ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានឧបត្ថម្ភម៉ូតូ ១គ្រឿង និងថវិកាមួយចំនួន ជូននិស្សិតម្នាក់ ដែលបាត់ម៉ូតូអំឡុងពេលទទួលសញ្ញាបត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSDU0FAfaeHksnqzXbmOGwe-bM43rkWuH9jdJUuGJfxVq6EP-ebWl2bSR3GBTZWzsiprGDnAsEsP_TGmfRd3jl2FJTt41mDInkiPGX3VsA3E6cJiBbbu34fwtyLPKz91t-6IXw1XylGLtqGGbBKEsF1Lhu8Ip_MC1qcxh06CWDV01T0AMZapyi7nnqr6Ep/s1280/468061141_880328297602735_4995598737103989513_n.jpg

និស្សិតម្នាក់នោះមានឈ្មោះថា ហេង គឹមហុង ជានិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបាត់ម៉ូតូ ១គ្រឿង ក្នុងឱកាសចូលរួមពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមុខសាលមហោស្រពកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfJK68WzZt3e2RV77g_PS3kTEmdzX4eEdRhXqjzLs57c_7PWmmlbe7Ca_m2YoTKpr1RckTD48TEs_yhkunL3M-C_q2YxTbBWEJ6RpzVnLNq_bF_OirT1fxnIVqupfHUxbjrq50AXx7DpN8e8Rz-zORvn6huh9Gv4bFkCURl8iPZ4xQ-UN4VI4wd8m3gKEX/s1280/467832374_880328327602732_5924448458291835084_n.jpg

ក្រោយពីទទួលបានដំណឹងនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ក៏បានឧបត្ថម្ភម៉ូតូ ចំនួន ១គ្រឿង ដើម្បីជួយសម្របសម្រួលដល់ការធ្វើដំណើររបស់និស្សិត និងថវិកាមួយចំនួន ជូនដល់ប្អូនប្រុស និងក្រុមគ្រួសារផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi19clOpGy7XzRsS-xScdoJvUcupyyHyzGT-1tEPpK7wbAQO7SiKSACjTrHEYQdNzgWK8KQkdSbR725-pdHp2eKnwr2VfbB3LQxqWLfI05d03UC5Ly-qoJIcTbV3hC9WtGmrAZK2NXta5XSLiU73VAnCf7gchZ03jkSVTjVWK-kYkAKMgC_p9cWyGko4dZ/s1280/468007160_880328310936067_4138648834623888586_n.jpg