ប្រាសាទបាភួន ប្រាសាទភ្នំដែលមានវ័យចំណាស់ជាងគេក្នុងសម័យអង្គរ
ប្រាសាទបាភួន គឺជាមហាសំណង់ប្រាសាទភ្នំ ដែលមានរាងពីរ៉ាមីដ ៣ ថ្នាក់អមដោយក្បាច់ចម្លាក់រចនាដ៏ល្អវិចិត្រ គួរឱ្យស្ងើចសរសើរអំពីស្នាដៃ និងទេពកោសល្យរបស់ដូនតាខ្មែរ ដែលបានសាងសង់នូវមហាស្ថាបត្យកម្មដ៏ល្អឥតខ្ចោះនេះ។ ប្រាសាទបាភួនកសាងឡើងនៅសតវត្សរ៍ទី១១ រវាងឆ្នាំ១០៦០ ដោយព្រះបាទឧទយទិត្យវម៌្មទី២ តំណាងឱ្យភ្នំសុមេរុដែលជាទីស្ថានរបស់អាទិទេព ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ ប្រាសាទដ៏ល្អឯកនេះស្ថិតនៅភូមិអង្គរក្រៅ ឃុំគោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានកំពុងឆក់យកបេះដូងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
បច្ចុប្បន្នប្រាសាទនេះគឺមានភាពទាក់ទាញណាស់ ដោយសារសម្រស់ល្អអស្ចារ្យស្រស់ស្អាតមិនចាញ់ប្រាសាទអង្គរវត្តឡើយ។ ប្រាសាទបានភួនមានទម្រង់ជាប្រាសាទភ្នំ ដែលត្រូវបានកសាងឡើងអំពីថ្មភក់ បែរមុខទៅទិសខាងកើត និងមានគ្រឹះធ្វើអំពីថ្មបាយក្រៀម និងឈើមានគោបុរៈ នៅទាំងបួនទិស ព្រមទាំងមានរូបចម្លាក់ក្បាច់រចនា ល្អឆើតទាក់ទងទៅនឹងរឿងរាមកេរ្តិ៍ខ្មែរ និងមានក្បាច់ចម្លាក់ផ្សេងៗទៀត ទាក់ទងទៅនឹងល្បែងកីឡា និងរូបព្រះពុទ្ធចូលព្រះនិពា្វនដែលគេទើបកសាងនាសម័យលង្វែក។
ប្រាសាទនេះ មានស្ពានចូលពីខាងមុខប្រាសាទ ជិតព្រះលានជល់ដំរី ដែលស្ពាន ចូលប្រាសាទបាភួននេះ គឺជាកន្លែងពេញនិយមសម្រាប់ភ្ញៀវទេសចរថតរូប ជាពិសេសសម្រាប់អ្នកថតរូបអាហ៍ពិពាហ៍។ ប្រាសាទបាភួនមានឈ្មោះដើមហៅថា ត្រីភូវនចូនាមណី ដែលក្រោយមកឈ្មោះនេះនៅសល់តែ “ភូវន” តែប៉ុណ្ណោះ ហើយពាក្យថា ភូវន ក្លាយជា “ភួន” វិញ។ ពាក្យ ត្រីភូវន មានន័យថា អ្នកដែលគ្រប់គ្រងលើភពទាំងបី ចំណែកពាក្យដែលក្លាយទៅជា ភួន គឺមានន័យថាលាក់បំបាំងកាយ។
សូមបញ្ជាក់ដែរថាប្រាសាទបាភួននេះ ធ្លាប់បានជួសជុលយ៉ាងតិចចំនួន ៣ ដងរួចមកហើយគឺ៖ លើកទី១ នៅស.វទី១៦, លើកទី២ នៅទសវត្សរ៍ឆ្នាំ ១៩៦០ និងលើកទី៣ នៅឆ្នាំ ១៩៩៥។ ប្រាសាទបាភួន គឺជាប្រាសាទខ្មែរដ៏ល្បីល្បាញមួយសម្រាប់ទេសចរណ៍គ្រប់ជាតិសាសន៍ ដែលចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ដោយសារតែសម្រស់ដ៏ស្រស់ស្អាត និងរចនាបទដ៏អស្ចារ្យ ជាពិសេសនោះគឺថ្មប្រាសាទដែលរុំព័ទ្ធដោយព្រៃឈើពណ៌បៃតងយ៉ាងក្រាស់ក្រែល បានធ្វើឱ្យលេចបរិវេណប្រាសាទទាំងមូលនៅចំកណ្តាល ប្រៀបបានដូចនឹងឋានសួគ៌ក្រោមមេឃអ៊ីចឹង៕
រូបភាពដោយ៖ Piak Lim


លើកនេះកាន់តែពិសេស នាឡិកាឆ្លាតវៃ HUAWEI WATCH GT 5 Series បានធ្វើអោយផ្ទុះកក្រើកទីផ្សារ Smartwatch ក្នុងប្រទេសកម្ពុជាជាថ្មី។ កម្មវិធីសម្ពោធនេះចូលរួមពី តារាកក្តិយស តារា influencer លោក ហេង វិសាល និង ស្រីនា, Tech Review លោក Jerry ថៃ ហៅ ប្រាប់ចំៗ, លោក ស័ក្កសេរីវុធ ហៅដុំហ្វីល លោក ហ្វុង សៀនស្ទើរ ផ្តល់នូវបទពិសោធន៍ល្អៗក្នុងការប្រើប្រាស់ ។
HUAWEI WATCH GT 5 Series មានចំណុចពិសេសដូចជា៖
លោក ហេង វិសាល និង ស្រីនា បានភ្ចាក់ផ្អើលទៅលើការរចនារូបរាងបែប Fashion ពាក់ទៅស្អាតទាន់សម័យ ស្អាតប្រណីត ផលិតចេញពីវត្ថុធាតុដើមគុណភាពខ្ពស់គឺ តួនាឡិកាផលិតពី Titanium និង កញ្ចក់ Sapphire Glass អាចដោនឡូដនឹងប្តូរមុខនាឡិការហូតជាង 3មឺនមុខ ផ្លាស់ប្តូរមុខស្តាយបានគ្រប់កល:ទេស:ចូលរួមបានគ្រប់កម្មវិធីនានា។
ចំនុចពិសេសទី 2: ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រាចាំថ្ងៃដូចជាថ្មសាកម្តងប្រើបានរហូតដល់ 14ថ្ងៃ ឬ មួយខែសាកថ្មតែ2ដង ភ្ជាប់បានទំាង iOS & Android អាចធ្វើការ Reply Message ឬ និយាយជាសំឡេងចេញជាអក្សរ) ដោយប្រើ Full Keyboard នៅលើនាឡិកាផ្ទាល់ ជពិសេសបំពាក់មុខងារ Bluetooth Call តាម App ល្បីៗដូចជា Telegram , Messenger ជាដើម ។
លោក Jerry លោក ស័ក សេរីវុធ នឹង ហ្វុងសៀងស្ទើរ ជាអ្នកប្រើប្រាស់ផ្ទាល់បានចែករំលែកបទពិសោធន៍ ច្បាស់ៗថា នេះជានាឡិកាឆ្លាតវៃដែលមានថ្មកាន់បានយូរមួយខែសាកតែ២ដង សាកថ្មតាម Wireless Charge ក៏លឿន ងាយស្រួលក្នុងការប្រើប្រាស់ប្រចំថ្ងៃ ជាពិសេសអាចភ្ជាប់បានគ្រប់ប្រភេទទូរស័ព្ទ Android & IOS ។
ចំនុចពិសេសទី 4: មុខងារ សុខភាពផ្លូវចិត្ត Emotional Wellbeing ដំបូងគេ ដែលអាចតាមដានសុខភាពផ្លូវចិត្តដឹងពីស្ថានភាពអរម្មណ៍សប្បាយចិត្តឬមិនសប្បាយចិត្ត ជាពិសេសផ្តល់ជូន Exclusive Pet Penda ដែលធ្វើការផ្លាស់ប្តូរសកម្មភាពកាយវិការទឹកមុខទៅតាមអរម្មណ៍របស់យើង ។
លោក វិសាល និង ស្រីនា ក៍បានបង្ហាញចំណាប់អារម្មណ៍ទៅលើមុខងារសុខភាពថ្មីនេះផងដែរ មុខងារគឺជាមុខងារសុខភាពផ្លូវចិត្តដំបូងគេបំពាក់នៅលើនាឡិកាឆ្លាតវៃ អាចតាមដាននៅ ស្ថាភាពអារម្មណ៍សប្បាយចិត្ត ឬ មិនសប្បាយចិត្ត ស្ថានភាពស្ត្រេស គឺយើងអាចតាមដានជាប្រចាំថ្ងៃ ។
ចំនុចពិសេសទី 5: ផ្តល់នូវមុខងារកីឡា Professional ជាង 100ប្រភេទ និង មុខងារសុខភាពជាច្រើដូចជា មុខងារ ECG , វាស់ចង្វាក់បេះដូងលម្អិត PPG តាមដានដំណេក តាមដានការសស្រមុក ឬ តាមដានការដកដង្ហើម មុខងារវាស់ភាពស្ត្រេស Stress មុខងារវាស់អ៊ុកសីសែនក្នុងឈាម Spo2 មុខងារវាស់កម្តៅជាដើម.. ។
HUAWEI WATCH GT 5 Series មានតម្លៃលក់ជាផ្លូវការចាប់ពី $219 ជាតម្លៃដាក់លក់ផ្លូវការក្នុងប្រទេសកម្ពុជា ទទួលបានការដូរ ខ្សែរនាឡិកា និង ស្រ្គីនការពារ។ អតិថិជនទាំងអស់អាចរកជាវបាននៅតាមបណ្តា Huawei Showroom និង ហាងលក់ទូរស័ព្ទដៃទូរទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅ ។







.png)


.png)

.png)










.png)


.png)



.png)
.png)
.png)

.png)




.png)




