សៀមរាប ថ្ងៃទី២៥ ខែវិ​​ច្ឆិកា ឆ្នាំ២០២៤៖
មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គភាពសុខភាពមិនស្វែងរកប្រាក់ចំណេញ​ ដែលផ្តល់សេវាសុខភាពកុមារ មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប។ ចាប់តាំងពីឆ្នាំ១៩៩៩មក មន្ទីរពេទ្យកុមារអង្គរ​បានជួយសង្គ្រោះជីវិតកុមារ​រាប់លាននាក់ ផ្តល់ការអប់រំសុខភាពដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ សាលារៀន មណ្ឌលសុខភាព និង អប់រំបណ្តុះបណ្តាលវេជ្ជសាស្ត្រដល់មន្ត្រីសុខាភិបាល និស្សិតវេជ្ជសាស្ត្រ គិលានុបដ្ឋាក និងឆ្មប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHY0y1QGUfRnkd_Cq6cRbMsawYiKoL1QAujDHuPkvTYEf_Eo2g4SuV6jWseyRj03gBUs-mgtsZdkARJDRjKS-cLt-B12PbRx10FjapTdHvrb5_nTDDm0XVXVJURNTJshwIJNJviL-Vxe4G4_j5UxzBkuLb8EEwSr_fPc-0UEhVgVGLZCgMytxHRs3SDm1S/s5472/Press_IMG_2196.jpg
មន្ទីរពេទ្យកុមារអង្គរមានសេចក្តីរំភើបរីករាយសូមធ្វើការប្រកាសអំពីយុទ្ធនាការរៃអង្គាសថវិកា “រួមគ្នាដើម្បីព្យាបាលកុមាររងរបួសធ្ងន់ធ្ងរ” ដែលនឹងដំណើរការចាប់ពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៤។ យុទ្ធនាការនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសេវាកម្មរបស់មជ្ឈមណ្ឌលព្យាបាលជំងឺធ្ងន់និងរបួសប៉ះទង្គិចនៅមន្ទីរពេទ្យកុមារអង្គរ និងជាពិសេសជាងនេះ គឺដើម្បីរៃអង្គាសថវិកា ចំនួន១៥០ ០០០ដុល្លារអាមេរិក ដើម្បីដំណើរការមជ្ឍមណ្ឌលទាំងមូលផងដែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGycmB8ZWuzZktJwnasePMRVaAvZG7GsH7BOrrQv-6Y7iA7zAHTAyjWQ6R1DuFgdAZlEb_4FUUXqNnw2SE9jKALMqJ674HsSplPZffwM_KHXbzv2ZrIROd5cVeYa_oJ4oeBQL2-FHPKdPHzrERMkCdnak16bfmKbioDkLJwm1Q_KwTwBTM-kjwU21-ZlYY/s5472/Press_IMG_2212.jpg
វេជ្ជបណ្ឌិត ឡេង ណារ៉ា វេជ្ជបណ្ឌិតវះកាត់នៃមន្ទីរពេទ្យកុមារអង្គរ ពន្យល់ថា “គ្រោះថ្នាក់អាចកើតឡើងចំពោះកុមារគ្រប់ពេលវេលា។ ប៉ុន្តែមរណៈភាព និងពិការភាពជាច្រើនអាចត្រូវបានចៀសវាងបាន ប្រសិនបើកុមារទទួលបានការថែទាំត្រឹមត្រូវនិងទាន់ពេលវេលា”។ លោក​បន្ត​ថា “កុមារ​ដែល​មកទទួលសេវានៅមន្ទីរពេទ្យកុមារអង្គរ ភាគច្រើន​គ្មាន​កន្លែង​ណា​ទៀត​ត្រូវ​ទៅ​នោះ​ទេ។ យើងមិនអាចទុកពួកគេចោលបាននោះទេ។ យើងចាត់ទុកកុមារគ្រប់រូប ដូចកូនៗជាយើង”​។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcWxUHpnLDu6bc976Xb_XOXaCmihkS11DCGboQn4u8LAhghirZCJGHwibBm5k4sizg4N3NkxYBLGOgjMtSDZab7jGOHy4YDXui0CjrnRjpRk-7IZoF4G7tv3zG9JSumBwuOQcjP1UbEi8FEFz8Rpbf2GpPegKlt1ZaA3lmgcmNYLFFPGUlftIhpDnUMTBz/s5472/IMG_0090.JPG
ក្នុងឆ្នាំ២០២៣​ មន្ទីរពេទ្យកុមារអង្គរបានអភិវឌ្ឍ មជ្ឈមណ្ឌលព្យាបាលជំងឺធ្ងន់ និងរបួសប៉ះទង្គិចដំបូងបង្អស់របស់ខ្លួន។ មជ្ឈមណ្ឌលនេះគឺជាមជ្ឍមណ្ឌលឯកទេសដែលផ្តល់ការថែទាំ និងវះកាត់យ៉ាងទូលំទូលាយសម្រាប់អ្នកដែលមានជំងឺធ្ងន់ធ្ងរ និងរបួសប៉ះទង្គិចនានា។ មជ្ឈមណ្ឌលផ្តល់ជូននូវសេវាជាច្រើនដូចជា ការសង្គ្រោះបន្ទាន់ ព្យាបាលជំងឺធ្ងន់ធ្ងរ ការវះកាត់ ការព្យាបាលដោយចលនា អាហារូបត្ថម្ភ និងសេវាសង្គមកិច្ចវេជ្ជសាស្ត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsgXQbSz7PpnvwhVOrTR6ec8uenliEmIVMawe7juefNTZIVN45J0rwskJgGJV7T3os1-Dxldt041_M8XNbOn8fP_sgSgw3kKFmwcwgesGUXWzvW1v3tYaiWA8CpbLpKfitmEo4gkPvo7zTjKqiCEByuf0-kyVOaa5Hi65ItTOK5WEga6_eNpfbq3WpumH6/s5472/Lyma%20with%20her%20monther%20in%20AHC%20surgical%20ward.jpg
លោកវេជ្ជបណ្ឌិត សរ វុទ្ធី ប្រធានផ្នែកវះកាត់របស់របស់មន្ទីរពេទ្យកុមារអង្គរ ចែករំលែកថា“មជ្ឈមណ្ឌលព្យាបាលជំងឺធ្ងន់ និងរបួសប៉ះទង្គិចរបស់មន្ទីរពេទ្យកុមារអង្គរ ផ្តល់ការថែទាំនិងវះកាត់ដល់កុមារដែលមានរបួសប៉ះទង្គិច ឬជំងឺដែលគំរាមកំហែងដល់អាយុជីវិត រួម​មាន​អ្នកជំងឺ​ដែល​មក​ពី​គ្រោះ​ថ្នាក់​ដូច​ជា​ការ​ដួល​ ធ្លាក់ពីទីខ្ពស់ គ្រោះថ្នាក់ចរាចរណ៍ និង​រលាក​ធ្ងន់ធ្ងរ”។ គាត់បន្តថា “នៅឆ្នាំ ២០២៤នេះ យើងរំពឹងថានឹងផ្តល់សេវាព្យាបាល និងវះកាត់ ឱ្យកុមារបានប្រហែល ១ ០៦៨នាក់ សង្គ្រោះជីវិតដល់កុមារដែលមានជំងឺធ្ងន់ ចំនួន ១ ៤៧៨នាក់ និងសង្គ្រោះបន្ទាន់ដល់កុមារចំនួន ១ ៧២២នាក់”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnH9sI9U-2EpZIVPq_2SQw81JefggWL5Uh7gTh1-JVcAWRLmmXfQti55U37TzP1KhhyphenhyphenaGAx5hxMcH8hQv4qw0q6IygBXcYNOQ3JXqsJmIkFXcyAkvc-RdMJvIseFvfqKRBdtPOlqbs0vHHzRXV0z4Dwl6v8U8NT0-x2XKuQmsM21m4N0t1ubj9U8N1m3It/s5472/Lyma%20her%20mother%20and%20AHC%20team%20during%20one%20of%20skingraft%20operation.jpg
ប្រទេសកម្ពុជាមានមន្ទីរពេទ្យមួយចំនួន ដែលផ្ដល់ការព្យាបាលដល់កុមារដែលមានរបួសប៉ះទង្គិចនិងជំងឺធ្ងន់ធ្ងរផងដែរ។ សម្រាប់មន្ទីរពេទ្យកុមារអង្គរ យើងផ្តោតសេវាឯកទេសរបស់ខ្លួនដោយមានគ្រូពេទ្យឯកទេសផ្នែកវះកាត់ផ្ដោតជាពិសេសលើកុមារ និងវ័យជំទង់ (១៦ដល់ ១៨ឆ្នាំ) និងមានបំពាក់ដោយឧបករណ៍ទំនើបៗ។ មន្ទីរពេទ្យក៏ផ្តល់នូវសេវាគាំទ្របន្ថែមទៀត ដូចជាជំនួយផ្នែកអាហារូបត្ថម្ភ ផ្នែកសង្គមកិច្ចវេជ្ជសាស្រ្ដនិងការព្យាបាលដោយចលនា ដែលទាំងអស់នេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការជាសះស្បើយឡើងវិញយ៉ាងឆាប់រហ័សរបស់កុមារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj0-5Ug7aqFTqiFHz7mvWPowBGvIxTzv6H3GeAxJwW6EtACnyZ4YRyLz1aKNIUY7CPs6mqht1zlpcsimAaexaSVEI5Ed0joFjkRq3bcLaKLyKk0t4a0cBqwZ4vg7GqOUzNUuvW6GvFIq5H2mhKtNx97gDiHtew57tMgcTaIHyk4D-ZjwMy7skDrg_LvABN/s5472/IMG_0239.jpg
មន្ទីរពេទ្យកុមារអង្គរសង្ឃឹម និងសូមអំពាវនាវដល់សប្បុរសជន ក្រុមហ៊ុន អាជីវកម្ម សិល្បៈករ និងប្រជាជនទាំងក្នុងនិងក្រៅប្រទេស ទាំងអស់គ្នានឹងជួយគាំទ្រ ក៏ដូចជាបរិច្ចាគដល់យុទ្ធនាការរៃអង្គាសថវិកា “រួូមគ្នាដើម្បីព្យាបាលកុមាររងរបួសធ្ងន់ធ្ងរ” និងជួយពួកយើងកសាងអនាគតដ៏ត្រចះត្រចង់ និងមានសុខភាពល្អសម្រាប់កុមារកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3K7F8HEgtnTOd3HyzrZw1Jw-afgqaJZabLWB2NWVBzFd88_Eekt1foqHHfxuAaqa6nmyqEufpk5d0KfcwpZdTvll0RM7BjFMhaoDNH7Cw9ONqNPayJ9XJ7Dk1VB3BLBeJ019e6fcwtiRdUSl_6M-KVSZLW9aUaYsiakVqR2a-ERWivKdjGFQ6vOqMydgJ/s5472/IMG_0118.JPG
លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ថា “មន្ទីរពេទ្យកុមារអង្គរគឺជាមន្ទីរពេទ្យសម្រាប់កុមារគ្រប់ៗរូប និងជាអនាគតរបស់យើងទាំងអស់គ្នា។ យើងនឹងបន្តរួមចំណែក ដើម្បីអភិវឌ្ឍន៍ សេវាថែទាំសុខភាពដ៏មានសារៈសំខាន់ ជាមួយនឹងឧបករណ៍វេជ្ជសាស្ត្រត្រឹមត្រូវ ដើម្បីឱ្យកុមារគ្រប់រូប អាចទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព”។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjooqaQaO8HpzceTTdlxHwlL_LOQIxI3eAEomRtgxbPV79h1ZaxjtVIrKa2uT_TG1QCvjv3h9s-REVBv18_HZVpk8O5w2BNhLNbM7rcZ9-2RoYv84RdlzHPkVdyl8dmhmqEX4EJpmWjw_LtcvMnkvaFuePRIzoZ4e4JrWDyzIHZkJjp9yZJkwPiwb9sMTmd/s5472/surgical_IMG_8090.jpg
អំពីមន្ទីរពេទ្យកុមារអង្គរ៖
មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គភាពសុខភាពមិនស្វែងរកប្រាក់ចំណេញ​ ដែលផ្តល់សេវាសុខភាពកុមារ មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប។ ចាប់តាំងពីឆ្នាំ១៩៩៩មក មន្ទីរពេទ្យកុមារអង្គរ​បានជួយសង្គ្រោះជីវិតកុមារ​រាប់លាននាក់ ផ្តល់ការអប់រំបង្ការសុខភាពដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ សាលារៀន មណ្ឌលសុខភាព និង អប់រំបណ្តុះបណ្តាលវេជ្ជសាស្ត្រដល់មន្ត្រីសុខាភិបាល និស្សិតវេជ្ជសាស្ត្រ គិលានុបដ្ឋាក និងឆ្មប។ ជាទូទៅមន្ទីរពេទ្យកុមារអង្គរ ទទួលពិនិត្យ ព្យាបាល ថែទាំកុមារប្រមាណ ៣០០ ទៅ៤០០នាក់ ក្នុងមួយថ្ងៃៗ និងត្រូវការជំនួយ ប្រមាណ ៦លានដុល្លារ ជារៀងរាល់ឆ្នាំដើម្បីដំណើរការមន្ទីរពេទ្យ និងសកម្មភាពអប់រំនានា។
ព័ត៌មានលម្អិត៖ www.angkorhospital.org https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK7I6bqeIsViv2OSf2WT31E0DfxTfYNfKhP9VjLW1fksSaOcbNmVe-BSbVLaI1FUn4NJezkNG7-b-dsUweyI-AurgS_dfY6QDK81SP2Y1sIqU_hz77KEMh29erAGPSmjKBFy4cWRWgqIdiEYsnzToXjRRwDUAvNeYkz4daaPsQFdfU2su24Zw0mBOdeJai/s2400/TCCC%20Official%20poster.png

ទំនាក់ទំនងសារព័ត៌មាន៖
ឈ្មោះ និង តួនាទី៖ ថេន រតន៍ ប្រធានផ្នែកទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មាន មន្ទីរពេទ្យកុមារអង្គរ
លេខទូរស័ព្ទ៖ ០៦៩ ៥៧ ៣៩ ៨០​
អ៉ីម៉ែល៖ rorththen@angkorhospital.org