Katy Louise ភរិយារបស់តារាសម្តែងកូរ៉េល្បីឈ្មោះ Song Joong Ki បានសម្រាកលកូនស្រីទីពីររបស់នាងនៅក្នុងប្រទេសអ៊ីតាលីមួយឆ្នាំបន្ទាប់ពីស្វាគមន៍កូនប្រុសដំបូងរបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCjr_885LbJXE9dRrMrDZonrvnhh2x-O1474rj7QfMX6EsSyvXXE3BMpmvzVNUKuSZsHduTX0Mqm6699WQFv3Mtb69OAZDmuoahiQW84aj7k1k9Wwo3_ks0nQuxGkdcRyMWeV7TGV6Aj8U9IAjimZLB9ZNSPqr2SaN70OhUKe4SbM8hlGizFJixRMW7_JL/s991/image_2024-11-21_10-23-57.png
យោងតាម News1 នៅថ្ងៃទី២០ ខែវិច្ឆិកា Song Joong Ki ផ្អឹបការងារមួយឡែកដើម្បីទៅទីក្រុងរ៉ូមដើម្បីមើលថែប្រពន្ធរបស់ខ្លួន។ តារាសម្តែងបាននិយាយថា «បច្ចុប្បន្នខ្ញុំនៅទីក្រុងរ៉ូម ហើយវាទើបតែជាងមួយឆ្នាំប៉ុណ្ណោះចាប់តាំងពីខ្ញុំបានស្វាគមកូនដំបូងរបស់ខ្ញុំនៅទីនេះ។ ខ្ញុំពិតជារីករាយក្នុងការប្រកាសថា ពួកយើងបានទទួលពរជ័យជាមួយទារកដ៏ស្រស់ស្អាតម្នាក់ទៀតហើយ។ ព្រះនាងដ៏គួរឱ្យស្រឡាញ់របស់ពួកយើងបានប្រសូតមកមានសុខភាពល្អ ហើយទាំងភរិយា និងកូនស្រីរបស់ពួកយើងសុខសប្បាយមានសុវត្ថិភាព»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR76yqMIxKzRwq4XcXJRUvwjybS0aWEoPdpoA3u3SYyE7AVrMxPrdknznqfzkwGvoO2bPXtc5PoP8uplNBxEWPuKFTAroUe1prgTDb0dEz5u0JdpZbBreNSiqGFqSac-JldufFHQv4db-6jZkQvF5y-Ef_uByYwfwxZXpbjUGGcbSQH2BysaJsSw4bSwzW/s1019/image_2024-11-21_10-23-57%20(2).png
ទីក្រុងរ៉ូម គឺជាស្រុកកំណើតរបស់ Katy ។ ចាប់តាំងពីរៀបការមក នាងបានធ្វើដំណើរជាញឹកញាប់រវាងប្រទេសអ៊ីតាលី និងកូរ៉េ។ ម្តងម្កាល គេឃើញគូស្នេហ៍មួយគូនេះ រុញរទេះរុញកូនទៅដើរលេង។ នៅពេលដែលអ្នកគាំទ្រសុំថតរូប Song Joong Ki បានត្រឹមតែយល់ព្រមឱ្យអ្នកគាំទ្រថតរូបជាមួយលោក ដោយមិនអនុញ្ញាតឱ្យពួកគេថតរូបប្រពន្ធកូនរបស់លោកឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMnKBfnOJ_ko9Ai-m_2vpbpSWczJTfP_5k_1C3aacNgGgl1u2gRWkQ7vfHW1QT2_ByH45V5nI9Rw2eyoMBuTshILHvShHMDq3TSrvXFF7WD1oJQJ7Kgq79Tz2JJwTxCMCNeM_CPKMDrGSNACFTHDf0dGZFNUP0LCKybzvZCn1oQ8KBw_NN3cEZiRtG6Yot/s1800/image_2024-11-21_10-23-55.png

Song Joong Ki និង Katy បានប្រកាសរៀបការនៅដើមឆ្នាំ ២០២៣។ តារាសម្តែងល្បីឈ្មោះរូបនេះបាននិយាយថាការកសាងគ្រួសារនិងការចិញ្ចឹមកូនគឺជាគោលដៅដ៏ធំបំផុតក្នុងជីវិត។ លោករីករាយក្នុងការស្វែងរកដៃគូ។ ពួកគេទាំងពីរនាក់រស់នៅចុះសម្រុងគ្នាហើយលោកសង្ឃឹមថានឹងក្លាយជាឪពុកល្អដូចជាឪពុករបស់លោកដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPbt7E7JY3tWPqW1SJKCzeS32grECVCGPfuRst5F6PdoxWNfToeN5HaJY5bZJ9RI8bVIUhsYUVgvgUPIZSWbLKkgoTSPDDs1w6B9HlFCGzYBGxT-U5eXS0rBBNTmsY7WOlA9xpKTQY7KH6x8zPiT-Iol6ivPhVIc_fuJJ8DP_sONjs7LjNFjFW3d3GZe-b/s970/image_2024-11-21_10-23-56%20(2).png

មុនពេលកសាងគ្រួសារជាមួយ Katy តារាសម្តែង Song Joong Ki បានឆ្លងកាត់អាពាហ៍ពិពាហ៍ជាមួយ Song Hye Kyo ហើយពួកគេបានលែងលះគ្នានៅឆ្នាំ២០១៩ ។ តារាសម្តែងរូបនេះបានប្រឡូកក្នុងអាជីពសិល្បៈអស់រយៈពេល ១៥ ឆ្នាំ ដែលសាងភាពល្បីល្បាញសម្រាប់រឿងជាច្រើនជាពិសេសរឿងសម្តែងជាមួយអតីតភរិយា៕