តារាចម្រៀង វណ្ណថាន បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ការសមឆាកសម្តែងត្រៀមសម្រាប់កម្មវិធីដ៏អស្ចារ្យ សាទរកម្ពុជា ជាមួយនឹងតារាចម្រៀង វណ្ណដា ក្រោមការទស្សនារបស់ប្រជាពលរដ្ឋជាច្រើន។ ការបង្ហាញខ្លួនលើកនេះចាប់តាំងពីផ្ទុះភាពចម្រូងចម្រាស ចំណែកឯហ្វេនៗតារាចម្រៀងរូបនេះបានពោលថាសង្ឃឹមថាអ្វីៗនឹងល្អប្រសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5Hg9IMFnMNjA-JB22pOlcLHlrkmpAJnlsXBkVGZ9rl7EmDpbOPeAc5vzRvj0V40iKCYpr9HF_ziv7FkabLFTjhvwnEjurDH3RJxyNLjNSeSrfDZO2AWXHQPgOqfarixp-zM0cIxoQyyp-i2-oXx8IFvruHlPJnQMsHnBH3R52jg8FmzbV8puawWS0_4Aq/s2048/image_2024-09-23_14-47-22.png

នារាត្រីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ មានវីដេអូជាច្រើនបានចែករំលែកនៅលើបណ្តាញសង្គមអំពីតារាចម្រៀង វណ្ណដា និង វណ្ណថាន រួមទាំងសិល្បករផ្សេងទៀតសម្រាប់ការមកហាត់សមឆាកការសម្តែងដែលត្រៀមនឹងបង្ហាញជូនបងប្អូនជនរួមជាតិក្នុងមហាព្រឹត្តិការណ៍ «សាទរកម្ពុជា»នាថ្ងៃទី៣១ ខែធ្នូ។ នេះគឺជាលើកដំបូងហើយសម្រាប់តារាចម្រៀង វណ្ណថាន បានបង្ហាញខ្លួនជាសាធារណៈចាប់តាំងពីមានរឿងអាស្រូវសម្ព័ន្ធភាពជាមួយនឹងនារីម្នាក់ដែលផ្អើលអស់ពេញប្រទេស និងឈានដល់ការចាត់ចែងផ្លូវច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-DhsP04-AaKUVAUFB3qyEQvFClktoX4SU31TGwmgzRpcNxLxbWM9ycWFa4x3xsVAXg37LGhSNu8sFjE3Ka9aDBSBiXSGW4dlJPjdOw1zcycm3IMVt_UYjOlMNMRWobS9A9kL_Qq6iatoL55AQGBQFD2F7N6X5FApp-7uFCxQLRXC3XUTCv3LRpFv-uU0e/s2048/image_2024-09-23_14-47-25.png

ក្នុងការសមឆាកនេះ វណ្ណដា និង វណ្ណថាន បានសមសម្រាប់បទ «មិនអាចវិលវិញ» និង កំលោះស្រុកខ្មែរ ហើយអ្នកទាំងពីរបានកៀកកគ្នាហើយទស្សនិកជនដែលចូលរួមទស្សនាផ្ទាល់ទទួលបានការសប្បាយរីករាយទោះមិនទាន់បានសម្តែងជាផ្លូវការក្តី។ អ្នកគាំទ្ររបស់តារាចម្រៀងរូបនេះបានបង្ហាញអារម្មណ៍រំភើបចិត្តដែលឃើញ វណ្ណថាន បង្ហាញការសម្តែងរបស់ខ្លួន និងបានលើកឡើងថាសង្ឃឹមថាអ្វីៗនឹងល្អប្រសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIoXQTESvcS74ZD14bxgXfoL1ZUbAjsCdtNagAB0etBcZY0h6hiuV5kwN5DChdT_xuwKVc5LSNDD7UfM6fJii078-y3SLB-99m6cl9Sm_WonwhtDnqgRRwGC2QJbS5XMKsIR0Lv4SkELqMOav11j930vLpWHZi3Aif2rfUnup_9WWiZMSYHV59ghP2lv0/s2048/image_2024-06-12_09-33-45%20(2).png

គួរឱ្យដឹងថា មុននឹងបង្ហាញខ្លួនជាសាធារណៈលើកនេះ តារាចម្រៀង វណ្ណថាន ត្រូវបានខកខានចូលរួមការសម្តែងក្នុងកម្មវិធីដ៏ធំមួយនៅខេត្តព្រះសីហនុ ក្រោយពីរងផលប៉ះពាល់រឿងអាស្រូវកាលពីយប់ថ្ងៃទី១០ ខែធ្នូ ខណៈថ្ងៃទី១៩ លោកបានចេញលិខិតបំភ្លឺជាសាធារណៈ៕