Home ព័ត៌មានអន្តរជាតិ ប្រទេសសិង្ហបុរីនឹងអនុវត្តច្បាប់ហាមរើ.សអើ.ង បុគ្គលិកនៅកន្លែងធ្វើការ

ប្រទេសសិង្ហបុរីនឹងអនុវត្តច្បាប់ហាមរើ.សអើ.ង បុគ្គលិកនៅកន្លែងធ្វើការ

55
0

ប្រទេសសិង្ហបុរី ៖ ប្រទេសសិង្ហបុរីបានធ្វើសេចក្តីព្រាងច្បាប់ថ្មីចំនួន២ គឺច្បាប់លើកកម្ពស់ភាពស្មើគ្នានៅកន្លែងធ្វើការ និងច្បាប់ការពារបុគ្គលិកពីការរើ.សអើ.ង នៅកន្លែងធ្វើការ ។ ការធ្វើសេចក្តីព្រាងច្បាប់នេះ ក្នុងគោលបំណងកុំឱ្យក្រុមហ៊ុនបញ្ឈប់បុគ្គលិកពីការងារ និងវាយតម្លៃលទ្ធផលការងាររបស់បុគ្គលិកដោយផ្អែកតាមកត្តាផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggijMNi9b_D0fic62r7xrcanC2oQnXuON0NSrGOltjUa5y5fHW6MrsRhNzySiD4rYorLpoySU1gkjT9wy_zGaDP-xzwBFojUw3KTc-Tt1LrjYnu5HHKJE1-G0DvtLZ5luIW4Hw_sKPoH9tVbv5xYPxKCHEBNZ3dZoOentVwpf4UItAErqultPioVapgcIK/s1500/image_2024-11-18_08-19-23.png

រដ្ឋាភិបាលសិង្ហបុរីបានស្នើឱ្យក្រសួងការងារធ្វើសេចក្តីព្រាងច្បាប់ថ្មីចំនួន២ ដាក់ឱ្យរដ្ឋសភាអនុម័ត កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ សេចក្តីព្រាងច្បាប់ថ្មីទាំងពីរនេះ មានគោលដៅឱ្យនាយកក្រុមហ៊ុនមានវិធានការការពារបុគ្គលិក, ដោះស្រាយបញ្ហាជម្លោះ និងគ្រប់គ្រងការល្មើសច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikE4TI-00jqoKzQxaDlufUBRjPfoUv2EAZWg64QxBmq_L4iCE8iQoBEXfI7oBkn2exPNIwlHXjPYV8r8yGL2qXwPHOTOAgJMWqTymmrw0LP5VS8Wj6VybyL85pYY6YgLJlo0uWVsUbzjEmH9Ht2L3G0oZgg6MfJMd53P4LEcWeDsgWly8XKylji0ZktonJ/s1585/image_2024-11-18_08-19-24.png

សារព័ត៌មាន The Straits Times របស់សិង្ហបុរីរាយការណ៍ថា សេចក្តីព្រាងច្បាប់ថ្មីបានបញ្ជាក់យ៉ាងច្បាស់ថា ការវាយតម្លៃបុគ្គលិកដោយផ្អែកលើកត្តាផ្សេងៗ ដូចជា ៖ ជាតិសាសន៍, អាយុ, ភេទ, ស្ថានភាពគ្រួសារ, មានផ្ទៃពោះ, ការទទួលខុសត្រូវក្នុងគ្រួសារ, ភាសា, សាសនា និងពិការភាព នឹងត្រូវចាត់ទុកថា គឺជាទង្វើខុសច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUX5ghFs38rseDq2oFQKCAwqRGnwUZNx-4UTWWoTcnWue3F24FHSgpc-nW0QH6eanyJ3mnxBymBjRMMmjVh2jq0oBVHCrWinTlp7HF7RZj_KAKs9nezB9er02McEW0j3E4HcMUr-h7UyhLnwFPu8gHNhZDRViwQQ8eG6IpSiZeqHPXxUzdrbmjDM8h5J0b/s2560/image_2024-11-18_08-19-26%20(2).png

សេចក្តីព្រាងច្បាប់នេះក៏បានកំណត់ពីការដាក់ទោសក្រុមហ៊ុននានាដែលរំលោភច្បាប់ និងមានក្រសួងការងារជាដើមបណ្តឹង ។ ក្រៅពីនេះ ច្បាប់ក៏បានកំណត់ពីការដាក់ទោសបុគ្គលិកប្រព្រឹត្តខុសផងដែរ ។ បើរដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ថ្មីទាំង២ គឺប្រទេសសិង្ហបុរីនឹងចាប់ផ្តើមអនុវត្តច្បាប់ថ្មី ចាប់ពីឆ្នាំ២០២៦ និងឆ្នាំ២០២៧ តទៅ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD8O4nWu4rpc9BmsIDvP1ZnSKmKgKSAg7UQIRmXyAuTxyfONP57ndhMV-ZuO7ElCjd5aWzJqmWgPuuYO8uRaUzTyviU40qTLk_BKynWt5g9BAloOYVzI2zUv7znx41mx4Zw1xeqIxLvZLJ9JJZwbOauK0BGnSc087P1ZuEDOXkc2E5HaIbg5WfUE7x93_s/s1000/image_2024-11-18_08-19-26.png

ក្រៅពីច្បាប់នេះនឹងជួយជំរុញឱ្យក្រុមហ៊ុនអនុវត្តចំពោះបុគ្គលិកដោយស្មើភាព និងការពារបុគ្គលិកហើយ ច្បាប់នេះក៏បានជំរុញឱ្យការបំពេញការងាររបស់បុគ្គលិកមានសុវត្ថិភាពផងដែរ ។ សេចក្តីព្រាងច្បាប់ថ្មីនឹងជំរុញឱ្យការអនុវត្តការងារនៅសិង្ហបុរីឈានទៅស្មើប្រទេសផ្សេងៗ ដូចជា ៖ សហរដ្ឋអាមេរិក, អង់គ្លេស និងបណ្តាប្រទេសនៅសហភាពអឺរ៉ុប (EU) ដែលបានអនុវត្តច្បាប់ដូចគ្នានេះ ៕