ជាការពិតណាស់ កាលណាដែលនិយាយដល់ពាក្យថា«សមាធិ» គេរមែងនឹកដល់ព្រះធម៌ ក្នុងព្រះពុទ្ធសាសនា។ តែយ៉ាងណា លោកអ្នកប្រហែលជាមិនបានដឹងទេថា នាប៉ុន្មានទសវត្សចុងក្រោយនេះ សមាធិគឺធ្វើឡើងដើម្បីសុខភាព ដែលណែនាំពីក្រុមវេជ្ជសាស្រ្តនិងវិទ្យាសាស្រ្តផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm2yTJQBXn5auZGID6anieelWb4i3PecX20KY1XW1Re9AeI7RyZ1qYj28doAm0SByrnkQzX7-GCRJf85n_fty49TJrRplebebJlHGvLYrYwfgvZEqGRauK7EHQPGWS_t-cLQDycGoVe_WIrT753EgFz6UOnH8e75DCtcVwx8Xc9xr2XDlkAh84B98vg-QR/s2048/image_2025-01-04_09-15-24.png

អំឡុងឆ្នាំ ១៩៧៩ សាស្រ្តាចារ្យផ្នែកចិត្តសាស្រ្តអាមេរិកមួយរូប ដែលមានឈ្មោះថា Jon Kabat Zinn បានបំប្លែងការសមាធិ ដែលមានលក្ខណៈជាសាសនា មកជាវិធីសាស្រ្តក្នុងការព្យាបាល និងសម្រួលផ្លូវចិត្តតាមបែបវិទ្យាសាស្រ្តវិញ។ សាស្រ្តាចារ្យរូបនេះបានបង្កើតកម្មវិធីមួយដែលមានឈ្មោះថា MBSR Mindfullness Based stress reduction។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWAaDPlnRX12ei4JkseUbuzpGzeSYGHMkKsSdfgMpSk11wogxDdsU1p4_FcDv23KFGBxsk8DNDBHPApMP5EJVhSpNWnWFGkJInam454dlJ57C6KFHFGm-ILuNdoJ1gZrMc8iTXTl02htHu1bqaK9oEC3VYP2l9g_8ERK6sBOhPkRW7yvKe1OjkQNrJ5xky/s2048/image_2025-01-04_09-15-26.png
ខណៈតំាងពីពេលនោះមក កម្មវីធីសមាធិបែបវេជ្ជសាស្រ្តក៏កាន់តែល្បីសុះសាយ និងទទួលបានការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋាន។ ក្រុមគ្រូពេទ្យតាមបណ្តាប្រទេសធំៗបានរកឃើញថា ការធ្វើសមាធិពិតជាបានផ្តល់ប្រយោជន៍យ៉ាងច្រើនដល់សុខភាព ជាពិសេសនឹងអំណោយផលល្អដល់ប្រព័ន្ធខួរក្បាល កាត់បន្ថយស្រ្តេស ប្រមូលផ្តុំអារម្មណ៍ ជាការលើកទឹកចិត្តដល់ខ្លួនឯង កាត់បន្ថយការឈឺចាប់ និងគេងលក់ស្រួលជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUGGZXPbEoyivlzR4nruA9ntbxG8KUMZYuQkCkFjqliX9iiZ_Jefz53xBVvoHWl_YK5rUa0uEi_C72aRqVmchvfgCZojyJEQJx92dilVxuGZLUfuWDdxjcIXsGqwIKQtgEsmjSRbdrmSumUpoPLYl_ChstVVf-GKXstAMNMcXBni3x2l93xywGCvbNkIWR/s1280/image_2025-01-04_09-15-27.png
ក្រុមគ្រូពេទ្យក៏បានឲ្យដឹងទៀតថា ការធ្វើសមាធិអាចជួយពន្យាភាពចាស់ ទាំងទៅលើការពង្រឹងស្មារតីនិងបង្កើនការចងចាំ។ ចំណែកអ្នកដែលមានជម្ងឺមហារីក ក៏ត្រូវបានលើកទឹកចិត្តឲ្យធ្វើសមាធិជាប្រចាំផងដែរ។ ម៉្យាងវិញទៀត ការធ្វើសមាធិនឹងធ្វើឲ្យយើងសម្រួមអារម្មណ៍ មានភាពស្រស់ស្រាយ បំបាត់ទុក្ខកង្វល់ ក៏ដូចជាកែលើចរិតលក្ខណៈកោងកាចពីកំណើតបានទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgooKhCk9EOP54qX1uPSDZNlwOfh9eMeVw_sYiqGN1p_5LeNNqTg8xpG3oxrdRyd6e9kIyJMim8HjisJNip398IcObUDOdLef1IH2f1tTHeiltBH9alZstfdz3WiHEDwzfSgaVNqAqU-FL0ARsIJ4P2t4WS7dK9aldxtNfGhbTX7xkj362wRAvEP5G1ilkN/s2560/image_2025-01-04_09-15-28.png
នៅតាមបណ្តាប្រទេសលោកខាងលិច គេតែងរៀនធ្វើសមាធិដោយខ្លួនឯង នៅតាមទីកន្លែងលំហែរ ស្ងប់ស្ងាត់ណាមួយ និងមិនចាំបាច់ទៅធ្វើនៅឯទីវត្តអារាមនោះទេ។ ការធ្វើសមាធិ ត្រូវបានរាប់បញ្ចូលជាបច្ចេកវិទ្យាថ្មីដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាស្រ្តេសនិងជម្ងឺបាក់ទឹកចិត្តដ៏ពេញនិយមនិងមានប្រសិទ្ធភាពបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLB4o3pdfvwNV7nMjH9wqF5xoFnTu6UBY6jPkHlqZljNQNO4zxnZ5pjL854Bo-9pRZHZQt_5Bz6WnNHz8dYWMq1obdmAnMvCKR9_XzxdLm9P581QSsfMpZ9m_61t86Wo8bjpETI1IwUF9AS-lxGJpuLEUX9LEs6HfnBvtQLm-bmhHAoBykBrVO4JkpLyI-/s1280/image_2025-01-04_09-15-30.png

សូមជម្រាបថា សមាធិ គឺជាការតាំងចិត្តឲ្យស្ងប់ ជាការគ្រប់គ្រងលើផ្លូវដង្ហើម ក៏ដូចជាមានឥទ្ធិពលទៅលើការគ្រប់គ្រងអារម្មណ៍របស់យើងទាំងស្រុង។ «នៅពេលដែលយើងមកធ្វើសមាធិ គឺយើងនឹងរៀនអំពីប្រព័ន្ធនៃការគិត ឲ្យយើងស្ថិតនៅក្នុងចំណុចវិជ្ជមាន គិតអំពីសេចក្តីសុខចម្រើន ដែលបានមកពីអារម្មណ៍និងដំណកដង្ហើមរបស់យើង»៕