ប្រិយមិត្តអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថានាការី សុគា គីមលាង ហៅកូនអាន បានបញ្ជាក់ថានឹងចូលប្រកួតកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាក្រោមការជំរុញរបស់អ្នកនាង ប្រាសាទ ដាវីន។ ជាមួយគ្នានេះអ្នកមួយចំនួនបង្ហាញការព្រួយបារម្ភអំពីការប្រើប្រាស់ភាសាអង់គ្លេសរបស់កូនអាន ខណៈនាងបានតបបែបនេះនិងបានបញ្ជាក់បន្ថែមទៀតពីប្រវត្តិអប់រំរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLzdG0iSdrYRIgRSJ_O-Zjzuth9s-XelrnneCtB-7O102tUflESjMEHhkhP8ecrxsbDKpV7MyShEcFEMRH9xD_1Hh0Uwl3iA6jdO7PpxTD3WiCg52wU35lHHSkJfXeD8pQ3q884CzLUUojVJHz2bFYBTCY4iAvdRPknBJaolDMUXoyISoMcbBpddOfuywa/s960/image_2024-11-23_11-31-44.png

នៅល្ងាចថ្ងៃទី២២ វិច្ឆិកា កូនអាន បាន Iive នៅលើបណ្តាញសង្គមរបស់ខ្លួនរយៈពេល១ម៉ោងបន្ទាប់ពីបញ្ជាក់ថារូបនាងនឹងយកការខិតខំប្រឹងប្រែងបទពិសោធន៍របស់ខ្លួនឱ្យ Universe ស្គាល់កូនខ្មែរកាន់តែច្បាស់ជាប្រទេសតូចតែបេះដូងធំ។ នៅក្នុងការ Live នេះ កូនអាន បានលើកឡើងអំពីអ្នកមួយចំនួននៅមិនទាន់បានដឹងពីប្រវត្តិការសិក្សារបស់នាង រួមទាំងព្រួយបារម្ភពីការប្រើប្រាស់ភាសាបរទេសជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGpCga47ZUyhMUeP_u7bXlWrTr5lrLCLPbkjggxA1NyoIMaBil5N8dkT16p-ZgPJa8LmA231GFx239wpqh5AOg3E-kxv7w3wvpawqZ_NsIXS3bHuNqDaa9pYlGFrI5i5CsW7stkNlzG0Rrcg-W5v0qc7ucnsMwn_INH3ZUcT3iah7N7y_MGOiedmOI-DBf/s1800/image_2024-11-23_11-31-46.png

ឆ្លើយតបនឹងចម្ងល់ផ្សេងៗ កូនអាន បាននិយាយថាប្រវត្តិរបស់នាងគឺជាអ្នករបាំបុរាណ បានបញ្ចប់ការសិក្សានៅសាលាមធ្យមវិចិត្រសិល្បៈនៅឆ្នាំ២០១៦ ដែលបានចូលរៀនអំឡុងឆ្នាំ២០០៧តាំងពីនាងមានអាយុ១០ឆ្នាំ។ កូនអាន បញ្ជាក់ថារៀននៅសាលានេះនៅពេលចប់គឺបានសញ្ញាបត្របាក់ឌុបដូចគេដូចឯងផ្នែកភាសាខ្មែរដោយបន្តរៀនបរិញ្ញាបត្រនៅខាងក្រៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7exmVXfZs2toGhWIDvQR6U15vIzS2ZTzF6TTJXLq3VYqL9bxCvq6SVc7WyZgus0sSqIWRhTJ-hmXAln5lBy1qa9tkbFFn3rfOZl0-8rIfjLJYT2E7Olb7-02-OrpyviaQJ3l6782uQAfiYGxkkJbGXxA4X-b-cxTnHm6aUXNjilNWsc1H8CFwFGl6kyHn/s1563/image_2024-11-23_11-31-48.png

កូនអាន បានទទួលស្គាល់ថា ភាសារបស់នាងមិនអាចដូចជាផ្លូវការ ដោយបែបលក្ខណៈណែនាំខ្លួនគឺបានគឺនាងបានរៀនដែរគ្រាន់តែជាផ្លូវការទូតមិនអាចទៅមុខដោយសារមានហេតុផលក្នុងនោះពេលនាងរៀនចប់ដោយសារមមាញឹកមិនបានរៀនអក្សរអង់គ្លេសច្រើន ចេះខ្លាំងនោះទេប៉ុន្តែបានជាការអនុវត្តទៅតាមក្រសួង និងបានទៅប៉ែកអឺរ៉ុប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJdmOBiIuBXKzKn6T5n-EYwSolPbxZ9za-LTqXCAaOuaAPMs9LkwbAGtcvXpmwqhnIb0wfZ8qdcgO6h3s3m5h5JEBwZHhQXl1IYgwBbUoMsJomxjq8XlQgoi3siCRK_XLJMoNuokRVcwekwuWKHqfY_MLK41iH9KIJJZma-wMylghAu4gQj8WguhfBF1OQ/s1584/image_2024-11-23_11-31-50.png

នាដការិនីល្បីល្បាញរូបនេះថា ការរៀនគឺមធ្យមប៉ុន្តែអ្វីដែលសំខាន់គឺការអនុវត្តផ្ទាល់និយាយប្រាស្រ័យទាក់ទងជាមួយនឹងបរទេសពីវប្បធម៌ដោយនាងទៅតំណាងឱ្យវប្បធម៌ខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqVLHm9ishU5myz4JqNRm9_r1XZF_uyD9aWXr8DwMgNZuWvsWaKQDCZCOUm2F4i8yHmhJgGfhImfsUewpkReJcpHm1c-awzrp103QnU9vsUOtCbYyk5JhGHnP8Lgwscv6CSivLMYAr3RuYRRqO36fT005g8VmUutTwyEaXN-5FuiLor6hSxDQUEPLiqdRT/s1800/image_2024-11-23_11-31-53.png

ក្នុងដំណើរស្វាគមន៍អ្នកនាង ប្រាសាទ ដាវីន វិលត្រឡប់មកមាតុភូមិវិញកាលពីល្ងាចថ្ងៃទី២១ កូនអាន ទទួលបានការលើកទឹកចិត្តពី TOP30 Miss Universe មកប្រកួតស្នងតំណែងពីខ្លួន ស្របពេល កូនអាន បង្ហាញការយល់ស្របនិងចង់ទទួលបានការបង្ហាត់បង្រៀនពីអ្នកនាង ប្រាសាទ ដាវីន បើសិនជាអាចទទួលបានឆាប់នឹងចូលរួមក្នុងឆ្នាំ២០២៥៕