វិស័យទេសចរណ៍នៅកម្ពុជា ហាក់មានការរីកចម្រើនខ្លាំង ដោយបច្ចុប្បន្នមានអាកាសយានដ្ឋានធំៗ៣ កំពុងមមាញឺកទទួលភ្ញៀវទេសចរចេញចូលកម្ពុជា។
អាកាសយានដ្ឋានធំៗ៣ រួមមាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ (កងកេង)។
បើក្រឡេកទៅមើលអតីតកាលអំឡុងទសវត្សរ៍ឆ្នាំ ១៩៦០ ក្រៅពីអាកាសយានដ្ឋានធំៗ៣នេះ កម្ពុជាមានព្រលានយន្តហោះរហូតដល់១២កន្លែងទៀត នៅតាមបណ្តាខេត្តដែលរួមមាន៖
- ព្រលានយន្តហោះកោះកុង
- កំពង់ចាម
- កំពង់ឆ្នាំង
- ពោធិ៍សាត់
- បាត់ដំបង
- ព្រះវិហារ
- កំពង់ធំ
- ស្ទឹងត្រែង
- មណ្ឌលគិរី
- រតនគិរី
- ក្រចេះ
- ក្រុងប៉ៃលិន
បច្ចុប្បន្ននេះ អាកាសយានដ្ឋានតារាសាគរខេត្តកោះកុង កំពុងដាក់ឱ្យដំណើរការសាកល្បងឡើងវិញ ដោយទទួលតែជើងហោះហើរក្នុងស្រុកតែប៉ុណ្ណោះ។
ដោយឡែកចំពោះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានប្រវតិ្តដ៏ចំណាស់ នឹងត្រូវបិទនៅពាក់កណ្តាលឆ្នាំក្រោយ បន្ទាបពីអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាមខ្មៅសាងសង់រួច៕










