Home Blog Page 759

ប្រាក់ចំណូលរបស់ ByteDance កើនឡើង បើទោះជាអាមេរិកហាមប្រើប្រាស់ TikTok

0

ប្រទេសចិន ៖ ByteDance គឺជាក្រុមហ៊ុនមេរបស់ TikTok នៅប្រទេសចិន មានប្រាក់ចំណូលកើនឡើងរហូតដល់៣សែនលានដុល្លារអាមេរិក បើទោះជាមានការស្នើទិញភាគហ៊ុន និងហាមឃាត់ការប្រើប្រាស់ TikTok នៅអាមេរិកក្តី ។ នេះបើតាមការចុះផ្សាយរបស់កាសែត Wall Street Journal កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqSxD2yhuqbLnxpeSp4pogHXGIdj3bfrYJCFVk-lnJQA2veAk1u2SNLT4UqmW3cBJ7xvcut3FBRAGbVR0nLjHod17dB1nUMSRX_rPgDqCrlv450y8y0r1KZ6EGXxTGkJgVYpsaKMdwzO6tHKLx-9XPTQD00nukjVlPULyGtyeZZrPfZ9bRqzZ75o0E7mmg/s5000/image_2024-11-18_11-22-53.png

រយៈពេលប៉ុន្មានថ្ងៃមកនេះ ក្រុមហ៊ុន ByteDance បានប្រកាសឱ្យវិនិយោគិនជ្រាបថា ក្រុមហ៊ុនកំពុងតែពិចារណាទិញភាគហ៊ុនត្រឡប់មកវិញ ក្នុងតម្លៃជិត១៨០ដុល្លារអាមេរិកក្នុង១ហ៊ុន ។ ក្រុមហ៊ុនយល់ឃើញថា ការត្រឡប់មកវិញរបស់លោក Donald Trump ក្នុងឋានៈជាប្រធានាធិបតីអាមេរិកថ្មី គឺជាឱកាសល្អរបស់ TikTok នៅអាមេរិក ហើយការយល់ឃើញបែបនេះ គឺផ្អែកតាមការសម្ភាសន៍លោក Trump កាលពីខែមិថុនា កន្លងមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVHAiZd2nLGPFcMTl8aDsCHIQaz3pgn3p9EIisUOirF9F40rlSx1R2cvF_TejJRru9xvohp7_tu6mhZTgTmbXq9mB8PY5BhxDiwz5XdjGJoLbfsMuhrTrq1J-xpIxqkFj8u-wf-lDribA_Z6B675XJj1keNdHb0cL-QG2lJOulORM10M-pEyI0XQWPnAPu/s1920/image_2024-11-18_11-22-58%20(2).png
លោក Trump និយាយថា ៖ «ខ្ញុំគាំទ្រ TikTok ពីព្រោះយើងចាំបាច់ត្រូវមានការប្រកួតប្រជែង បើគ្មាន TikTok យើងនឹងមានតែ Facebook និង Instagram» ។ បើទោះជាកន្លងមក លោកធ្លាប់និយាយថា TikTok បានគំរាមកំហែងដល់សន្តិសុខអាមេរិកក្តី ប៉ុន្តែក្រោយមកមិនយូរប៉ុន្មាន លោកក៏ប្រើប្រាស់បណ្តាញសង្គមចិនមួយនេះ ខណៈពលរដ្ឋអាមេរិកបានប្រើប្រាស់ប្រមាណ១៧០លាននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRx2ylmpQAHqSsUc7EPS2L8ro3mSEx_Ceb346u2By8wnOYCZgAT3y71zlIFnGjWKlXg4A_7ONqgoGyBChu1babP_Xi7Ywn8VNrmKuO3iV5RQ-7WOxsqPvBjw7yIaEdmzMqzSwA6pl_QLaoXodUbXssR6YF8C-ChywCkeLV18oDG8kL_v6FOxZ8zFTrXw5J/s1264/image_2024-11-18_11-22-58.png

កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានចុះហត្ថលេខាលើច្បាប់កំណត់ឱ្យក្រុមហ៊ុន ByteDance ត្រូវតែលក់អាជីវកម្ម TikTok បើមិនដូច្នោះទេ អាមេរិកនឹងហាមឃាត់ពលរដ្ឋប្រើប្រាស់ TikTok ។ មន្ត្រីសេតវិមានបញ្ជាក់ថា ពួកគេចង់ឃើញការបញ្ចប់អាជីវកម្មចិនដើម្បីការពារសន្តិសុខជាតិ ប៉ុន្តែពុំចង់ហាមឃាត់បណ្តាញសង្គមនេះដោយផ្ទាល់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPjfFamaQo2n5oSKC-88ls_CW3gEvNs4qPWyZRgPoyD0PAEh1UhCJJA7pYQV0YqyRkqFH1vfpN38cw-NgzvFyH7ikcKA3DWereVDv5brvsg-SLRfmL2LfQU6Aczj0QqcBxaPyryuLIF7L02MtseJ5CcC3JEuRbD0atvXunKv9_Yj23LdoiKBdh7c3qNO4c/s1200/image_2024-11-18_11-22-59.png

ក្រោយមក នៅខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុន ByteDance និង TikTok បានដាក់ពាក្យបណ្តឹងនៅតុលាការកណ្តាលអាមេរិក ដើម្បីសុំផ្អាកការអនុវត្តច្បាប់ ដែលលោក ចូ បៃឌិន ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខា ៕

កម្រមានអ្នកចេះលេងណាស់! «ទ្រខ្មែរ បទកំភ្លាញភ្លុក» ទទួលបាននូវការចាប់អារម្មណ៍ពេញបណ្តាញសង្គម

0

ទ្រខ្មែរ ដែលជាឧបករណ៍ភ្លេងខ្មែរដ៏ចំណាស់និងមិនសូវជាមានអ្នកចេះលេង ខណៈដែលបុរសម្នាក់បានបង្ហាញពីភាពស្ទាត់ជំនាញរបស់ខ្លួនក្នុងការកូតទ្រនេះ បង្កើតបានជាបទភ្លេងយ៉ាងពិរោះ ក៏បណ្តាលឲ្យមហាជនទប់ចិត្តឥតសរសើរមិនបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOGLs_t05Fy9IqDHvN8Ry_hlnQlovpE9hcFcE1buopyvJ7M7R1b6LrQIsaXzpw-TvmBNDxG5vKA9NjunAr5skzczS4q7vkuAfWi2K0ok9QNRTDLRbpKmEl5qoOVfuAhL5_c420WAISEuiz3O-CKkAf5ewXZbBpxnMg1c_G6Z9MTTFcbTBHzng7WbCm7Poq/s1506/116341293_1497792130393312_7967399446740945616_n.jpg

យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកដោយគេហទំព័រ ភ្លេងខ្មែរ បានបង្ហាញវិដេអូខ្លីមួយប្រមាណនឹង ២ នាទី ដោយបានគូសបញ្ជាក់ថា «សំឡេងទ្រខ្មែរ បទកំភ្លាញភ្លុក»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrxOMVLrIY4wW5_IEK8I4bN1FQtjrxT_WF5a_Ts1F408MA8dmCmd-RjguVqc54-aKsvzdGxZu6Id3B-z45asTPnMhsdIzxlP54jfGzsTIbtyWfO_uo1tuM-kQqdRuEIu2VbaCEqnE-6uf7t7IVQ4RxY0v5ewSoIWMAbrtiShkGWw60mjUw7uL1_fz0-Au8/s1024/image_2024-11-18_11-38-31%20(2).png

តាមរយៈវីដេអូដោយសង្កេតឃើញថាមានបុរសវ័យកណ្តាលម្នាក់ ដោយនៅក្នុងដៃកំពុងកាន់ទ្រខ្មែរ និងធ្វើការកូតទៅកូតមកយ៉ាងស្ទាត់ជំនាញ បង្កើតបានជាបទភ្លេងបន្លឺឡើងយ៉ាងពិរោះរណ្តំ រហូតមហាជនចូលបញ្ចេញមតិកោតសរសើរនិងចែករំលែកព្រោងព្រាត ដោយអ្នកខ្លះបានលើកឡើងថា «ពិតជាពិរោះណាស់វង់ភ្លេងការសម័យឥឡូវដូចជាពុំឃើញទ្រប្រភេទនេះទេ»។ ម្នាក់ទៀតថា«ល្អហើយពិតទៀតលោកគ្រូ ទ្រខ្មែរនិងមិនងាយមានអ្នកចេះទេ។ ចំណែកម្នាក់ទៀតថា«វាពិតជាពិរោះខ្លាំងណាស់ហើយកំសត់ទៀត លោកអ៊ុពិតជាទឹកដៃល្អមែន សូមសរសើរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQXwVRq7uAt1fiYPj3c56ORIg0PoULeKzBB3QHbZe-wcw_bmNX6I2N-q7pu70KxdbQA5rXQq8Q469zndWKrJSp08TgHozx6Jsn50v61G2IYH3eTsIQO-sm5VgyqtYaB6pKGFw49VK0x6zZlA8u6i5c7P1f3uNIE9SmaWqAsN2DcWC5HVEVGY2-_k7HK5AK/s1024/image_2024-11-18_11-38-31%20(3).png

សូមជម្រាបថា ទ្រខ្មែរ ដែលប្រជាជនខ្មែរភាគច្រើនស្គាល់ថាជា ទ្រខ្សែ៣ គឺជាប្រភេទគ្រឿងខ្សែកូតនិងជាឧបករណ៍តន្ត្រីដ៏ចាស់មួយនៅក្នុងចំណោមឧបករណ៍តន្ត្រីខ្មែរទាំងអស់។ គេក៏បានចាត់ទុក ការរៀនទ្រខ្មែរ គឺពិបាករៀនជាងឧបករណ៍ទ្រដទៃទៀតៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_iBSn1XO23iK45UFXulCeDfjT-W_OFEKzt8YvNqqoyw5IGwiBPzbZr7unu-J4i8B02csOZ9U4WbUqlG7C4rTDC3gVqsuLtxfLrDpLth9qz8bvDaTPWMpgKVY2Y3hQWtzMvDp0M1wKgr0OOmHZJqduNLSYL1czpYXwrZp0YJUF0lVpVhtGUrL8TokF0D23/s1024/image_2024-11-18_11-38-31.png

យោងតាមកអត្ថបទរបស់បណ្ឌិតសំ សំអាង បានគូសបញ្ជាក់ថា ទ្រខ្មែរ មានខ្សែបីធ្វើពីសូត្រ នីឡុង ស្ពាន់ឬដែក និង ឆាកមានរាងដូចដងធ្នធ្វើពីឈើខ្លឹមឬឫស្សី មានខ្សែធ្វើ ពីសក់កន្ទុយសេះឬជ័រនីឡុងចងភ្ជាប់ពីចុងទៅគល់ដង ឆាកដោយទុកសាច់ឈើបន្តិចសម្រាប់កាន់កូត។ ឆាក របស់ ទ្រខ្មែរ នៅដាច់ពីឧបករណ៍មិនដូចជាទ្រឆេ ទ្រសោ ឬទ្រអ៊ូឡើយ។ ទ្រខ្មែរ មានធ្លាក់ក្បាច់រចនា បង្កប់ដោយភ្នកឬឆ្អឹងយ៉ាងល្អប្រណិត។ គេរឹតទ្រខ្មែរទៅតាមសួរ A-D-G (A = ខ្សែក្រោម, D = ខ្សែ កណ្តាល, G = ខ្សែលើ)។ ពេលសម្តែង គេយកឆាកមក ដាក់ភ្ជាប់នឹងខ្សែទ្រ ដើម្បីកូតឱ្យឮសូរ។ ពេលត្រូវផ្លាស់ ប្តូរពីខ្សែមួយទៅខ្សែមួយទៀត អ្នកលេងបង្វិលតួទ្រទៅ ឆ្វេងឬស្តាំទៅតាមតម្រូវការ៕

iPhone XS Max ត្រូវបានក្រុមហ៊ុន Apple ចាត់ទុកថាជាស្មាតហ្វូនហួសសម័យ

0

សហរដ្ឋអាមេរិក៖ ក្រុមហ៊ុន Apple បានបញ្ចូល iPhone XS Max និង iPhone 6s Plus ទៅក្នុងផលប័ត្រឧបករណ៍បុរាណរបស់ខ្លួន ដោយបញ្ជាក់ថា ឧបករណ៍ទាំងពីរនេះនឹងលែងទទួលបានការអាប់ដេតនាពេលអនាគតទៀតហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggCqsYpj3enlxWxVIHw-G94lqGTAPeCDjRQ98NR-XZYrfaV1wke5FHIbBD3rrfWepV8889PI-gVTB4BjPKsqRLXfU0DU8ptn0hDYxmCZvXR0bGd7hOKtW67FQGseReGazFE8Yd99XF7B0DCTIZUGdDrvm7-cLauW0Mb44-XP3rEFhNDZLxQ-5Ncp4fdd3T/s1000/image_2024-11-18_10-42-56%20(2).png
iPhone XS Max ដែលចេញលក់ក្នុងឆ្នាំ ២០១៨ និង iPhone 6s Plus ដែលចេញក្នុងឆ្នាំ ២០១៥ បច្ចុប្បន្នត្រូវបានគេចាត់ទុកថាជាផលិតផលបុរាណ ឬហួសសម័យ ដោយសារឧបករណ៍ទាំងពីរនេះលែងមានការអាប់ដេតទៀតហើយ។

លើសពីនេះគ្រឿងបន្លាស់របស់ផលិតផលក៏អស់ស្តុក និងមិនមានការបញ្ជាទិញ ឬការជួសជុលទៀតឡើយ ហើយក្រុមហ៊ុនក៏មិនធានាសម្រាប់ផលិតផលនេះទៀតដែរ។ ក្រុមហ៊ុន Apple បានបញ្ជាក់ថា ផលិតផលណាដែលប្រើអស់រយៈពេលជាង ៥ ទៅ ៧ ឆ្នាំ ពោលគឺចាប់ពីការចេញលក់រហូតមកដល់ពេលនេះ ត្រូវបានចាត់ទុកថាជាឧបករណ៍ហួសសម័យ និងលែងប្រើប្រាស់ទៀតហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdn_XrADRSlbJ8U4ipdBB6moN5kEU04fDTi_c40fEBFu2xB5CHn8YZ_-HuG2AtqatiFTP6QlVDyxRLm1tZqbHebWfXgaLpUdnckbu4wAnLkm3twmVOhlZtVUHH_m1Pqh5ryIXQByD1-TBZx0R0o8LTgyAAMK1GPvtZhgHNhg544hqzUW0hjx7SPmeSIQ8w/s1600/image_2024-11-18_10-42-56.png

គួរបញ្ជាក់ដែរថា នៅពេលចេញលក់ដំបូង iPhone XS Max និង 6s Plus គឺជាឧបករណ៍ដែលមានទំហំអេក្រង់ធំជាងគេ បើប្រៀបធៀបទៅនឹង iPhone ជំនាន់មុនៗ។ iPhone 6s Plus មានទំហំ 5.5 អ៊ីង ចំណែក XS Max មានទំហំ 6.5 អ៊ីញ គឺជាប្រភេទ Super Retina OLED ។ ឧបករណ៍ទាំងពីរនេះគឺមានប្រព័ន្ធកាមេរ៉ាដែលប្រសើរឡើងជាមួយនឹងស្ថេរភាពរូបភាពអុបទិក ដែលផ្តល់នូវរូបភាពច្បាស់ និងវីដេអូច្បាស់។ ទន្ទឹមនឹងនេះ iPhone XS Max ក៏មានមុខងារ Face ID ដែលត្រូវបានកែលម្អពី iPhone X និងមានប្រព័ន្ធដំណើរការ A12 Bionic ដែលមានអនុភាពទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNIn7M4k7asy-pTF2Jn6zQ8jFnyBI_-38D0Teare7v8I7O0eTg6DGlemxe-aaT6jY0sF7-YDbifyjp_rW6D0pHADMXviM3UvIJh5JACNcsZsMYR-mSDx75Khn-M9TOqgdFIP2-5XSV5tjIgTg5cLGwFFIHGwFjSMuK_HIqrHF-KhbtRRHtFGornQdLxc1c/s960/image_2024-11-18_10-42-57%20(2).png

ទោះជាយ៉ាងណា ក្រុមហ៊ុនលែងលក់ឧបករណ៍ទាំងពីរនេះទៀតហើយ ដោយសារតែវាមានអាយុកាលច្រើន អាប់ដេតលែងបាន។ ក្រៅពី iPhone XS Max និង 6s Plus នាឡិកា Watch Series 2 ដែលចេញលក់ក្នុងឆ្នាំ ២០១៦ គឺជានាឡិកាឆ្លាតវៃទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់ដោយសារតែធន់នឹងទឹក និងបំពាក់ GPS ក៏ស្ថិតក្នុងបញ្ជីលែងប្រើរបស់ Apple ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ2INPg6eEB_2J864AJxOXo5tE4__OgKjNG0RMBLqDxrIve2ll1v4ZWBTQBZgV11YEOUjxA6Dv3rT7IrbliMRVOSKMT8abp_airWk11vL82EC89gtra5gwG0DyONpAcEdbnknqo_7eGbHonuKFKFJKNQR7ZQIRhgDT49O_PGECWvNHFYFfSLq0HLxKhK38/s770/image_2024-11-18_10-42-57.png

ផ្អើលក្រុងតាខ្មៅ! ក្រោយខ្មាន់កាំភ្លើងជានគរបាល បា..ញ់ប្តីប្រពន្ធ២នាក់ឱ្យរងរបួសធ្ងន់

0

នៅវេលាម៉ោង០៩យប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ មានករណីបាញ់ប្រហារប្តីប្រពន្ធ២នាក់ឱ្យរបួសធ្ងន់ ស្ថិតនៅក្នុងបរិវេណផ្ទះជួលមួយកន្លែង ផ្លូវលំ ភូមិព្រែកឬស្សីលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_wf6Nly2Ast5tWnmMAuzp2saS300_S3Rbhb4Ogjqd7EHakJADZYx9-nH0zqJBFwqMuGWlQYWmkeW9j_GjHD-flbnm_VwHYRQl4b3BAky2gr7BvT-ub480RxFEwICTAtQLnBSYAK0bVFIytgIffZewydTC79Yby_v1xfOIk0FkcOZFuigmQZOAhaI4dYOs/s1136/467439543_991802112984125_3878094386758450646_n.jpg
បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា៖” ជនរងគ្រោះ និងជនសង្ស័យជាអ្នកជួលបន្ទប់ជាប់គ្នា ហើយមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូកង់បីឥណ្ឌា មកដល់បន្ទប់ក្នុងស្ថានភាពស្រវឹងទាំងពីរនាក់ និងបានធាក់ទ្វារបន្ទប់ ហើយស្រែកជេ ដោយប្រើពាក្យសំដីមិនសមរម្យ ខណៈជនសង្ស័យជានគរបាលកំពុងអង្គុយសរសេររបាយការណ៍នៅមុខបន្ទប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbUkQJwpDO-LTCrf8q5p1EAPXhyphenhyphenrFb_t8NiYGijoFgK_aR2sZztbDrldKXBVvseHXRK1Vik0JXzv9MQti45uMPtu4AOfLFEV5LynV5vgqxmhxPJNHsLcLGgPBEpoYEfx9qnjnR9HEZtXjNcWkSg3jBgyGjaZQMzyFMjX71mnwgdQTc4ICBx2fJWAAEtskc/s1164/467562697_991802029650800_3825550584982443446_n.jpg

បន្ទាប់មកជនសង្ស័យ ក៏បានហៅម្ទាស់ផ្ទះជួលអោយជួយមកមើល ស្រាប់តែជនរងគ្រោះបានដើរចេញមកក្រៅ ស្រែកជេ និងបានប៉ះពាក្យសម្តីគ្នា ធ្វើឱ្យជនសង្ស័យយកកាំភ្លើងចេញមកក៏បាញ់ទៅលើជនរងគ្រោះចំនួន៤គ្រាប់ រងរបួសដេកដួលមុខបន្ទប់ទាំង២នាក់ប្តីប្រពន្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBfSGh5bdnAjbcX3zmfICBbhmuei-DKsu_8kHQuEtSMDaT14v_GkD7fqDs86FzaDtSWZvwrEJEuHtkfUe5_t-R96vb0E5ZRO-qERp9BNaR24qYK0IeFuvqkyRU67XKgB5M6c_ym5nhc56pBtastEoX7eVoEJzcHHZ9ZWAP9G7mTHgLSatb-MuZqGEtz4Cs/s1280/467403521_991801709650832_2483604855748154652_n.jpg

ក្រោយកើតហេតុកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកឬស្សី បានចុះមកដល់ ធ្វើការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាង យកមកសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនិតិវិធី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5MVY8NaVkccddPOd6T5fAwf7gKM9mzXsdmjAwhiPT8fnhgagPzNwB5_0Bz_lPMLF46eSwZqP6aKgF47tCBGUIH-Cgspa2IlLsH1429I_mq7djR1bSx-2k-Uhk_BRvA3uHQwqWS_1O7u3jDeX__BVWu0WOc6tN7-zhuY7IE98Zu5XOjnUTWbctq_eBp8Mj/s1280/467434270_991801599650843_3023567125979408598_n.jpg
បើតាមចម្លើយសារភាពរបស់ជនសង្ស័យបានលើកឡើងថា៖” ជនរងគ្រោះមកពីផឹកស៊ីស្រវឹងបានជេទៅលើជនសង្ស័យ ដោយមិនមានមូលហេតុ ហើយបានរករឿងជនសង្ស័យដល់ក្នុងបន្ទប់ ទេីបជនសង្ស័យខឹងក៏បានទាយកាំភ្លើងបាញ់ទៅលើជនរងគ្រោះប្រាកដមែន”៕

រដ្ឋាភិបាលជប៉ុនគ្រោងចែកប្រាក់ដល់ពលរដ្ឋមានចំណូលតិចដើម្បីជំរុញសេដ្ឋកិច្ចជាតិ

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលជប៉ុនមានគ្រោងអនុវត្តគោលនយោបាយចែកប្រាក់ដល់ពលរដ្ឋមានចំណូលតិច ស្មើជាង១៧៦ដុល្លារអាមេរិកក្នុង១គ្រួសារ ដើម្បីជំរុញសេដ្ឋកិច្ចជាតិ ។ ក្រៅពីនេះ រដ្ឋាភិបាលក៏មានគម្រោងទប់ស្កាត់តម្លៃប្រេងឥន្ធនៈកុំឱ្យកើនឡើងផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2Mxk3I4GM5sbS3UbX6PLU5EglP7yyS23QKM6ViNAwlgZhp4OBcCOhv9hfL13D4vLQ3ZbcNOulaMlRIew09YOmbhPQb-GLBbcZG2W-CSf9wus2NpZKWmubqn5s7mZSKJIshYRqAyEIFSDyGjYsTI54GZYIoGQzmFHZ0bDLl6dTmoC7VwxfKutwbniit5KK/s1500/image_2024-11-18_09-54-03%20(2).png

តាមប្រភពព័ត៌មានពីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ឱ្យដឹងថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba មានគម្រោងចែកប្រាក់ពលរដ្ឋមានចំណូលតិច ក្នុង១គ្រួសារស្មើជាង១៧៦ដុល្លារអាមេរិក និងចែកប្រាក់ដល់កុមារកើតក្នុងគ្រួសារមានចំណូលតិច ស្មើចំនួន១៣២ដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmKHFAO-xb83R41NsXDp4rUjHCt4lgcLBj2Ru-EycFwcI5U4acWLBvEt6FPwPo2GiawdFJRkZ7BnwHPE6q3r6Zc7zDtvlPn3qHxjkhxE-kGobFToABU-fbd7FB3JQslBBuFjbWC7YF8dm2eOeGV10MyRYgz7DR-KjzM791siePjKJCz5osNmjGsDf6DFb5/s1170/image_2024-11-18_09-54-03.png

ការប្រកាសចែកប្រាក់ដល់ពលរដ្ឋមានចំណូលតិច គឺស្របពេលពលរដ្ឋជប៉ុននៅតែប្រឈមនឹងការចំណាយខ្ពស់ក្នុងជីវភាពប្រចាំថ្ងៃជាបន្តបន្ទាប់ ព្រមទាំងតម្លៃថាមពលកើនឡើង ។ ក្រៅពីនេះ មានសេចក្តីរាយការណ៍ថា រដ្ឋាភិបាលជប៉ុនក៏មានគម្រោងជួយប្រាក់ឧបត្ថម្ភពលរដ្ឋថ្លៃហ្គាស និងអគ្គិសនី រហូតដល់ខែមីនា ឆ្នាំ២០២៥ ព្រមទាំងទប់ស្កាត់តម្លៃប្រេងសាំងកុំឱ្យកើនឡើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2TN-iv58gizUEBkXShWuY9cRNeLq7bn-MmvaWOCZOm_SdnemsQb64femDcTbR01pmMxlruBeONxHiJ6GG5RycTIO74lgBJwv2TXGs9GCpH9n9fGDoGr0LWHgNYPDjYntdvseihfnXmppeoDN7TWvTBvb20LWKVmGFS5lrPyVxqqT8blMOcPAt_ZEUHxxe/s1024/image_2024-11-18_09-54-04.png
គួរបញ្ជាក់ថា ក្នុងរយៈពេល៣ឆ្នាំកន្លងមក រដ្ឋាភិបាលជប៉ុនបានចំណាយប្រាក់ចំនួន ១១លានលានយ៉េន ដើម្បីជួយកាត់បន្ថយផលប៉ះពាល់របស់ពលរដ្ឋ ដោយសារតម្លៃទំនិញ និងប្រេងឥន្ធនៈកើនឡើង ។ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានពិចារណាពីគោលនយោបាយជំរុញសេដ្ឋកិច្ចឱ្យរួចរាល់ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយគោលនយោបាយនេះអាចផ្លាស់ប្តូរអាស្រ័យលើការពិភាក្សាជាមួយគណបក្សប្រឆាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbrkqj3gkpCjmC9Z5-2rmRtgg_SMkBHl3QsnyBcCDYvc3_lpqssSgU0z5LiZ7O0fg9Yc0IPdANVa3jTdLXQyLHoAaithMpUbxJrIoT5ymNwysgfcQKqUsVUyhqIqh6tGTVZV0Ivviw_eCfcqEW64ipNPmxq-OqLvePZmMFL08u12a_sAGJmYOkP1az3f-s/s3000/image_2024-11-18_09-54-05.png
កន្លងមក នាយករដ្ឋមន្ត្រីជប៉ុនបានថ្លែងមកកាន់មន្ត្រីជាន់ខ្ពស់របស់គណបក្សសេរីប្រជាធិបតេយ្យ Liberal Democratic Party (LDP) ថា លោកចង់ជំរុញសេដ្ឋកិច្ចជាតិ និងស្វែងរកថវិកាបន្ថែមសម្រាប់ចំណាយនៅចុងខែវិច្ឆិកានេះ ។ ជំហ៊ានដំបូង លោកនឹងចែកប្រាក់ដល់យុវជនអាយុមិនលើស១៨ឆ្នាំ ដោយមិនគិតពីចំណូលក្នុងគ្រួសារ ប៉ុន្តែសមាជិកគណបក្សចង់ឱ្យកំណត់ចំណូលក្នុងគ្រួសារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPHACQmRHlVWFsjkyTEMipNL1dm9SNZ9jbwWvTZKYuSnrKFtBzWXzdKybI0v3vA__93ZLsBMcVrG0YM-LEe0bkn3MFtEpAKaPMre4H5Z-qZ5BYHPbQ7gfBU8PAHJ2py3niJfh_6jO1dVm27PSwzrrOsyyQTJiHKL1_UsJS0GbZaVhPGjelcp8yAjVUynT9/s2000/image_2024-11-18_09-54-08.png

ពលរដ្ឋជប៉ុនដែលទទួលបានប្រាក់ពីរដ្ឋាភិបាល ពួកគេអាចចំណាយទិញទំនិញផ្សេងៗតាមតម្រូវការ ប៉ុន្តែវាជាគោលនយោបាយរយៈពេលខ្លី និងអាចជួយដោះស្រាយបញ្ហាក្រីក្ររបស់ពលរដ្ឋបានតែមួយរយៈប៉ុណ្ណោះ ៕

មកស្គាល់កោះអាថ៌កំបាំងរាងដូចគ្រាប់ភ្នែកអណ្តែតកណ្តាលវាលភក់

0

កោះ El Ojo ស្ថិតនៅក្នុងខេត្ត Buenos Aires នៃតំបន់ដីសណ្ត Paraná ប្រទេសអាហ្សង់ទីន គឺជាកោះអណ្តែតទឹកដ៏អាថ៌កំបាំងមួយដែលគ្មានមនុស្សរស់នៅ។ ឈ្មោះ El Ojo មានន័យថា “ភ្នែក” ដោយសារតែវាមានរាងមូលស្រដៀងនឹងគ្រាប់ភ្នែកនៅពេលមើលពីខាងលើ នេះបើយោងទៅតាមការចុះផ្សាយរបស់ Live Science កោះនេះគឺទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុមអ្នកថតកុន អ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4zra9vpZ-UB9Wb_VPLLBvpwbpNjXMTXvQlnva6HHuIS_wYyjOhuefPsmoh9-wbZLg_lDp6KygI18p09YEtrJ4o-hPGTExGx8syLEN6_UIrrYLV6LuxdjVIJjKG8wNrkp9Ne4Fem5z1DrFhD7DtC9CjNK9-bcPrwT9JE2s46M_VXkQD2Z_VSXRQArDFcxY/s700/image_2024-11-18_09-18-34%20(2).png
កោះ El Ojo ល្បីល្បាញខ្លាំងបំផុតក្នុងឆ្នាំ ២០១៦ នៅពេលដែលក្រុមនាវិកភាពយន្តដឹកនាំដោយលោក Sergio Neuspiller បានហោះពីលើកោះនេះ ហើយត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបរាងដ៏ល្អឥតខ្ចោះរបស់វាចំពេលមានរុក្ខជាតិដុះនៅតំបន់ដីសណ្ត ក្នុងដំណើរស្វែងរកខ្លឹមសារសម្រាប់ភាពយន្តឯកសារនៅតំបន់ដីសណ្ត។ លោក Neuspiller បាននិយាយថា “យើងបានរកឃើញរង្វង់មូលដ៏ល្អឥតខ្ចោះមួយនៅពេលមើលពីលើអាកាស” ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNnGOAzd51ZNZKB6hK8276uyPU9C4osmW8IgipGAKryeVOwjv8Pm-Iyu34qCMemrEW8rfSPRZPeIlvyDw-z1tWn2QTLz-qOqq-L5qXDV-ZSU3f0Y8vh96Ff43QYCv7OnAX5OpXoNzDClu_5vdXiWq24nLDrS-9bX4LWZpfSRqQai2mK_zYq354myDS_VJJ/s749/image_2024-11-18_09-18-35%20(2).png

El Ojo អណ្តែតនៅកណ្តាលបឹងយ៉ាងច្បាស់លាស់ដែលមានរាងមូលដូចកោះ។ យោងទៅតាម El Observador កោះ និងច្រាំងបឹងមានទំនាក់ទំនងជាមួយគ្នា បង្កើតបានជាគែមខាងក្រៅរលោង ដោយសារការហូរច្រោះយឺត។ កោះនេះមានអង្កត់ផ្ចិត ១១៨ ម៉ែត្រ និងត្រូវបានបង្កើតឡើងពីរុក្ខជាតិ ដែលត្រូវបានរុញច្រានដោយចរន្តទឹកសមុទ្រដែលបង្វិលជុំវិញបឹង បណ្តាលឱ្យកោះនេះបង្វិលជុំវិញអ័ក្សរបស់វា ហើយបានបំផ្លាញច្រាំងបឹង។ បាតុភូតនេះគឺស្រដៀងគ្នាទៅនឹងដំណើរការនៅលើទន្លេ Presumpscot ក្បែរ Westbrook រដ្ឋ Maine ដែរ នៅពេលដែលថាសទឹកកកដ៏ធំមួយបានបង្កើតឡើងជាច្រើនដងចាប់តាំងពីឆ្នាំ ២០១៩ តាមរយៈការបង្វិលចរន្តទឹកសមុទ្រនៅក្រោមផ្ទៃទឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdGUrqoNsSAs70cxCMdIA0Y0q3_Av3WpFxdlRTdvXizN2w3SATZlGhDTo61555Oyt4_6wsGwxeOvaz4yJ4LhPlPvJgngrI_Zv_UfG3TUFMNmUFAExXnUHROvPY5VcxVe5SCNn_P7KV76v4NtsFcPTEXazQsYuRnBjWIUDU4jx125FUAIuwQlx_yNI8XabY/s732/image_2024-11-18_09-18-35.png

ហេតុនេះលក្ខណៈពិសេសរបស់ El Ojo គឺវាផ្លាស់ទីតាមទ្រនិចនាឡិកា ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវមិនទាន់ច្បាស់ថាតើកោះនេះបានបំបែកចេញពីដីគោកដោយរបៀបណា និងនៅពេលណានោះទេ ប៉ុន្តែវាបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងរូបភាពផ្កាយរណបកាលពីជិត ២០ ឆ្នាំមុន។ ពេលកំពុងស្រាវជ្រាវតំបន់នោះ លោក Neuspiller និងសហការីរបស់លោកបានឱ្យដឹងថា បច្ចុប្បន្នកោះ El Ojo គឺជាកោះអាថ៌កំបាំងមួយ ដែលអ្នកស្រុកខ្លាច ព្រោះគេជឿថាកោះនេះមានអារក្សកាន់ ឬក៏មានពពួកអេលៀន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8bwyXB6n7lFr5-ex7JZSaCLlkuPbtesQFGVinkYsGGQ12YF_RL3xTUOs9M3eF2ch-uMtMACooisuXZYWo9RUmSqp1pZYbQXGcgOfWkUuktjY6bymLfQSImgCZWi7thRqcfWGC0rGnXTDkK56dEfR4UYJNKOmORmE7TGmpPKOY13zDNpkF3sTXA8ZZ1wPf/s1400/image_2024-11-18_09-18-34.png

ប្រទេសសិង្ហបុរីនឹងអនុវត្តច្បាប់ហាមរើ.សអើ.ង បុគ្គលិកនៅកន្លែងធ្វើការ

0

ប្រទេសសិង្ហបុរី ៖ ប្រទេសសិង្ហបុរីបានធ្វើសេចក្តីព្រាងច្បាប់ថ្មីចំនួន២ គឺច្បាប់លើកកម្ពស់ភាពស្មើគ្នានៅកន្លែងធ្វើការ និងច្បាប់ការពារបុគ្គលិកពីការរើ.សអើ.ង នៅកន្លែងធ្វើការ ។ ការធ្វើសេចក្តីព្រាងច្បាប់នេះ ក្នុងគោលបំណងកុំឱ្យក្រុមហ៊ុនបញ្ឈប់បុគ្គលិកពីការងារ និងវាយតម្លៃលទ្ធផលការងាររបស់បុគ្គលិកដោយផ្អែកតាមកត្តាផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggijMNi9b_D0fic62r7xrcanC2oQnXuON0NSrGOltjUa5y5fHW6MrsRhNzySiD4rYorLpoySU1gkjT9wy_zGaDP-xzwBFojUw3KTc-Tt1LrjYnu5HHKJE1-G0DvtLZ5luIW4Hw_sKPoH9tVbv5xYPxKCHEBNZ3dZoOentVwpf4UItAErqultPioVapgcIK/s1500/image_2024-11-18_08-19-23.png

រដ្ឋាភិបាលសិង្ហបុរីបានស្នើឱ្យក្រសួងការងារធ្វើសេចក្តីព្រាងច្បាប់ថ្មីចំនួន២ ដាក់ឱ្យរដ្ឋសភាអនុម័ត កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ សេចក្តីព្រាងច្បាប់ថ្មីទាំងពីរនេះ មានគោលដៅឱ្យនាយកក្រុមហ៊ុនមានវិធានការការពារបុគ្គលិក, ដោះស្រាយបញ្ហាជម្លោះ និងគ្រប់គ្រងការល្មើសច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikE4TI-00jqoKzQxaDlufUBRjPfoUv2EAZWg64QxBmq_L4iCE8iQoBEXfI7oBkn2exPNIwlHXjPYV8r8yGL2qXwPHOTOAgJMWqTymmrw0LP5VS8Wj6VybyL85pYY6YgLJlo0uWVsUbzjEmH9Ht2L3G0oZgg6MfJMd53P4LEcWeDsgWly8XKylji0ZktonJ/s1585/image_2024-11-18_08-19-24.png

សារព័ត៌មាន The Straits Times របស់សិង្ហបុរីរាយការណ៍ថា សេចក្តីព្រាងច្បាប់ថ្មីបានបញ្ជាក់យ៉ាងច្បាស់ថា ការវាយតម្លៃបុគ្គលិកដោយផ្អែកលើកត្តាផ្សេងៗ ដូចជា ៖ ជាតិសាសន៍, អាយុ, ភេទ, ស្ថានភាពគ្រួសារ, មានផ្ទៃពោះ, ការទទួលខុសត្រូវក្នុងគ្រួសារ, ភាសា, សាសនា និងពិការភាព នឹងត្រូវចាត់ទុកថា គឺជាទង្វើខុសច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUX5ghFs38rseDq2oFQKCAwqRGnwUZNx-4UTWWoTcnWue3F24FHSgpc-nW0QH6eanyJ3mnxBymBjRMMmjVh2jq0oBVHCrWinTlp7HF7RZj_KAKs9nezB9er02McEW0j3E4HcMUr-h7UyhLnwFPu8gHNhZDRViwQQ8eG6IpSiZeqHPXxUzdrbmjDM8h5J0b/s2560/image_2024-11-18_08-19-26%20(2).png

សេចក្តីព្រាងច្បាប់នេះក៏បានកំណត់ពីការដាក់ទោសក្រុមហ៊ុននានាដែលរំលោភច្បាប់ និងមានក្រសួងការងារជាដើមបណ្តឹង ។ ក្រៅពីនេះ ច្បាប់ក៏បានកំណត់ពីការដាក់ទោសបុគ្គលិកប្រព្រឹត្តខុសផងដែរ ។ បើរដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ថ្មីទាំង២ គឺប្រទេសសិង្ហបុរីនឹងចាប់ផ្តើមអនុវត្តច្បាប់ថ្មី ចាប់ពីឆ្នាំ២០២៦ និងឆ្នាំ២០២៧ តទៅ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD8O4nWu4rpc9BmsIDvP1ZnSKmKgKSAg7UQIRmXyAuTxyfONP57ndhMV-ZuO7ElCjd5aWzJqmWgPuuYO8uRaUzTyviU40qTLk_BKynWt5g9BAloOYVzI2zUv7znx41mx4Zw1xeqIxLvZLJ9JJZwbOauK0BGnSc087P1ZuEDOXkc2E5HaIbg5WfUE7x93_s/s1000/image_2024-11-18_08-19-26.png

ក្រៅពីច្បាប់នេះនឹងជួយជំរុញឱ្យក្រុមហ៊ុនអនុវត្តចំពោះបុគ្គលិកដោយស្មើភាព និងការពារបុគ្គលិកហើយ ច្បាប់នេះក៏បានជំរុញឱ្យការបំពេញការងាររបស់បុគ្គលិកមានសុវត្ថិភាពផងដែរ ។ សេចក្តីព្រាងច្បាប់ថ្មីនឹងជំរុញឱ្យការអនុវត្តការងារនៅសិង្ហបុរីឈានទៅស្មើប្រទេសផ្សេងៗ ដូចជា ៖ សហរដ្ឋអាមេរិក, អង់គ្លេស និងបណ្តាប្រទេសនៅសហភាពអឺរ៉ុប (EU) ដែលបានអនុវត្តច្បាប់ដូចគ្នានេះ ៕

ការស្រាវជ្រាវបង្ហាញថា ការលេងបណ្តាញសង្គមអាចជួយព្យាបាលជំងឺនេះរបស់មនុស្សចាស់

0

យោងតាមលទ្ធផលការស្រាវជ្រាវមួយរបស់ប្រទេសចិនបានផ្សព្វផ្សាយក្នុងទស្សនាវដ្តីឈ្មោះ «Translational Psychiatry» បញ្ជាក់ថា ការលេងបណ្តាញសង្គមអាចជួយការពារ និងកាត់បន្ថយជំងឺធ្លាក់ទឹកចិត្តរបស់មនុស្សវ័យកណ្តាល និងមនុស្សចាស់បាន ។ ហេតុនេះ ក្រុមអ្នកស្រាវជ្រាវបានសំណូមពរឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ជាមួយមនុស្សចាស់ និងអ្នកមានចំណូលទាប តាមរយៈការផ្តល់ចំណេះដឹងសុខភាពក្នុងបណ្តាញសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOOox-AqXLekmlz5DdBo7WPEHdUdQgi_f350kFCUSjVoJGRyN3gkR2YRv7akK1mP-DHJp5UtWGr4dlPZEYyJ1g-y4Pluf1eqXlzyS2EAlYQWGnwrGJ9Svw_9gzcLYzDIcH73YVRvXXuw-Pr2ofhJZJmpPT2SVUpQff7uEul2xjvxqYCfcvGwQroJw9DLJl/s1200/image_2024-11-18_08-24-22%20(2).png

ប្រធានក្រុមស្រាវជ្រាវដឹកនាំដោយ Qi Yanling សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Nankai ក្នុងទីក្រុង Tianjin ស្ថិតនៅភាគខាងជើងប្រទេសចិន បានវិភាគទិន្នន័យការស្រាវជ្រាវរយៈពេលយូរពាក់ព័ន្ធផ្នែកសុខភាព និងការចូលនិវត្តន៍នៅប្រទេសចិន (China Health and Retirement Longitudinal Study) ។ វាជាការស្ទង់មតិពលរដ្ឋចិន ដែលមានអាយុចាប់ពី៤៥ឆ្នាំឡើងទៅ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmjhmDZW_SqVSf7iBOXnZbZPQjLnqz5kJW0vXhXCiO-j32aowCjGPluXmVzqAGgw4-wLXmQf62T1xpJxsdwCamIvBsNp5Xlwh4XadhtaVqfArzWSCogXoVjvYaaEU4TqfKSs4AHGs0EHprpbRnc0gHb3D_Ii6nVTMpmieGD1lUeK6_fCgq1uMXB2_qLLQy/s940/image_2024-11-18_08-24-22%20(3).png
ការស្រាវជ្រាវលើកដំបូងធ្វើនៅឆ្នាំ២០១៨ ហើយនៅឆ្នាំ២០២០ ក៏បានស្រាវជ្រាវម្តងទៀត ដោយក្រុមអ្នកស្រាវជ្រាវបានវិភាគពីទំនាក់ទំនងរវាងការលេងបណ្តាញសង្គម និងជំងឺធ្លាក់ទឹកចិត្ត ដែលមានអ្នកចូលរួមចំនួន៩.១២១នាក់ គ្មានជំងឺធ្លាក់ទឹកចិត្ត និងមនុស្ស៥.៣០២នាក់ទៀតមានជំងឺធ្លាក់ទឹកចិត្ត ។ ការស្រាវជ្រាវនឹងវាយតម្លៃថា តើការលេងបណ្តាញសង្គម ដូចជា ៖ ការជជែកតាមអ៊ីនធើរណេត, ហ្គេម និងទិញទំនិញអនឡាញ នឹងអាចកាត់បន្ថយជំងឺធ្លាក់ទឹកចិត្តបានដែរឬទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhirmInU2k6GOOp9m8kyagEAVp6Lux2jhSyriVu4o17LlXfIi_MXEbnttMEJnsiEVXZ_lINRCbdS2BZZdzPwX8jMNOdpQqVp9oOEzSqYUJSsHta-HyFjeKtWIlEgRbeQFpvdxtSdzFEHORa7-hcSNwVwOadhYlL7QlKFypzd6j_rIJC1C-lGpGxeOfXmyNR/s932/image_2024-11-18_08-24-22.png
លទ្ធផលស្រាវជ្រាវបញ្ជាក់ថា ការលេងបណ្តាញសង្គមបានជួយកាត់បន្ថយជំងឺធ្លាក់ទឹកចិត្ត ស្មើនឹង២៤% ។ ការស្ទង់មតិនៅឆ្នាំ២០១៨ ក្រុមមនុស្សដែលនិយាយថា មានជំងឺធ្លាក់ទឹកចិត្ត ប៉ុន្តែក្រោយពេលពួកគេបានផ្ញើសារ, អានព័ត៌មាន, មើលវីដេអូ, លេងហ្គេម និងទូទាត់ប្រាក់តាមទូរស័ព្ទដៃរួចមក ធ្វើឱ្យពួកគេកាត់បន្ថយជំងឺធ្លាក់ទឹកចិត្ត ។ ក្រៅពីនេះ អ្នកចូលរួមការស្ទង់មតិដែលបានលេងបណ្តាញសង្គម ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ និយាយថា ពួកគេបានផ្លាស់ប្តូរមកគិតបែបវិជ្ជមាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCSYIwv616Wz5b6bEN_rG_r6kmBw6sH1ZChIAb-Y-VwFtUTrWQNQEYCoyHenpd8K3iW-jt52tJVp0RzyyqWypsjtT8lAWPHQF9erJvkLA5g4z1iuaC2iFz-SwFpcWmSEeckqtaMGUEsdRxgtzzgrrZlM2aW_aXDafp-VqwFNtXGQSOYK6DDLly7E0WHuEj/s2560/image_2024-11-18_08-24-23.png

ប្រធានក្រុមស្រាវជ្រាវឱ្យដឹងថា ជំងឺធ្លាក់ទឹកចិត្តបានកើតឡើងចំពោះមនុស្សចាស់កាន់តែច្រើន ស្របពេលពលរដ្ឋអាយុច្រើនកើនឡើងយ៉ាងឆាប់រហ័សនៅប្រទេសចិន ។ ហេតុនេះ រដ្ឋាភិបាលគួរយកចិត្តទុកដាក់ខ្លាំង ជាពិសេស មនុស្សចាស់, ស្ត្រី, អ្នកមានចំណូលទាប និងពលរដ្ឋរស់នៅជនបទ ។ រដ្ឋាភិបាលគួរផ្តល់ទូរស័ព្ទដៃដល់មនុស្សចាស់ និងផ្តល់ចំណេះដឹងសុខភាពពាក់ព័ន្ធនឹងជំងឺធ្លាក់ទឹកចិត្តក្នុងបណ្តាញសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhfjWFwjV-5WOslOcMqXm4qznZSPc_belOEK8WSd-W_bGNyA33w7Adb3cohMBI5B0c0qvYawTVSWpB-eCNa_mkN4qRg6E8EzA7PzsqKZcUcRbR7efULlbk6PlzRUt3iIeSmPkrJlPxstVcLqCL0oyyy7WA6rmZuH5xqlDj4rN5YcgjgJmITH4tZbW45yQZ/s1420/image_2024-11-18_08-25-00.png

គួរបញ្ជាក់ថា ប្រទេសចិនមានពលរដ្ឋអាយុចាប់ពី៦០ឆ្នាំឡើងទៅ ចំនួន២៩៧លាននាក់ នៅឆ្នាំ២០២៣ ស្មើនឹង២១.១% នៃចំនួនពលរដ្ឋសរុប ។ រីឯពលរដ្ឋមានជំងឺធ្លាក់ទឹកចិត្ត ស្មើនឹង២.១% នៅឆ្នាំ២០១៩ ៕

សុគន្ធ និសា រលីងរលោងទឹកភ្នែកក្រោយ ណុប បាយ៉ារិទ្ធ ធ្វើបែបនេះ

0

តារាចម្រៀង សុគន្ធ និសា ទទួលបាននូវអារម្មណ៍រំភើបចិត្តជាខ្លាំងបន្ទាប់ពីតារាចម្រៀង ណុប បាយ៉ារិទ្ធ បានទៅលើកទឹកចិត្តដោយផ្ទាល់ជាមួយនឹងការបង្ហាញពីអារម្មណ៍មួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBSU9FvnkWMVe9OHfQX2PUZX5Dy-Ym8w9XeSzSciyu3S19Jhv1lIHYSGmBxXEUei8MlWQ5yajxQJVQ-XjtNAksYFof1YQHONyL1NalMYeu7m_XgKMO1YxRBi2lFKGhpRHBgo3qC1nsB9GpPXEyeTbzQK1ZSnWRGiACRTa2zaonITLZ2NJMDR3Fu3x1ESIh/s1800/image_2024-11-14_10-49-32.png

កាលពីយប់ថ្ងៃទី១៣ វិច្ឆិកា អ្នកនាង សុគន្ធ និសា មានការសម្តែងមួយកន្លែងបន្ទាប់ពីចេញស្នាដៃថ្មីជាតារាចម្រៀងឯករាជ្យ។ តារាចម្រៀងរូបនេះទទួលបានការស្រលាញ់ចូលចិត្តយ៉ាងច្រើនពីភ្ញៀវចូលរួមនៅទីនោះជាពិសេសតារាចម្រៀង ណុប បាយ៉ារិទ្ធ គឺបានទៅលើកទឹកចិត្ត សុគន្ធ និសា ដោយផ្ទាល់ផងដែរ។ លោក ណុប បាយ៉ារិទ្ធ បាននិយាយទៅកាន់អ្នកនាង និសា ថា អ្វីដែលលោកសប្បាយចិត្តឃើញ សុគន្ធ និសា ប្អូនស្រីជាទីស្រលាញ់ ដៃគូកម្សត់កម្រជាមួយរយៈពេលច្រើនឆ្នាំហើយតែងតែមានស្នាមញញឹមឱ្យគ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWYWVTu78zeGhEEDZ2i1EnMziIKnIMVC2zLi-pyjey9e0oervNttQKQxYOEKU_d4oSenCd1N7EMAm2roFayxgXIVTGCnFsj5g8_0qTZLshU2Xivd-fL_YZOjs8s_igeCbeHk7HFAkQo63Lh4bfR41DEKOPb4zV1ede0xg1V6puP5sZJGMCtvpCEleNVvjm/s960/image_2024-11-14_10-49-33.png

លោក បាយ៉ារិទ្ធ បន្តទៀតថា អ្វីដែលលោកសរសើរ សុគន្ធ និសា ខ្លាំងបំផុតទោះបីជួបបញ្ហាអ្វីធំដល់កម្រិតណាក៏ដោយ សម្រាប់អ្នកដទៃលោកគិតថាដួលហើយតែសម្រាប់ និសា ប្អូនស្រីម្នាក់នេះនៅតែរឹងមាំជានិច្ចផ្តល់ស្នាមញញឹមឱ្យមនុស្សជុំវិញខ្លួន។ លោកក៏បានជូនពរដល់តារាចម្រៀង សុគន្ធ និសា ទទួលបានជោគជ័យ មានក្តីស្រលាញ់ពីមនុស្សជុំវិញខ្លួនឱ្យច្រើនជួបក្តីស្រលាញ់ពិតប្រាកដ ស្មោះត្រង់ ស្នាមញញឹមពិតប្រាកដស្នាមញញឹមយល់ពីក្តីស្រលាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYBeVkt7RDZ2CGKlvpp83Aq9osVLhTIOcOWL5INl5ZXZKowHJbYpcLNADYJQ4e0j9ofBh06r8odv7n_vfj13HNZuhlc4mlFtpw3S399mo8YDq3qF6TEBZHusl7QwxBfgJSBuzSme_4-J_d56TOsOkBKhO_b9ljDxWScZmk3yIdCsLQlUpWK2aODeuRRpjs/s960/image_2024-11-14_10-49-39.png

អ្នកនាង សុគន្ធ និសា បានបង្ហើបប្រាប់ទស្សនិកជនដែរថាកម្លាំងចិត្តមួយផ្នែកធំសម្រាប់នាងគឺបានមកពីលោក ណុប បាយ៉ារិទ្ធ ដោយមិនដឹងខ្លួនថានាងចាត់ទុកលោកដូចជាគ្រូ កន្លងមកមិនថាការសប្បាយចិត្ត ពិបាកចិត្តយ៉ាងណា ដើរទៅក្រៅប្រទេសជាមួយគ្នាគឺលោក ណុប បាយ៉ារិទ្ធ ដឹងថានាងមានបញ្ហាអ្វីខ្លះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiATszC3GIcpDoQc4dTkGydIR0L6Fq2oQF6W_8HInzynyqkz-sz2gsR45jIidmKQOB0qTh14Yxza_33E7zIZgFgI73z0akf3OFALk7qsp1xIuwdYMKRW65dTdYSUp8HmjPc-A888WPymiVNITsngYM9pjUeXBL4RFKqsXHzXVSfszrKeBDfkKeMj_A8uBu/s1440/image_2024-11-14_10-49-34.png

ម្ចាស់បទ «ពេលខ្ញុំដួលអ្នកនៅឯណា» លើកឡើងទៀតថា នាងមានភាពរឹងមាំដូចសព្វថ្ងៃដោយសារតែពាក្យសម្តីរបស់លោក ណុប បាយ៉ារិទ្ធ បានទូន្មានឱ្យនាងស្គាល់ខ្លួនឯង ឃើញនាងរឹងមាំបែបនេះ លោក ណុប បាយ៉ារិទ្ធ រឹងមាំជាងនាង១០០ដងមិនងាយបាក់ទឹកចិត្តមិនងាយទន់ជ្រាយ៕

 

 

 

GMENGz អតីតបេក្ខជនរ៉េបដែលមានឱកាសច្រើនជាមួយសិល្បកររៀមច្បងនិងសាងភាពលេចធ្លោខ្លាំង

0

តារាចម្រៀងរ៉េបវ័យក្មេង GMENGz ដ្បិតថាបរាជ័យក្នុងការប្រកួតកម្មវិធីប្រលងចម្រៀងរ៉េបមែនពិតប៉ុន្តែរូបគេពិតជាបានសាងស្នាដៃគួរឱ្យចាប់អារម្មណ៍ជាច្រើនជាពិសេសគឺទទួលបានឱកាសសហការជាមួយនឹងសិល្បកររៀមច្បងដូចជា នរិទ្ធ ដែលជាគ្រូបង្វឹកផ្ទាល់ វណ្ណថាន ខណៈចុងក្រោយនេះបានចូលរួមសម្តែងក្នុង MV របស់ វណ្ណដា សម្តែងជាមួយគ្នាយ៉ាងសម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0XG6r-ARMztF-X8tFOgikP5cRoZYvzHqW3v1CYs26fs1tptXUtQXFqKQbWuMN8MQYU2wsRfYV3UhVExq6N7bbi8k5okCOgm7vTtVwNnL3M5oy6evACCOhTtT2XTjL9iRyrDhUDPHKrUjRaaU-VvoSKcl6UkuCI-7OqzNb1mRsx3fmR-srgs2bFQL_8Q6g/s2048/image_2024-11-14_11-49-58.png
អ៊ា សៀវម៉េង ហៅ GMENGz គឺជាអតីតបេក្ខជនកម្មវិធី The rapper Cambodia រដូវកាលទី១ ជាកូនក្រុមរបស់គ្រូបង្វឹក នរិទ្ធ ។ ចូលរួមការប្រកួតនៃវគ្គដំបូង វណ្ណដា បានសរសើរមានមោទនភាពចំពោះ GMENGz នៅពេលរូបគេបង្ហាញសមត្ថភាពរួចរាល់ហើយ វណ្ណដា ក៏បានលើកឡើងថាបេក្ខជនរូបនេះគឺជាតារាចម្រៀងរួចទៅហើយ។ ដ្បិតថាការប្រលងរបស់ខ្លួនរងបរាជ័យពិតមែន ប៉ុន្តែមិនអាចឃាត់មហិច្ឆិតារបស់ GMENGz ទៅលើវិស័យហ៊ិបហបនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQrVWNTbJ9dJwNyqVbLh6eB2BWGxq_TP6E_Z-oGRqkybjKobGZ5nc47LX-sHGsefClgg2KucwTUf2D7TxNTHRqJlwzOqaKb0eSkR4b2JrHZ_dtfJWkp4UUOLxsomkq26FhtSGQ2VuspB1i092Gv0qQYbio3NSqbKuKtrCYBu3Eb201tdT1emQBZ-cTtrzb/s1440/image_2024-11-14_11-50-00.png

GMENGz បានសាងភាពលេចធ្លោជាបន្តបន្ទាប់តាមរយៈស្នាដៃបំរើអារម្មណ៍ទស្សនិកជនហើយទទួលបានការគាំទ្រយ៉ាងខ្លាំងមានបទចម្រៀងផ្ទុះជាច្រើនបទ។ មិនត្រឹមតែប៉ុណ្ណោះ គឺអ្នកចម្រៀងរ៉េបរូបនេះបានសហការជាមួយនឹងរៀមច្បងក្នុងទ្រនំបារមីសាងស្នាដៃថ្មីៗជូនអ្នកគាំទ្រ។ GMENGz បានសហការគ្រូបង្វឹករបស់ខ្លួនគឺនរិទ្ធ ចេញបទចម្រៀង
PEM PEM ទម្លាក់កាលពីខែមេសា ឆ្នាំ២០២៤ ដែលរយៈពេលជាង៦ខែនេះមានការស្តាប់៩.៥លានដង។ GMENGz ក៏បានចេញបទចម្រៀងជាមួយនឹង វណ្ណថាន មានចំណងជើងថា «កូនអ្នកណាគេណ៎»កាលពីថ្ងៃទី១ វិច្ឆិកា មានការស្តាប់ជាង២៥១K។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT0KjT36GPhq8ir7_UnPOmFsOTIjArG7PSRI9AmOn3rOrqyFCYrFKXoIywIkKcFeVIvDMxQzCPo5WW7f2s7oL-oy0zEglzl7exEsVyw5eWMuQ-FUDWmbEKAS1V5ClhMLZfVxpz4Cfg35HiJo2g_YX0BnLev-Gr5DR2MCuvRjM3ZnMMoiUT3pApoifY4NZz/s2048/image_2024-11-14_11-50-05.png

មិនទាន់អស់នោះទេថ្មីៗនេះ GMENGz ក៏បានសម្តែងក្នុង MV ថ្មីរបស់ វណ្ណដា មានចំណងជើងថា «អាមុំបងអើយ» ដណ្តើមតួស្រី ជាមួយនឹង វណ្ណដា ហើយការសម្តែងអ្នកទាំងពីរមានភាពស៊ីចង្វាក់គ្នា ហើយក៏មានការរំពឹងទុកទៅថ្ងៃអនាគតអាចនឹងចាប់ដៃគូគ្នាក៏ថាបាន។ នេះបញ្ជាក់ថា GMENGz គឺទទួលបានឱកាសជាមួយនឹងរៀមច្បងសុទ្ធតែល្បីៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzFAIGIPii1Z8zgce6qnPAgTQ-359GmgGRvvlNSJ1vrWAorYjSEMN2L1NzyZSIl4kU2hikiSZpzkUsJn6l04Ly0-CSrDNm0LxEH9BEctC0cgC_eYQqI1ihEyOwcz0__BQ4RvKNXgeuces4HY7VeS8Or3WZ04v673UUUhKRZKiiUNWScmfqvRBnvLpQh27k/s1440/image_2024-11-14_11-50-07.png

មិនត្រឹមតែប៉ុណ្ណោះ GMENGz បានសាងភាពល្បីៗជាមួយនឹងបទទោលជាច្រើនដូចជាបទ «កុំច្រឡំ» «អាតួ »និងបទ ATTENTION ជាដើមដែលបញ្ជាក់ថា GMENGz ពិតជាមានសមត្ថភាពមិនធម្មតា៕