Home ព័ត៌មានអន្តរជាតិ ចិនផលិតប្រព័ន្ធសាកថ្មចល័តគ្មានខ្សែសម្រាប់សាកដ្រូនហោះនៅលើមេឃ

ចិនផលិតប្រព័ន្ធសាកថ្មចល័តគ្មានខ្សែសម្រាប់សាកដ្រូនហោះនៅលើមេឃ

62
0

ប្រទេសចិន ៖ យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Nature Communications កាលពីចុងខែធ្នូ ឆ្នាំ២០២៤ បញ្ជាក់ថា ក្រុមអ្នកជំនាញចិនបានផលិតប្រព័ន្ធសាកថ្មចល័តគ្មានខ្សែសម្រាប់សាកដ្រូហោះនៅលើមេឃ និងបញ្ជាក់ពីទីតាំងរបស់ដ្រូន ។ នេះចាត់ទុកថា គឺជាការអភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធសាកថ្មដ៏ទំនើបដំបូងគេលើពិភពលោក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGTRFasEkCvtdFa-ATJr7_QPC5-l41dy_Du0tsvtbNeoBjQorWrKJLIJVIFj_xAuCMgzagXJ6pR5moBu36AD6QzLz4MvBekEj5sJIHN8_kBCvsAD5i9_UbNJ4eGU53d0fXiaCYa6PR-RN9SwPIfPTNDKNDwi5DiGxgMwrOnoytypdU7FPCpuLDXSLNpjhO/s1200/image_2024-12-30_13-50-52.png
ក្រុមអ្នកជំនាញមកពីផ្នែកវិស្វកម្មអេឡិចត្រូនិករបស់សាកលវិទ្យាល័យ Xidian បានផលិតប្រព័ន្ធសាកថ្មចល័តគ្មានខ្សែសម្រាប់សាកដ្រូនពេលកំពុងហោះលើមេឃ ហើយប្រព័ន្ធនេះអាចចាប់សញ្ញា បញ្ជាក់ទីតាំងដ្រូន និងទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrOpY5dCQf8NDIEQFMxNouBHkeRtCPqBOJah6tbSF52T_AYE2dzKq54ffbhKOqGHSPJK1RHU-lByAdEyrDgrbXjV2QFSFLPOiIgcJCt6qmDIX59GUghMHr8uAJd0-L-TgKVivM5Z2tCP15JqHrrpeePhBp5aWgzPeQeAdJWmxUJUxydjJW-CLn7maPxAN1/s840/image_2024-12-30_13-50-53%20(2).png

ប្រធានក្រុមអ្នកជំនាញនិយាយថា បច្ចេកវិទ្យានេះ គឺជាការសាយភាយរលកអេឡិចត្រូម៉ាញ៉េទិកយ៉ាងឆ្លាតវៃ ហើយវាអាចបង្កើនប្រសិទ្ធភាពការផ្ទេរថាមពលគ្មានខ្សែតាមពេលវេលាជាក់លាក់ ដោយផ្អែកតាមការផ្លាស់ប្តូរបរិស្ថាន និងលក្ខណៈពិសេសរបស់ឧបករណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnxIrS5C2GmpV9ySb8N2LI_nfLAwMVy1DPURxHt4pSuTfUu4b7ioDWltEpQkssKoFpcyewEf5yfiaYOOgvIjQmPVNjhyTOrJKLpGK7rel0mtLgKs1c2PXsrrNNMV_lusmztV4CbW3Z4Qc15SEYRXRm2UqfWfiMKELHHMLCJyllXwnOf3548P7gwK2YCcaT/s800/image_2024-12-30_13-50-53%20(3).png

បច្ចេកវិទ្យាថ្មីនេះមានគុណសម្បត្តិពិសេស បើប្រៀបធៀបនឹងការសាកថ្មគ្មានខ្សែសម្រាប់ឧបករណ៍អេឡិចត្រូនិកកន្លងមក ពីព្រោះវាអាចសាកឧបករណ៍ជាច្រើនគ្រឿងដែលកំពុងតែបម្លាស់ទី ដូចជា ៖ សាកដ្រូនលើមេឃ និងសាកមនុស្សយន្តកំពុងធ្វើចលនា ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc-g0DxJG02XP76ya4kjmGCtHqmtUgAQ4JEYlyycMyn-m2buVD4Y_4gGrjGgZNXIgJ1eCIncKKLXybOWLI64Rit1a4jaYbc0AnM7slYtiaBbdMuEsC4QgB96MnlYfGxiRPHJceF_FNHEs8Un8HVR_ZvBkMDIG03Wq5h1wBKjpGJbfrLbaCVGCfZOylwvbE/s1000/image_2024-12-30_13-50-53.png

ប្រព័ន្ធនេះអាចផ្គត់ផ្គង់ថាមពលទៅឱ្យដ្រូន និងមនុស្សយន្តប្រកបដោយទំនុកចិត្ត និងមាននិរន្តរភាព ដែលអ្នកជំនាញចិនបច្ចុប្បន្ន បានព្យាយាមអភិវឌ្ឍន៍បច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ។ វានឹងជួយដោះស្រាយបញ្ហាផ្នែកបច្ចេកទេសសម្រាប់ការសាកថ្មគ្មានខ្សែកាលពីមុន ដែលត្រូវពឹងផ្អែកលើអាំងឌុចស្យុងអេឡិចត្រូម៉ាញ៉េទិច, ប្រើប្រាស់ថាមពលច្រើន និងប្រឈមជាមួយដែនកំណត់បរិស្ថាន ៕