STEP លែងលាក់បាំងទម្លាយថាតាមសុំស្នេហ៍ SK ជាង៣ឆ្នាំមិនទាន់ទទួលបានចម្លើយជាក់លាក់
តារាចម្រៀង STEP មិនលាក់បាំងតទៅទៀតទម្លាយប្រាប់ទស្សនិកជនថារូបលោកតាមសុំស្នេហ៍ស្រីស្អាត SK ជាង៣ឆ្នាំមកហើយប៉ុន្តែមិនទាន់ទទួលបានចម្លើយជាក់លាក់ឡើយដោយមានឋានៈត្រឹមតែរួមការងារជាមួយគ្នា។

ក្នុងកម្មវិធីប្រគំតន្រ្តីមួយកាលពីយប់ថ្ងៃទី២៨ ធ្នូ តារាចម្រៀង STEP បានសារភាពដោយត្រង់ៗនៅមុខទស្សនិកជនចូលរួមជាច្រើនថាលោកតាមសុំស្នេហ៍កញ្ញា SK អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ STEP បាននិយាយថា លោកតាមស្រលាញ់ SK ៣ឆ្នាំជាងហើយតែនាងមិនទាន់ឱ្យចម្លើយច្បាស់លាស់ដោយដឹងថាពេលនេះស្ថិតក្នុងឋានៈរួមការងារជាមួយគ្នា។ តារាប្រុសរូបនេះថាថែមទាំងបានថើបដៃ SK នៅលើឆាកតែម្តងនិងរង់ចាំចម្លើយហើយនឹងសួរម្តងទៀតនៅឆ្នាំក្រោយ។
តារាចម្រៀង STEP ថាលោកលែងសួរ Privat ហើយព្រោះសួរកាលពីឆ្នាំមុន SK មិនទាន់ឱ្យចម្លើយមួយឆ្នាំហើយ ខណៈការសួរលើកនេះ SK នៅជំពាក់ចម្លើយមិនទាន់បានឆ្លើយទៅកាន់ STEP ឡើយហើយការថើបរបស់លោកទៅកាន់ SK គឺជាការប្រចាំចិត្តរង់ចាំចម្លើយ។
ការសារភាពត្រង់ៗទៅកាន់ SK ពីសំណាកតារាចម្រៀងខ្មែរមានមុខដូចកូរ៉េនេះទទួលបានការសាទរយ៉ាងច្រើនពីអ្នកគាំទ្រ។ កន្លងមកនេះគេតែងតែឃើញអ្នកទាំងពីរចាប់ដៃគូរួមទាំងសម្តែងការស្និទ្ធស្នាលជាមួយគ្នាដែលនាំឱ្យមានការរំពឹងទុកថា STEP និង SK គឺមានទំនាក់ទំនងលើសពីដៃគូសម្តែងហើយហ្វេនៗមួយចំនួនក៏គាំទ្រចំពោះទំនាក់ទំនងនេះផងដែរ៕





លំផាត់ បានផ្លាស់ប្តូរវាសនារបស់ខ្លួនយ៉ាងខ្លាំងស្ទើរតែបាត់បង់ជីវិតប៉ុន្តែមានភ័ព្វសំណាងយ៉ាងខ្លាំងក្នុងជីវិតទីពីរនេះត្រូវបានជួយសង្គ្រោះថែមទាំងក្លាយជាសត្វល្បីល្បាញនៅលើបណ្តាញសង្គមមានការអាណិតស្រលាញ់ច្រើនសូម្បីបុគ្គលឈ្មោះដូចជា PeyPey Dy លីវ ជីលី លោក ប៉ែន ចំរ៉ុង និងគ្រួសារទប់ចិត្តមិនបានចំពោះភាពគួរឱ្យស្រលាញ់នាំគ្នាទៅមើល លំផាត់ ដោយផ្ទាល់។





.png)



.png)

.png)



.png)
.png)




.png)




