Home Blog Page 758

រឿងភាគថ្មីរបស់ Seohyun និង Taecyeon រងប.ណ្តឹងសម្រាប់ការខូចខាតដល់តំបន់បេតិកភណ្ឌវប្បធម៌

0

នៅថ្ងៃទី២ ខែមករា ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថាការថតរឿង «The First Night With the Duke»ដែលសម្តែងដោយ Seohyun សមាជិក Girls’ Generation និង Taecyeon សមាជិក 2PM ថ្មីៗនេះត្រូវបានផ្អាកដោយសារតែពាក្យបណ្តឹងពីបទបំផ្លាញតំបន់បេតិកភណ្ឌវប្បធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNPEtxh_nGKXu6-kiGQVlJQbwfRJRyXmAUHLcDsi3iLZ0lGw-x8GyB8IwdEl7zz9WUNryzkbcblJZYN45AVWNBXQ2KpRYep42giejbq0ZfYDRutr7T44Q75n-k-7Mt_ioLRNpRVTj7e_tdzS1cNLNEiUu6HGKe4Tqhdqo99HNaKgWRK3ErIhMh3cPjj_tR/s1050/image_2025-01-04_13-37-45.png

ស្ថាបត្យករម្នាក់ដែលកំពុងទស្សនាកន្លែងនោះបានប្រទះឃើញក្រុមអ្នកសំដែងរឿងដែលបើកដែកគោលចូលទៅក្នុងផ្នែកខាងក្រៅផ្នែកមួយនៅ Andong ដែលជាតំបន់បេតិកភណ្ឌរបស់អង្គការយូណេស្កូតាំងពីឆ្នាំ ២០១៩ ហើយបានត្អូញត្អែរអំពីឧប្បត្តិហេតុនេះ។ ក្រោយមក KBS បានចេញការសូមទោស និងសន្យាថានឹងធ្វើការជាមួយទីក្រុងក្នុងកិច្ចខិតខំប្រឹងប្រែងស្តារទីតាំងឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0ebnYWcReus95wiQPWhGiyLRuqlO0hPY0mCmHcLlKo2t2S78RHpO7h5_EJ2K544vNnZzhXVKeiwdxVajirLUYdFyKxC5iMQ2-2PbETZ2WvszAFPhZG0LXUiCfHs6EIpRtGGX2v35MOfpPV7W6xHDd4tDDUo1WC_9sXAGDjXUt_iVroY7-aukStEMtlawA/s960/image_2025-01-04_13-37-46.png

ទោះជាយ៉ាងណាក៏ដោយ ការសូមទោសរបស់ KBS មិនបានឆ្លើយតបនឹងការខឹងសម្បាររបស់សាធារណជនចំពោះឧបទ្ទវហេតុនេះ ខណៈនៅថ្ងៃទី ៣ ខែមករា ត្រូវបានគេបង្ហាញថាមានជនស៊ីវិលម្នាក់បានរាយការណ៍ទៅប៉ុស្តិ៍នគរបាលប្រឆាំងនឹង KBS ពីបទបំពានច្បាប់បេតិកភណ្ឌជាតិដោយទាមទារឱ្យមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។ យោងតាមស្ថាបត្យករដែលបានផ្សព្វផ្សាយឧប្បត្តិហេតុនេះនៅលើប្រព័ន្ធផ្សព្វផ្សាយក្រុមអ្នកថតបានបើកដែកគោលជាច្រើនទៅផ្នែកខាងក្រៅនៃអគារប្រវត្តិសាស្ត្រដើម្បីដំឡើងភ្លើង៕

វណ្ណដា និង វណ្ណថាន បង្ហាញអារម្មណ៍លើកដំបូងក្រោយចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា»

0

ព្រឹត្តិការណ៍ «សាទរកម្ពុជា» បានបញ្ចប់ដោយបន្សល់ទុកនូវទស្សនីយភាពដក់ជាប់ក្នុងចិត្តរបស់កូនខ្មែរជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ រាជធានីភ្នំពេញបានជាប់ជាគោលដៅទេសចរណ៍ដ៏សប្បាយបំផុត ថែមទាំងមានតម្លៃសមរម្យជាងគេនៅអាស៊ីសម្រាប់ការប្រារព្ធបុណ្យឆ្លងឆ្នាំសកល ២០២៥។ វណ្ណដា និង វណ្ណថាន ដែលបានចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះរបស់កម្ពុជាក៏បានបង្ហាញអារម្មណ៍របស់ខ្លួនចំពោះអនុស្សាវរីយ៍មួយនេះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZkB8XbbMtNkYagGigvIcsxLGxTHB1UjGCKXaN32uCX5agX73e_tXMLOh2tv0E3J9Babf2ZXAQhFDq2SW6JAmN4cT5DQ8Rk7ygia0hgEyf0AMyDPn6st2PufXTsYkvgS1n7TVIyVpVwFlO0fJPskJqGHba_FcFnExZUcd9fRPOt09QiAEjOJvFPUKledw-/s2048/472409372_1145634836915661_7993495428569895767_n.jpg
វណ្ណដា បានបង្ហាញអារម្មណ៍របស់ខ្លួននៅលើទំព័រហ្វេកប៊ុកនាយប់ថ្ងៃទី៣ មករា ថា«ជាកិត្តិយសរបស់រូបខ្ញុំបាទ ដែលបានចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា» ដ៏ពិសេសដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជានៅសួនមុខព្រះបរមរាជវាំងកន្លងទៅនេះ។ ទស្សនីយភាពសិល្បៈចម្រុះពីវប្បធម៌ខ្មែរជាច្រើនដែលត្រូវបានបង្ហាញនៅកម្មវិធីទាំងមូល គឺពិតជាស្រស់ស្អាតមែនទែន ហើយខ្ញុំពិតជារំភើបដែលបានឃើញពុកម៉ែបងប្អូនទាំងអស់បានចូលរួមរាំលេងកំសាន្តយ៉ាងសប្បាយរីករាយ ជាមួយនឹងទឹកមុខពោរពេញទៅដោយស្នាមញញឹមដើម្បីស្វាគមន៍ឆ្នាំថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuXlybuWRbUjNM0q9Q3H-7tBKrPdoc1ObVr0q2aLHrLX86OGwyW-DBXhh4Umb6XruEK-c60rjAAdAFbsG6BR77g7XUaaZIgiZeocOUvZ8QfR0HRFPoeXgJ5FH3xeVG2mr7VbpPXwpRnH5QziBdSBYpRmCX8LvOMmvYIiHglH2WT74ycSAbx62YpP8_6zVO/s2048/472336549_1145634933582318_6709274433674382775_n.jpg

មិនខុសពី វណ្ណដា ប៉ុន្មាននោះទេ វណ្ណថាន ដែលបានចូលរួមក្នុងកម្មវិធីខាងលើនេះដោយអ្នកទាំងពីរបានសម្តែងជាមួយគ្នាបានបង្ហាញអារម្មណ៍ដែរថា «ខ្ញុំបាទសូមអរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានផ្តល់កិត្តិយសដល់រូបខ្ញុំបានចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា» ។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយដែលបានឃើញទស្សនីយភាពចម្រុះជាច្រើននៅក្នុងកម្មវិធីដ៏អស្ចារ្យនេះ ហើយមានបងប្អូនប្រជាជនខ្មែរយើងបានចូលរួមយ៉ាងច្រើនកុះករ។សូមជូនពរឆ្នាំថ្មី ឆ្នាំសកល ២០២៥ ឱ្យពុកម៉ែបងប្អូនមានសុខភាពល្អ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMa-Rw3gNSjOqJIgxgg7RpnKp9SRg3sLJCJJM8gjNU0c43HGuA9Wbq6TRpyzDfdpBfEk8xtcDmKdX0qaTGM_IGZiNgdOu93YD_oNmF5nLCnNwVLWcqxYXuZKHmeeI8IGz7kK6DWzfIL0M7gLJqhOQ1gv_HMjLIwgILovWLZ7nmhtW3_iQWxTcN6bA1dJRp/s2048/472143128_1145634443582367_2631297401920678942_n.jpg

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១ មករា គេហទំព័រ Agoda បានចុះផ្សាយថា រាជធានីភ្នំពេញ គឺជាគោលដៅទេសចរណ៍ដ៏សប្បាយបំផុត ថែមទាំងមានតម្លៃសមរម្យជាងគេនៅអាស៊ី សម្រាប់ការប្រារព្ធបុណ្យឆ្លងឆ្នាំសកល ២០២៥ ខណៈដែលទីក្រុងបាងកក ប្រទេសថៃ និងទីក្រុងតូក្យូប្រទេសជប៉ុនគឺមានតម្លៃថ្លៃបំផុត។ បើតាមទិន្នន័យពីក្រសួងទេសចរណ៍រាជធានីភ្នំពេញបានជាប់ចំណាត់ថ្នាក់លេខ១ទទួលបានទេសចរច្រើនជាងគេ មានចំនួនជាង១លាន ៥សែននាក់ក្នុងឱកាសឆ្លងឆ្នាំសកល ៕

មកស្គាល់កំពូលតារាសម្តែងកូរ៉េ ៥ ដួងដែលមានតម្លៃខ្លួនខ្ពស់បំផុតក្នុងឆ្នាំ ២០២៤

0

វិស័យភាពយន្ត ឬ K-dramas កំពុងធ្វើឱ្យប្រាក់ចំណូលរបស់តារាល្បីៗទាំងនេះកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ ការកើនឡើងនៃប្រជាប្រិយភាពរបស់ K-dramas មិនត្រឹមតែបានផ្លាស់ប្តូរទិដ្ឋភាពកម្សាន្តជាសាកល ទាក់ទាញទស្សនិកជនទូទាំងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យកើនឡើងផ្នែកហិរញ្ញវត្ថុខ្លាំងផងដែរ។ ដូច្នេះខាងក្រោមនេះគឺជាកំពូលតារាសម្តែងកូរ៉េដែលមានជាងគេបំផុតក្នុងឆ្នាំ ២០២៤៖

១. Kim Soo Hyun៖ អ្នកណាមិនស្គាល់តួឯកប្រុសក្នុងរឿង Queen of Tears ដែលជារឿងល្បីល្បាញខ្លាំងទូទាំងពិភពលោក ដែលតួឯកប្រុសរូបនេះរកចំណូលបានរហូតដល់ ៤២៣,០០០ ដុល្លារអាមេរិកក្នុងមួយវគ្គ គឺជាតារាប្រុសដែលមានតម្លៃខ្លួនខ្ពស់បំផុតនៅក្នុងវិស័យ K-drama។ ជាមួយនឹងភាពល្អឥតខ្ចោះទាំងរូបរាង សមត្ថភាព និងឥរិយាបថ បានធ្វើឱ្យកំពូលតារាសម្ដែងដ៏មានឥទ្ធិពលរូបនេះ ក្លាយជាតារាសម្តែងប្រុសជួរមុខក្នុងឧស្សាហកម្មកម្សាន្តកូរ៉េខាងត្បូងអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ដោយបច្ចុប្បន្នលោកមានទ្រពសម្បត្តិសរុបប្រមាណ ១២០ លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8rqp7hXrGTylp92CNEonXDNRDprIqsmlXD5wdJHbjdsCHltzH62KAD7sk6Efft4_HmIioWLYZoKUMpg4JP5pD3RY_SWJ0uh_jMziew0W_jptNDMCg711FNn-DOLaggoTjut5qcL8C6571ru3hUEII5dQ5ZAx888WJDudXIk-RpnFIN3ZzS6Ip4wvI2puJ/s1000/image_2025-01-04_13-26-20.png

២. Lee Jung-jae៖ បើមិនស្គាល់ទៀតចប់ហើយ Lee Jung-jae ដែលជាតួឯកប្រុសដ៏ល្បីល្បាញក្នុងរឿង Squid Game រកចំណូលបានរហូតដល់ ២៤៨,០០០ ដុល្លារអាមេរិកក្នុងមួយវគ្គ គឺជាតារាប្រុសដែលមានតម្លៃខ្លួនខ្ពស់បំផុតទីពីរនៅក្នុងវិស័យ K-drama ជាមួយទ្រពសម្បត្តិសរុបប្រមាណ ១២ លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2sw2yfbFwTIq2JqyguOXMlpe-siCWZZcYjG270qFsDCPvKexrmQ0B6XMgyvYhSgiF0R_h6qCRzH7otklFhDsT7Wqg9eMSucAbXjqjlA-5nilky3Ijhyphenhyphen6DUJOxHfAAuj-kpQqvtM6hzsHDqwSRn4y0_jxqqnv7Pj_ml_vXlAsP2WpNebvm_cXE1B5TTi6l/s2048/image_2025-01-04_13-26-21.png

៣. Song Joong-ki៖ ទោះបីជាមានរឿងអាស្រូវស្នេហាបន្តិចបន្តួចក៏ដោយ ក៏តួឯកប្រុសក្នុងរឿង Descendants of the Sun នៅតែមានប្រជាប្រិយភាពខ្លាំង ដោយលោករកចំណូលបានរហូតដល់ ២២៨,៥០០ ដុល្លារអាមេរិកក្នុងការថតរឿងមួយវគ្គ ដោយបច្ចុប្បន្នលោកមានទ្រពសម្បត្តិសរុបប្រមាណ ៤០.៣ លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiCQs89zxC3esBsuLdqUWXtk72C-XlMAc3vhyMtVMiBvT7ZS7S1VymzkeQLRMZF3SulmlnV56DNRQagP0VUCJU6MABKx9YceR95Ky2EvZnqG6De3DNGW8irbJhJ00crZt0xaBYXuTgYVsfvZNniF9R31Kl6R8ISD6ap5hG0k040mLppdVTwtmEidJNvrrQ/s2000/image_2025-01-04_13-26-22.png

៤. Song Hye-kyo៖ ក្នុងចំណោមតារាសម្តែងដែលមានជាងគេបំផុតគឺមិនដែលបាត់មុខ Song Hye-kyo ឡើយ ព្រោះនាងគឺជាតារាជួរមុខក្នុងឧស្សាហកម្មកម្សាន្តកូរ៉េខាងត្បូងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាមួយប្រាក់ចំណូលក្នុងការថតរឿងមួយវគ្គ ១៦៣,០០០ ដុល្លារអាមេរិក ខណៈបច្ចុប្បន្នតារាស្រីរូបនេះមានទ្រពសម្បត្តិសរុបប្រមាណ ២០ លានដុល្លារអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT5hZFI_Y3lX_FJum9YvPd8B6yI7kFzHb7uKa80FlFvO4_HFh7j6hlO659EJeyuZc95BUNbGN1YVof4ioIE0jONdrlDXnS1VLCawoDGjXpT4j17NkjDP8hDDcLVRXpkh_-fqq0LmQ-y7__ewOPpRC4IMWXoQXTIjLgPn0S5-XB6USee8NIp9TC-6uVcPa7/s1080/image_2025-01-04_13-26-23.png
៥.Jun Ji-hyun៖ កំពូលតារាស្រីក្រមិចក្រមើមដែលមានភាពល្បីល្បាញខ្លាំងក្នុងរឿង The Legend of the Blue Sea គឺរកចំណូលបានរហូតដល់ ១៦៣,០០០ ដុល្លារអាមេរិកក្នុងការថតរឿងមួយវគ្គ ជាមួយទ្រពសម្បត្តិសរុបប្រមាណ ៣១ លានដុល្លារអាមេរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgojFvq22anv__iWWMABlJhGl86UeM-JmKqJ6aSNhZ1g8IULufGlDKnYf7PI_ANmX5rmkbkvEC3C1UTdQs2ihgwI3caTMpuz4oTXPusrOIPvaArcoN7PIKq5wh34HwzxXbgbOz_Yc3yoBtMNS2yt-wkCBMctS_9v2VhngaSXNUiVAgkutwqBmGO-hZ3R8MQ/s763/image_2025-01-04_13-26-23%20(2).png

នាយករដ្ឋមន្ត្រីថៃប្រកាសពីទ្រព្យសម្បត្តិរបស់ខ្លួនសរុបជាង៤០០លានដុល្លារ

0

ប្រទេសថៃ ៖ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានប្រកាសពីទ្រព្យសម្បត្តិសរុបរបស់ខ្លួន ក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ គឺស្មើជាង៤០០លានដុល្លារអាមេរិក ហើយលោកស្រីមានកាបូបប្រណីត ចំនួន២១៧, រថយន្តទំនើប ២៣គ្រឿង, គ្រឿងអលង្ការជាច្រើន និងមានដីធ្លីនៅប្រទេសថៃ និងជប៉ុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUjVYlo_vWcAPzIizylAQZODLueUWxI7AcWkDM___15oOeo5XVIqDWrwR1c1VxGqQkhx_7HXyqqRjP5wkzWSqGiLf3lSw3ZgztIYXekYV4C5PoB8oZNozAQn5_PI0uiTMlzJp3Ik4rtSxYTPvnXmFeql4Ma-Wwkrady3twsGNe-gCRo-sXHyiDYoEBMny4/s1480/image_2025-01-04_13-16-59%20(2).png
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ គណៈកម្មការជាតិប្រឆាំងអំពើពុករលួយរបស់ប្រទេសថៃ បានបង្ហាញពីទ្រព្យសម្បត្តិរបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ជាមួយស្វាមីឈ្មោះ ភិតុក សុខសាវ៉ាត់ ក្រោយពីលោកស្រីឡើងកាន់តំណែង កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ គឺស្មើជាង៤០០លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQaRdWBYVp-XeOatfLo92vGXwEl1UgLg7qrVrscJVEAVOT5x_RKvzNV0VFBmruowFLovB0k7MYI2vYi8C3-vbsbEipIf52MEI4SdQqAdaqp-mNp_LJ5IiSAxPMoHbc5vOmRQwnRObn56fkqcZ_XU_3tfVqLmjDxGwf3uz3x4LuoF3EX0NqsMqHfE-1dGl2/s1080/image_2025-01-04_13-16-59.png

លោកស្រី ផេថងថាន មានដីធ្លីជាច្រើនកន្លែង ដូចជា ៖ នៅទីក្រុងបាងកក, នៅស្រុកខ្លងហ្លួង ខេត្តប៉ាធុមថានី, ស្រុកមឿង ខេត្តនុនថាក់បុរី ព្រមទាំងដីនៅតំបន់ AZA TOKIWA, AKAIGAWAMURA ប្រទេសជប៉ុន ដែលលោកស្រីបានទិញកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ។ ក្រៅពីនេះ លោកស្រីមានអគារ ៩កន្លែង នៅតំបន់ប៉ាធុមវ៉ាន់ និងតំបន់ខ្លងតឺយ ទីក្រុងបាងកក, ផ្ទះ២ជាន់ នៅស្រុកមឿង ខេត្តនុនថាក់បុរី និងរថយន្តទំនើបៗ ២៣គ្រឿង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbqj3KQGJh5BqUnMp7KuRQU2KyVvIEeZrRdpkuwrQQDDNufJ_fbFA0kYkNC6NSC6P9R3vtoG9ViFbBAUHEh1fN8xBZ-qEks9CZ1nKadffrp8gwLvAr3BKZxi18QB4aFMWhrdfo_xIWFEryjm2bvXrH-75kB9E65dHrV0Ai4cS9ZjEvINzkAbKTZR5PA5-v/s1600/image_2025-01-04_13-17-00.png

ចំណែកទ្រព្យសម្បត្តិផ្សេងទៀតរបស់លោកស្រី មានដូចជា ៖ មាសពេជ្រ, នាឡិកាប្រណីត ៧៥, កាបូបប្រណីត ២១៧, ចិញ្ចៀន ១០៨វង្ស, កងដៃ ៦៩, ក្រវិល ២០៥គូ និងគ្រឿងអលង្ការ ១៦៧ឈុត ព្រមទាំងមានប្រាក់ចំណូលប្រចាំឆ្នាំ ស្មើជាង២៦៥លានបាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU_AYwkypuQuXXlzkTuvYewhDXckBEIkDHlrtrmj5He-6lK57Rc0xjOV_prDifWY-T7ntxhLezByURjHjOgIKbLPXsLIn_XVRPhm_2EaDdaoaeMJw12UD_xzHQzMTaq7Mg4QnbFH0W3A62DGpojLpq6EnwZE-AxMOFPSE9tKDU5NB7BedqmWU1HFYR5J7T/s1920/image_2025-01-04_13-17-01.png

ដោយឡែក ទ្រព្យសម្បត្តិរបស់លោក ភិតុក សុខសាវ៉ាត់ ជាស្វាមីលោកស្រី ផេថងថាន គឺមានប្រាក់ជាង៤លានបាត, ប្រាក់ផ្ញើក្នុងធនាគារ ជាង៤លានបាត, ប្រាក់វិនិយោគ ជាង១៤លានបាត, ដីធ្លីជាច្រើនកន្លែង, អគារ៣កន្លែង និងទ្រព្យសម្បត្តិផ្សេងទៀត ដូចជា ៖ នាឡិកាប្រណីត ចំនួន៣៩ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbTCNbgolvBQkRQY2aaBFKSJvIws-J6DTpulimLDayzUd-_oPExRPEyhlIYPoYkiqoYz4VNjIa-8IOQL6dgjcS1Eqf9qLDixLjbaOlVP3IIjniI_rp52ZP2-2F0DCzw-D2UPUe7dSRWa8XT1SJJh-_Xsxia6l0KBpNi_XITE9r-kSqZE-sHhbhBX0kHuwM/s1440/image_2025-01-04_13-16-58.png

គួរបញ្ជាក់ថា លោកស្រី ផេថងថាន គឺជាប្រធានគណបក្សភឿថៃ និងជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ព្រមទាំងជាក្មួយស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ។ លោកស្រី ផេថងថាន បានកាន់តំណែងជានាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន បន្តពីលោក ស្រេតថា ថាវីស៊ីន ៕

ល្បីខ្ទរខ្ទារ! កាសែតអាមេរិក ចុះផ្សាយពី«អាកាសយាន្តដ្ឋានអន្តរជាតិតេជោ» ជាគម្រោងស្ថាបត្យកម្មដ៏ធំរបស់ពិភពលោក ប្រចាំឆ្នាំ២០២៥

0

ថ្មីៗនេះ បណ្តាញសារព័ត៌មានអាមេរិក CNN បានចុះផ្សាយអំពី គម្រោងស្ថាបត្យកម្មធំៗទាំង ១១ ដែលមានឥទ្ធិពលបំផុតលើពិភពលោក ក្នុងឆ្នាំ២០២៥ ដែលក្នុងនោះក៏រួមមាន«អាកាសយានដ្ឋានអន្តរជាតិតេជោ» របស់កម្ពុជាផងដែរ។

«អាកាសយានដ្ឋានអន្តរជាតិតេជោ» ដែលគម្រោងដ៏ធំមិនធ្លាប់មានរបស់កម្ពុជានាពេលបច្ចុប្បន្ន គ្រោងនឹងបើកដំណើរការនៅដំណាក់កាលទី១ ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ អាចទទួលអ្នកដំណើរបាន ១៣ លាននាក់ក្នុង១ឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOfVu3eppG-rzXyyqNFiBm-i6_XOPeA-1XETtW0XWgenOI5G2H-CdnvLr937JJfFUjOdxGz_PJu28657AqIyJSTLtQZ0sW13il5kieUe2EKowOnRqDzuNFMB-uwnBFcSTBivxhXiUuG9Vee_ultk2GKIHwgr7Ax_hUJKBo1j0gA31OzxNWKfDbDYzEMr7g/s1800/image_2025-01-04_10-46-47.png
អាកាសយានដ្ឋានអន្តរជាតិតេជោ មានទីតំាងស្ថិតក្នុងខេត្តកណ្តាល ចម្ងាយ ១៩ គីឡូម៉ែត្រពីក្រុងភ្នំពេញ បានចាប់ផ្តើមសាងសង់អំឡុងឆ្នាំ២០២០ លើផ្ទៃដីសរុប ២,៦០០ហិកតា។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzMLt0sr7d8dHQ9-7RwALgfCGjT9EvOptCeLLI3Z8JHIVVXJ7dBO3hIQsFBU69iwAxzNjtav6QBWmxLmfQaqJdsJGWXgTUX8SQRC5jxC9dz5W9Ztuc5ZrZcO8F2baF8frrRckTnN4AEoS0n7ep7okel7C6momXsVDmNjOiaG-LMKIpHL32lWZ1eGA_VRT9/s2000/image_2025-01-04_10-46-48.png
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឱ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgsIt67dewYMFk1D-WPWJiNb_Tc2RQCQJFNlnawrTl-SB9SJcQc_6TAiKLmJwTLxzlahWreQvbp0Mrogkp4m6ux0hsnT7alM-vL0JWjajdTfEO894307scAbqNuuFAsk7BptUVSi8A4i2-PJ8kMOhStidJ_QRPSRQvGLtf5lG6j7KWvSaKxjddIJhAhdTk/s2000/image_2025-01-04_10-46-49.png

ប្រភព CNN បានរៀបរាប់ទៀតថា គម្រោងស្ថាបត្យកម្មនេះ ត្រូវបានរចនាតាមបែបប្រពៃណីរបស់ខ្មែរ ដោយប្រើប្រាស់គ្រោងសសរធើ្វអំពីឈើសម្រាប់ទ្រទ្រង់ដំបូលស្ថានីយ “និងមានមានដើមឈើ និងរុក្ខជាតិបៃតងដុះលម្អយ៉ាងស្រស់បំព្រង”។ គ្រោងដំបូលដែលមានរចនាបថជាក្រឡាចត្រង្គតូចៗ អាចធើ្វការស្រូបយកពន្លឺថ្ងៃដើម្បីបំភ្លឺផ្នែកខាងក្នុងបានច្បាស់ល្អផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXpDcQ5Ue4jfzRA0ELR737uyZVxiLHH90JgiF9DpZIWs3FwAYDx_a_WV4aGuX9q40scWb8Nnn_V62A2GvvrejXUXvDdVfB-OHXLbNknU1_629uA1t5LeHB04gUq8G9tOywZeRGyrgVqjkw4DPPRfVGMVivqRYyDDgCGqdYlTf0aRcZeG2p9AWhZXSbyKsk/s1200/image_2025-01-04_10-47-53.png

នរិទ្ធ ថាឆ្នាំ២០២៤មានការបាត់បង់ខ្លះៗ ប៉ុន្តែទទួលបានភាពជោគជ័យមួយចំនួនសឹងតែនឹកស្មានមិនដល់

0

តារាចម្រៀង នរិទ្ធ បានបង្ហាញថារយៈពេលមួយឆ្នាំនៃ២០២៤លោកមានការពិបាកចិត្តស្មុគស្មាញ និងមានការបាត់បង់ខ្លះៗ ប៉ុន្តែក៏ទទួលបានមកវិញនូវភាពជោគជ័យមានចំនួនដែលសឹងតែមិននឹកស្មានដល់។ ឆ្នាំ២០២៤នេះគឺជាឆ្នាំដែលអស្ចារ្យ ហើយឆ្នាំ២០២៥លោកនឹងខំប្រឹងជាងមុនដើម្បីឱ្យកាន់តែអស្ចារ្យខ្លាំងជាងនេះទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha2p9_juK6AWERtrLt6_Xe158eZCEJxxWtgEMPVbZiUadJfgvb1UVnU4JxxdicjPOuL3Tr3uff2c5vabY0mu4lLMgbTSAgrfv-Q1suHWtKytatE-YiPZIKN6rqvgy3erOmGrDFyvoU9yZBAMJjK0gt5mlffRpH4I9dqTs6FNREpvV3_oXtuGlsX9YST4o-/s2048/image_2025-01-03_15-14-49.png

នៅលើ Story របស់ខ្លួនតារាចម្រៀងរូបសង្ហា នរិទ្ធ បានសរសេរពាក្យយ៉ាងវែងលើកដំបូងថា «អរគុណសម្រាប់ឆ្នាំ២០២៤ ពេលវេលាមួយឆ្នាំបានផ្លាស់ប្តូរ ជីវិតខ្ញុំជាច្រើនបើទោះបីជាត្រូវពិបាកចិត្ត ស្មុគស្មាញ បញ្ហា និងមានការបាត់បង់ខ្លះៗក៏ប៉ុន្តែវាក៏មានការចងចាំ ពេលវេលាល្អៗជាច្រើន ព្រមទាំងជោគជ័យមួយចំនួនដែលសឹងតែនឹកស្មានមិនដល់ ពីសិល្បករម្នាក់ដែលស្ទើរតែបោះបង់ក្តីស្រមៃរបស់ខ្លួនឯងមកឈរនៅចំណុចនេះគឺពិតជាអស្ចារ្យនិង ពិតជាគួរឱ្យដឹងគុណដល់ គ្រួសារមិត្តភក្តិ ក្រុមការងារនិងមនុស្សជុំវិញខ្លួនទាំងអស់ដែលបានជំរុញទឹកចិត្តមកដល់ថ្ងៃនេះជាពិសេសគឺអ្នកគាំទ្ររបស់ខ្ញុំទាំងអស់រួមមានទាំង Polarix Universe ដែលចាំគាំទ្រ និងផ្តល់កម្លាំងចិត្តគ្រប់ពេលវេលា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMwiD-mEqxaHvVbVq3i1KKSjw6-9uo3vdE6iB8xi3CujSwgzVmdvtsNI9rF1BZDcyaOr8MbOOqypxXXE-rKKVcTntN8ARM9pT-oRm8Hyh9fEDjVIGX6zZ0n9EuSRNcGOTBJM4H-oAwKWomufTHP_9nNOs8MHHpETORDs7EWXLPGuhjzEnCeBtQb_pblQQf/s2048/image_2025-01-03_15-14-50.png

សិល្បកររូបនេះបានបន្ថែមចុងក្រោយដែរថា «ឆ្នាំ២០២៤នេះគឺជាឆ្នាំដែលអស្ចារ្យ ហើយឆ្នាំ ២០២៥ ខ្ញុំនឹងខំប្រឹងជាងមុនដើម្បីអោយកាន់តែអស្ចារ្យខ្លាំងជាងនេះទៀត បទថ្មីឆាប់ៗនេះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtMPeu_Ov0lsV5QO1xDH7eAecSamXL8tZoKzH6d2B6AEYNkwFLZPJ4LDQ_B4oEKZfttm0RzJO1pycbVjDKfu_5kR_bzjbMCgc-_xeCeAH6KpJrDP-mawJBsAZHhlVNBLe8lsHL_PzUSi_uuQo_avPonapw2Nc-9CTCzqxmjuoqmF23JWAbR0VdHX_7qLxi/s2048/image_2025-01-03_15-14-54.png
គួរឱ្យដឹងថា និរទ្ធ បានសាងប្រជាប្រិយរបស់ខ្លួនតាមរយៈបទចម្រៀងជាច្រើនដូចជា ១ណា ជាមួយ យូហៃ 3am ក្រមុំស្រុកណា ជាមួយ វណ្ណដា Maybe too ជាមួយ កៅ សុភា pem pem ជាមួយ GMENGz និងបទ «BLOCKED» ជាមួយ Emi ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRup0QOCx4jNBXukQlBe3Aa5sZXgTwKygIH80dh2A3veXTcYvll75CDgpsNeTk0g0oXO59VttQ7Qp_3TzC2SxRNmbCuFB26PqyguydIw31CyUvt4ZNnJTn1h98Giu9bfldx4u54ciex7v4hi5U4wuY4Uw4rB92GbPE-Ov17xGiQqcwxNXi43k8OdNNcn-5/s1559/image_2025-01-03_15-14-48.png

ទោះយ៉ាងណា ក្នុងឆ្នាំ២០២៤ លោកក៏ត្រូវចែកផ្លូវគ្នាជាមួយនឹង ជូវី ដែលស្ថិតនៅក្នុងក្រុម ប៉ូឡារិច ជាមួយគ្នាសម្រេចចិត្តរំសាយក្រុមចោលដើរផ្លូវរៀងខ្លួន។ តារាចម្រៀង នរិទ្ធ ក៏មានពាក្យចចាមអារ៉ាមស្នេហាជាមួយនឹងនារីស្រស់ស្អាតម្នាក់ផងដែរ ប៉ុន្តែលោកបានរក្សាភាពស្ងៀមស្ងាត់ចំពោះពាក្យចចាមអារ៉ាមនេះ៕

ទីក្រុងបុរាណមួយរបស់ប្រទេសចិនបានខាតបង់ប្រាក់រាប់លានដុល្លារដោយសារ…

0

ប្រទេសចិន៖ ទីក្រុង Dayong Town ត្រូវបានសាងសង់ឡើងតាមរចនាបទនៃទីក្រុងបុរាណ ដោយបានចំណាយថវិកាអស់ ៣០០ លានដុល្លារអាមេរិក ដើម្បីស្វាគមន៍ភ្ញៀវទេសចរ ប៉ុន្តែនៅពេលសាងសង់រួចទីក្រុងមួយនេះស្រាប់តែគ្មានភ្ញៀវមកទស្សនាសោះឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8fpXfPrZM3DmXI9jDPZRoFrAjhMWiXLFksk1VW-csr3TVwdUEkIGCk5FZP-RZZYCGAX1aXkqFWZyt64TsHD43fMQRSLsEwRfR4kvqqXMlRaNltvSgSFMcU2Cqxr1eshDaPmN-TIDaR-PxrlcSrmyfnobXFCvimYAqhxxacWC41aFqQrpV4tTuiUGAnoJ_/s2500/image_2025-01-04_10-09-30.png
ទីក្រុង Dayong Town បានបើកដំណើរការនៅឆ្នាំ ២០២១ ដែលសាងសង់ដោយអ្នកវិនិយោគក្នុងក្តីសង្ឃឹមថានឹងទាក់ទាញអ្នកទេសចរកាន់តែច្រើនទៅកាន់ទីក្រុង Zhangjiajie ខេត្ត Hunan ប្រទេសចិន ប៉ុន្តែនៅពេលសាងសង់រួចទីក្រុងនេះទទួលភ្ញៀវបានត្រឹមតែ ១០ នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG7mSMC-DKgSMy87C4E4CIeKIyNUFBJRD_QeoBZkI7DKX5z2w4cA9bup7lrXWBkVgyr_jaCLs0EgbEPXAQh262gUbdf91ibMmSjq9Cejl-alBrvpuTzi7fO08IJb0XrbANpMZZCe1Msu3iwR6Xa2Dw6G-EmF8ORn6w6jLlVWfKpzlis7N5SSOkg58vKdED/s1200/image_2025-01-04_10-09-33.png

តំបន់ទេសចរណ៍នេះមានទីតាំងនៅផ្លូវ Jiefang ជាមួយនឹងការវិនិយោគសរុបជាង ២.២ ពាន់លានយន់ (ប្រមាណ ៣០០ លានដុល្លារអាមេរិក) សាងសង់ឡើងតាមរចនាបទនៃទីក្រុងបុរាណ ដើម្បីរំលឹកដល់ប្រទេសចិនបុរាណ ដោយមានត្រីមាសដ៏ស្រស់បំព្រង រួមជាមួយព្រះពន្លា ជញ្ជាំងថ្ម និងផ្លូវធ្វើពីថ្ម។ ប៉ុន្តែបន្ទាប់ពីរយៈពេលបីឆ្នាំនៃការបើកដំណើរការ ទីប្រជុំជន Dayong ស្រាប់តែក្លាយទៅជាទីក្រុងដែលគេបោះចោល ឬមើលរំលងទៅវិញ។ ជំនួសឱ្យការរកលុយ កន្លែងកម្សាន្តនេះបានទទួលរងការខាតបង់ជាង ៥០០ លានយន់ (ប្រមាណជាង ៧០ លានដុល្លារ) ចាប់តាំងពីបើកដំណើរការមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqtoqheAexuFnnYTvUiAW10UzaqBvKK5MBYvFVB5kdIAlWgH5ltGHW0u7n-loNjUbwiM7FmX41ljujSMpjbKDmQL_aKJ4Qsn6-JfJGB9QHROmuL16aSHNzvn7W28oKntAuujjmHPmmiXcYikiXqmOZqebY_JiX7EGYITHXF8gw1K_ZF2wPsWPxDM0AuR1J/s1200/image_2025-01-04_10-09-34%20(2).png
គិតត្រឹមឆមាសទីមួយនៃឆ្នាំ ២០២៤ ទីក្រុង Dayong លក់សំបុត្រអស់ ២,៣០០ សន្លឹក ដែលជាមធ្យមប្រហែល ១៣ សំបុត្រក្នុងមួយថ្ងៃ។ នៅថ្ងៃធ្វើការកន្លែងនេះប្រៀបដូចជា “ទីក្រុងខ្មោច” ដោយទីលានសំខាន់ត្រូវបានគេមើលរំលង ហើយហាងនៅតាមបណ្តោយផ្លូវក៏បិទអស់ សូម្បីគោមពណ៌ក្រហមដែលព្យួរនៅមាត់ទ្វារខាងកើតនៃទីក្រុងបុរាណនេះក៏ត្រូវបានរហែក និងរសាត់អស់ផងដែរ។ មូលហេតុដែលកន្លែងកម្សាន្តនេះគ្មានភ្ញៀវមកទស្សនាគឺដោយសារគម្រោងនេះមានគុណវិបត្តិជាច្រើន ហើយជាការរួមបញ្ចូលគ្នាដ៏ឆ្គងនៃស្ថាបត្យកម្មបុរាណ និងទំនើប ដូច្នេះវាមិនទាក់ទាញអតិថិជនច្រើននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTOl2Q1qjLIbYX-dIlWRdtomH0RQMMx1k4Z4n4nHGmmDKG1kyOemHk_t2um930VsgVCcSQ8xoktboA78wOOQKxcQsnEJJmUlevA0rrBt2P52U5gd3NtEbMUtbCl9Fb7ntoonxz-856b_aPmQruLgQOWIec5CEPKtglqGkWseUdKDgCbyyXL1CwAQfzJ16S/s1200/image_2025-01-04_10-09-34.png
លើសពីនេះទីតាំងកណ្តាលនៃទីក្រុងដែលមានចម្ងាយតែ ៣ គីឡូម៉ែត្រពីស្ថានីយ៍រថភ្លើង Zhangjiajie មិនមែនជាអត្ថប្រយោជន៍ធំដូចដែលអ្នកវិនិយោគរំពឹងទុកនោះទេ។ ក្រុមហ៊ុនទេសចរណ៍ជាច្រើនមិនរាប់បញ្ចូលទីប្រជុំជន Danyong ក្នុងកាលវិភាគទេសចរណ៍របស់ពួកគេទេ ដែលនេះក៏ជាហេតុផលដែលកន្លែងនេះត្រូវបានគេបោះបង់ចោលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAEpmT4Xdanw0dSbxNVpGg3rg5AzqPI2gMLmH5MrvsI18sFtWyrctDUOKZ-dYjWoG6BJdmEShBi2L1UV8IGsDzYPzhMG_D9iu0H4BuCvJp-OLnsnubiCw38Hv43eWrLCR5B1ZwmEjODEkL8LhyVNwtdfePz8Hln9Ft6HKGl373zMNXwYvHklN7eD3QCPO1/s1200/image_2025-01-04_10-09-53.png

ទោះជាយ៉ាងណាការបរាជ័យនៃតំបន់ទេសចរណ៍នេះបានធ្វើឱ្យមន្ត្រីជាន់ខ្ពស់របស់ចិនកត់សម្គាល់ និងគ្រោងអភិវឌ្ឍវិស័យទេសចរណ៍ បង្កើនគុណភាព និងប្រសិទ្ធភាពនៃការវិនិយោគឡើងវិញ។ ពួកគេក៏សម្រេចបើកឱ្យភ្ញៀវទេសចរណ៍ចូលទស្សនាដោយឥតគិថ្លៃ ដូច្នេះសព្វថ្ងៃនេះទីក្រុង Danyong ត្រូវបានអ្នកស្រុកចាត់ទុកថាជាសួនសាធារណៈដោយមិនគិតថ្លៃចូល។ ជំនួសឱ្យកន្លែងទេសចរណ៍ មនុស្សជាច្រើននាំកូន និងសត្វចិញ្ចឹមរបស់ពួកគេទៅដើរលេងជារៀងរាល់ថ្ងៃ៕

ភ្ញៀវទេសចរបរទេសថតវីដេអូចែកចាយក្នុងបណ្តាញសង្គមពីអ្នកលក់អាហារលើផ្សារណ្តែតទឹកថៃលាងខ្ទះក្នុងទឹកប្រឡាយ

0

ប្រទេសថៃ ៖ ផ្សារបណ្តែតទឹក គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញនៅប្រទេសថៃ ដែលបានទាក់ទាញភ្ញៀវទេសចរថៃ និងបរទេសមកកម្សាន្តយ៉ាងច្រើនក្នុង១ឆ្នាំៗ ដោយសារសម្បូរម្ហូបអាហារឆ្ងាញ់លក់លើទូក ។ ភ្ញៀវទេសចរអាចជិះទូកកម្សាន្តតាមប្រឡាយគយគន់មើលហាងលក់ទំនិញផ្សេងៗ និងមើលពីការរស់នៅតាមមាត់ប្រឡាយរបស់ពលរដ្ឋថៃ ប៉ុន្តែថ្មីៗនេះ ភ្ញៀវទេសចរបរទេសម្នាក់បានប្រាប់ឱ្យប្រយ័ត្នពេលមកបរិភោគអាហារនៅទីនេះ ។

វីដេអូមួយត្រូវបានចែកចាយយ៉ាងច្រើនក្នុងបណ្តាញសង្គមកាលពីដើមខែមករា ឆ្នាំ២០២៥ ដែលវីដេអូនេះថតដោយភ្ញៀវទេសចរបរទេសម្នាក់ពេលមកកម្សាន្តនៅផ្សារបណ្តែតទឹកមួយកន្លែងក្នុងប្រទេសថៃ និងបានសួរពីបញ្ហាអនាម័យការចម្អិនអាហារលក់ឱ្យភ្ញៀវទេសចរ ។ រីឯអ្នកលេងបណ្តាញសង្គមថៃ ក៏ពុំគាំទ្រទង្វើនេះដែរ ដែលធ្វើឱ្យខូចដល់កេរ្តិ៍ឈ្មោះប្រទេសជាតិដែលល្បីល្បាញផ្នែកអាហារ ។

បើតាមវីដេអូ គឺអ្នកលក់អាហារម្នាក់លើផ្សារបណ្តែតទឹកបានលាងសម្អាតខ្ទះ វែកឆា និងសម្ភារៈផ្សេងទៀតក្នុងទឹកប្រឡាយតូចមួយដែលមានសភាពល្អក់ខ្មៅ ហើយពុំចាប់អារម្មណ៍នឹងក្រសែភ្នែកភ្ញៀវទេសចរ ។ ភ្ញៀវទេសចរជាម្ចាស់វីដេអូនិយាយថា ៖ «អាហារថៃមានរសជាតិឆ្ងាញ់ ប៉ុន្តែខ្ញុំចង់ឱ្យភ្ញៀវទេសចរប្រយ័ត្នរឿងអ្នកលក់អាហារលាងចានក្នុងទឹកប្រឡាយ ចូរមើលទឹកនេះ តើវាមានសភាពបែបណា?» ។

ក្រោយពីមានការចែកចាយវីដេអូនេះក្នុងបណ្តាញសង្គម អ្នកលេងបណ្តាញសង្គមថៃនិយាយថា បច្ចុប្បន្ន ប្រភពទឹកតាមធម្មជាតិមិនស្អាតសម្រាប់ការលាងចានឆ្នាំងទេ ហើយការទម្លាក់កាកសំណល់អាហារចូលក្នុងទឹកបែបនេះ ក៏ពុំគួរធ្វើដែរ ពីព្រោះវានឹងធ្វើឱ្យទឹកកខ្វក់ ។ អ្នកខ្លះទៀតបានរិះគន់ពីការបោះចោលកាកសំណល់អាហារក្នុងទឹករបស់អ្នករស់នៅតាមមាត់ប្រឡាយ ។

អ្នកលេងបណ្តាញសង្គមផ្សេងទៀតនិយាយថា ខ្លួនបានឃើញការលាងចានឆ្នាំងក្នុងទឹកប្រឡាយយូរហើយ ជាពិសេស អ្នកលក់គុយទាវ អ្នកលក់គិតតែពីរឿងអាហារឆ្ងាញ់ ប៉ុន្តែភ្លេចគិតពីអនាម័យ ។ វាធ្វើឱ្យខូចមុខមាត់ប្រទេសជាតិ អ្នកលក់ចំណីអាហារត្រូវប្រយ័ត្នបន្តិចរឿងអនាម័យ ។ បើលាងចានឆ្នាំងសម្រាប់ដាំស្លបរិភោគក្នុងគ្រួសារមិនអីទេ ប៉ុន្តែនេះយើងទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ ៕

 

 

@khaosodonline

ฝรั่ง งง ไทยก็ งง แม่ค้าใช้น้ำคลองล้าง กระทะ ตะหลิว #ข่าวสด #ข่าวtiktok

♬ original sound – ข่าวสด Khaosodonline – ข่าวสด Khaosodonline

អាថ៌កំបាំង ៣ យ៉ាងដើម្បីអាយុវែង ដោយមិនចាំបាច់ហាត់ប្រាណ ឬផឹកទឹកច្រើននោះទេ

0

ការរស់នៅបានយូរ និងមានសុខភាពល្អ គឺជាបំណងប្រាថ្នារបស់មនុស្សយើងគ្រប់គ្នា។ ដូច្នេះមិនប្រាកដថា ការហាត់ប្រាណឬផឹកទឹកច្រើនសុទ្ធតែអាចធ្វើឱ្យយើងមានអាយុវែងនោះទេ។ ហេតុនេះហើយ ដើម្បីរក្សាបាននូវសុខភាពល្អ និងរស់នៅបានយូរ មានអាថ៌កំបាំងចំនួន ៣ ដែលអ្នករាល់គ្នាត្រូវចងចាំ និងត្រូវអនុវត្តតាម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsnOgjHt95NdfA47ZU8cIvFa0fy1LE7gzyh1nPlAX0LN6a-BMNgBCRGgnOMeWs7q-NbfNKosqYm-e6mH1cIMRiPNW8gkSXjHkpJMe_KZW4ggGYOAGXFTcUyTz5WpRrylKpIB_Drux5FAPgMTm-pEi-iMP1s9EctTQfVGK_rB9ycX1oqcu7CYrfX-KLyKPm/s1024/image_2025-01-04_09-21-27.png

១.គ្រប់គ្រងអារម្មណ៍ខឹង៖ អារម្មណ៍ដែលមិនអាចគ្រប់គ្រងបាននឹងធ្វើឱ្យខូច ប៉ះពាល់ដល់ផ្នែកនៃរាងកាយ ក៏ដូចជាបង្កើនជាតិពុលក្នុងកោសិកា និងប៉ះពាល់ដល់មុខងារបន្សាបជាតិពុលពីថ្លើម។ ដូច្នេះហើយប្រសិនបើយើងចេះគ្រប់គ្រងអារម្មណ៍ពេលខឹង វានឹងជួយឱ្យយើងកាន់តែរឹងមាំ មិនថាមានរឿងអ្វីកើតឡើងនោះទេ យើងគួរដោះស្រាយដោយស្ងប់ស្ងាត់ ហើយប្រឈមមុខនឹងវា ទើបអាយុយឺនយូរ និងមានសុខភាពល្អ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEEAkIf3RyyEB2CxfrY3QXP-IhI0WPru9acrIA9izGnbV4A9cHUg1LtqofxfB5p40DqFcSXbf1Rx7aITYPFpXAF4o09yvTgqlVGIS8R8brnYeadjiKVESe-FH30KNQ1Eu-4hyphenhyphennqwagRnLPq1snY8dHNnsnPTs-X407WljirE_BzXusME5T8lHa84_S7p9d/s1200/image_2025-01-04_09-21-27%20(2).png
២.កាត់បន្ថយការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក៖ បច្ចុប្បន្នឧបករណ៍អេឡិចត្រូនិកគឺមានការពេញនិយមខ្លាំងណាស់ មិនថាមនុស្សចាស់ មនុស្សពេញវ័យ ឬកុមារនោះទេសុទ្ធតែប្រើប្រាស់ឧបករណ៍ទាំងនេះដែលធ្វើឱ្យយើងសម្រាកមិនគ្រប់គ្រាន់នៅពេលយប់។ ការលេងអ៊ីនធឺណិតឥតឈប់ឈរ ធ្វើឱ្យភ្នែករបស់យើងបើកកាន់តែច្រើន ស្មារតីកាន់តែស្រុតចុះ ហើយរាងកាយក៏កាន់តែអស់កម្លាំង ដែលជីវិតប្រភេទនេះកំពុងបំផ្លាញខ្លួនយើងបន្តិចម្តងៗ។ ដូច្នេះដើម្បីរក្សាសុខភាពឱ្យនៅល្អ និងអាយុយឺនយូរ ចូររៀនប្រើឧបករណ៍អេឡិចត្រូនិកក្នុងកម្រិតមធ្យមបានហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhdxmMt0ydTN58UEexfgRQekpXdHZQqs_dx-G5QL_dG5KX7Z_bl5wYzQcTceOFoQRNoSM0eOQkm0u6346Z5aLm3ZiLl7I521B6fD7eu3_uc7JMjl9lvYHK4lniGYlf_SQ8v0xzyz478WlxraWEzj1JnqzAOPtjDfQ_dCpK7YwvFbIdMzm9A9pN0yE5PIEx/s1000/image_2025-01-04_09-21-28.png
៣.ញ៉ាំអាហារក្នុងកម្រិតមធ្យម៖ ការហូបចុកជាអ្វីដែលយើងត្រូវធ្វើជារៀងរាល់ថ្ងៃ ដូច្នេះការបណ្តុះបណ្តាលរាងកាយឱ្យស្រូបយកសារធាតុចិញ្ចឹមបានពេញលេញគឺមានសារៈសំខាន់ខ្លាំងណាស់។ កាលណាដែលអ្នកបរិភោគអាហារតិចពេក ឬច្រើនពេករហូតមិនអាចដកដង្ហើមបាន អាចបង្កគ្រោះ.ថ្នាក់ធ្ងន់ធ្ងរដល់រាងកាយយើងជាក់ជាមិនខាន។ ហេតុនេះហើយ ដើម្បីទទួលបានសុខភាពល្អ សូមព្យាយាមបរិភោគអាហារសម្បូរទៅដោយបន្លែបៃតង ផ្លែឈើ និងញ៉ាំឱ្យសមល្មម ដើម្បីរក្សាកោសិកាឱ្យសកម្ម និងជួយឱ្យយើងរស់នៅបានយូរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh29I12m_WTNsRP4FqG-3U88qC5GE116qrNuJkckrTrBDdpbK7jf7MYBQtTQ704o7BnHzR_-6-dlh-dQ2Td8Xb7z6lgcNgLIbYxXldeR5RyKIhG1eEgr-i0kItejas_lQm-I52yACTI8v14OLz-5YzIgFXVcuueFT_Z0kmYQcNXsgJoPyqGZts_LSzGsMZ1/s1200/image_2025-01-04_09-21-28%20(2).png

គុណប្រយោជន៍នៃការធ្វើ «សមាធិ» ចំពោះសុខភាព ដែលលើសពីព្រះធម៌ សាសនា!

0

ជាការពិតណាស់ កាលណាដែលនិយាយដល់ពាក្យថា«សមាធិ» គេរមែងនឹកដល់ព្រះធម៌ ក្នុងព្រះពុទ្ធសាសនា។ តែយ៉ាងណា លោកអ្នកប្រហែលជាមិនបានដឹងទេថា នាប៉ុន្មានទសវត្សចុងក្រោយនេះ សមាធិគឺធ្វើឡើងដើម្បីសុខភាព ដែលណែនាំពីក្រុមវេជ្ជសាស្រ្តនិងវិទ្យាសាស្រ្តផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm2yTJQBXn5auZGID6anieelWb4i3PecX20KY1XW1Re9AeI7RyZ1qYj28doAm0SByrnkQzX7-GCRJf85n_fty49TJrRplebebJlHGvLYrYwfgvZEqGRauK7EHQPGWS_t-cLQDycGoVe_WIrT753EgFz6UOnH8e75DCtcVwx8Xc9xr2XDlkAh84B98vg-QR/s2048/image_2025-01-04_09-15-24.png

អំឡុងឆ្នាំ ១៩៧៩ សាស្រ្តាចារ្យផ្នែកចិត្តសាស្រ្តអាមេរិកមួយរូប ដែលមានឈ្មោះថា Jon Kabat Zinn បានបំប្លែងការសមាធិ ដែលមានលក្ខណៈជាសាសនា មកជាវិធីសាស្រ្តក្នុងការព្យាបាល និងសម្រួលផ្លូវចិត្តតាមបែបវិទ្យាសាស្រ្តវិញ។ សាស្រ្តាចារ្យរូបនេះបានបង្កើតកម្មវិធីមួយដែលមានឈ្មោះថា MBSR Mindfullness Based stress reduction។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWAaDPlnRX12ei4JkseUbuzpGzeSYGHMkKsSdfgMpSk11wogxDdsU1p4_FcDv23KFGBxsk8DNDBHPApMP5EJVhSpNWnWFGkJInam454dlJ57C6KFHFGm-ILuNdoJ1gZrMc8iTXTl02htHu1bqaK9oEC3VYP2l9g_8ERK6sBOhPkRW7yvKe1OjkQNrJ5xky/s2048/image_2025-01-04_09-15-26.png
ខណៈតំាងពីពេលនោះមក កម្មវីធីសមាធិបែបវេជ្ជសាស្រ្តក៏កាន់តែល្បីសុះសាយ និងទទួលបានការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋាន។ ក្រុមគ្រូពេទ្យតាមបណ្តាប្រទេសធំៗបានរកឃើញថា ការធ្វើសមាធិពិតជាបានផ្តល់ប្រយោជន៍យ៉ាងច្រើនដល់សុខភាព ជាពិសេសនឹងអំណោយផលល្អដល់ប្រព័ន្ធខួរក្បាល កាត់បន្ថយស្រ្តេស ប្រមូលផ្តុំអារម្មណ៍ ជាការលើកទឹកចិត្តដល់ខ្លួនឯង កាត់បន្ថយការឈឺចាប់ និងគេងលក់ស្រួលជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUGGZXPbEoyivlzR4nruA9ntbxG8KUMZYuQkCkFjqliX9iiZ_Jefz53xBVvoHWl_YK5rUa0uEi_C72aRqVmchvfgCZojyJEQJx92dilVxuGZLUfuWDdxjcIXsGqwIKQtgEsmjSRbdrmSumUpoPLYl_ChstVVf-GKXstAMNMcXBni3x2l93xywGCvbNkIWR/s1280/image_2025-01-04_09-15-27.png
ក្រុមគ្រូពេទ្យក៏បានឲ្យដឹងទៀតថា ការធ្វើសមាធិអាចជួយពន្យាភាពចាស់ ទាំងទៅលើការពង្រឹងស្មារតីនិងបង្កើនការចងចាំ។ ចំណែកអ្នកដែលមានជម្ងឺមហារីក ក៏ត្រូវបានលើកទឹកចិត្តឲ្យធ្វើសមាធិជាប្រចាំផងដែរ។ ម៉្យាងវិញទៀត ការធ្វើសមាធិនឹងធ្វើឲ្យយើងសម្រួមអារម្មណ៍ មានភាពស្រស់ស្រាយ បំបាត់ទុក្ខកង្វល់ ក៏ដូចជាកែលើចរិតលក្ខណៈកោងកាចពីកំណើតបានទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgooKhCk9EOP54qX1uPSDZNlwOfh9eMeVw_sYiqGN1p_5LeNNqTg8xpG3oxrdRyd6e9kIyJMim8HjisJNip398IcObUDOdLef1IH2f1tTHeiltBH9alZstfdz3WiHEDwzfSgaVNqAqU-FL0ARsIJ4P2t4WS7dK9aldxtNfGhbTX7xkj362wRAvEP5G1ilkN/s2560/image_2025-01-04_09-15-28.png
នៅតាមបណ្តាប្រទេសលោកខាងលិច គេតែងរៀនធ្វើសមាធិដោយខ្លួនឯង នៅតាមទីកន្លែងលំហែរ ស្ងប់ស្ងាត់ណាមួយ និងមិនចាំបាច់ទៅធ្វើនៅឯទីវត្តអារាមនោះទេ។ ការធ្វើសមាធិ ត្រូវបានរាប់បញ្ចូលជាបច្ចេកវិទ្យាថ្មីដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាស្រ្តេសនិងជម្ងឺបាក់ទឹកចិត្តដ៏ពេញនិយមនិងមានប្រសិទ្ធភាពបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLB4o3pdfvwNV7nMjH9wqF5xoFnTu6UBY6jPkHlqZljNQNO4zxnZ5pjL854Bo-9pRZHZQt_5Bz6WnNHz8dYWMq1obdmAnMvCKR9_XzxdLm9P581QSsfMpZ9m_61t86Wo8bjpETI1IwUF9AS-lxGJpuLEUX9LEs6HfnBvtQLm-bmhHAoBykBrVO4JkpLyI-/s1280/image_2025-01-04_09-15-30.png

សូមជម្រាបថា សមាធិ គឺជាការតាំងចិត្តឲ្យស្ងប់ ជាការគ្រប់គ្រងលើផ្លូវដង្ហើម ក៏ដូចជាមានឥទ្ធិពលទៅលើការគ្រប់គ្រងអារម្មណ៍របស់យើងទាំងស្រុង។ «នៅពេលដែលយើងមកធ្វើសមាធិ គឺយើងនឹងរៀនអំពីប្រព័ន្ធនៃការគិត ឲ្យយើងស្ថិតនៅក្នុងចំណុចវិជ្ជមាន គិតអំពីសេចក្តីសុខចម្រើន ដែលបានមកពីអារម្មណ៍និងដំណកដង្ហើមរបស់យើង»៕