្នុងពេលស្រូបខ្យល់បរិសុទ្ធពីក្នុងដប ដើម្បីឱ្យមានអារម្មណ៍ថា កំពុងតែស្ថិតនៅឆ្នេរសមុទ្រពិតៗ ៕

តុលាការចេញដីកាឃុំខ្លួន លោក លី សាម៉េត ក្រោមបទឆបោក

0

សាលាដំបូងរាជធានីភ្នំពេញសម្រេចបញ្ជូនខ្លួន លោក លី សាម៉េត ហៅគ្រូមា ទៅឃុំខ្លួនបណ្ដោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស) កាលពីល្ងាចថ្ងៃទី៥ ខែវិច្ឆិកា។

លោក លី សាម៉េត ហៅគ្រូមា ត្រូវបានតុលាការចេញដីកាឃុំខ្លួន ក្រោមបទចោទប្រកាន់ពីរឿងឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០២២ និងខែតុលា ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

ការសម្រេចរបស់តុលាការនេះធ្វើឡើង ក្រោយពេលដែលលោក លី សាម៉េត បានចូលសារភាព នៅចំពោះមុខសមត្ថកិច្ចនៅក្រុងកំពង់សោម កាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា។

គួរបញ្ជាក់ថា បច្ចុប្បន្ន លោក លី សាម៉េត ត្រូវបានទៅឃុំខ្លួនបណ្ដោះអាសន្ន រងចាំការសាកសួរ និងការកាត់ក្តីជាបន្ត៕

ឱសថទិព្វ ៣ យ៉ាងជួយព្យាបាលអការៈឈឺបំពង់កយ៉ាងមានប្រសិទ្ធភាព

0

ឈឺបំពង់ក គឺជាស្ថានភាពដែលបំពង់ក រមាស់ ឈឺចាប់ និងមិនស្រួលដោយសារមូលហេតុជាច្រើន ប៉ុន្តែភាគច្រើនបណ្តាលមកពីជំងឺទាក់ទងនឹងផ្លូវដង្ហើម។ ការឈឺបំពង់កមិនត្រឹមតែធ្វើឱ្យយើងមានអារម្មណ៍មិនស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់គុណភាពការងារ និងការសិក្សាផងដែរ ជាពិសេសអ្នកដែលឧស្សាហ៍ប្រើសម្លេងដូចជាគ្រូបង្រៀន ឬអ្នកណែនាំ… ក្នុងករណីនេះ អ្នកជំងឺអាចទទួលទានភេសជ្ជៈខាងក្រោមដើម្បីព្យាបាលការឈឺបំពង់កឱ្យជាយ៉ាងឆាប់រហ័ស៖

១.តែខ្ញី៖ ខ្ញីគឺជាគ្រឿងទេសមួយប្រភេទដែលប្រើជាទូទៅជាមួយលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី និងប្រឆាំងការរលាក ដែលអាចជួយបន្ថយការឈឺបំពង់កយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះការដាក់ខ្ញីក្នុងតែដាំពុះ នឹងស្រូបយកសារធាតុល្អទាំងអស់ពីខ្ញី ធ្វើតែខ្ញីមានប្រយោជន៍ខ្លាំងក្នុងការព្យាបាលអការៈឈឺបំពង់កឱ្យបាត់ក្នុងរយៈពេលខ្លី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfFVxqCOJwSDXUB1ycTiDn9JT6hhsui-58dxW5sFNy-iwZrQTXbo1IXOGbNsnK3fxqVNrUS_K0jsGbZ_oSTAh-HDa_Jfk0AEObRsfnWfR6H2S2RpGwPsAg7SrTjfk-ffb3jqRg4zNpwTefBJDgVXPx8K22-KFoSJU_uK3puXbsUPTlzZfWOaYybNvD74Er/s1350/image_2024-11-06_15-19-50.png

២.តែជីអង្កាម៖ តែជីអង្កាមមានផ្ទុកនូវសមាសធាតុដែលប្រឆាំងនឹងការរលាក និងបន្ធូរបំពង់ក ដូច្នេះវាគឺជាភេសជ្ជៈដ៏ល្អមួយសម្រាប់បំបាត់ការឈឺចាប់ និងរមាស់ក្នុងបំពង់ក។ ការដាក់ស្លឹកជីអង្កាមស្រស់ក្នុងតែដាំពុះប្រហែល ៣-៥ នាទី រួចត្រងស្លឹកចេញ មិនត្រឹមតែជួយសម្រួលការឈឺបំពង់កប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្ថែមសារធាតុចិញ្ចឹមដល់រាងកាយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqLxbcAbTLOzGeviWQAESBKPr41fZUzb8mQ9js4Z00fWdB9pQCIK3DXOeHc_8xzXtUBlontAOVYqLRfbK3RXsUKJT_eoNeVhmvIW-k1Tcs12VMV3xhlQO2dbVrFqt4yS5rUM9JI0j_QSDQcJvnVE2vfOj0rj-FP3RdSkUFuoJRUsB0UFSvIEoohzqPG_2l/s1100/image_2024-11-06_15-19-51.png

៣.ទឹកក្រូចឆ្មារជាមួយទឹកឃ្មុំ៖ ការទទួលទានទឹកក្តៅឧណ្ឌៗ អាចជួយបំបាត់ការឈឺបំពង់ក ក្អក និងហៀរសំបោរ។ លើសពីនេះការបន្ថែមក្រូចឆ្មារពីរបីដំណក់ នឹងជួយបន្ថែមវីតាមីន C បន្តិចបន្តួចដល់រាងកាយ ក៏ដូចជាជួយបង្កើនភាពធន់ និងអាចជួយកម្ចាត់ជំងឺផ្តាសាយបានយ៉ាងងាយស្រួលផងដែរ។ ការបន្ថែមទឹកឃ្មុំទៅក្នុងទឹកក្រូចឆ្មារ ក៏អាចផ្តល់នូវការធូរស្រាលយ៉ាងឆាប់រហ័សពីការឈឺបំពង់ក និងរោគសញ្ញាក្អកទៀតផង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAg3bUYv3ihZlVadIMe6NmI86f5G7Wona4DQVXnfLDoWQcJV6Ij5kN9ftW26WrFCvrAQp3uIV2rrvBdV6GLEBegpnVtWD4KfaAxfknBehLt0UD-EetCthUkH_B8Qm2qS2H6sY_DkDE2u1VS8YP2yc119epwxsfbBtLheAsu7lIdVbFNvWHKOLWpfv7I2b_/s1200/image_2024-11-06_15-19-51%20(2).png

អាហារពេលព្រឹកដែលអ្នកគួរញ៉ាំជាប្រចាំ ដើម្បីទទួលបានស្បែកស្អាត សម្រស់ក្មេងជាងវ័យ

0

អ្នកឯកទេសខាងចំណីអាហារបានបង្ហាញពីអាហារពេលព្រឹកចំនួន ៤ ដែលប្រឆាំងនឹងភាពចាស់ ទទួលទានជាប្រចាំធ្វើឱ្យអ្នកមើលទៅក្មេងជាងវ័យ និងមានសុខភាពល្អ។ ជាការពិតណាស់ នៅក្នុងឧស្សាហកម្មថែរក្សាស្បែក មានសេរ៉ូមជាច្រើន ក្រែមលាបស្បែក និងជាតិសំណើមកម្រិតខ្ពស់ ដែលអាចជួយឱ្យអ្នកស្រស់ស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTDl-Jp4Ns6I-bm_sES1GV7Guut3DiPFp75QzRM9jjnN8BBTmaA9HJ2tkojbmiJvidMUyXfizkiCUyFzNzOvfM8U1wqtMayXc04KyPxLurhHJWqYJkmbuFEa6-pSF3GlBrYWepulHXlsOYpvnqiyzgFrjFyFFdaUDONi5UFTL21IUuL4DqCc5k79qiJe5Z/s1000/image_2024-11-06_15-15-26.png

ទោះជាយ៉ាងណាការទទួលទានអាហារពេលព្រឹកក៏ជារឿងសំខាន់ដែរសម្រាប់សម្រស់ ប្រសិនបើអ្នកប្រើតែផលិតផល មិនយកចិត្តទុកដាក់នឹងរបបអាហារពេលព្រឹក ឬញ៉ាំអាហារមិនត្រឹមត្រូវក៏អាចធ្វើឱ្យសម្រស់អ្នកធ្លាក់ចុះផងដែរ។ ដូច្នេះអាហារពេលព្រឹកទាំង ៤ មុខនេះអ្នកគួរតែទទួលទានជាប្រចាំដើម្បីសុខភាព និងសម្រស់ក្មេងជាងវ័យ៖

១.ស៊ុត៖ មិនថាអ្នកចូលចិត្តស៊ុតចៀន ស៊ុតស្ងោរ ឬស៊ុតចំហុយនោះទេ អ្នកជំនាញបាននិយាយថា ស៊ុតគឺជាជម្រើសដ៏ល្អបំផុតសម្រាប់អាហារពេលព្រឹកដែលផ្តល់ជីវជាតិដល់ស្បែករបស់អ្នក ដោយសារវាមានទាំងប្រូតេអ៊ីន និងវីតាមីន D ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0z5sLUBj-56GBiHbZqNtuHhtnPbBncIuDCpHlWFC3rLD_a4lV7-RyFhFpl__LAoWKNFBZSfd-HSb29lBNTtXElWebhfv8w385rWd5lKAcUS7A0vwqxx36sUTrm__KA7HzEtMMjmqcvR_VjeURFQDzSKa12A5sxrDmbjndJvOknTBOucXLzySzRJ2diZra/s1500/image_2024-11-06_15-13-22.png

២.តៅហ៊ូ៖ តៅហ៊ូមានប្រូតេអ៊ីនដែលជាសមាសធាតុសំខាន់នៃកោសិកាស្បែក រួមទាំង isoflavones សណ្តែកសៀង ដែលត្រូវបានបង្ហាញយ៉ាងសំខាន់កាត់បន្ថយស្នាមជ្រួញ និងបង្កើនការបត់បែនស្បែក។ វាប្រឆាំងនឹងការខូចខាតរ៉ាឌីកាល់សេរីនៅក្នុងរាងកាយ និងជួយជួសជុលកោសិកាដែលមានប្រយោជន៍សម្រាប់ស្បែករបស់អ្នក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdndMte2R0peUGuFjccEboRE3zhbfpoyRCU27b5tpdit6GXy8py55Lie3rKLgk2N_2p82XmdqjoISHjWXTro3rS3LgbLZiQvEuTv7mJheafQ9QKbndHhz7Gzo0YEJQvUL4h5fZMJivOyZSY3UajIn-YdL99K4kgvhfTgnncM5cTf0lqDa_IH15GR1OQ9xy/s1200/image_2024-11-06_15-13-23.png

៣.ផ្លែប៊្លូបឺរី៖ ផ្លែប៊្លូប៊ឺរីសម្បូរទៅដោយសារធាតុ polyphenols ដែលមានលក្ខណៈសម្បត្តិការពារ ជួយពន្យារសញ្ញាដំបូងនៃភាពចាស់មុនអាយុ។ តាមការស្រាវជ្រាវ បានរកឃើញថា Polyphenols នៅក្នុងផ្លែប្ល៊ូប៊ឺរីអាចដើរតួជាឡេការពារកម្តៅថ្ងៃ ជួយការពារកោសិកាស្បែករបស់អ្នកពីការបំផ្លាញពីកាំរស្មីយូវី និងកាត់ពន្យាភាពចាស់យ៉ាងមានប្រសិទ្ធភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTMtOqHrt4s-oLezOsCD_W9apBeplW50UDJijg0iKAzykrByIG3FEfWcxqYlMJAt4HnB2DPFIOc1BnoCRmTtAaU6I3fxVXUit9e5iEtTyKsIKPjUmKlRcvmni8X2k7TBvA75oUaw-Xbgbf-6-Wy2pgNJti59zhhDjzDoKJjivPurZwIuntF6A8nJWqlI07/s6627/image_2024-11-06_15-13-24.png

៤.ទឹកផ្លែឈើ៖ ការផឹកទឹកផ្លែឈើពេលព្រឹកគឺពិតជាល្អខ្លាំងណាស់ ព្រោះទឹកផ្លែឈើមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចការពារការបំផ្លាញស្បែកពីរ៉ាឌីកាល់សេរី។ លើសពីនេះទឹកផ្លែឈើក៏ជាមធ្យោបាយដ៏ល្អក្នុងការរក្សាជាតិទឹកក្នុងខ្លួន ដែលវាក៏មានឥទ្ធិពលផ្ទាល់ទៅលើសុខភាពស្បែកផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvtjv3s3WdRqWMCNdbpzSSjxMW5GxSH9HibjjYv59lc78BNRtCdtHIJF__JoRDm4S_KezsI1sx1zdj4E1N9JqEoE1C-jgORCrevCsUo2pkGP3VtirTktg1gWGDwS5b8KWAIf3nbA3cJngpi8DTiqM00405sgL_ZmfHbvYpC1bY1z0lzdr7xcqU482CgYsM/s2151/image_2024-11-06_15-13-40.png

តើអំបិលពណ៌ផ្កាឈូកខុសប្លែកពីអំបិលធម្មតាដូចម្តេចខ្លះ?

0

អំបិល គឺជាគ្រឿងផ្សំយ៉ាងសំខាន់នៅក្នុងផ្ទះបាយ ហើយអំបិលភាគច្រើនដែលយើងធ្លាប់ស្គាល់ ជាអំបិលសមុទ្រ ។ បច្ចុប្បន្ន មានអំបិលមួយប្រភេទទៀតទទួលបានការពេញនិយមពីអ្នកស្រឡាញ់សុខភាព គឺអំបិលហិម៉ាល័យ (ឬអំបិលពណ៌ផ្កាឈូក) ដោយសារវាមានសារធាតុចិញ្ចឹមច្រើនជាងអំបិលធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAka_TWFDeZMYOlJ_G5RD0kY0Z170PGqETRRhpEIJM4oJwo5gz9rghhMBAPjlfJucLRQfR3twC6iCTHetmxlhPblgVYD8Jf8mloB8zKcsqOcETWhY8sEeRS94IskmvC-YLJ7ayFBpN-WUKbGORLnNQ7Nio4dckQ9JqU_4vzkvDtc8IEfOY9CBTyQhiPp4r/s600/image_2024-11-06_15-06-15%20(2).png

តើអំបិលពណ៌ផ្កាឈូកនៅភ្នំហិម៉ាល័យខុសប្លែកពីអំបិលធម្មតាដូចម្តេចខ្លះ? ហេតុអ្វីអំបិលពណ៌ផ្កាឈូកមានតម្លៃថ្លៃជាងអំបិលធម្មតា?

អំបិលពណ៌ផ្កាឈូកល្បីល្បាញយ៉ាងខ្លាំងលើពិភពលោកសម្រាប់ធ្វើជាគ្រឿងផ្សំអាហារ ដោយសារវាផ្តល់នូវអាហារូបត្ថម្ភច្រើនជាងអំបិលធម្មតា ។ ការពិត អំបិលនេះមានប្រភពនៅប្រទេសប៉ាគីស្ថាន ប៉ុន្តែត្រូវបានអាជីវករឥណ្ឌាយកអំបិលមកលក់នៅប្រទេសឥណ្ឌា និងប្រទេសជាច្រើនទៀត ដោយដាក់ស្លាកថា ផលិតនៅឥណ្ឌា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX2QSumVNmQ3my_OrSIbQR0LAP_dbNm7mPYgd7qw7UdEwqtw7EmcljESt_lRGz1upTGt1cL1K0n5uebJzsJyGmQwJJ6-U_A1Uqa2x4SDaK9AnliQY6NmsFsgERgZtQfXddNHrJGpitOdKQVGfm1Lh0hj3-V3fClWJCJDFDwFECIyB2-lsbQGWjfrgLUDmQ/s1024/image_2024-11-06_15-06-15%20(3).png

អំបិលពណ៌ផ្កាឈូកមានអាយុរាប់លានឆ្នាំ ត្រូវបានគេប្រទះឃើញនៅបរិវេណជើងភ្នំហិម៉ាល័យ ដែលកើតឡើងដោយសារការប្រែប្រួលរបស់សារធាតុរ៉ែ ។ អំបិលពណ៌ផ្កាឈូកមានសារធាតុរ៉ែច្រើនជាងអំបិលធម្មតា ពិសេស វាមានសារធាតុកាល់ស្យូម, ប៉ូតាស្យូម និងសារធាតុដែក ទើបធ្វើឱ្យវាមានពណ៌ផ្កាឈូក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcHOHiYJ9k2fYKUIZMaIN1M_45xxEqgaT2bgALB09KvDlwgIkKDJcniAdOsRlFt9A1EA0FS9cFsdCq0EBUCUq7u8VDXlGfFywUfjB_KlA3lZ83scFdGOtw1eHm_bVA-B6IFW8Nod2jhOldo36t_hSIrZwyBAu6K0BZaOhvSPcKTDpho8FI0hRT10loQhxi/s1000/image_2024-11-06_15-06-15.png

ចំណែកអំបិលធម្មតាមានសារធាតុសូដ្យូមច្រើនជាងអំបិលពណ៌ផ្កាឈូក ហើយពេលខ្លះ ត្រូវបានគេបន្ថែមសារធាតុអៃអូឌីនដើម្បីការពារជំងឺពក ក ។ ប៉ុន្តែអំបិលពណ៌ផ្កាឈូក ពុំចាំបាច់បន្ថែមសារធាតុទេ ហើយអ្នកដែលស្រឡាញ់សុខភាពតែងតែជ្រើសយកអំបិលពណ៌ផ្កាឈូកមកដាក់ក្នុងផ្ទះបាយ ដោយសារវាមានសារធាតុសូដ្យូមតិចជាងអំបិលធម្មតា ដែលបណ្តាលឱ្យកើតអាការៈហើមដៃជើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI6tncrxSdsln4yaHm0Z0ZdhtgXxkciVPbvN6UhpF4X9XudQOAP0njdaJPNmipKdEMH2yVeJrEDLOmXqLG3KduM2QHtXURtRWkB0gIktcTWD5EUTmcoqmO6_JNm2AfepQN3-8D4C0yQeacGzwyGEeDANe2RCWeXD1y7zAHJFGMCOlmuSC8bNR-pJIiOVp4/s1280/image_2024-11-06_15-06-16%20(2).png

អំបិលពណ៌ផ្កាឈូកអាចជួយដល់ប្រព័ន្ធរំលាយអាហារ ខណៈអំបិលធម្មតានឹងមានប្រយោជន៍ដល់សុខភាព លុះត្រាតែយើងបរិភោគក្នុងបរិមាណសមស្រប ពីព្រោះសារធាតុសូដ្យូមខ្ពស់ក្នុងអំបិលធម្មតាអាចបង្កជាជំងឺលើសឈាម ។ អំបិលផ្កាឈូកដែលដាក់លក់តាមទីផ្សារ មាន២ប្រភេទ គឺអំបិលគ្រាប់ និងអំបិលម៉ត់ ហើយអំបិលគ្រាប់មានតម្លៃថ្លៃជាងអំបិលម៉ត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm2C8T9N4kLFmF4BD57OZcngB0IQHDr2MHBe0rcLODzMNENsRglrCCQebp4e5EBsJY2ylqaG3pBZpmyu3f2CGQ3s8KVS_mvpK_QR_beUTWBd6e1pB8BuDqffvVslMmsjgM-2AtTD_JOzJBjpIF-2j6ex7X5UF5i59Xo2BdUlLx_KOi3N2G7XGghgvz2pf7/s1024/image_2024-11-06_15-06-16.png

ក្រៅពីការយកអំបិលផ្កាឈូកមកធ្វើជាគ្រឿងផ្សំអាហារ គេក៏អាចយកអំបិលនេះទៅធ្វើជាល្អាងអំបិលហិម៉ាល័យផងដែរ ដើម្បីជួយកម្ចាត់ជាតិពុលលើបរិយាកាស និងពុំប៉ះពាល់សួត ។ អំបិលនេះផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដូចជា ៖

-ជួយរក្សាកម្រិតជាតិរាវក្នុងរាងកាយ
-ជួយគ្រប់គ្រងកម្រិតស្ករក្នុងឈាម និងពន្យារភាពចាស់
-ជួយខួរក្បាល, សាច់ដុំ និងប្រព័ន្ធប្រសាទដំណើរការបានល្អ
-ជួយប្រព័ន្ធផ្លូវដង្ហើម និងគ្រប់គ្រងសម្ពាធឈាម
-ជួយឱ្យឆ្អឹងរឹងមាំ និងការពារការរមួលក្រពើ
-ជំរុញតម្រូវការផ្លូវភេទ និងសម្រាកលក់ស្រួល ៕

កន្លែងដ៏ល្បីមួយក្នុងប្រទេសអ៊ីតាលី កំពុងរងការរិះ.គន់យ៉ាងខ្លាំងពីភ្ញៀវទេសចរ

0

ប្រទេសអ៊ីតាលី៖ ប្រភពទឹក Trevi ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលីគឺជាកន្លែងទេសចរណ៍ដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក ត្រូវបានអ្នកទស្សនារិះ.គន់ថា អាក្រ.ក់ និងគ្មានសោភ័ណភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikmKJnTOQBD-6hDzwpcx-T7Srd_6IOMdkZUp-y-dQPDtEMeJGbGtybQZNvx4B9hvPj2rtXfckyfvcZJ0LnXLMhKfkaWpJ7PSExWqCvHLz5LpMwnFdyko2HHlmX7_CGoRuPQXXEkESbUlBvrR8Ql2dBQUQp517dN24Se6Z3EXCJUzFeiSMhxvssiNYONTxm/s1024/image_2024-11-06_14-50-29%20(2).png
ទីក្រុងរ៉ូមគឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានអ្នកទស្សនាច្រើនបំផុតនៅលើពិភពលោកដែលមានអ្នកទស្សនាជាមធ្យម ២១ លាននាក់ជារៀងរាល់ឆ្នាំ។ អ្នកមកលេងទីក្រុងរ៉ូមច្រើនតែសម្រុកទៅប្រភពទឹក Trevi ដើម្បីបន់ស្រន់ និងបោះកាក់ចូលទៅក្នុងទឹកនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYAyI9XlyChoeifYMb3xggCa-NlJAKQcFmCmgRrReXe692hW6VPqnn2_l1JyuiTMfz9mBSPNoYNGCMPB81ptoB2KSaiCQpl56hidXjW7GzbKRFmhcUxEg4SxuF4RCOD51subPCtNw9uskb614oDDEZtyLWbJL6J51tNfnEBnz1VFF5qxgFlY2h3PLNjI8-/s1024/image_2024-11-06_14-50-29.png

ទោះជាយ៉ាងណា ខណៈពេលដែលប្រភពទឹក Trevi កំពុងត្រូវបានជួសជុល អាជ្ញាធរក៏បានយកធុងទឹកតូចមួយទៅជំនួសប្រភពទឹកនោះ ដែលធ្វើឱ្យភ្ញៀវទេសចរមានការមិនពេញចិត្ត និងបានរិះ.គន់ថា អាក្រ.ក់ គ្មានសោភ័ណភាព។ ធុងបណ្ដោះអាសន្ននេះមានរាងចតុកោណ មិនមានការតុបតែង មិនស្អាត ដូចជាធុងទឹកកូនក្មេង ធ្វើឱ្យភ្ញៀវជាច្រើនហាក់មានការមិនពេញចិត្តយ៉ាងខ្លាំង។ អ្នកទេសចរម្នាក់ឈ្មោះ Jack បានពណ៌នាអំពីធុងទឹកតូចមួយនេះថា “មើលទៅគួរឱ្យអស់សំណើច”។ អ្នកខ្លះទៀតនិយាយថា ធុងទឹកនេះសម្រាប់ឱ្យក្មេងៗបោះកាក់ចូលតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwl_yMsGGwHI1MnM62X7CDca8gmWSohHg_abCwtd-6EmqiJYL4dFDrjIxHPJYImRIE2gAyOJoiFVhJFRC8q3t3ZUtf8L06s8LmGe6Z0kFARcnazb9My_iihYiXqMBOCq7_CgJLsOAJDZK6RRoz7DUM6EakYGLTwpvjh46AAd-Ysg7AvGWli5DkdzjctEp6/s2592/image_2024-11-06_14-50-30.png

យោងទៅតាមរឿងព្រេង ការបោះកាក់ចូលទៅក្នុងប្រភពទឹកនឹងផ្តល់ឱកាសឱ្យអ្នកទស្សនាត្រលប់មកទីនេះម្តងទៀត ក៏ដូចជាមានសំណាងល្អជាដើម។ ហេតុនេះរៀងរាល់ពីរបីថ្ងៃម្តង កាក់ត្រូវបានប្រមូល និងផ្តល់ទៅឱ្យអង្គការសប្បុរសធម៌កាតូលិកសកល សាខាការីតាស អស់រយៈពេល ១៥ ឆ្នាំមកហើយ។ ប្រពៃណីនេះបានជួយឱ្យការីតាសប្រមូលប្រាក់ប្រមាណ ១,៥ លានអឺរ៉ូក្នុងមួយឆ្នាំៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibzXHQpqrgIk0KqMCyKk34Ra2QTFFnsZynPxGnaE70ln-cz_ydFNd3keSxzoLDlqRo8PNH27HeLu8095D-DOWGNSeEezzStlZZSXt61Cd0gUuIJTtYnaIm1r1sLN9Az7FOLJqaz7pwGypL2uyfTmuxUsflPpptANZBYoFT7Qooji5ePVjZTQH3Fglt5eik/s1200/image_2024-11-06_14-52-02.png

ទោះបីជាប្រភពទឹកនេះកំពុងរងការរិះគន់យ៉ាងណាក៏ដោយ ក៏ភ្ញៀវទេសចររាប់ពាន់នាក់នៅតែមកទីនេះ ដើម្បីបន់ស្រន់ និងបោះកាក់ចូលដដែល។ ដើម្បីគ្រប់គ្រងការកើនឡើងនៃចំនួនអ្នកទស្សនាទៅកាន់ប្រភពទឹក អាជ្ញាធរគ្រោងនឹងបិទតំបន់ជុំវិញ Trevi ។ បន្ទាប់មកអ្នកទស្សនានឹងត្រូវធ្វើការកក់តាមអ៊ីនធឺណិត បង់ថ្លៃ ២ អឺរ៉ូ ដើម្បីចូលទៅខាងក្នុង និងដើររយៈពេល ៣០ នាទីនៅក្នុងតំបន់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN2tRwAO9Q4bgUp6RdTWzk0LwqnkpcnAopa_9Ft1hy42SB-ujAf3Hk8jTth1Rsc4Kxbt3CaB_h-LVyXcorP8qMSLtjmS_gBPjFKJkGeU8m5n9JhI6u-TFpzYoEVRs4kpkL3lxSIR1P73QzCkkmLIbWyRj_5Z3zmtJ4TwhVYBuvhoEZNKxAhyphenhyphenGaSo7Ox2BA/s768/image_2024-11-06_14-52-02%20(2).png