ថ្មីៗនេះអ្នកលេងបណ្តាញសង្គមបានធ្វើការប្រៀបធៀបចំពោះបវរកញ្ញាមីយ៉ាន់ម៉ាបោះបង់តំណែងលំដាប់រងទី២ បានLive លក់ពេជ្រ ចំណែកឯបវរកញ្ញាឥណ្ឌាជាម្ចាស់មកុដ Miss Grand International Live លក់គ្រឿងចាប់ហួយជាមួយណាវ៉ាត់។ ឃើញដូចនេះតារាចម្រៀង ពេជ្រ សោភា បានបង្កើតជាវីដេអូមួយលេងឈឺៗទៅកាន់បវរកញ្ញាឥណ្ឌានិងលោកណាវ៉ាត់យ៉ាងចាស់ដៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQByx_2WZipqJS8WpQAluMQqGzLDY8USRAvpWxzdaCNUZEW70KI1UdPZNm3KYHWP1Gp0qR-hm5Zmk-G0EsAxJJG995kA1P9j9z7eAxGyyG1uytqGVFaTjp_NzwrhTH6VwyaSUVpPZny6dNKJYLYo93J1CUlFuYkSawPlCVzmEImorp5mfHRjWYNLxQAnhk/s1440/image_2024-11-23_14-31-09%20(2).png

តារាចម្រៀង ពេជ្រ សោភា បានបង្ហោះវីដេអូខ្លីមួយនៅលើគណនីទិកតុករបស់ខ្លួនដោយបានពាក់មកុដ និងបាននិយាយពីអ្វីដែលកំពុងតែធ្វើជារៀងរាល់ថ្ងៃគឺជាការ live លក់ប្រហុកបែបអីវ៉ាន់ចាប់ហួយធម្មតាៗ។ អ្នកនាង ពេជ្រ សោភា ក៏បានផ្លែផ្កាដែរថាគ្រាន់តែបានពាក់មកុដភ្លាមដូរព្រលឹង ដោយមានពាក្យថា ប៉ាៗទៀត និងបានថាគ្រាន់តែដកព្រលឹងភ្លាមលក់ប្រហុកបណ្តោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizb_iFy_RwsTdOhv3WFwXDNnXxt6kFBHhO8iFDddI0Ff026_k516N_qJAfmY0URJKwBxECnzCxt13rlbvStOh8P_oNesgxoykSHlog4UaEcqC-8Mm7Bg1W9KfWVQGMOnVUdTVXG6jwWfQEQPEtsXVqiTzQixlf-CQCyOW7MiWRB_uTo3Zhs9mdEnVXshho/s1440/image_2024-11-23_14-31-10.png

វីដេអូខ្លីមួយនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចូលទៅខម្មិនព្រោងព្រាត និងបានថា ពេជ្រ សោភា ប៉ិនតែម្តង និងមតិផ្សេងទៀតថា គាំងខ្លាំងៗ។

ដើមចមនៃរឿងនេះបានកើតឡើងបន្ទាប់ពីអ្នកគាំទ្របានឃើញវីដេអូមួយដែលបវរកញ្ញាឥណ្ឌា Rachel ម្ចាស់មកុដ MGI 2024 បាននិយាយផ្លែផ្កាមកខានកម្ពុជាពីរឿងសណ្តែកដី ចេញពីភាពដា្រម៉ាពីប្រទេសកម្ពុជាដែលនាំឱ្យអ្នកលេងបណ្តាញសង្គមរិះគន់នាងចាស់ដៃ។ អ្នកខ្លះក៏បង្ហាញការខកចិត្តសោកស្តាយដែលអាណិតស្រលាញ់បវរកញ្ញាឥណ្ឌានេះប៉ុន្តែនាងបានផ្លាស់ប្តូរអត្តចរិតនៅពេលបានគ្រងមកុដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHHnXmWRsIVKFNvng4K8CGpvpf5IpFoOwOP_nDu3DVeY92FEamMeRO10ZlKS0uZWZFlUDunF1RDYbUbZxqrLSuKTIluCohtanLB-xUJfiABujjF-1t2EN66iUjoTWhy9HMqSFu9IzmzuFE5fvCQm6d6DfX8-VIACKl-29uOpm4n0xqCBj1ixYL0u9dnE_h/s1080/image_2024-11-25_13-47-25.png

ភាពចម្រូងចម្រាសបានងើបឡើងវិញនេះបានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាបានប្រៀបធៀប Thae Su Nyein បវរកញ្ញាមីយ៉ាន់ម៉ា បោះបង់ចោលតំណែងលំដាប់រងទី២ Miss Grand International 2024 ក៏មានការងារហូរចូល ផ្សាយសុទ្ធតែគ្រឿងពេជ្រ ចំណែកឯបវរកញ្ញាឥណ្ឌា Rachel លជាម្ចាស់មកុដកម្មវិធី Professional ទាំងមូល Live លក់គ្រឿងចាប់ហួយដូចជាប្រហុក ទឹកត្រី កាពិ ប្រេងកូឡា ជាដើម៕