ទស្សនិកជនមួយចំនួនធំជ្រាបមកហើយថាក្រៅពីកូនដំរី លំផាត់ ដែលទទួលបានការអាណិតស្រលាញ់មានប្រជាប្រិយភាពសត្វជ្រូក អាសំណាង ដែលចិញ្ចឹមដោយព្រះសង្ឃមួយអង្គស្ថិតក្នុងខេត្តសៀមរាបក៏ទទួលបាននូវការចាប់អារម្មណ៍មិនធម្មតា។ ភាពទាក់ទាញរបស់ អាសំណាង បានទាក់ទាញចិត្តស្រីស្អាត កូនអាន ទៅជួបដោយផ្ទាល់ថែមទិញអំណោយឱ្យទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDPFQ5121mwX-OPU6f_eUwqD0sq_rUmwVwL5CZ3kJ7RKkWIxrJhE3S1JcG83N1Ec33lh-YDdccHeCMn5tTdwTcmGHWNo_MKHmOaWGHOuQKIIhXqvcegxxGqpq8Auu2SerEtJD45qWE2jxx2XeBmaq6BwjzV1ggWaYq7y0g6mnCdg5q0Ca_0p3V0xvN77Ax/s1956/image_2025-01-02_14-53-00%20(2).png

ក្នុងរយៈពេលចុងក្រោយនេះសត្វចតុបាតចំនួនពីរប្រភេទកំពុងសាងភាពល្បីល្បាញជាងគេគឺកូនដំរី លំផាត់ ដែលកំពុងសម្រាកព្យាបាលមើលថែនៅសួនសត្វភ្នំតាម៉ៅ រួមជាមួយនឹងសត្វជ្រូកដែលហៅថា អាសំណាង ត្រូវបានចិញ្ចឹមដោយព្រះសង្ឃនៅខេត្តសៀមរាប។ សត្វទាំងពីរប្រភេទនេះគឺធ្វើឱ្យសាធារណជនចាប់អារម្មណ៍ជាងគេនិងទទួលបានការស្រលាញ់យ៉ាងច្រើននិងមានមនុស្សមិនតិចទេដែលចង់ទៅជួបផ្ទាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBm_rpFSvSFTkoTrVO1spaPtkYZnRV01Jj6m7MLUAYQsywxhghxtXFZftTy3QnWkraW2ss-4nQVAr2bu5LugvAndZKYV3vP-LZm2zvF4SEB3iN0ma8CGgvuR5IAUJ17d3tMSnNm7Tqx4r6BAA5A0iDsL2YHQlMXvNNjSajlderL5ZwFyQaZHzGCgc_JeVK/s2048/image_2025-01-02_14-53-01.png
ថ្មីៗនេះមានវីដេអូចែករំលែកដោយគេបានឃើញនាដការីល្បីឈ្មោះ សុគា គីមលាង ហៅកូនអាន បានទៅលេងអាសំណាងដោយផ្ទាល់។ តាមរយៈវីដេអូដែលបានចែករំលែកនៅលើគណនីទិកតុកកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គេបានឃើញ កូនអាន អង្អែល អាសំណាងដែលកំពុងតែដេកលើប៉ៅអ៊ី។ មិនត្រឹមតែប៉ុណ្ណោះ កូនអាន ថែមទាំងបានទិញតុក្កតាជ្រូករួមជាមួយនឹងប៉ៅអ៊ីថ្មីឱ្យ អាសំណាង ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgChGZ5kYR9Rux53jXDlZDVcqyv0azNhxNHcFzrD-KqPRhR4pOryJXvOxKCbFYUMnntnzsk-ZSaIMopTj6s-OJNgiteVLaoUddN28o_N5LYo16i_pq9h72OIpOK-voLGvZKAOBiQ3upIcBLp_TD924vZCf7Mp9kpCMkS3_0QpweQJkP1QX5ISpMvoZ29G0W/s2048/image_2025-01-02_14-53-07.png

តាមការសង្ឃដីការបស់តេជគុណ សុវណ្ណ ឆ័យ ចំពោះអ្នកដែលចង់ទៅលេងអាសំណាង ចង់ទិញរបស់ផ្ញើអាចទិញជាអង្ករ ឬជាសម្ភារៈសិក្សាក៏បានដើម្បីបានចែករំលែកទៅកាន់សិស្សខ្វះខាត រៀននៅក្នុងវត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF1yXOrBXRc-XG51ZZrwwAujsqudbe9HW5OAGnoDzhrVENpoJM9S0ifCp7v0wzNEC9QGrnazERz6MP2_bi3H2U5dGYFusvcyL5Q1x7z-v_U5XWfF4XNPUJ9OkqCNbIcdt1Ws0n2V9LCQdGRHMs3GwXHtWDRKxoRu-J-BrCluxC566kljs4zJs678Sk7-le/s2048/image_2025-01-02_14-53-09.png

អាសំណាង ត្រូវបានចែកចាយនៅលើបណ្តាញសង្គមតាមរយៈព្រះសង្ឃមួយអង្គគង់នៅ វត្តព្រះពុទ្ធសិរី ហៅវត្តគ្រៀលពង ភូមិគ្រៀលពង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ក្នុងវីដេអូដែលបានផ្សព្វផ្សាយ អាសំណាង ត្រូវបានមើលថែចិញ្ចឹមដោយក្តីស្រលាញ់មានកន្លែងសម្រាប់ដេក ខ្នើយនិងភួយ ថែមទាំងជាសត្វជ្រូកដែលចេះស្តាប់បង្គាប់។ វីដេអូរបស់ អាសំណាង គឺមានទស្សនិកជនចូលរួមទស្សនារាប់ម៉ឺនដងនិងលានដង ជាមួយនឹងមតិសរសើរ ជាច្រើននិងសំណូមពរឱ្យថតអាសំណាងឱ្យបានច្រើនៗផងដែរ៕