កន្លែងទាំងនេះគឺជាគោលដៅទេសចរណ៍ដែលទាក់ទងទៅនឹងអតីតកាលសោកនាដ.កម្មដ៏ឈឺចាប់ ដែលកំពុងទាក់ទាញអ្នកទស្សនាឱ្យយល់កាន់តែច្បាស់ពីប្រវត្តិសាស្ត្រដ៏ជូចត់។ កន្លែងទាំងនេះត្រូវបានគេស្គាល់ថាជា តំបន់ទេសចរណ៍ងងឹត ដែលជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងប្រវត្តិនៃការឈឺ.ចាប់ សោកនាដកម្ម និងសង្រ្គាម។ ដូច្នេះហើយខាងក្រោមនេះយើងនឹងនាំលោកអ្នកមកស្គាល់តំបន់ទេសចរណ៍ងងឹត៖
១.សារមន្ទីរទួលស្លែង ឬគុ.កទួលស្លែង៖ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាបូជនីយដ្ឋាននៃការចងចាំពីព្រឹត្តិការណ៍ដែលកើតឡើងក្នុងអតីត “មន្ទីរសន្ដិសុខ២១ ឬមន្ទីរស-២១” ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(សម័យខ្មែរក្រហម)។ អតីតមន្ទីរឃុំឃាំងនេះ ស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញដែលស្ងាត់ជ្រងំ ក្រោយខ្មែរក្រហមជម្លៀសប្រជាជនទាំងអស់ចេញកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
គុកនេះក៏ជាកន្លែងសម្ងាត់សម្រាប់ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងសម្លា.ប់អ្នកដែលត្រូវចាត់ទុកថាជា “អ្នកទោសនយោបាយ” របស់របបនេះផងដែរ។ បច្ចុប្បន្នសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានគេចាត់ទុកថាជាកន្លែងដ៏ឈឺចាប់មួយ ដោយរក្សាទុកនូវរឿងរ៉ាវរបស់ជនរងគ្រោះ និងរំលឹកពីឧក្រិដ្ឋកម្មដ៏ឃោរឃៅរបស់ ប៉ុល ពត។
២.វិមាន Murambi៖ គឺជាវិមានដ៏ក្រៀមក្រំមួយ ដែលរំលឹកដល់ជនជាតិ Tutsis រាប់ពាន់នាក់ត្រូវបានគេសម្លាប់ក្នុងអំឡុងការប្រល័យពូជសាសន៍ Rwandan ឆ្នាំ១៩៩៤។ វិមាននេះរួមមានអដ្ឋិធាតុដែលបានរក្សាទុក ផ្នូរដ៏ធំ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ជនរងគ្រោះ ដែលផ្តល់នូវទិដ្ឋភាពពិតនៃអំពើប្រល័យពូជសាសន៍។ ការទៅលេង Murambi គឺជាបទពិសោធន៍ផ្លូវចិត្តដែលទាមទារការគោរព និងរក្សាភាពស្ងៀមស្ងាត់។
.png)
៣.ជំរុំ Auschwitz-Birkenau៖ គឺជាកន្លែងប្រវត្តិសាស្ត្រដ៏ឈឺចាប់នៃអំពើឃោរឃៅរបស់មនុស្សដែលមានទីតាំងនៅប្រទេសប៉ូឡូញ។ កាលពីឆ្នាំ ១៩៤០ ដល់ឆ្នាំ ១៩៤៥ ពួកណាស៊ីបានសម្លាប់មនុស្សជាង ១.១ លាននាក់ ដែលភាគច្រើនជាជនជាតិយូដានៅទីនេះ។ ដូច្នេះពេលទៅលេងជំរុំ Auschwitz-Birkenau អ្នកទស្សនាគួរតែបង្ហាញការគោរពចំពោះអ្នកស្លាប់។
៤.ទីបញ្ចុះសព Père Lachaise ក្នុងទីក្រុងប៉ារីស៖ គឺជាកន្លែងសម្រាប់ដាក់សាកសពរបស់មនុស្សល្បីៗជាច្រើនដូចជា Jim Morrison, Oscar Wilde និង Edith Piaf ។ កន្លែងនេះត្រូវបានសាងសង់ក្នុងឆ្នាំ ១៨០៤ ជាទីបញ្ចុះសពឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តដ៏សម្បូរបែប និងសិល្បៈនៃទីក្រុងប៉ារីស តាមរយៈផ្នូរ និងរូបចម្លាក់របស់វា។ ភ្ញៀវទេសចរដែលមកទស្សនាទីនេះត្រូវតែគោរពវិញ្ញាណក្ខន្ធ ហើយគួររក្សាភាពស្ងៀមស្ងាត់ ដើម្បីជៀសវាងការរំខានដល់គ្រួសារដែលមិនទាន់បានរួចផុតពីទុក្ខសោក។.png)
៥.ព្រៃ Aokigahara ឬព្រៃអត្តឃាត៖ ព្រៃនេះមានទីតាំងនៅជើងភ្នំ Fuji ប្រទេសជប៉ុន ត្រូវបានគេស្គាល់ថាជាព្រៃដែលពោរពេញទៅដោយអាថ៌កំបាំង ខណៈមនុស្សជាច្រើនបានមកព្រៃនេះដើម្បីធ្វើអត្តឃាត។ បច្ចុប្បន្នជនជាតិជប៉ុនចាត់ទុកថាព្រៃ Aokigahara ជាកន្លែងគ្រោះថ្នាក់ ដូច្នេះអ្នកទេសចរគួរតែទៅជាមួយមគ្គុទ្ទេសក៍ទេសចរណ៍ដើម្បីធានាសុវត្ថិភាព និងមិនអាចធ្វើដំណើរចូលព្រៃនេះម្នាក់ឯងបានឡើយ៕.png)










