Home Blog Page 744

គ្រុឌ ចែករង្វាន់ឡានខ្លាញ់គោ ដល់អតិថិជននៅផ្លូវវែងស្រេង

0

មិនគួរឱ្យជឿមែន! គ្រុឌ បានធ្វើឱ្យផ្លូវវែងស្រេងកក្រើក ដោយចែករង្វាន់ឡានខ្លាញ់គោពិតៗ ដល់អតិថិជនភ្លាមៗ! បងប្អូនជាច្រើនបានប្រមូលផ្តុំគ្នា ដើម្បីអបអរសាទរម្ចាស់សំណាងដែលបាន ”ឈ្នះរង្វាន់ធំ ឡានខ្លាញ់គោស៊េរីទំនើប ពីស្រាបៀរគ្រុឌ”។ អ្នកខ្លះកាន់កំប៉ុងស្រាបៀរគ្រុឌ ខ្លះទៀតកាន់ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ដោយសប្បាយរីករាយ និងរំភើបជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsNHSyYeP4Bl506V-05W-MNQJwx1R6xwNyOKpu6gpqwYCNnuehRraN4nKzVB0zEv6D8CbCv8XuLjzXT69cl5reBjkIS5CUNCx-Me27XNgXqaFVCE-QzT2I8JykIg_KSKphbyTrtyudmvQTWxdJj2yH9Bb1DJihSjmyDOjyAbzGqOmHWVGVnZzAcYJeU8rl/s6316/_40A7676.jpg
ម្ចាស់សំណាងទាំងពីរនាក់ មានទឹកមុខរីករាយ និងភ្ញាក់ផ្អើលជាខ្លាំង ពេលដែលពួកគាត់បានទទួលរង្វាន់ឡានថ្មីសន្លាង ពីស្រាបៀរគ្រុឌ។ គាត់ទាំងពីរនាក់បានឡើងជិះឡានភ្លាមៗ ដើម្បីទៅបង្ហាញគ្រួសារ និងមានគម្រោងដឹកគ្រួសារទៅលេងកម្សាន្តនៅឆ្នាំថ្មីខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMy-8OhoAf2uguqai1Zyy00l549Uc-ovOSC_OSIlf42b13T5V1rpn9DGcWNNofUtZQtHvfJzBdkleh9Y9sTWxMp97-6fDl816tGlkR6yJT0Vngzk0tb63CE6zQxV2oPuBrnl6JBY-A9cKpE1CqinIt2Ib8IOF0E7W0uZKlbvCwszyokxPxV9s1jT0Swne0/s8141/_40A7679%20(1).jpg
ចង់ក្លាយជាម្ចាស់សំណាងដូចពួកគាត់ដែរទេ? ???? កុំភ្លេច គាំទ្រស្រាបៀរគ្រុឌ និងភេសជ្ជៈប៉ូវកម្លាំងគ្រុឌ! រង្វាន់ជាច្រើនកំពុងរង់ចាំអ្នក! ???? #ពេលវេលាល្អពេលវេលាជាមួយគ្រុឌhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjPMwMAE2Yv9JvbyhUQAMK4LRLnDwO2aJv8DrXnryo_A571Jj5kmRwLJe9I41UxpCXncuykP6YYt41fpOz0RtUQeRMQ1T58N6z7pGqD9fXlBwvtDdyQlGQRBK-bT6KSFcMggzSV_XnfF9X_GQbesE472y6Aj8KPBVgYmpyfe5mTMoIKJU07r4WrCsVjglN/s8192/_40A7750.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXH0Us3pZ6JrOcy4IkKAfIy-lqKds6lBucqPbsrXSjVwM6onmEhx9PFu1ooJAfv3hfMpZNxQ6HVkP3qq06AQHznbJqocgxnN8kGNihv58zmzBhaQWusog94oQoe7VlrDvS7ep3fXMV7BDI0IlthyphenhyphenKZvbSmyySP3fVa2H4A4PiOLV2VkvHX0VLXIPNB2lBb/s6985/_40A7766.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqlJ8w_wbqCTqIoG8UJBk2sc1Z0B21aCLun5srU_HJdyhhiuGUPcCHDNO0ghK5APjhFExwrY_vLzhALRYCAeKBQsSrKLCwmHEgSIdHNNcB_f_5Kcx4GPWHkmOo75IP-9FXm9QnQXYwpMzxcUFw3XD9RgTZs0U7C61el9Ge4Ga2HENOfGpOpJP_K02-t4sF/s6364/_40A7728.jpg

តុលាការខេត្តកំពង់ចាម ចាត់វិធានការតាមផ្លូវច្បាប់លើ “ពូហ៊ន”

0

កាលពីថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២៤ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ក្រោយពីអ្នកសារព័ត៌មានឈ្មោះពូហ៊ន បណ្តាញសារព័ត៌មាន KH Plus News បានធ្វើអត្ថាធិប្បាយ និងប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ប្រមាថលើអាជ្ញាធរដែនដី និងស្ថាប័នអនុវត្តច្បាប់ ពាក់ព័ន្ធនឹងបញ្ហាវិវាទដីធ្លីមួយកន្លែងនៅចំណុចភូមិហាន់ជ័យ ឃុំ ហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

តាមរយៈវីដេអូដែលបានឡាយផ្ទាល់ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក KH Plus News ពូហ៊ូនលើកឡើង ដោយភ្ជាប់ជាមួយខ្លឹមសារថា៖”អរគុណដល់តុលាការខេត្តកំពង់ចាមដែលការពារបន្ទប់ទឹកលើដីផ្លូវជាសាធារណៈ ហើយរំលោភលើដីបណ្ណកម្មសិទ្ធិស្របច្បាប់”។

ពាក់ព័ន្ធនឹងករណីប្រមាថ និងផ្សព្វផ្សាយព័ត៌មានមិនពិត បង្ខូចកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នរដ្ឋ ជាបទល្មើសព្រហ្មទណ្ឌ ហេតុដូច្នេះ អយ្យការអមសាលាដំបូងខេត្តកំពង់ចាមនឹងចាត់ វិធានការតាមផ្លូវច្បាប់ដោយម៉ឺងម៉ាត់ជាទីបំផុតទៅលើ “ពូហ៊ន”។

គួរបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានមិនពិត និងប្រមាថស្ថាប័នអនុវត្តច្បាប់ មិនមែនជាសិទ្ធិសេរីភាពខាងផ្នែកសារព័ត៌មាននោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUmZGonjP_0142r8G350JQdqcajGeDSASGe8aqhdt82MeGpK5hr9an3Auq5bKiY7CLMGsXuOUm9S0CQynt329NFvLZk-9xQOsnMRMQe8A2DEBW4ZvTVdEtdHtOMRQFsnckhhToJIQhKJyrWvtx0MdhPnxUe1jw66WSRZ2Lx85RpXtHNCIPsh_13oTOYYhG/s1280/468328595_1106145928183208_6215766027715807274_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRZY9mnRGosq5Ew_cErq31h1g8u7aXQ6Dt8cJr4_R9el6noJn4fftxLNj4rvVKzCULRz1AM7pczcUR41vonGGnTPLEe9bE_tq_08QgYukcfgXiqMPjaAUhYUfnEITMaD5zjza0bOJueEf-BXfsRedUMKBefofh_xtlDTRRaI9GkFssd0EtwsqJvZJir_Um/s1280/468406569_1106145988183202_7081324432526907529_n.jpg

គូស្នេហ៍ Selena Gomez ត្រូវបានមហាជនរិះ.គន់យ៉ាងខ្លាំង ដោយសារលោកនិយាយបំបា.ក់មុខសង្សាខ្លួន

0

សហរដ្ឋអាមេរិក៖ អ្នកគាំទ្រ Selena Gomez មានការខឹងសម្បា.រយ៉ាងខ្លាំងចំពោះមិត្តប្រុសរបស់នាងគឺលោក Benny Blanco ក្រោយនិយាយបំបា.ក់មុខសង្សាខ្លួននៅក្នុងកិច្ចសម្ភាសមួយ។
Benny Blanco និង Selena Gomez បានទាក់ទងគ្នាជិតមួយឆ្នាំហើយ តាំងពីឆ្នាំ ២០២៣ រហូតមកដល់ពេលនេះ ពួកគេទាំងពីរតែងតែត្រូវបានមហាជនកោតសរសើរអំពីភាពផ្អែមល្ហែម និងការយកចិត្តទុកដាក់លើគ្នាទៅវិញទៅមក។ ទោះជាយ៉ាងណាថ្មីៗនេះផលិតករតន្ត្រីវ័យ ៣៦ ឆ្នាំដែលជាមិត្តប្រុស Selena ស្រាប់តែត្រូវបានមហាជនរិះគន់ថា លោកមិនឱ្យតម្លៃនាង ដោយសារមូលហេតុទាំងនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_is7AXUyUpx2NpJFnSwERE-e00AFHE7JXg_7tVuPdVCdxHOtp9EUt0zn_vohSgk9lAAVGScB_B_l1lT4-vk0o90FOoI9eRWP7o2MKthnmU5fgElFt9EhJP4OjTmslaK5a1esHlPQiF5Z1uBa44h-ADFRNp1vZ6-GROf0Y0Mj6x4Ok0uX5TmM_F41ZZ6b9/s3100/image_2024-11-25_13-58-37.png

Benny Blanco ដែលមានឈ្មោះពិតថា Benjamin Joseph Levin បានបង្ហាញខ្លួននៅលើស្ទ្រីម Twitch របស់ YouTuber ល្បីល្បាញម្នាក់គឺ Kai Cenat ក្នុងអំឡុងពេលនោះពួកគេបាននិយាយគ្នាអំពីប្រធានបទនៃការណាត់ជួបគ្នាដំបូងរវាង Selena និង Benny តើរវាងអ្នកទាំងពីរនរណាជាអ្នកណាត់ជួបគ្នាមុន។ Benny ដែលជាមិត្តប្រុស Selena ស្រាប់តែនិយាយថា ពិតណាស់គឺ Selena ជាអ្នកណាត់លោកមុន។ លោកបានរៀបរាប់ថា “ថ្ងៃជួបគ្នាដំបូងរបស់យើងគឺលោកត្រូវតែសុំទាក់ទងនាងមុន ប៉ុន្តែពេលនោះស្រាប់តែនាងសុំទាក់ទងលោកមុនទៅវិញ លោកពិតជាភ្ញាក់ផ្អើលណាស់”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFYfDYDXIBp3c4nI3u_vTmCO9KaRtSixARZdBtPU9GreHICjnyKPEG2tRtnIECNsuRBOc_44xtMoyp9NG-GvEI2J9AajYqNFQDSouW1SKenMmWAGyoK2kSkm7qVoXq2dgTiZzswJO5ecrPWvYd0jcCYYbByOaJahbusvllK4Sxr7KTSGpdrJOI2HGeS6I-/s1169/image_2024-11-25_13-58-39.png

Benny Blanco បានបន្តថា តាមពិតទៅពួកយើងគឺជាមិត្តភក្តិនឹងគ្នានោះទេ ពួកយើងស្គាល់គ្នាតាំងពីក្មេងៗមកម្លេះ ហើយក៏បានសំណេះសំណាលគ្នាធម្មតា ប៉ុន្តែនៅពេលនោះ Selena បាននិយាយថា តើលោកចង់ញ៉ាំអាហារពេលល្ងាចជាមួយខ្ញុំទេ ហើយខ្ញុំក៏ព្រមញ៉ាំអាហារជាមួយនាង។ លោកបន្ថែមថា លោកមិនបានគិតអ្វីឡើយនៅពេលនោះ ប៉ុន្តែ Selena ក៏បានសួរលោកថា តើនាងគួរស្លៀកអ្វី? ទើបលោកដឹងថា ពួកយើងទាំងពីរគឺកំពុង date លោកមិនដឹងអ្វីទាល់តែសោះ។ បន្ទាប់ពីអាហារពេលល្ងាចរួច ពួកគេក៏ទាក់ទងគ្នាក្នុងន័យស្នេហាតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYPzQSjQPoVSuaDZN_7CL1z5Kjwxw2MRXHTT9MtOWXSpuQWWV4bb6JLZJLNwSv12YjFgXOuGKw601iommmDIUuvhNCF41iJqgEwnjjhMR40cMUq3wW41UPSTNfVWFQY1E1qPuU9BGgd6iJMZGtuooc9iXGgehv8j1nJ-ZKB6b991DMzSHvf2ylhwC_sccy/s1222/image_2024-11-25_13-58-40.png

ការលើកឡើងបែបនេះ បានធ្វើឱ្យអ្នកគាំទ្រ Selena ឆេះដុំយ៉ាងខ្លាំង។ ពួកគេក៏បានរិះគន់មិត្តប្រុសនាងថា សម្តីរបស់ Benny Blanco ហាក់ដូចជាបំបាក់មុខ idol ពួកគេពេកហើយ។ អ្នកខ្លះទៀតក៏បានលើកឡើងថា “គាត់ចូលចិត្តបំបាក់មុខនាងណាស់” ហេតុអ្វីគាត់ត្រូវប្រាប់រឿងនេះជាសារធារណៈ ការនិយាយបែបនេះ ហាក់មិនឱ្យតម្លៃ Selena ទាល់តែសោះ។ ទោះបីជាយ៉ាងនេះក្តីស្នេហារបស់លោក និង Selena នៅតែស្អិតរមួតនឹងគ្នាដូចស្រមោច និងស្ករ។ គួររំលឹកដែរថា កាលពីមុន Selena Gomez គឺធ្លាប់មានទំនាក់ទំនងស្នេហាជាមួយតារាប្រុសជាច្រើនគឺ The Weeknd, Justin Bieber, Zedd, និង Nick Jonas ជាដើម៕

យូហៃ និង GMENGz សូមទោសចំពោះឃ្លាចម្រៀង «ដូចព្នងទើបចេញពីព្រៃ»

0

បទចម្រៀង «ម្តងហើយម្តងទៀត» ដែលជាសហការលើកដំបូងរបស់តារាចម្រៀងរ៉េប យូហៃ ម្ចាស់ពាន The Rapper Cambodia និង GMENGz ទទួលបាន១០០ K ក្នុងរយៈពេល២៤ម៉ោងត្រូវសម្រេចចិត្តលុបនិងចេញសូមទោសជាសាធារណៈដោយសារឃ្លាចម្រៀងជាប់ពាក់ព័ន្ធនឹងការរើសអើងទៅកាន់ជនជាតិដើមភាគតិច។ បទនឹងត្រូវកែសម្រួលឡើងវិញដើម្បី បញ្ឈប់នូវការរើសអើងគ្រប់រូបភាពដោយចេតនា ឬអចេតនាក្តីនៅក្នុងសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsx935ekT5_ZaIi5kNo3FAxltC3uT9JDAuhlP1o5oS_xXjKdMUzCY6sJ4voh0H5u5aidzqLHB9oz9kOGHuE0KdQAPYEd4_6g1d0w-mqFdrGs8F8uXFOSx1M_VE51EPpGvdtKezFnaDJOPrE11CWU26LgbwIro31ai2vWT7pPk3STDA2J24EW_53uB6qFqh/s2048/image_2024-11-25_08-32-33.png

តាមសេចក្តីប្រកាសរបស់ផលិតកម្មបារមីនាយប់ថ្ងៃទី២៥ វិច្ឆិកា បានឱ្យដឹងថា «ផលិតកម្ម បារមី បានទទួលលិខិតផ្លូវការពីលោក Tev Pot ដែលបានលើកឡើងពីកំហុសនៃការ ប្រើពាក្យពេចន៍នៅក្នុងបទចម្រៀង «ម្តងហើយម្តងទៀត« របស់ YuuHai និង GMENGz ដោយក្នុងនោះ អត្ថន័យមួយផ្នែកនៃបទ បានធ្វើឱ្យប៉ះពាល់ទៅដល់បងប្អូនសហគមន៍ជនជាតិដើម ភាគតិចព្នង។ ផលិតកម្មបារមី រួមទាំងសិល្បករ YuuHai និង GMENGz ពិតជាសោកស្តាយចំពោះកំហុសមួយនេះ ហើយសូមធ្វើការសូមទោសពុកម៉ែបងប្អូនទាំងអស់គ្នាជាផ្លូវការ និងទទួលយកការរិះគន់មួយនេះដោយដឹងកំហុសពី ភាពធ្វេសប្រហែស ព្រោះអ្នកសិល្បករពិតជាមិនមានចេតនាធ្វើឱ្យប៉ះពាល់អារម្មណ៍ដល់ពុកម៉ែបងប្អូនគ្រប់រូបនៅ ក្នុងសហគមន៍ជនជាតិដើមភាគតិចព្នងឡើយ សូមទោសចេញពីចិត្ត និងការដឹងកំហុសនេះ។ ហើយសង្ឃឹមថាសហគមន៍របស់យើងទាំងមូលនឹងទទួលយក»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjADPViCnNcC1jPQE35IRM5xMieilceOg3xIjs06OizLkfScNdy6TjGORUs_kF6bwkQIRIvAuxTaowjby5fJMiYASantoPwUoLPhzHP2w6OWyrpakm8vfxqHPaW0zvgtQaaV8vhyphenhyphenQMyihNhWulTFOH0YuWk18elLP-fcEo3wluTaoYOArNSW5U-fzrAgCgv/s2048/image_2024-11-25_08-32-37.png

ផលិតកម្មបានសម្រេចចិត្តលុបបទចម្រៀងចេញ ហើយនឹងចេញកំណែថ្មី ជាមួយនឹងការកែសម្រួលឡើងវិញដើម្បី បញ្ឈប់នូវការរើសអើងគ្រប់រូបភាពដោយចេតនា ឬអចេតនាក្តីនៅក្នុងសង្គម ជាពិសេសទៅកាន់បងប្អូននៅក្នុង សហគមន៍ជនជាតិដើមភាគតិចព្នង។ ពួកយើងនឹងមិនចូលរួមនូវចំណែកឬក៏ លើកទឹកចិត្តឱ្យមានអំពើនេះតទៀត ឡើយនៅក្នុងការផលិតបទចម្រៀង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsx935ekT5_ZaIi5kNo3FAxltC3uT9JDAuhlP1o5oS_xXjKdMUzCY6sJ4voh0H5u5aidzqLHB9oz9kOGHuE0KdQAPYEd4_6g1d0w-mqFdrGs8F8uXFOSx1M_VE51EPpGvdtKezFnaDJOPrE11CWU26LgbwIro31ai2vWT7pPk3STDA2J24EW_53uB6qFqh/s2048/image_2024-11-25_08-32-33.png

នៅលើបណ្តាញសង្គមរបស់ Gmengz ក៏បានចេញលិខិតសូមទោសចំពោះរឿងនេះដូចគ្នា
ដោយខ្វះខាតការពិចារណា និងការស្រាវជ្រាវដែលធ្វើឱ្យកំហុសដ៏ធំមួយនេះបានកើតឡើងដែលវាជា រូបភាពបង្ហាញការរើសអើងពូជសាសន៍ លោកពិតជាពុំមានចេតនាក្នុងការប្រព្រឹត្តនូវទង្វើមួយនេះឡើយ។ Gmengz បានសន្យាថានឹងមិនធ្វើឱ្យមានការធ្វេសប្រហែស ឬមានកំហុសម្តង ទៀតឡើយនឹងធ្វើការប្រុងប្រយ័ត្នខ្ពស់ និងមានការសិក្សាស្រាជ្រាវឱ្យបានលំអិតជាមុននឹងធ្វើអ្វីមួយ នាថ្ងៃអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvD4VSQYX1UoVCB5mS8NonANs-bUe3yMvx-f-qYnnDTf0ms4686EoLz0l_kCvROb-QTR3KcOEE9yD7H2SZ7ZBWW5yHshZQRFeZdJ-f9zdMfUC_qUYbx5kW4s6o2zic5ZHG6nKi2bzrjgKhLuGq9E2LNCTr1JFiKEScnYMZF8TyE6q3EQnnzve0ULbn6TeM/s1800/image_2024-11-25_08-32-41.png

គួរបញ្ជាក់ថា «ម្ដងហើយម្ដងទៀត» ពីយូហៃ និង Gmengz បានទម្លាក់កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយឃ្លាចម្រៀងរបស់ Gmengz ដែលច្រៀងថា «ពីមុនគេតែងតែមើលរំលង ដូចខ្ញុំព្នងទើបចេញពីព្រៃ» ដែលធ្វើឱ្យមានផលប៉ះពាល់ទៅដល់ជនជាតិដើមភាគតិចព្នង។ ការចេញសូមទោសជាផ្លូវការពីផលិតកម្មបារមីនិងសិល្បករទាំងពីររូបទស្សនិកជនបានលើកឡើងថា ខុសហ៊ានទទួលស្គាល់កំហុសបញ្ជាអំពីទំនួលខុសត្រូវរបស់ពួកគេ៕

ពេជ្រ សោភា លេងឈឺៗទៅកាន់បវរកញ្ញាឥណ្ឌាម្ចាស់មកុដ MGI និងលោក ណាវ៉ាត់

0

ថ្មីៗនេះអ្នកលេងបណ្តាញសង្គមបានធ្វើការប្រៀបធៀបចំពោះបវរកញ្ញាមីយ៉ាន់ម៉ាបោះបង់តំណែងលំដាប់រងទី២ បានLive លក់ពេជ្រ ចំណែកឯបវរកញ្ញាឥណ្ឌាជាម្ចាស់មកុដ Miss Grand International Live លក់គ្រឿងចាប់ហួយជាមួយណាវ៉ាត់។ ឃើញដូចនេះតារាចម្រៀង ពេជ្រ សោភា បានបង្កើតជាវីដេអូមួយលេងឈឺៗទៅកាន់បវរកញ្ញាឥណ្ឌានិងលោកណាវ៉ាត់យ៉ាងចាស់ដៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQByx_2WZipqJS8WpQAluMQqGzLDY8USRAvpWxzdaCNUZEW70KI1UdPZNm3KYHWP1Gp0qR-hm5Zmk-G0EsAxJJG995kA1P9j9z7eAxGyyG1uytqGVFaTjp_NzwrhTH6VwyaSUVpPZny6dNKJYLYo93J1CUlFuYkSawPlCVzmEImorp5mfHRjWYNLxQAnhk/s1440/image_2024-11-23_14-31-09%20(2).png

តារាចម្រៀង ពេជ្រ សោភា បានបង្ហោះវីដេអូខ្លីមួយនៅលើគណនីទិកតុករបស់ខ្លួនដោយបានពាក់មកុដ និងបាននិយាយពីអ្វីដែលកំពុងតែធ្វើជារៀងរាល់ថ្ងៃគឺជាការ live លក់ប្រហុកបែបអីវ៉ាន់ចាប់ហួយធម្មតាៗ។ អ្នកនាង ពេជ្រ សោភា ក៏បានផ្លែផ្កាដែរថាគ្រាន់តែបានពាក់មកុដភ្លាមដូរព្រលឹង ដោយមានពាក្យថា ប៉ាៗទៀត និងបានថាគ្រាន់តែដកព្រលឹងភ្លាមលក់ប្រហុកបណ្តោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizb_iFy_RwsTdOhv3WFwXDNnXxt6kFBHhO8iFDddI0Ff026_k516N_qJAfmY0URJKwBxECnzCxt13rlbvStOh8P_oNesgxoykSHlog4UaEcqC-8Mm7Bg1W9KfWVQGMOnVUdTVXG6jwWfQEQPEtsXVqiTzQixlf-CQCyOW7MiWRB_uTo3Zhs9mdEnVXshho/s1440/image_2024-11-23_14-31-10.png

វីដេអូខ្លីមួយនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចូលទៅខម្មិនព្រោងព្រាត និងបានថា ពេជ្រ សោភា ប៉ិនតែម្តង និងមតិផ្សេងទៀតថា គាំងខ្លាំងៗ។

ដើមចមនៃរឿងនេះបានកើតឡើងបន្ទាប់ពីអ្នកគាំទ្របានឃើញវីដេអូមួយដែលបវរកញ្ញាឥណ្ឌា Rachel ម្ចាស់មកុដ MGI 2024 បាននិយាយផ្លែផ្កាមកខានកម្ពុជាពីរឿងសណ្តែកដី ចេញពីភាពដា្រម៉ាពីប្រទេសកម្ពុជាដែលនាំឱ្យអ្នកលេងបណ្តាញសង្គមរិះគន់នាងចាស់ដៃ។ អ្នកខ្លះក៏បង្ហាញការខកចិត្តសោកស្តាយដែលអាណិតស្រលាញ់បវរកញ្ញាឥណ្ឌានេះប៉ុន្តែនាងបានផ្លាស់ប្តូរអត្តចរិតនៅពេលបានគ្រងមកុដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHHnXmWRsIVKFNvng4K8CGpvpf5IpFoOwOP_nDu3DVeY92FEamMeRO10ZlKS0uZWZFlUDunF1RDYbUbZxqrLSuKTIluCohtanLB-xUJfiABujjF-1t2EN66iUjoTWhy9HMqSFu9IzmzuFE5fvCQm6d6DfX8-VIACKl-29uOpm4n0xqCBj1ixYL0u9dnE_h/s1080/image_2024-11-25_13-47-25.png

ភាពចម្រូងចម្រាសបានងើបឡើងវិញនេះបានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាបានប្រៀបធៀប Thae Su Nyein បវរកញ្ញាមីយ៉ាន់ម៉ា បោះបង់ចោលតំណែងលំដាប់រងទី២ Miss Grand International 2024 ក៏មានការងារហូរចូល ផ្សាយសុទ្ធតែគ្រឿងពេជ្រ ចំណែកឯបវរកញ្ញាឥណ្ឌា Rachel លជាម្ចាស់មកុដកម្មវិធី Professional ទាំងមូល Live លក់គ្រឿងចាប់ហួយដូចជាប្រហុក ទឹកត្រី កាពិ ប្រេងកូឡា ជាដើម៕

ពេជ្រ ថៃ បញ្ជាក់កាន់តែច្បាស់ចំពោះការរិះគ.ន់របស់មហាជនច្រៀងនៅក្នុងវត្តដូចច្រៀង Karaoke

0

កាលពីកន្លងមកនេះតារាចម្រៀង ពេជ្រ ថៃ បានរងនូវមតិរិះគន់យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមបន្ទាប់ពីមានវីដេអូចែកចាយនៅលើប្រព័ន្ធអ៊ីនធឺណិតឈរច្រៀងក្នុងវត្តអារ៉ាមដូចជាច្រៀងនៅ Karaoke លែងល្បីរហូតដល់ថ្នាក់ធ្វើបែបនេះ។ ថ្មីៗនេះ ពេជ្រ ថៃ បានចូលរួមផ្តល់បទសម្ភាសន៍និងបានរៀបរាប់ដំណើរដើមទងទាក់ទិននឹងបញ្ហានេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9jK1sxJX9IKrKUxKOrYFvYiXDOV-Bf8lhPCVjyww6Glbbfi6CJcOUFi7krlErF5ry77_uYE7IDgfLRwUh3Ylit4K8ylX5pqkd5vvb6IHcvO89eD8KE0lDgtRl16rfTO4EqZzQ_BI41NS5qMAWqRofygT7Ho3DQg3-yj-xcFvqE5KeMP4gupsL51MS_TFE/s2048/image_2024-11-23_16-29-12.png
នៅក្នុងកម្មវិធី vtalk ពេជ្រ ថៃ បាននិយាយថាដំបូងខ្លួននិងមិត្តភក្តិសិក្សាជាមួយគ្នាបបួលគ្នាកាន់បិណ្ឌដោយជិះម៉ូតូពីបាត់ដំបងទៅកាន់ប៉ៃលិនទៅកាន់វត្តមួយដែលមិនសូវមានពុទ្ធបរិស័ទដោយសារតែផ្លូវពិបាកពេកហើយក៏ជាវត្តខ្វះខាត។ តារាចមៀងរូបនេះថា លោកនិងគ្នីគ្នាបានបែងចែកគ្នាជាពីរ ដើម្បីធ្វើចង្ហាន់និងបោកសំអាតវត្តហើយព្រះចៅអធិការបានសរសេរប៉ារ៉ូលមួយបទដែលទាក់ទងនឹងការធ្វើបុណ្យជុំគ្នាសាមគ្គីគ្នាប៉ុន្តែភ្លេងគឺបទ បាត់ដំបង បណ្តូលចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPFBu7P4CpFBM017V8YU14nn67EaNBpNTquD8NpD9HVkQCsC7y6UBXWze7ZLTBDFAj0ygz_rswKWjLrrJdjb3eAYwS2K8fu6Ny3GRlnhlwetJpxGc987H_hUAqqYvD6v4HIfrZenXVphldluw1pi3YTHZjOga3WyzUyx-XTuPfL8Q7UMcQPg2SoFH9jU9r/s2048/image_2024-11-23_16-29-16.png

នៅពេលចង្ហាន់ព្រឹករួមមុនដល់ចង្ហាន់ថ្ងៃត្រង់ព្រះចៅអធិការវត្តបានសំណូមពរដល់ ពេជ្រ ថៃ បកស្រាយចម្រៀងដែលមានការនិពន្ធដោយព្រះចៅអធិការវត្តផ្ទាល់ហើយ ពេជ្រ ថៃ បានអង្គុយច្រៀងនៅកៀនខាងក្រៅសាលាឆាន់ដោយខ្លួនគិតថាសប្បាយចិត្តមិននឹកស្មានថាមានរឿងកើតឡើងបែបនេះ។ ពេជ្រ ថៃ បានបន្តរៀបរាប់ថានៅពេលឆាន់ត្រង់រួចក៏រៀបចំចេញមកវិញដូចគ្នា ហើយមានការប្រកាសថា ពេជ្រ ថៃ មកកាន់វេនធ្វើឱ្យមានពុទ្ធបរិស័ទមកច្រើនប្រហែលជាង៣០០នាក់។ លោកតាលោកយាយនៅទីនោះ សំណូមពរឱ្យ ពេជ្រ ថៃបកស្រាយបទចម្រៀងព្រោះមិនដែលបានឃើញផ្ទាល់ដោយព្រះចៅអធិការសំណូមពរឱ្យច្រៀងម្តងជាបទដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZg-99RbOMe1SGcKX8-JrE2xR6O-QJOCiEEda4GKW48h1UdElud9EkbfgOC47lO3juWRJa2jkrkLRtfsyJ4fni2we9ZPBPp8aTpME7HOnPLkOfE6S_MeSMDi_V3eXAGCGWnVkYt4zJpMClrYtHXUTtbi6hVDhsunElHZL4ZIkPlIfGgbIJJOtqYRpJPUmk/s1500/image_2024-11-23_16-29-18.png
ម្ចាស់ពាន The Voice Kid បញ្ជាក់ទៀតថា បារ៉ូលចម្រៀងគឺខ្លួនមិនចាំទេព្រោះភ្លាមៗតម្រូវឱ្យថតយកមកមើលហើយបានសួរលោកតាលោកយាយនៅទីនោះព្រោះខ្លាចមិនសមដោយទទួលចម្លើយថាមិនអីនោះទេព្រោះចប់កម្មវិធីហើយ ខណៈមានការសំណូមឱ្យខ្លួនឡើងឈរច្រៀងព្រោះមើលមិនឃើញ។ ពេជ្រ ថៃ ថាការច្រៀងនេះគឺមិនមានយកលុយនោះទេគឺខ្លួនគេទៅធ្វើបុណ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj20vCgPugk2qHVfEi2yJJ_PZjZQDqC4fdqQ9jPO_zdy276VWCBbSPfiHAlLPw99PosXDictPOqVjmSPKtYeQ6Ua7aBpuNYL3-XWAPlUC-kySAHRPe3EI8KbHrFHTV3VeZTdBufp9gvBybj3_VNYxd8d8s-IGALJ4c6s_2Rk3ipaitwzzoCTxNHlpKdwtn7/s1280/image_2024-11-23_16-29-19.png

ពេជ្រ ថៃ ទទួលស្គាល់ថាអ្នកមើលពីក្រៅមើលវីដេអូនោះហើយគឺមិនសមពិតមែនព្រោះឃើញព្រះសង្ឃនៅខាងក្រោយខ្នង រូបគេច្រៀងឈរ មើលបារ៉ូលដូចរបៀបច្រៀងkaraoke តែខ្លួនមើលប៉ារ៉ូលទេហើយចម្រៀងទាក់ទងនឹងការធ្វើបុណ្យសាមគ្គី មិនគោរពព្រះសង្ឃ ច្រៀងនៅសាសាឆាន់ ប៉ុន្តែការពិតកម្មវិធីគឺបានចប់រួចរាល់និងតបតាមការសំណូមពររបស់ពុទ្ធបរិស័ទនៅទីនោះផ្ទាល់៕

កូនអាន តបបែបនេះក្រោយអ្នកមួយចំនួនបារម្ភរឿងភាសាបរទេសចំពេលគ្រោងប្រកួត Miss Universe

0

ប្រិយមិត្តអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថានាការី សុគា គីមលាង ហៅកូនអាន បានបញ្ជាក់ថានឹងចូលប្រកួតកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាក្រោមការជំរុញរបស់អ្នកនាង ប្រាសាទ ដាវីន។ ជាមួយគ្នានេះអ្នកមួយចំនួនបង្ហាញការព្រួយបារម្ភអំពីការប្រើប្រាស់ភាសាអង់គ្លេសរបស់កូនអាន ខណៈនាងបានតបបែបនេះនិងបានបញ្ជាក់បន្ថែមទៀតពីប្រវត្តិអប់រំរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLzdG0iSdrYRIgRSJ_O-Zjzuth9s-XelrnneCtB-7O102tUflESjMEHhkhP8ecrxsbDKpV7MyShEcFEMRH9xD_1Hh0Uwl3iA6jdO7PpxTD3WiCg52wU35lHHSkJfXeD8pQ3q884CzLUUojVJHz2bFYBTCY4iAvdRPknBJaolDMUXoyISoMcbBpddOfuywa/s960/image_2024-11-23_11-31-44.png

នៅល្ងាចថ្ងៃទី២២ វិច្ឆិកា កូនអាន បាន Iive នៅលើបណ្តាញសង្គមរបស់ខ្លួនរយៈពេល១ម៉ោងបន្ទាប់ពីបញ្ជាក់ថារូបនាងនឹងយកការខិតខំប្រឹងប្រែងបទពិសោធន៍របស់ខ្លួនឱ្យ Universe ស្គាល់កូនខ្មែរកាន់តែច្បាស់ជាប្រទេសតូចតែបេះដូងធំ។ នៅក្នុងការ Live នេះ កូនអាន បានលើកឡើងអំពីអ្នកមួយចំនួននៅមិនទាន់បានដឹងពីប្រវត្តិការសិក្សារបស់នាង រួមទាំងព្រួយបារម្ភពីការប្រើប្រាស់ភាសាបរទេសជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGpCga47ZUyhMUeP_u7bXlWrTr5lrLCLPbkjggxA1NyoIMaBil5N8dkT16p-ZgPJa8LmA231GFx239wpqh5AOg3E-kxv7w3wvpawqZ_NsIXS3bHuNqDaa9pYlGFrI5i5CsW7stkNlzG0Rrcg-W5v0qc7ucnsMwn_INH3ZUcT3iah7N7y_MGOiedmOI-DBf/s1800/image_2024-11-23_11-31-46.png

ឆ្លើយតបនឹងចម្ងល់ផ្សេងៗ កូនអាន បាននិយាយថាប្រវត្តិរបស់នាងគឺជាអ្នករបាំបុរាណ បានបញ្ចប់ការសិក្សានៅសាលាមធ្យមវិចិត្រសិល្បៈនៅឆ្នាំ២០១៦ ដែលបានចូលរៀនអំឡុងឆ្នាំ២០០៧តាំងពីនាងមានអាយុ១០ឆ្នាំ។ កូនអាន បញ្ជាក់ថារៀននៅសាលានេះនៅពេលចប់គឺបានសញ្ញាបត្របាក់ឌុបដូចគេដូចឯងផ្នែកភាសាខ្មែរដោយបន្តរៀនបរិញ្ញាបត្រនៅខាងក្រៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7exmVXfZs2toGhWIDvQR6U15vIzS2ZTzF6TTJXLq3VYqL9bxCvq6SVc7WyZgus0sSqIWRhTJ-hmXAln5lBy1qa9tkbFFn3rfOZl0-8rIfjLJYT2E7Olb7-02-OrpyviaQJ3l6782uQAfiYGxkkJbGXxA4X-b-cxTnHm6aUXNjilNWsc1H8CFwFGl6kyHn/s1563/image_2024-11-23_11-31-48.png

កូនអាន បានទទួលស្គាល់ថា ភាសារបស់នាងមិនអាចដូចជាផ្លូវការ ដោយបែបលក្ខណៈណែនាំខ្លួនគឺបានគឺនាងបានរៀនដែរគ្រាន់តែជាផ្លូវការទូតមិនអាចទៅមុខដោយសារមានហេតុផលក្នុងនោះពេលនាងរៀនចប់ដោយសារមមាញឹកមិនបានរៀនអក្សរអង់គ្លេសច្រើន ចេះខ្លាំងនោះទេប៉ុន្តែបានជាការអនុវត្តទៅតាមក្រសួង និងបានទៅប៉ែកអឺរ៉ុប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJdmOBiIuBXKzKn6T5n-EYwSolPbxZ9za-LTqXCAaOuaAPMs9LkwbAGtcvXpmwqhnIb0wfZ8qdcgO6h3s3m5h5JEBwZHhQXl1IYgwBbUoMsJomxjq8XlQgoi3siCRK_XLJMoNuokRVcwekwuWKHqfY_MLK41iH9KIJJZma-wMylghAu4gQj8WguhfBF1OQ/s1584/image_2024-11-23_11-31-50.png

នាដការិនីល្បីល្បាញរូបនេះថា ការរៀនគឺមធ្យមប៉ុន្តែអ្វីដែលសំខាន់គឺការអនុវត្តផ្ទាល់និយាយប្រាស្រ័យទាក់ទងជាមួយនឹងបរទេសពីវប្បធម៌ដោយនាងទៅតំណាងឱ្យវប្បធម៌ខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqVLHm9ishU5myz4JqNRm9_r1XZF_uyD9aWXr8DwMgNZuWvsWaKQDCZCOUm2F4i8yHmhJgGfhImfsUewpkReJcpHm1c-awzrp103QnU9vsUOtCbYyk5JhGHnP8Lgwscv6CSivLMYAr3RuYRRqO36fT005g8VmUutTwyEaXN-5FuiLor6hSxDQUEPLiqdRT/s1800/image_2024-11-23_11-31-53.png

ក្នុងដំណើរស្វាគមន៍អ្នកនាង ប្រាសាទ ដាវីន វិលត្រឡប់មកមាតុភូមិវិញកាលពីល្ងាចថ្ងៃទី២១ កូនអាន ទទួលបានការលើកទឹកចិត្តពី TOP30 Miss Universe មកប្រកួតស្នងតំណែងពីខ្លួន ស្របពេល កូនអាន បង្ហាញការយល់ស្របនិងចង់ទទួលបានការបង្ហាត់បង្រៀនពីអ្នកនាង ប្រាសាទ ដាវីន បើសិនជាអាចទទួលបានឆាប់នឹងចូលរួមក្នុងឆ្នាំ២០២៥៕

ប្រឡូកអាជីពសិល្បៈ៤២ឆ្នាំតារាសម្ដែង Tony Leung ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស

0

យោងតាមសារព័ត៌មាន Dimsum Daily នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ តារាសម្តែង Tony Leung ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហុងកុងក្រោមវត្តមានចូលរួមអបអរសាទរពីម្តាយបង្កើត និងភរិយារបស់លោកគឺតារាសម្តែង Carina Lau ។ ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះលោកបានថតរូបជាមួយ Jensen Huang ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនបន្ទះឈីប Nvidia ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs6GJ7roYgF0h8ll0dXNLlUDbJkBbbcMAvyKxFT1tXx75vZQ8YuiKbajNTKI0aJmsQvv8LfaVenz_Cnoe0rjC-tx8qXTqw_JiKrH5n46eLkOHxPOi1tQNUXSmDGjsiAZ0IYZ-TAqNyDHjEIB1PRyO7bpZUDJUO_vPwydcCOfCItXvCg6PWVdOWouSA9Q5U/s930/image_2024-10-25_15-10-19.png

លោក Tony បាននិយាយជាភាសាអង់គ្លេស ដោយនិយាយអំពីបទពិសោធរបស់លោកក្នុងអំឡុងពេល ៤២ ឆ្នាំនៃការសម្ដែង។ លោកបង្ហាញក្តីបារម្ភ ព្រោះលោកមិនមានមូលដ្ឋានសិក្សាផ្លូវការ ព្រោះលោកសម្រេចចិត្តឈប់រៀននៅអាយុ ១៥ឆ្នាំ ដើម្បីធ្វើការងារជាច្រើនដើម្បីបញ្ចប់ការសិក្សា។ ពេលក្លាយជាតារាសម្ដែង លោក Tony Leung បានរៀនមេរៀនសំខាន់ពីរគឺ «ទីមួយគឺត្រូវរក្សាខ្លួនឯងជានិច្ចក្នុងផ្នត់គំនិតរបស់មនុស្សថ្មីរាល់ពេលដែលអ្នកទទួលតួនាទី កុំបណ្តោយឱ្យបទពិសោធន៍អតីតកាលមករារាំងការច្នៃប្រឌិតរបស់អ្នក។ ដើម្បីកែលម្អ និងបន្តនូវអ្វីដែលអ្នកស្រឡាញ់ ចិញ្ចឹមបីបាច់ចំណង់ចំណូលចិត្តរបស់អ្នកសម្រាប់ការងារ»។ យោងតាមអ្នកតំណាងរបស់សាកលវិទ្យាល័យបានឱ្យដឹងថាសញ្ញាបត្រកិត្តិយសត្រូវបានផ្តល់ជូនដល់អ្នកដែលបានរួមចំណែកជាច្រើនដល់សង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7cY56gwAX2OS6uKWe-wDptTlRtYBsiZlbvZgYmyQfMKV31Z74kwbT20OTYEz6Nlr6fCRK3KU9PZlZgxZTLAt5_2q7ecKGUGZNRkcg03gkgKIcd9JdBQgMD54T-QDUjCSl9Ef9l70ynP7S3EDdP64Dx0X2d8bhmZN6g0A0a6ZyKbVzplk3CfweYGt6YYuM/s850/image_2024-11-23_15-00-28.png

លោក Tony Leung មានអាយុ៦២ឆ្នាំ ត្រូវបានចាត់ថ្នាក់ ជាតារាសម្ដែងម្នាក់ក្នុងចំណោម ២៥នាក់ដែលទទួលបានជោគជ័យបំផុតនៅអាស៊ី។ លោកក៏ជាតារាហុងកុងដំបូងគេដែលឈ្នះពានជាតួឯកប្រុសនៅទីក្រុង Cannes ក្នុងឆ្នាំ ២០០០ ជាមួយនឹងភាពយន្ត Flowers of the Year ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaMlzoNxr7MC2ttGKBnWHfFPK0ZF0QzzY6elJaBaq9zkUNROmN9xwTbxsq2cCueWmGbckUmNHHXvB1Zq4xQtqCnNKY-gKos4HKcl-wlK1G07-paeUC3pgF99iayaNVOtYBKeTd27FEOgs1bNAvlLH0y0mYFo_m4xIgtYyNgRtS80krH21ARIQJ_GFfh78y/s1200/image_2024-11-23_15-00-26.png

តារាប្រុសរូបនេះ មានវ័យកុមារភាពមិនល្អ ដោយសារតែលោកឃើញការឈ្លោះប្រកែកគ្នាអំពីរឿងលុយកាក់រវាងឪពុកម្តាយរបស់លោក។ បន្ទាប់ពីឪពុករបស់លោកចាកចេញពីផ្ទះ លោកបានក្លាយជាបុរសតែម្នាក់គត់ក្នុងគ្រួសារ ហើយម្តាយរបស់លោកត្រូវខិតខំចិញ្ចឹមលោក។ នៅអាយុ ១៥ ឆ្នាំតារាសម្តែងរូបនេះបានសម្រេចចិត្តឈប់រៀន ហើយទៅធ្វើការដើម្បីសម្រាលទុក្ខលំបាកម្តាយ។ លោកធ្លាប់ធ្វើការងារជាច្រើនដូចជា លក់កាសែត និងលក់ឧបករណ៍ទូរទឹកកក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUbDsEAIr7n3AqDooZA2QsNhpUjySPU2f97LeI4JTBJqd0jirnofHOD8qPy5gCSEcfonwnndCrjLFO9_0aBySkFBsQdsGHN-jg2b4uZu_f3SvYpf1u_bfFe_XD7ke3WpI2Fg51o5p3S9yLJwtWIKLZnRaNNooc5KxQSoGlQe9yHinSnSudd0xECYCCAF-P/s2500/image_2024-11-25_13-32-44.png

បច្ចុប្បន្ន Tony Leung បានចូលរួមក្នុងគម្រោងភាពយន្តចិន និងហូលីវូដជាច្រើន។ Carina Lau គ្រប់គ្រងការងាររបស់ស្វាមី ហើយក៏បើកអាជីវកម្មម៉ូតផងដែរ។ ប្តីប្រពន្ធមួយគូនេះក៏បានព្រោងព្រៀងគ្នាមិនយកកូនផងដែរ៕

មន្ទីរពេទ្យកុមារអង្គរ បង្កើតយុទ្ធនាការរៃអង្គាសថវិកា “រួមគ្នាដើម្បីព្យាបាលកុមាររងរបួសធ្ងន់ធ្ងរ” ដើម្បីបន្តអភិវឌ្ឍមជ្ឍមណ្ឌលជំងឺធ្ងន់ និងរបួសប៉ះទង្គិច

0

សៀមរាប ថ្ងៃទី២៥ ខែវិ​​ច្ឆិកា ឆ្នាំ២០២៤៖
មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គភាពសុខភាពមិនស្វែងរកប្រាក់ចំណេញ​ ដែលផ្តល់សេវាសុខភាពកុមារ មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប។ ចាប់តាំងពីឆ្នាំ១៩៩៩មក មន្ទីរពេទ្យកុមារអង្គរ​បានជួយសង្គ្រោះជីវិតកុមារ​រាប់លាននាក់ ផ្តល់ការអប់រំសុខភាពដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ សាលារៀន មណ្ឌលសុខភាព និង អប់រំបណ្តុះបណ្តាលវេជ្ជសាស្ត្រដល់មន្ត្រីសុខាភិបាល និស្សិតវេជ្ជសាស្ត្រ គិលានុបដ្ឋាក និងឆ្មប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHY0y1QGUfRnkd_Cq6cRbMsawYiKoL1QAujDHuPkvTYEf_Eo2g4SuV6jWseyRj03gBUs-mgtsZdkARJDRjKS-cLt-B12PbRx10FjapTdHvrb5_nTDDm0XVXVJURNTJshwIJNJviL-Vxe4G4_j5UxzBkuLb8EEwSr_fPc-0UEhVgVGLZCgMytxHRs3SDm1S/s5472/Press_IMG_2196.jpg
មន្ទីរពេទ្យកុមារអង្គរមានសេចក្តីរំភើបរីករាយសូមធ្វើការប្រកាសអំពីយុទ្ធនាការរៃអង្គាសថវិកា “រួមគ្នាដើម្បីព្យាបាលកុមាររងរបួសធ្ងន់ធ្ងរ” ដែលនឹងដំណើរការចាប់ពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៤។ យុទ្ធនាការនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសេវាកម្មរបស់មជ្ឈមណ្ឌលព្យាបាលជំងឺធ្ងន់និងរបួសប៉ះទង្គិចនៅមន្ទីរពេទ្យកុមារអង្គរ និងជាពិសេសជាងនេះ គឺដើម្បីរៃអង្គាសថវិកា ចំនួន១៥០ ០០០ដុល្លារអាមេរិក ដើម្បីដំណើរការមជ្ឍមណ្ឌលទាំងមូលផងដែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGycmB8ZWuzZktJwnasePMRVaAvZG7GsH7BOrrQv-6Y7iA7zAHTAyjWQ6R1DuFgdAZlEb_4FUUXqNnw2SE9jKALMqJ674HsSplPZffwM_KHXbzv2ZrIROd5cVeYa_oJ4oeBQL2-FHPKdPHzrERMkCdnak16bfmKbioDkLJwm1Q_KwTwBTM-kjwU21-ZlYY/s5472/Press_IMG_2212.jpg
វេជ្ជបណ្ឌិត ឡេង ណារ៉ា វេជ្ជបណ្ឌិតវះកាត់នៃមន្ទីរពេទ្យកុមារអង្គរ ពន្យល់ថា “គ្រោះថ្នាក់អាចកើតឡើងចំពោះកុមារគ្រប់ពេលវេលា។ ប៉ុន្តែមរណៈភាព និងពិការភាពជាច្រើនអាចត្រូវបានចៀសវាងបាន ប្រសិនបើកុមារទទួលបានការថែទាំត្រឹមត្រូវនិងទាន់ពេលវេលា”។ លោក​បន្ត​ថា “កុមារ​ដែល​មកទទួលសេវានៅមន្ទីរពេទ្យកុមារអង្គរ ភាគច្រើន​គ្មាន​កន្លែង​ណា​ទៀត​ត្រូវ​ទៅ​នោះ​ទេ។ យើងមិនអាចទុកពួកគេចោលបាននោះទេ។ យើងចាត់ទុកកុមារគ្រប់រូប ដូចកូនៗជាយើង”​។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcWxUHpnLDu6bc976Xb_XOXaCmihkS11DCGboQn4u8LAhghirZCJGHwibBm5k4sizg4N3NkxYBLGOgjMtSDZab7jGOHy4YDXui0CjrnRjpRk-7IZoF4G7tv3zG9JSumBwuOQcjP1UbEi8FEFz8Rpbf2GpPegKlt1ZaA3lmgcmNYLFFPGUlftIhpDnUMTBz/s5472/IMG_0090.JPG
ក្នុងឆ្នាំ២០២៣​ មន្ទីរពេទ្យកុមារអង្គរបានអភិវឌ្ឍ មជ្ឈមណ្ឌលព្យាបាលជំងឺធ្ងន់ និងរបួសប៉ះទង្គិចដំបូងបង្អស់របស់ខ្លួន។ មជ្ឈមណ្ឌលនេះគឺជាមជ្ឍមណ្ឌលឯកទេសដែលផ្តល់ការថែទាំ និងវះកាត់យ៉ាងទូលំទូលាយសម្រាប់អ្នកដែលមានជំងឺធ្ងន់ធ្ងរ និងរបួសប៉ះទង្គិចនានា។ មជ្ឈមណ្ឌលផ្តល់ជូននូវសេវាជាច្រើនដូចជា ការសង្គ្រោះបន្ទាន់ ព្យាបាលជំងឺធ្ងន់ធ្ងរ ការវះកាត់ ការព្យាបាលដោយចលនា អាហារូបត្ថម្ភ និងសេវាសង្គមកិច្ចវេជ្ជសាស្ត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsgXQbSz7PpnvwhVOrTR6ec8uenliEmIVMawe7juefNTZIVN45J0rwskJgGJV7T3os1-Dxldt041_M8XNbOn8fP_sgSgw3kKFmwcwgesGUXWzvW1v3tYaiWA8CpbLpKfitmEo4gkPvo7zTjKqiCEByuf0-kyVOaa5Hi65ItTOK5WEga6_eNpfbq3WpumH6/s5472/Lyma%20with%20her%20monther%20in%20AHC%20surgical%20ward.jpg
លោកវេជ្ជបណ្ឌិត សរ វុទ្ធី ប្រធានផ្នែកវះកាត់របស់របស់មន្ទីរពេទ្យកុមារអង្គរ ចែករំលែកថា“មជ្ឈមណ្ឌលព្យាបាលជំងឺធ្ងន់ និងរបួសប៉ះទង្គិចរបស់មន្ទីរពេទ្យកុមារអង្គរ ផ្តល់ការថែទាំនិងវះកាត់ដល់កុមារដែលមានរបួសប៉ះទង្គិច ឬជំងឺដែលគំរាមកំហែងដល់អាយុជីវិត រួម​មាន​អ្នកជំងឺ​ដែល​មក​ពី​គ្រោះ​ថ្នាក់​ដូច​ជា​ការ​ដួល​ ធ្លាក់ពីទីខ្ពស់ គ្រោះថ្នាក់ចរាចរណ៍ និង​រលាក​ធ្ងន់ធ្ងរ”។ គាត់បន្តថា “នៅឆ្នាំ ២០២៤នេះ យើងរំពឹងថានឹងផ្តល់សេវាព្យាបាល និងវះកាត់ ឱ្យកុមារបានប្រហែល ១ ០៦៨នាក់ សង្គ្រោះជីវិតដល់កុមារដែលមានជំងឺធ្ងន់ ចំនួន ១ ៤៧៨នាក់ និងសង្គ្រោះបន្ទាន់ដល់កុមារចំនួន ១ ៧២២នាក់”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnH9sI9U-2EpZIVPq_2SQw81JefggWL5Uh7gTh1-JVcAWRLmmXfQti55U37TzP1KhhyphenhyphenaGAx5hxMcH8hQv4qw0q6IygBXcYNOQ3JXqsJmIkFXcyAkvc-RdMJvIseFvfqKRBdtPOlqbs0vHHzRXV0z4Dwl6v8U8NT0-x2XKuQmsM21m4N0t1ubj9U8N1m3It/s5472/Lyma%20her%20mother%20and%20AHC%20team%20during%20one%20of%20skingraft%20operation.jpg
ប្រទេសកម្ពុជាមានមន្ទីរពេទ្យមួយចំនួន ដែលផ្ដល់ការព្យាបាលដល់កុមារដែលមានរបួសប៉ះទង្គិចនិងជំងឺធ្ងន់ធ្ងរផងដែរ។ សម្រាប់មន្ទីរពេទ្យកុមារអង្គរ យើងផ្តោតសេវាឯកទេសរបស់ខ្លួនដោយមានគ្រូពេទ្យឯកទេសផ្នែកវះកាត់ផ្ដោតជាពិសេសលើកុមារ និងវ័យជំទង់ (១៦ដល់ ១៨ឆ្នាំ) និងមានបំពាក់ដោយឧបករណ៍ទំនើបៗ។ មន្ទីរពេទ្យក៏ផ្តល់នូវសេវាគាំទ្របន្ថែមទៀត ដូចជាជំនួយផ្នែកអាហារូបត្ថម្ភ ផ្នែកសង្គមកិច្ចវេជ្ជសាស្រ្ដនិងការព្យាបាលដោយចលនា ដែលទាំងអស់នេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការជាសះស្បើយឡើងវិញយ៉ាងឆាប់រហ័សរបស់កុមារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj0-5Ug7aqFTqiFHz7mvWPowBGvIxTzv6H3GeAxJwW6EtACnyZ4YRyLz1aKNIUY7CPs6mqht1zlpcsimAaexaSVEI5Ed0joFjkRq3bcLaKLyKk0t4a0cBqwZ4vg7GqOUzNUuvW6GvFIq5H2mhKtNx97gDiHtew57tMgcTaIHyk4D-ZjwMy7skDrg_LvABN/s5472/IMG_0239.jpg
មន្ទីរពេទ្យកុមារអង្គរសង្ឃឹម និងសូមអំពាវនាវដល់សប្បុរសជន ក្រុមហ៊ុន អាជីវកម្ម សិល្បៈករ និងប្រជាជនទាំងក្នុងនិងក្រៅប្រទេស ទាំងអស់គ្នានឹងជួយគាំទ្រ ក៏ដូចជាបរិច្ចាគដល់យុទ្ធនាការរៃអង្គាសថវិកា “រួូមគ្នាដើម្បីព្យាបាលកុមាររងរបួសធ្ងន់ធ្ងរ” និងជួយពួកយើងកសាងអនាគតដ៏ត្រចះត្រចង់ និងមានសុខភាពល្អសម្រាប់កុមារកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3K7F8HEgtnTOd3HyzrZw1Jw-afgqaJZabLWB2NWVBzFd88_Eekt1foqHHfxuAaqa6nmyqEufpk5d0KfcwpZdTvll0RM7BjFMhaoDNH7Cw9ONqNPayJ9XJ7Dk1VB3BLBeJ019e6fcwtiRdUSl_6M-KVSZLW9aUaYsiakVqR2a-ERWivKdjGFQ6vOqMydgJ/s5472/IMG_0118.JPG
លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ថា “មន្ទីរពេទ្យកុមារអង្គរគឺជាមន្ទីរពេទ្យសម្រាប់កុមារគ្រប់ៗរូប និងជាអនាគតរបស់យើងទាំងអស់គ្នា។ យើងនឹងបន្តរួមចំណែក ដើម្បីអភិវឌ្ឍន៍ សេវាថែទាំសុខភាពដ៏មានសារៈសំខាន់ ជាមួយនឹងឧបករណ៍វេជ្ជសាស្ត្រត្រឹមត្រូវ ដើម្បីឱ្យកុមារគ្រប់រូប អាចទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព”។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjooqaQaO8HpzceTTdlxHwlL_LOQIxI3eAEomRtgxbPV79h1ZaxjtVIrKa2uT_TG1QCvjv3h9s-REVBv18_HZVpk8O5w2BNhLNbM7rcZ9-2RoYv84RdlzHPkVdyl8dmhmqEX4EJpmWjw_LtcvMnkvaFuePRIzoZ4e4JrWDyzIHZkJjp9yZJkwPiwb9sMTmd/s5472/surgical_IMG_8090.jpg
អំពីមន្ទីរពេទ្យកុមារអង្គរ៖
មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គភាពសុខភាពមិនស្វែងរកប្រាក់ចំណេញ​ ដែលផ្តល់សេវាសុខភាពកុមារ មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប។ ចាប់តាំងពីឆ្នាំ១៩៩៩មក មន្ទីរពេទ្យកុមារអង្គរ​បានជួយសង្គ្រោះជីវិតកុមារ​រាប់លាននាក់ ផ្តល់ការអប់រំបង្ការសុខភាពដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ សាលារៀន មណ្ឌលសុខភាព និង អប់រំបណ្តុះបណ្តាលវេជ្ជសាស្ត្រដល់មន្ត្រីសុខាភិបាល និស្សិតវេជ្ជសាស្ត្រ គិលានុបដ្ឋាក និងឆ្មប។ ជាទូទៅមន្ទីរពេទ្យកុមារអង្គរ ទទួលពិនិត្យ ព្យាបាល ថែទាំកុមារប្រមាណ ៣០០ ទៅ៤០០នាក់ ក្នុងមួយថ្ងៃៗ និងត្រូវការជំនួយ ប្រមាណ ៦លានដុល្លារ ជារៀងរាល់ឆ្នាំដើម្បីដំណើរការមន្ទីរពេទ្យ និងសកម្មភាពអប់រំនានា។
ព័ត៌មានលម្អិត៖ www.angkorhospital.org https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK7I6bqeIsViv2OSf2WT31E0DfxTfYNfKhP9VjLW1fksSaOcbNmVe-BSbVLaI1FUn4NJezkNG7-b-dsUweyI-AurgS_dfY6QDK81SP2Y1sIqU_hz77KEMh29erAGPSmjKBFy4cWRWgqIdiEYsnzToXjRRwDUAvNeYkz4daaPsQFdfU2su24Zw0mBOdeJai/s2400/TCCC%20Official%20poster.png

ទំនាក់ទំនងសារព័ត៌មាន៖
ឈ្មោះ និង តួនាទី៖ ថេន រតន៍ ប្រធានផ្នែកទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មាន មន្ទីរពេទ្យកុមារអង្គរ
លេខទូរស័ព្ទ៖ ០៦៩ ៥៧ ៣៩ ៨០​
អ៉ីម៉ែល៖ rorththen@angkorhospital.org

ទឹកនៅទន្លេអាម៉ាហ្សូន ស្រាប់តែឡើងកម្តៅខ្លាំងខុសធម្មតា រហូតដល់ ៨៦ អង្សារសេ

0

ទឹកនៅទន្លេអាម៉ាហ្សូនក្នុងប្រទេសប៉េរ៉ូ ស្រាប់តែឡើងកម្តៅខ្លាំងខុសធម្មតា រហូតដល់ ៨៦ អង្សារសេ ដែលល្មមនឹងស្ងោរវត្ថុណាមួយ ដែលធ្លាក់ចូលទៅក្នុងទឹកដោយមិនដឹងខ្លួន ហើយប្រសិនបើលោកអ្នកច្រឡំលាងដៃ លាងជើងនៅទឹកនោះ ច្បាស់ណាស់ស្បែករបស់អ្នកនឹងរលាកជាក់ជាមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQnh1irAfgrycrC_4btLcaLPSCsjqbichP574I2II3_Sc_TZqoXm6ov6V3nGJ0F3F-xXNRKwrPJH04DLrAj4cztvwPo9Ys0rObLcLCPl5PzfrNLAe-BW7AcfX2m7fTFrWM8PiLRDjKmbDRn2cR2ZRatpDxJ1ss45tUHrdKQNSkql4C82cgjuU1fNHgEl-9/s1400/image_2024-11-25_10-40-22%20(2).png

ទន្លេ Shanay-timpishka ស្ថិតក្នុងប្រទេសប៉េរ៉ូ ត្រូវបានគេស្គាល់ថាជាទន្លេមួយក្នុងចំណោមទន្លេអាម៉ាហ្សូន ធ្លាប់តែជាទឹកត្រជាក់ ស្រាប់តែឡើងកម្តៅខ្លាំងខុសធម្មតា បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។ អ្នកវិទ្យាសាស្ត្រកំដៅផែនដីលោក Andrés Ruzo បាននិយាយថា ទន្លេនេះលាតសន្ធឹងប្រវែង ៦.២៤ គីឡូម៉ែត្រ ជាមួយនឹងសីតុណ្ហភាពជាមធ្យម ៨៦ អង្សារសេ ដូច្នេះការនៅជិតទន្លេនេះគឺគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះសូម្បីតែសត្វព្រៃដើរឆ្លងកាត់ទឹកពុះនេះក៏រងរបួសដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI68odREQXMg1fUQWNQ5gg95LkR0_DirHz0V9O-qQtOsHJtDxxyRdFuh2mV4FBREqDW91y0KHF1lwO4wl_7kl13jN0QADFe37HWlZh8H0FexTBNNCKShB4kchQRQ4fmU057XtlB9U9JhZWYCml4zSCjiwtxMjkzhotrKLKECymZAJ-sMIeBwIGi3GfRc9Q/s1400/image_2024-11-25_10-40-22.png

លោក Andrés Ruzo បានបន្តថា ទឹកក្តៅបែបនេះទំនងជាប់ទាក់ទងនឹងប្រភពទឹកក្ដៅក្នុងផែនដី មានន័យថាវាប្រហែលទាក់ទងនឹងសកម្មភាពភ្នំភ្លើងក្រោមដី ទោះជាយ៉ាងណា ព្រៃអាម៉ាហ្សូនមិនមានទីតាំងនៅជិតភ្នំភ្លើងណាមួយឡើយ។ ទោះបីជាយ៉ាងនេះក្តី អ្នកស្រាវជ្រាវផ្សេងទៀតបានប៉ាន់ស្មានថា មូលហេតុដែលទឹកទន្លេនេះឡើងកម្តៅក្តៅខ្លាំងរហូតដល់ ៨៦ អង្សារសេ គឺដោយសារទន្លេអាចមានប្រភពចេញពីផ្ទាំងទឹកកកនៅ Andes។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8oEV_mnibQIYDUC0LONz_OL9SrFwES_Za5y6z8JWEt2W26-ZeC5hlF9dEmy4Gp2xk0S_ui9yNVBDLVU001D_TbODTyZ61mAeTyo584t6PSRQPdiIhJJHMjr9sOohYlxfmqAbd8ODPqjUffhbccJklzOxdID5b49rXKgU6iKdlJ4KOxKCNsTlh6Az4-E2K/s3072/image_2024-11-25_10-40-23.png
ទឹកកករលាយជ្រាបចូលជ្រៅនៅក្រោមដី បង្កឱ្យមានការកកកុញកំដៅក្នុងផែនដី ជាហេតុធ្វើឱ្យទន្លេ Shanay-timpishka ឡើងកម្តៅ។ លើសពីនេះតំបន់ជុំវិញទន្លេ Shanay-timpishka ក៏ត្រូវបានគំរាមកំហែងដោយការកាប់បំផ្លាញព្រៃឈើ គម្រោងអភិវឌ្ឍន៍ និងការទាញយកឥន្ធនៈហ្វូស៊ីលផងដែរ។ ទោះជាយ៉ាងណា នេះគ្រាន់តែជាការប៉ាន់ស្មាននោះទេ មិនទាន់មានចម្លើយច្បាស់លាស់អំពីមូលហេតុនៃការឡើងកម្តៅទឹកទន្លេនោះឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivL5R0qoYvH47sewMnJ2KcCoEYmb1P-oP7jUlkRfEt9oFyCZrktyV5GQUcXHirYF2HQZUn427RxngWmQKydn9kvP_CeCnvOC5D4IDXFvqxiW8fNIY2BA8hcKoww6-cj6cZZCeX-lNaC-jXWYINkExhfoJ3kZhbH9_2CePf2Z6CKjaqm3o6_rjP0WhmN2Mr/s1000/image_2024-11-25_10-40-26.png
គួរបញ្ជាក់ដែរថា ទន្លេអាម៉ាហ្សូនគឺជាទន្លេមួយស្ថិតនៅទ្វីបអាមេរិកខាងត្បូង ដែលមានប្រភពនៅប្រទេសប៉េរូ និងហូរឆ្លងកាត់ប្រទេសកូឡុំប៊ី ។ បន្ទាប់មក ទឹកទន្លេក៏ហូរចូលក្នុងមហាសមុទ្រអាត្លង់ទិក និងប្រទេសប្រេស៊ីល។ ទន្លេអាម៉ាហ្សូនមានប្រវែងសរុបចំនួន៦.៥០០ គីឡូម៉ែត្រ ហើយនៅរដូវវស្សា វាក្លាយជាទន្លេមានទទឹងធំបំផុតនៅលើពិភពលោក៕