សហរដ្ឋអាមេរិក៖ អ្នកគាំទ្រ Selena Gomez មានការខឹងសម្បា.រយ៉ាងខ្លាំងចំពោះមិត្តប្រុសរបស់នាងគឺលោក Benny Blanco ក្រោយនិយាយបំបា.ក់មុខសង្សាខ្លួននៅក្នុងកិច្ចសម្ភាសមួយ។
Benny Blanco និង Selena Gomez បានទាក់ទងគ្នាជិតមួយឆ្នាំហើយ តាំងពីឆ្នាំ ២០២៣ រហូតមកដល់ពេលនេះ ពួកគេទាំងពីរតែងតែត្រូវបានមហាជនកោតសរសើរអំពីភាពផ្អែមល្ហែម និងការយកចិត្តទុកដាក់លើគ្នាទៅវិញទៅមក។ ទោះជាយ៉ាងណាថ្មីៗនេះផលិតករតន្ត្រីវ័យ ៣៦ ឆ្នាំដែលជាមិត្តប្រុស Selena ស្រាប់តែត្រូវបានមហាជនរិះគន់ថា លោកមិនឱ្យតម្លៃនាង ដោយសារមូលហេតុទាំងនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_is7AXUyUpx2NpJFnSwERE-e00AFHE7JXg_7tVuPdVCdxHOtp9EUt0zn_vohSgk9lAAVGScB_B_l1lT4-vk0o90FOoI9eRWP7o2MKthnmU5fgElFt9EhJP4OjTmslaK5a1esHlPQiF5Z1uBa44h-ADFRNp1vZ6-GROf0Y0Mj6x4Ok0uX5TmM_F41ZZ6b9/s3100/image_2024-11-25_13-58-37.png

Benny Blanco ដែលមានឈ្មោះពិតថា Benjamin Joseph Levin បានបង្ហាញខ្លួននៅលើស្ទ្រីម Twitch របស់ YouTuber ល្បីល្បាញម្នាក់គឺ Kai Cenat ក្នុងអំឡុងពេលនោះពួកគេបាននិយាយគ្នាអំពីប្រធានបទនៃការណាត់ជួបគ្នាដំបូងរវាង Selena និង Benny តើរវាងអ្នកទាំងពីរនរណាជាអ្នកណាត់ជួបគ្នាមុន។ Benny ដែលជាមិត្តប្រុស Selena ស្រាប់តែនិយាយថា ពិតណាស់គឺ Selena ជាអ្នកណាត់លោកមុន។ លោកបានរៀបរាប់ថា “ថ្ងៃជួបគ្នាដំបូងរបស់យើងគឺលោកត្រូវតែសុំទាក់ទងនាងមុន ប៉ុន្តែពេលនោះស្រាប់តែនាងសុំទាក់ទងលោកមុនទៅវិញ លោកពិតជាភ្ញាក់ផ្អើលណាស់”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFYfDYDXIBp3c4nI3u_vTmCO9KaRtSixARZdBtPU9GreHICjnyKPEG2tRtnIECNsuRBOc_44xtMoyp9NG-GvEI2J9AajYqNFQDSouW1SKenMmWAGyoK2kSkm7qVoXq2dgTiZzswJO5ecrPWvYd0jcCYYbByOaJahbusvllK4Sxr7KTSGpdrJOI2HGeS6I-/s1169/image_2024-11-25_13-58-39.png

Benny Blanco បានបន្តថា តាមពិតទៅពួកយើងគឺជាមិត្តភក្តិនឹងគ្នានោះទេ ពួកយើងស្គាល់គ្នាតាំងពីក្មេងៗមកម្លេះ ហើយក៏បានសំណេះសំណាលគ្នាធម្មតា ប៉ុន្តែនៅពេលនោះ Selena បាននិយាយថា តើលោកចង់ញ៉ាំអាហារពេលល្ងាចជាមួយខ្ញុំទេ ហើយខ្ញុំក៏ព្រមញ៉ាំអាហារជាមួយនាង។ លោកបន្ថែមថា លោកមិនបានគិតអ្វីឡើយនៅពេលនោះ ប៉ុន្តែ Selena ក៏បានសួរលោកថា តើនាងគួរស្លៀកអ្វី? ទើបលោកដឹងថា ពួកយើងទាំងពីរគឺកំពុង date លោកមិនដឹងអ្វីទាល់តែសោះ។ បន្ទាប់ពីអាហារពេលល្ងាចរួច ពួកគេក៏ទាក់ទងគ្នាក្នុងន័យស្នេហាតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYPzQSjQPoVSuaDZN_7CL1z5Kjwxw2MRXHTT9MtOWXSpuQWWV4bb6JLZJLNwSv12YjFgXOuGKw601iommmDIUuvhNCF41iJqgEwnjjhMR40cMUq3wW41UPSTNfVWFQY1E1qPuU9BGgd6iJMZGtuooc9iXGgehv8j1nJ-ZKB6b991DMzSHvf2ylhwC_sccy/s1222/image_2024-11-25_13-58-40.png

ការលើកឡើងបែបនេះ បានធ្វើឱ្យអ្នកគាំទ្រ Selena ឆេះដុំយ៉ាងខ្លាំង។ ពួកគេក៏បានរិះគន់មិត្តប្រុសនាងថា សម្តីរបស់ Benny Blanco ហាក់ដូចជាបំបាក់មុខ idol ពួកគេពេកហើយ។ អ្នកខ្លះទៀតក៏បានលើកឡើងថា “គាត់ចូលចិត្តបំបាក់មុខនាងណាស់” ហេតុអ្វីគាត់ត្រូវប្រាប់រឿងនេះជាសារធារណៈ ការនិយាយបែបនេះ ហាក់មិនឱ្យតម្លៃ Selena ទាល់តែសោះ។ ទោះបីជាយ៉ាងនេះក្តីស្នេហារបស់លោក និង Selena នៅតែស្អិតរមួតនឹងគ្នាដូចស្រមោច និងស្ករ។ គួររំលឹកដែរថា កាលពីមុន Selena Gomez គឺធ្លាប់មានទំនាក់ទំនងស្នេហាជាមួយតារាប្រុសជាច្រើនគឺ The Weeknd, Justin Bieber, Zedd, និង Nick Jonas ជាដើម៕