តារាចម្រៀង STEP មិនលាក់បាំងតទៅទៀតទម្លាយប្រាប់ទស្សនិកជនថារូបលោកតាមសុំស្នេហ៍ស្រីស្អាត SK ជាង៣ឆ្នាំមកហើយប៉ុន្តែមិនទាន់ទទួលបានចម្លើយជាក់លាក់ឡើយដោយមានឋានៈត្រឹមតែរួមការងារជាមួយគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgofxZpTZkz-nmHDCkAqIctXbqSFCxY3V8VWF-2EgY4eeIBc8bWJWT9BzRWewcc2sqg9QAbH9GoOKsRaj742WR1_nRlOs14bPZa1b13CM_Nv0o-tK-4UcKMOeRpntckXdLxJTuOvk3iH9t0wnWnAdk_52TDhc-e7lkrJ77Q19Y32EuO-fKHGnzNZwDMbxxq/s1440/image_2024-12-30_11-32-57.png
ក្នុងកម្មវិធីប្រគំតន្រ្តីមួយកាលពីយប់ថ្ងៃទី២៨ ធ្នូ តារាចម្រៀង STEP បានសារភាពដោយត្រង់ៗនៅមុខទស្សនិកជនចូលរួមជាច្រើនថាលោកតាមសុំស្នេហ៍កញ្ញា SK អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ STEP បាននិយាយថា លោកតាមស្រលាញ់ SK ៣ឆ្នាំជាងហើយតែនាងមិនទាន់ឱ្យចម្លើយច្បាស់លាស់ដោយដឹងថាពេលនេះស្ថិតក្នុងឋានៈរួមការងារជាមួយគ្នា។ តារាប្រុសរូបនេះថាថែមទាំងបានថើបដៃ SK នៅលើឆាកតែម្តងនិងរង់ចាំចម្លើយហើយនឹងសួរម្តងទៀតនៅឆ្នាំក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTWpjrFwZDuOdimfb-Ff-vS_IA8LqMbIPtPnRfZ55GRD6pFWVqTGp2OReDKn4eKdYEFGo-UOZ-Ok9-4NULjelPrt62wyK7dMk8UPxCuVYmRjoUIrx_Uekxu5Tyo6Oq_8cdzj4X7IdA3hYILK7TgFtxv-gYTvBJf4mP7zJFkwZ4FqJnSNIHut05hoKeGprc/s1518/image_2024-12-30_11-32-59.png

តារាចម្រៀង STEP ថាលោកលែងសួរ Privat ហើយព្រោះសួរកាលពីឆ្នាំមុន SK មិនទាន់ឱ្យចម្លើយមួយឆ្នាំហើយ ខណៈការសួរលើកនេះ SK នៅជំពាក់ចម្លើយមិនទាន់បានឆ្លើយទៅកាន់ STEP ឡើយហើយការថើបរបស់លោកទៅកាន់ SK គឺជាការប្រចាំចិត្តរង់ចាំចម្លើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUbCEkg42xhYCc-AX4zzSSXTnbcrG0nk284K1Aq9dhkE_s1xnQTfdNmoDNjRZuhISYjvVHrlGq4lsWPXz1bdDD0zzAf5mjnyg4mE-li-seM-jaggO6VCtplUuxh03ootKxflyKl8ceKsXeUY5H1n-i1BQDV3Z2GdkX9I3AVxVg6-qDJmsGER26BO41adR8/s1440/image_2024-12-30_11-33-03.png

ការសារភាពត្រង់ៗទៅកាន់ SK ពីសំណាកតារាចម្រៀងខ្មែរមានមុខដូចកូរ៉េនេះទទួលបានការសាទរយ៉ាងច្រើនពីអ្នកគាំទ្រ។ កន្លងមកនេះគេតែងតែឃើញអ្នកទាំងពីរចាប់ដៃគូរួមទាំងសម្តែងការស្និទ្ធស្នាលជាមួយគ្នាដែលនាំឱ្យមានការរំពឹងទុកថា STEP និង SK គឺមានទំនាក់ទំនងលើសពីដៃគូសម្តែងហើយហ្វេនៗមួយចំនួនក៏គាំទ្រចំពោះទំនាក់ទំនងនេះផងដែរ៕