កាលពីកន្លងមកនេះតារាចម្រៀង ពេជ្រ ថៃ បានរងនូវមតិរិះគន់យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមបន្ទាប់ពីមានវីដេអូចែកចាយនៅលើប្រព័ន្ធអ៊ីនធឺណិតឈរច្រៀងក្នុងវត្តអារ៉ាមដូចជាច្រៀងនៅ Karaoke លែងល្បីរហូតដល់ថ្នាក់ធ្វើបែបនេះ។ ថ្មីៗនេះ ពេជ្រ ថៃ បានចូលរួមផ្តល់បទសម្ភាសន៍និងបានរៀបរាប់ដំណើរដើមទងទាក់ទិននឹងបញ្ហានេះ។
នៅក្នុងកម្មវិធី vtalk ពេជ្រ ថៃ បាននិយាយថាដំបូងខ្លួននិងមិត្តភក្តិសិក្សាជាមួយគ្នាបបួលគ្នាកាន់បិណ្ឌដោយជិះម៉ូតូពីបាត់ដំបងទៅកាន់ប៉ៃលិនទៅកាន់វត្តមួយដែលមិនសូវមានពុទ្ធបរិស័ទដោយសារតែផ្លូវពិបាកពេកហើយក៏ជាវត្តខ្វះខាត។ តារាចមៀងរូបនេះថា លោកនិងគ្នីគ្នាបានបែងចែកគ្នាជាពីរ ដើម្បីធ្វើចង្ហាន់និងបោកសំអាតវត្តហើយព្រះចៅអធិការបានសរសេរប៉ារ៉ូលមួយបទដែលទាក់ទងនឹងការធ្វើបុណ្យជុំគ្នាសាមគ្គីគ្នាប៉ុន្តែភ្លេងគឺបទ បាត់ដំបង បណ្តូលចិត្ត។
នៅពេលចង្ហាន់ព្រឹករួមមុនដល់ចង្ហាន់ថ្ងៃត្រង់ព្រះចៅអធិការវត្តបានសំណូមពរដល់ ពេជ្រ ថៃ បកស្រាយចម្រៀងដែលមានការនិពន្ធដោយព្រះចៅអធិការវត្តផ្ទាល់ហើយ ពេជ្រ ថៃ បានអង្គុយច្រៀងនៅកៀនខាងក្រៅសាលាឆាន់ដោយខ្លួនគិតថាសប្បាយចិត្តមិននឹកស្មានថាមានរឿងកើតឡើងបែបនេះ។ ពេជ្រ ថៃ បានបន្តរៀបរាប់ថានៅពេលឆាន់ត្រង់រួចក៏រៀបចំចេញមកវិញដូចគ្នា ហើយមានការប្រកាសថា ពេជ្រ ថៃ មកកាន់វេនធ្វើឱ្យមានពុទ្ធបរិស័ទមកច្រើនប្រហែលជាង៣០០នាក់។ លោកតាលោកយាយនៅទីនោះ សំណូមពរឱ្យ ពេជ្រ ថៃបកស្រាយបទចម្រៀងព្រោះមិនដែលបានឃើញផ្ទាល់ដោយព្រះចៅអធិការសំណូមពរឱ្យច្រៀងម្តងជាបទដដែល។
ម្ចាស់ពាន The Voice Kid បញ្ជាក់ទៀតថា បារ៉ូលចម្រៀងគឺខ្លួនមិនចាំទេព្រោះភ្លាមៗតម្រូវឱ្យថតយកមកមើលហើយបានសួរលោកតាលោកយាយនៅទីនោះព្រោះខ្លាចមិនសមដោយទទួលចម្លើយថាមិនអីនោះទេព្រោះចប់កម្មវិធីហើយ ខណៈមានការសំណូមឱ្យខ្លួនឡើងឈរច្រៀងព្រោះមើលមិនឃើញ។ ពេជ្រ ថៃ ថាការច្រៀងនេះគឺមិនមានយកលុយនោះទេគឺខ្លួនគេទៅធ្វើបុណ្យ។
ពេជ្រ ថៃ ទទួលស្គាល់ថាអ្នកមើលពីក្រៅមើលវីដេអូនោះហើយគឺមិនសមពិតមែនព្រោះឃើញព្រះសង្ឃនៅខាងក្រោយខ្នង រូបគេច្រៀងឈរ មើលបារ៉ូលដូចរបៀបច្រៀងkaraoke តែខ្លួនមើលប៉ារ៉ូលទេហើយចម្រៀងទាក់ទងនឹងការធ្វើបុណ្យសាមគ្គី មិនគោរពព្រះសង្ឃ ច្រៀងនៅសាសាឆាន់ ប៉ុន្តែការពិតកម្មវិធីគឺបានចប់រួចរាល់និងតបតាមការសំណូមពររបស់ពុទ្ធបរិស័ទនៅទីនោះផ្ទាល់៕