Home Blog Page 731

សំណង់ដែលរាងដូចស៊ុតមាន់ នឹងលេចរូបរាងជាផ្លូវការនៅលើឋានព្រះច័ន្ទ នៅពេលដ៏ខ្លី តើហេតុអ្វីបានជាជ្រើសរើសទំរង់បែបនេះ?

0

ប្រទេសចិន៖ បន្ទាប់ពីបញ្ជូនឥដ្ឋទៅកាន់ឋានព្រះច័ន្ទដោយជោគជ័យ អ្នកវិទ្យាសាស្ត្រចិនគ្រោងសាងសង់ផ្ទះរាងដូចស៊ុតមាន់នៅលើភពនេះនាពេលអនាគត។
យោងតាមការចុះផ្សាយរបស់ Global Time ដែលបានដកស្រង់សម្តីលោក Ding Lieyun ប្រធានអ្នកវិទ្យាសាស្ត្រនៃមជ្ឈមណ្ឌលជាតិសម្រាប់ការច្នៃប្រឌិតបច្ចេកវិទ្យាសំណង់ឌីជីថល បានឱ្យដឹងថា បច្ចុប្បន្នក្រុមរបស់លោកកំពុងធ្វើការសាកល្បងផ្សេងៗលើរូបរាងនៃមូលដ្ឋានអនាគតរបស់ចិននៅលើឋានព្រះច័ន្ទ រួមទាំងរចនាសម្ព័ន្ធ dome និងការរចនាជួរឈរ ដើម្បីធានាថាពួកវាមានលក្ខណៈសមរម្យសម្រាប់បរិស្ថានផ្ទៃព្រះច័ន្ទ និងងាយស្រួលសាងសង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWTBoKKhK-_sO6EY6oVxao9IKoYomAVOlUO86AUr4JUPt49ArksZ0FpVFPe6p6J7CpX-IP3c6kLhPgAMb3B2J_plXnjLS2b3ozZg-dya3-MODcE_sd9ZaF4UQRfrfKR3utfXITe5am5XYzljbpEhO1FhTtcuRiQEb7Zwbxrs9selUay8wonYQpc1Mi5LBO/s1200/image_2024-12-03_08-18-24.png

នៅក្នុងការសិក្សានោះគេសង្កេតឃើញថា ផ្ទះរាងដូចស៊ុតមាន់ទំនងអាចទប់ទល់បរិស្ថានអាក្រក់របស់ភពព្រះច័ន្ទ ជាជាងរចនាសម្ព័ន្ធផ្សេងទៀត។ ដោយសារតែលក្ខខណ្ឌបរិស្ថានដ៏អាក្រក់ ដូចជាមិនមានទឹករាវ ទំនាញផែនដីទាប សីតុណ្ហភាពប្រែប្រួលលើសពី ៣០០ អង្សាសេ រវាងថ្ងៃនិងយប់ ការរញ្ជួយដី ១,០០០ នៃ ២-៣ ដឺក្រេជារៀងរាល់ឆ្នាំ។ ផ្ទះរាងដូចជាស៊ុតមាន់បញ្ឈរ អាចបំពេញតាមតម្រូវការលំហងងឹតអតិបរមា កាត់បន្ថយភាពតានតឹងតិចតួច និងមានទម្ងន់ស្រាល ងាយស្រួលសាងសង់ ប្រើប្រាស់សម្ភារៈតិចតួច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnTHObRlBMOX-inpO7ISXaBMc_vDogKSpkpUvG3ltjy8UVj4UCC7nyg67psD8QFYD_ezVqTuPgRvfgqwRL7sQ24l8U5Wi9OIiQd0pNYhEoDDwTtHjsuJy6omiNFzwLhd9XRnRyxxwwkO7BVNUM3X9ptPHDL7IpRf9G53KLQ0IoYY_Y6wgBYr_bvoji_fLZ/s1366/image_2024-12-03_08-18-25.png

ផ្ទះរាងដូចស៊ុតត្រូវបានបែងចែកជាពីរជាន់ រួមទាំងកន្លែងធ្វើការ និងកន្លែងសម្រាក។ បច្ចុប្បន្ន ឥដ្ឋជាច្រើនកំពុងស្ថិតនៅលើស្ថានីយ៍អវកាស Thien Cung បន្ទាប់ពីត្រូវបានបាញ់បង្ហោះដោយកប៉ាល់ដឹកទំនិញ Thien Chau-8 កាលពីពាក់កណ្តាលខែ ហើយនឹងធ្វើការពិសោធន៍ក្នុងលំហខាងក្រៅ ដើម្បីផ្ទៀងផ្ទាត់ថាតើពួកវាអាចប្រើសម្រាប់សាងសង់សំណង់នៅលើឋានព្រះច័ន្ទបានឬអត់។ បន្ទាប់ពីបញ្ចប់ការពិសោធន៍ ឥដ្ឋមួយដុំនឹងត្រលប់មកផែនដីវិញនៅចុងឆ្នាំ ២០២៥ ដើម្បីយកមកសិក្សាបន្ថែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja1gZhCVyUXWU7MgBYmoX07xtUeds4b8p6eMkJCKkyWdjvgRN4qbRdNW6ZWxT28tGdRGKkjZ6WijMcVKyUVsHrHn0yQ8gi-6Iv7B1UZCQ9SsNJFLB1BhamrKcrUKgcjBkX-Y7UBWLJVTYZHhf6ph8KT_dzGCK2z9oGF7FjBE2iLdhUAWALFt5TYkhM0DfK/s590/image_2024-12-03_08-18-24%20(2).png

គួរបញ្ជាក់ដែរថា ប្រទេសមហាអំណាចអវកាសបានប្រកាសផែនការរយៈពេលមធ្យម និងរយៈពេលវែងជាច្រើនសម្រាប់វត្តមានមនុស្សនៅទីនេះ។ ដូច្នេះប្រទេសចិនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីសម្រេចគោលដៅដ៏មានមហិច្ឆតានេះឱ្យបានមុនគេ ដោយនឹងបញ្ជូនអវកាសយានិកទៅឋានព្រះច័ន្ទនៅឆ្នាំ ២០៣០ ក៏ដូចជាសាងសង់ស្ថានីយស្រាវជ្រាវតាមច័ន្ទគតិនៅឆ្នាំ ២០៣៥៕

សង្ឃមួយអង្គ សុំសឹកខ្លួនឯង ក្រោយមហាជនប្រទះឃើញកំពុងប្រលែងលេងជាមួយយុវតីម្នាក់

0

កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ មានការចែករំលែកជាច្រើននៅលើបណ្តាញសង្គម ក្រោយគេប្រទះឃើញសាមណេរមួយអង្គគង់បួសរៀននៅវត្តអារុណវតី ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ អង្គុយប្រលែងលេងជាមួយយុវតីម្នាក់ នៅមាត់ស្រះទឹកក្នុងវត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqB7cZJ6Ku3g9cE7BFU4RFpqoqKMWm4DkjR_aXx8F5gYKlyT6qWMuutr084gQhXposx2Go9tXybSOX4qgOuERGAQaYrFrXgByRPXnL6RXj2h3u9MIqqQbEpu21FkF9pxgsfEnuDYdNIeo3-wa8iLyXtXKfEA4yNXbtdLQy4O0Ka7ZUSvBs11JX0_rYn3Nr/s1080/image_2024-12-02_16-23-25%20(2).png

ពាក់ព័ន្ធនឹងករណីនេះ ព្រះគ្រូចៅអធិការវត្ត និងមន្ត្រីធម្មការខណ្ឌ បាននិមន្តសាមណេរអង្គនោះមកសាកសួរ ដោយព្រះអង្គបានទទួលកំហុស និងបានសុំសឹកដោយខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbmqp5MGkj7IWlPZsWDmHeAMWevyWvIOPEuvcyDmXNjsoE9BVMGuAs41M196Fyt9r9KGhoJNzEZGiEKNEGGt5rXtVuIpOCPtop2TtsjwqfGaBSp0BYUJXnFUu7Rj9P6nNjeQX-9ZTFRhDlyDIT3udFMwAIyZDB1wTpsB72GHaFtzONz4KuZbXYaxF7vGDL/s1024/image_2024-12-02_16-23-25.png

បើតាមគណៈកម្មការវត្តបានលើកឡើងថា៖”កំហុសឆ្គងនេះ មិនមានទោសដល់ថ្នាក់ចាប់បង្ខំផ្សឹកនោះទេ តែសាមណេរខ្លួនឯងផ្ទាល់តាំងចិត្ត ដាក់រូប ដាក់កាយ បម្រើក្នុងព្រះពុទ្ធសាសនាមិនទាន់បាន ជៀសវាងកំហុសកាន់តែធ្ងន់ ក៏បានសុំគ្រូចៅអធិការ សឹកតែម្តង ដោយអនុវត្តទៅតាមគោលការសង្ឃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi38HI8cSbZ26Nx56-4UD7eZyymDre7j1Az8SICAUSI8Bm3BGq4HhkPcMT9qLPaIrLSBkHH9wlWgvTCRQLWN1-URcPcCYexLZnoXpq7hsj2VkSAw1F3pa0hyphenhyphensQ5YEiYZS21i7Kq0im_bzS6FHQAqc6Em-wy9GPBJWF-jF7G6wdGhrsqZvo4XTlnlM80KAoz/s1280/image_2024-12-02_16-23-26.png

គួរបញ្ជាក់ថា សាមណេររូបនោះមានព្រះនាម ចន សីហា បានបង្កកំហុសមួយក្នុងវិស័យព្រះពុទ្ធសាសនា ដោយមានការខ្មាសអៀនក៏សុំសឹកតែម្តង៕

 

គួរចៀសវាងបរិភោគអាហារ៣ប្រភេទនេះនៅពេលព្រឹក ពីព្រោះប៉ះពាល់សុខភាពខ្លាំង

0

មនុស្សភាគច្រើនតែងតែឮពាក្យថា «អាហារពេលព្រឹកមានសារៈសំខាន់បំផុតសម្រាប់សុខភាព» ប៉ុន្តែមានមនុស្សភាគតិចណាស់ដែលយល់ថា អាហារមួយចំនួនពុំគួរបរិភោគនៅពេលព្រឹកទេ ពីព្រោះវាមានផលប៉ះពាល់សុខភាពខ្លាំង ។ គេហទំព័រ SOHA បានចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងសារៈសំខាន់របស់អាហារពេលព្រឹក និងវិធីបរិភោគបែបណាឱ្យសមស្របសម្រាប់សុខភាពតាមការណែនាំរបស់គ្រូពេទ្យចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbjf8yB9rY8Ao6148qUUAzLEM7OrQD17sIoGbr-cHPEAPSXrWQrVVgcpiipaUUxhT-622XeaIGsTYdbT2qEtltqllSNW6-G4jHanFIW4F-Mh6aphig3GMEXKLNCVnJIfql2K-iaBQ3E7IQ_yyazGnPD0mI5DxpFWtnVT_QRWNNx-2GGOHdUU_d5x_O1Cv_/s1000/image_2024-12-02_16-12-09%20(2).png
លោកគ្រូពេទ្យចិនឈ្មោះ លី និយាយថា ពុំគួរបរិភោគអាហារ ចំនួន៣ប្រភេទនេះនៅពេលព្រឹកទេ ជាពិសេស មនុស្សវ័យកណ្តាល និងអ្នកមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ។ ការបរិភោគអាហារផ្តេសផ្តាសពេលព្រឹកនឹងប៉ះពាល់សុខភាពរយៈពេលយូរ ហើយមានមនុស្សតិចណាស់ដែលបានដឹងរឿងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTzzL__pIjayxD_IkCvjKxR0NiZg4QYUJPCz2FGm4OUdpU4r3K14qCvF0X98xy6KQtFrTAcuHL1wVJBs3cTzdzFvvJuxPlZvHysaTcccdtJ_8ynlYLThsYTY3rGMPG-91BS-qWZQfDMIWPKQvSa1cZS-6DM2nyV4OAbNj8o2DgNYSCMYGFHzm9SS2spgSa/s1000/image_2024-12-02_16-12-09.png

ខាងក្រោមនេះ គឺជាអាហារ ចំនួន៣ប្រភេទពុំគួរបរិភោគនៅពេលព្រឹក រួមមាន ៖

១-អាហារសម្បូរខ្លាញ់ ៖ រួមមាន សាច់ក្រក, សាច់ជ្រូក ឬអាហារផ្ទុកខ្លាញ់ច្រើន ។ ការបរិភោគអាហារទាំងនេះ មិនត្រឹមតែមានគ្រោះថ្នាក់ដល់សុខភាពបេះដូងប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងប្រឈមជាមួយជំងឺរ៉ាំរ៉ៃផ្សេងៗ ដូចជា ៖ ជំងឺដាច់សរសៃឈាមខួរក្បាល, ទឹកនោមផ្អែម និងជំងឺធាត់ ជាពិសេស អ្នកមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ។ លើសពីនេះ ការបរិភោគអាហារសម្បូរខ្លាញ់នឹងប៉ះពាល់បេះដូង និងតម្រងនោម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOHgrhM1N2SuvJ-LUhGsdRvT7DeP2rypL3IrVlSI2pr6MHpLUO5yHJvuIEMDfPoKd5xOszt_JQH53W5K0O9NAUYnckbGtaMPHSk6QCuBwMAsGWoOxpR3ff0dl6KV0aLIzmRNYQQWW5YHwvUHeHjvCVzb3yyHr1LyfuBVa_j4aohM7uayNaQq_c80R5n7eL/s2560/image_2024-12-02_16-09-49.png

២-អាហារសម្បូរស្ករ ៖ រួមមាន នំខេក, ស្ករគ្រាប់ ឬភេសជ្ជៈរសជាតិផ្អែម ពីព្រោះវាផ្តល់នូវកាឡូរីគ្មានប្រយោជន៍ និងឆាប់ឡើងទម្ងន់, កើតជំងឺទឹកនោមផ្អែម និងបេះដូង ។ លោកគ្រូពេទ្យចិនបានណែនាំឱ្យមនុស្សចាស់កាត់បន្ថយការបរិភោគអាហារសម្បូរស្ករនៅពេលព្រឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmJDMTGWmvFLUAiWVqidXryx-kBhODnmy7iOrgzUdwv9mLWzLZI0MTQxP7z1nLVEWRMS6O2WGixmOjakhBrHWDF-_IjG5HZL4sLYXUoTTwABKSIROPSKJ5XRv4cvdDCPmCVe91ppmnjGNz1ypqqpdxP68-YBnh2CAz6ex9Kzb4aFrx1DgaHqHpY5ymOL6h/s1024/image_2024-12-02_16-09-51.png

៣-អាហារកែច្នៃ ៖ រួមមាន មីកញ្ចប់, អាហារក្លាសេ និងអាហារកំប៉ុង ដោយសារវាមានអំបិល, សារធាតុរក្សាទុកអាហារឱ្យបានយូរ និងការបន្ថែមរសជាតិច្រើន ។ អាហារទាំងនេះពុំផ្តល់ផលល្អដល់សុខភាពឡើយ ជាពិសេស មនុស្សចាស់ បើបរិភោគអំបិលច្រើនពេកអាចធ្វើឱ្យប៉ះពាល់សម្ពាធឈាម, ហើម និងតម្រងនោម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii8rgufGboYWf2pM73URBdsiJtuDPEf9_IoGhBXzPQkwLLNncgI9-vzA9gEgI1opU3lBGEbTZUxz1051w6c6GDP6fx36rV0YV4tIhRqO1VhRJoI_6Cqo1aH5TvWg9Ne6ihU1bHnhXJpYCIviIcheqd9HmH5WAHcMPAfDtlmebdoxc82WMWR2KTmKN_kJK_/s1000/image_2024-12-02_16-09-52.png

លោកគ្រូពេទ្យបញ្ជាក់ថា មនុស្សគ្រប់រូប ជាពិសេស មនុស្សចាស់ត្រូវតែផឹកទឹកនៅពេលព្រឹក ពីព្រោះពេលក្រោកពីដំណេក រាងកាយនឹងខ្វះទឹក ។ ការផឹកទឹកក្តៅឧណ្ឌៗពេលព្រឹកពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះវាមិនត្រឹមតែជួយបំពេញបរិមាណទឹកដែលរាងកាយខ្វះខាតពេលយប់ប៉ុណ្ណោះទេ ប៉ុន្តែវានឹងជំរុញដល់ប្រព័ន្ធរំលាយអាហារ និងកាត់បន្ថយការទល់លាមក ដែលមនុស្សចាស់តែងតែប្រឈមញឹកញាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjdm_BfDT919u7n4oLf1Hxljxrt7UmCB9zn5VEqsEIStDhwnEW61u23AtiPzRhWM6gfCUby_KeNTkMrU-HYq20vlWD7UF0Wg-u9m_6_bu1_q1GpSZDyG6K5TOKlOVzj9mtMnfaa1450wteizbXRzjZDJ4c2dRrCC97AlA99xUcj_MB-bHQVBJUI6E5zgNl/s1600/image_2024-12-02_16-09-52%20(2).png
ការបរិភោគអាហារពេលព្រឹកបានត្រឹមត្រូវ និងផ្តល់នូវអាហារូបត្ថម្ភ នឹងជួយឱ្យមនុស្សចាស់មានសុខភាពល្អ ពីព្រោះអាហារព្រឹកផ្តល់នូវថាមពលពេញមួយថ្ងៃ ។ ជាមួយគ្នានេះ វាក៏ជួយដល់ការរំលាយអាហារផងដែរ ហើយការបរិភោគអាហារមានជាតិសរសៃខ្ពស់នឹងធ្វើឱ្យរាងកាយចៀសផុតពីជំងឺរ៉ាំរ៉ៃ ដូចជា ៖ ជំងឺលើសឈាម, ទឹកនោមផ្អែម និងសរសៃឈាមបេះដូង ៕

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរលើកទី ២៩ នៅខេត្តសៀមរាប បានបំបែកកំណត់ត្រាមានអ្នកចូលរួមច្រើនជាងគេ

0

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានគូសបញ្ជាក់ថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរលើកទី២៩ឆ្នាំ២០២៤ នៅខេត្តសៀមរាបចាប់ផ្តើមនាព្រឹកព្រលឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នេះដោយមានអ្នកចូលរួមជាអត្តពលិកអាជីព ពាក់កណ្ដាលអាជីព និងមិនមែនអាជីព បានជួបជុំគ្នានៅខាងមុខប្រាសាទ អង្គរ ដែល មានមនុស្សសរុប ១៣ ៨៧៧នាក់ ក្នុងនោះជនបរទេសមានចំនួន ៣ ៣៤៥នាក់ មកពី ៨៧ប្រទេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_RbzwekIPyjSCFEMZ6qPwVNXmJNZGjRVIbZxhF27ZiC1spTbU-4gKhJqSDtmskBeUQY_h6TG6mP8wED67Zk8dAnsww-s-5ou8JM9VootkyKznZbf9eRADa5LaG3lSB-kzrgIhvT38M08lKNwCIfA4J43EbW4YbnVrIxYyTPnfQd1eCy4CtPktN6kSU2eP/s1280/468598792_573442785488227_2410737716722897682_n.jpg
គណៈកម្មការរៀបចំកម្មវិធីបានបញ្ជាក់ថា ចំនួននេះបានបំបែកកំណត់ត្រានៃការរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ តាំងពីឆ្នាំ១៩៩៦ ដែលមានអ្នកចូលរួមប្រមាណជាង ៦០០នាក់ មកពីជាង ១០ ប្រទេសតែប៉ុណ្ណោះ។ ជាលទ្ធផលជ័យលាភីចំណាត់ថ្នាក់លេខ១, ២ និងលេខ៣ រត់ចម្ងាយ ២១គីឡូម៉ែត្របានទៅលើកីឡាការនីមកពីប្រទេសជប៉ុនទាំង៣រូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKgw-xkTrzm9SKbFs5xa_6tWXnz8Tpe387oU9zWglJ8TXmv9Y111KYYr49zmV_bFkqKe5og7HoJzOw-CEsJteZMUQ1Iq7i2kklkoTtLREJr_UM7ovBJ-7y90thIryifCvvF-d2fmw1du3lmIcfd6SRFAWILYbPmFcYeRAEPxJWRMEClRc-ZSuPStog5oJ2/s1280/468783845_573443518821487_7512876106135523207_n.jpg

ប្រភពដដែលបានឲ្យដឹងទៀតថា នៅក្នុងព្រឹត្តិការណ៍នេះ ក៏រួមមានវត្តមានប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងសមាជិករាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ ចូលរួមបើក និងរត់ជាមួយ អត្តពលិកផងបានញ៉ាំងឱ្យព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់ កណ្តាល ម៉ារ៉ាតុង អង្គរលើកទី២៩ ឆ្នាំនេះ កាន់តែមានភាពអធិកអធមក្រៃលែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWcCE2PrlsZIiCM7ES5qaNrkWJ7buTnOwgaoRLU33_iStqwSnm2pRvDPXEeDH79Gox9UuZanJLrFqi_JJN6dCSufk6CMxLC5MYqnfGx1Vs3HIZSOKw-16UQ291RfirGhAB8Fo6NE2gZ9S31jyh6vvTwk0eM4W8HvUuVysBehDa4TF2TCuIODhtLAWhwJtV/s1280/468809744_573444022154770_4315778148160116394_n.jpg
សូមជម្រាបថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ ដ៏ធំនិងមានវ័យចំណាស់ជាងគេរបស់កម្ពុជាមួយនេះ មាន គោល បំណងចម្បង លើកកម្ពស់ដល់វិស័យមនុស្សធម៌ ជាពិសេសជនពិការ ដែលរងគ្រោះដោយសារគ្រាប់មីន។ ទិវានេះមានការគាំទ្រ យ៉ាងពេញ ទំហឹង ពីរាជរដ្ឋាភិបាល និងបច្ចេកទេសរត់ប្រណាំងស្ដង់ដារ កម្រិត អន្តរជាតិដោយគណៈកម្មាធិការម៉ារ៉ាតុងពិភពលោក IAAF និងAIMF។ ការរត់ប្រណាំងអន្តរជាតិនេះដែរមានវិញ្ញាសារចម្ងាយ ៣ គីឡូម៉ែត្រ, ៥ គីឡូម៉ែត្រ, ១០ គីឡូម៉ែត្រ និង ២១ គីឡូម៉ែត្រ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeEuZdeZHES3KxXQ12l19Dv8Cf6zFJlxAcGsUwbTg7W8hn9Q6U-oLA9JWCBiUSoxeid_7a36Vj2NDeiseDDMYmES11r6Ais8Jtozf_NHWw3dxvKzd410l9Q7txl6xzTXDeW5xrFp80PQRSDzbBNyfawhTcG8nieF-xRUzGGM6d4r5E57g7Tz0jXrIyBEnS/s1280/468907349_573443812154791_7420018344015306833_n.jpg

រីករាយរដូវកាលចុងឆ្នាំនៅណាហ្គាវើលដ៍

0

ក្នុងឱកាសបុណ្យណូអែលចុងឆ្នាំនេះ សូមអញ្ជើញបងប្អូនទាំងអស់ទៅកម្សាន្តនៅណាហ្គាវើលដ៍ជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ខណៈមណ្ឌលកម្សាន្តប្រណីតនេះមានការផ្តល់ជូនដ៏ច្រើនដូចជា ការតុបតែងលម្អដ៏ស្រស់ស្អាត ការសម្តែងសិល្បៈ ម្ហូបសុភមង្គល នំប្រពៃណីណូអែល និងសេវាកម្មស្ប៉ាសម្រាប់សុខភាពដែលនឹងធ្វើឱ្យបងប្អូនទាំងអស់ទទួលបទពិសោធន៍ដ៏រីករាយបំផុត។

នៅពេលឈានជើងចូលណាហ្គាវើលដ៍ ពុកម៉ែបងប្អូនទាំងអស់នឹងឃើញមានការតុបតែងលម្អបែបណូអែលដ៏ប្រណីតនៅច្រកចូល និងកន្លែងទទួលភ្ញៀវដែលមានដូចជា ដើមឈើណូអែល រូបសំណាកមនុស្សព្រិល និងអំពូលភ្លើងចម្រុះពណ៌ដ៏ស្រស់ស្អាត។ ចំណែកអំពូលភ្លើងចម្រុះពណ៌ខាងក្រៅណាហ្គាវើលដ៍នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ត្រូវបានបំភ្លឺពីម៉ោង ៥:៤៥ ល្ងាចរហូតដល់ម៉ោង ២ ទៀបភ្លឺខណៈរូបដើមឈើណូអែលដ៏ធំដែលព័ទ្ធជុំវិញដោយរូបសំណាកក្តាន់ និងរូបសំណាកស្ករគ្រាប់ ក៏មានភាពទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjySQ3n5J8MBeZXwtgP-26cEbkI7zVN0eUxaDUB9TYG37e5Xh1hjK66R7r6dalSs0t6SeBY_CCwWylObuuA_oCEJAK23iA5qzQ9baD1KdA9VQVZTLKydsOdB7qIVzIfB4B2Vm6FCH71TNIFtnCvPFKhzWOlKeMg2nUe9SUTbNsR2KC2_cifBaYuSBAmCkEy/s1280/photo_2024-12-02_14-15-36.jpg

ណាហ្គាវើលដ៍ រង់ចាំស្វាគមន៍បងប្អូនទាំងអស់ដោយក្តីរីករាយក្នុងឱកាសបុណ្យណូអែលជាមួយការផ្តល់ជូនដ៏ច្រើន ដូចជា ការតុបតែងលម្អដ៏ប្រណីត  ដើមឈើណូអែល អំពូលភ្លើងចម្រុះពណ៌ រូបសំណាកមនុស្សព្រិល និងការសម្តែងសិល្បៈដ៏រស់រវើក

សម្រាប់ពុកម៉ែបងប្អូនដែលមានបំណងអបអរបុណ្យណូអែលជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ សូមអញ្ជើញទៅភោជនីយដ្ឋានបារាំង Le Gourmet និងទទួលទានអាហារឈុតសុភមង្គលពេលល្ងាច ៧ មុខ ម្នាក់តម្លៃចាប់ពី ២៧២.០០០៛ ឬភោជនីយដ្ឋានអ៊ីតាលី Bistro Romano ដើម្បីទទួលទានអាហារឈុតពេលល្ងាច ៥ មុខ ម្នាក់តម្លៃចាប់ពី ១៨០.០០០៛ ។ ភោជនីយដ្ឋានចិន Fortune Palace និង Hall of Golden Chimes ផ្តល់ជូនឈុតអាហារពេលល្ងាចបែបចិន ម្នាក់តម្លៃចាប់ពី ២៧២.០០០៛ និង ៣៩២.០០០៛ ។ សម្រាប់អ្នកចូលចិត្តអាហារពេលល្ងាចបែបជប៉ុន សូមអញ្ជើញទៅទទួលទានអាហារឈុតពិសេសនៅភោជនីយដ្ឋានជប៉ុន The Teppanyaki ម្នាក់តម្លៃ ៧២០.០០០៛ ។ ក្នុងពេលដំណាលគ្នានេះ ភោជនីយដ្ឋាន The Pangea និង 2Pangea មានបម្រើជូនអាហារប៊ុហ្វេបែបណូអែលដែលមានមុខម្ហូបពេញនិយមដ៏សម្បូរបែប និងទទួលទានឥតកំណត់ ម្នាក់តម្លៃចាប់ពី ១៤០.០០០៛ និង ១៩២.០០០៛ ។ ទំនាក់ទំនងកក់ទុកមុនតាមរយៈលេខទូរសព្ទ +៨៥៥ ២៣ ២៦៣ ០៣១ ឬអ៊ីម៉ែល dining@nagaworld.com ។
សម្រាប់អ្នកដែលចង់អបអរបុណ្យណូអែលនៅគេហដ្ឋាន ណាហ្គាវើលដ៍ ក៏មានផ្តល់ជម្រើសពិសេស ផងដែរដែលមានដូចជា មាន់ទួគីដុត សាច់ឆ្អឹងជំនីគោ (USDA Prime Ribs) និងសាច់ហ៊ែមប្រឡាក់ជាមួយស្ករត្នោត និងម៉ាស្តាតរួមជាមួយម្ហូបពេញនិយមបែបអាស៊ីដូចជា សាច់ទាខ្វៃ ឬកូនជ្រូកខ្វៃ តម្លៃចាប់ពី ១១២.០០០៛ រហូតដល់ ១.១៥២.០០០៛។ សូមណែនាំទំនាក់ទំនងកក់យ៉ាងហោចណាស់ ២ ថ្ងៃជាមុនដើម្បីទទួបានម្ហូបដែលមានគុណភាពខ្ពស់បំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLqo0Q0pSaeGVmTBC0BOf8Qn7-Wfp-_lQxt1c4rDAjQ_3q6kELZCNtsIJrwnSQj7R5wD1xEMMgUn75NXMOXhrivXVjNVmER_Bl1hv03CP8NHO45ZaNyv4ABtqIBDUVGpDRkNAXHVqYHqsMj5L_gZEd7_x6v2ocAGqYUZx2BM-jGVvpinpFx1hzJzC643Ut/s842/photo_2024-12-02_14-15-36%20(2).jpg

ភោជនីយដ្ឋាន The Pangea និង 2Pangea មានបម្រើជូនប៊ុហ្វេពេលល្ងាចពិសេសដែលមានមុខម្ហូបប្រពៃណីណូអែលដ៏សម្បូរបែប 

ធ្វើឱ្យការការអបអរបុណ្យណូអែលរបស់អ្នកកាន់តែជិតស្និទ្ធ និងផ្អែមល្ហែមដោយជាវនំប្រពៃណីណូអែល រួមមាន នំរូបផ្ទះរសជាតិខ្ញី នំសូកូឡារូបគល់ឈើ នំស្តូឡិន និងនំមីនផាយ តម្លៃចាប់ពី ១៦.០០០៛ ប៉ុណ្ណោះ។ សម្រាប់ឈុតអាហារសម្រន់ពេលរសៀលនៅកន្លែងទទួលភ្ញៀវ (Lobby Lounge) មានដូចជា នំដុត នំប៉័ង នំផាស់ទ្រីដោយមានបន្ថែមជូនកាហ្វេ និងតែឥតកំណត់ ឬស្រាក្រឡុក ២ កែវ ម្នាក់តម្លៃ ៨៨.០០០៛ ។ អំឡុងពេលញ៉ាំអាហារសម្រន់ពេលរសៀលនេះ ពុកម៉ែបងប្អូន ក៏អាចស្តាប់ភ្លេងព្យាណូដ៏ពីរោះ និងទស្សនាទឹកធ្លាក់នៅផ្នែកខាងក្រោយនៃកន្លែងទទួលភ្ញៀវផងដែរ។

ណាហ្គាវើលដ៍ ក៏មានផ្តល់ជូនសេវាកម្មស្ប៉ាសម្រាប់សុខភាពផងដែរ រួមមាន សេវាកម្មខាត់ស្បែកដោយប្រើអំបិលសមុទ្រដោយប្រើដៃ ៤ និងសេវាកម្មម៉ាស្សាដងខ្លួនរយៈពេល ១២០ នាទី តម្លៃ ៣៩២.០០០៛ ប៉ុណ្ណោះ។ សម្រាប់សេវាកម្មលាបពណ៌សក់ក្នុងឱកាសចុងឆ្នាំនេះ មានតម្លៃចាប់ពី ៨០.០០០៛ រហូតដល់ ១៦០.០០០៛ និងទទួលបានសេវាកម្មអប់សក់ដោយឥតគិតថ្លៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjALtQw9IVrvg9gUOlaakrD_YR5QrwYNck5bkJSMVQTAVja0AfUfYjVPtXOj1tCWQtiUc1lMzos88lhlBbj7-088ScHGJBYHi4N4McZemRl0rt-BW9TG6w26A4FKCTIKleRP50yPprhOryMK9LzLXHlCnQHFNUVxjCfpWO7aUCB_fLBdfjRHWqJHLa1YXTW/s1280/photo_2024-12-02_14-15-36%20(3).jpg

រីករាយជាមួយការទទួលទានអាហារឈុតប្រពៃណីណូអែលបែបបស្ចិមប្រទេស និងបែបចិននៅភោជនីយដ្ឋានប្រណីតរបស់ណាហ្គាវើលដ៍ 

សម្រាប់កម្មវិធីកម្សាន្តវិញ ពុកម៉ែបងប្អូនអាចអញ្ជើញទៅកន្លែងទទួលភ្ញៀវ (Lobby Lounge) ដើម្បីទស្សនាការសម្តែងសិល្បៈអបអរបុណ្យណូអែលដែលផ្តល់ជូនដោយសិល្បករ-សិល្បការិនីជាតិ និងអន្តរជាតិដ៏ប៉ិនប្រសប់ប្រចាំណាហ្គាវើលដ៍ ពីថ្ងៃទី២៩ ខែវិច្ឆិការហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

នៅក្នុងខែធ្នូនេះ ណាហ្គាវើលដ៍ រង់ចាំស្វាគមន៍ពុកម៉ែបងប្អូនទាំងអស់ជាមួយការផ្តល់ជូនដ៏ច្រើន។ ដូច្នេះ សូមអញ្ជើញនាំក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ទៅកម្សាន្តនៅណាហ្គាវើលដ៍។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nagaworld.com ឬតាមដានទំព័រហ្វេសប៊ុក ឬទំព័រអ៊ីនស្តាក្រាមរបស់ណាហ្គាវើលដ៍។

គ្រូពេទ្យអង់គ្លេសហាមដាច់ខាតកុំទុកច្រាសដុសធ្មេញក្នុងបន្ទប់ទឹក

0

មនុស្សគ្រប់គ្នាតែងតែប្រើប្រាស់ច្រាសដុសធ្មេញជារៀងរាល់ថ្ងៃ ហើយមានទម្លាប់ទុកវានៅក្នុងបន្ទប់ទឹក ប៉ុន្តែលោកវេជ្ជបណ្ឌិតអង់គ្លេសឯកទេសសុខភាពមាត់ធ្មេញ ហាមដាច់ខាតកុំទុកច្រាសដុសធ្មេញក្នុងបន្ទប់ទឹក ដោយសារវានឹងចម្លងមេរោគយ៉ាងច្រើនដែលយើងនឹកស្មានពុំដល់ ។ ក្រៅពីនេះ លោកវេជ្ជបណ្ឌិតក៏បានណែនាំពីវិធីប្រើប្រាស់ច្រាសផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnwK86iA1ITi9pFObsICM4JGcoMwOJqV-WmGaYKVS7MJ2EJ163_VFWmS_LnTuevb-Ogp27hjCt_XFlXagChYOkmsRu0wulKJJhBevhwVA0hlulfBAXq6oXPx0cyzEJyJHMh7wtIDopxM1blQZunjUuoqOYPmOvp_dKTDSoxbKBiddUmEObLQnRY4T_zqGY/s1200/image_2024-12-02_13-57-36%20(2).png
លោកវេជ្ជបណ្ឌិត Upen Vithlani មានឯកទេសផ្នែកសុខភាពមាត់ធ្មេញ និងជាស្ថាបិកអង្គការ MyMouth នៅប្រទេសអង់គ្លេស បានផ្តល់ចំណេះដឹងអំពីសុខភាពមាត់ធ្មេញ និងការជ្រើសរើសផលិតផលផ្សេងៗយកមកប្រើប្រាស់ថា ច្រាសដុសធ្មេញនីមួយៗពោរពេញទៅដោយមេរោគយ៉ាងច្រើន ដូចជា ៖ មេរោគ E. coli ធ្វើឱ្យចុកពោះ, រមួលក្រពើ, គ្រុនក្តៅស្រាល និងមានមេរោគស្បែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVIeGjxbxmC0YFklQmTcOLiEROT28r-WoyxxtDjxmCU5qWFk7fZUoDTzI-uLbEm8cA4IomCys4SmEbYDt-iA_qO4ejOAQrA9v1A2mWUVkShd-j5xgroZYiGkCkTpbddYFZZ2Wy_NKJA1PBK7cLk15-f4XA7b3nbSiCzIfSejR5b_P7Q5951gW0qD868BgE/s1100/image_2024-12-02_13-57-36.png

លើសពីនេះ លោកវេជ្ជបណ្ឌិតបានដាស់តឿនថា បើទុកច្រាសដុសធ្មេញនៅកន្លែងពុំសមរម្យ គឺយើងអាចប្រឈមនឹងការឆ្លងមេរោគពីកំទេចលាមកបាន ។ កំទេចលាមកនឹងជាប់លើច្រាសដុសធ្មេញ ជាពិសេស ពេលទុកវាក្នុងបន្ទប់ទឹក ។ នៅក្នុងមាត់របស់យើងពោរពេញទៅដោយមេរោគយ៉ាងច្រើន ហើយមេរោគទាំងនេះនឹងនៅជាប់ច្រាសដុសធ្មេញផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3H1u8wB_3n93v0Q-G-7XNH4fJo5dxVYujXIA9FV9z2CnS0Lm2I31GzClNbaBtQZr3-zaNdh0lCZ9rY1BMYjdWYOjQaiTnd7WUM69DP4WymwQMqvFjJlugWYKFOQNCpjWGxgdM8ur4VyKnQ26jMXS3hwgVvsr-YMXrad2vLHpb11jTJOKJKUQUNjzsM72m/s1280/image_2024-12-02_13-57-37.png
តាមការស្រាវជ្រាវបញ្ជាក់ថា នៅលើច្រាសដុសធ្មេញនីមួយៗ (ច្រាសដែលប្រើប្រាស់រួច) គឺផ្ទុកមេរោគរហូតដល់១០លានប្រភេទ ។ ដូច្នេះ លោកវេជ្ជបណ្ឌិត Upen Vithlani បានផ្តាំផ្ញើឱ្យសម្អាតវាឱ្យស្អាតបំផុត ដើម្បីថែរក្សាសុខភាពមាត់ធ្មេញ និងរាងកាយ ។

លោកវេជ្ជបណ្ឌិតបានណែនាំពីការប្រើប្រាស់ច្រាសដុសធ្មេញដូចខាងក្រោមនេះ ៖

-កុំទុកច្រាសដុសធ្មេញនៅក្បែរចានបង្គន់បើកគំរប ពីព្រោះអាចធ្វើឱ្យកំទេចលាមកនៅលាយឡំជាមួយច្រាសដុសធ្មេញ ហើយគួរទុកវានៅក្រៅបន្ទប់ទឹក
-ហាមធ្វើឱ្យច្រាសដុសធ្មេញជ្រុះលើឥដ្ឋ ពីព្រោះវានឹងលាយឡំជាមួយមេរោគ ឬកំទេចលាមកនៅលើឥដ្ឋ
-លាងសម្អាតច្រាសដុសធ្មេញដោយទឹកស្អាត និងជូតវាឱ្យស្អាតពេលប្រើប្រាស់រួច ហើយគួរគ្របគំរបឱ្យជិត ឬដាក់ក្នុងប្រអប់ជ័រ
-គួរផ្លាស់ប្តូរច្រាសដុសធ្មេញថ្មី ពេលប្រើប្រាស់ចាប់ពី៣ខែ ទៅ៤ខែ ដើម្បីកាត់បន្ថយការប្រមូលផ្តុំមេរោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin1D_bORwmpi7fLGyXUhC16GtPtGcIhmbiielrV2pjsDhuTJqaLI2uzGUxiPlzcX-SBQFgcNXlM6ehZ5X6Ufk01AOrXji8Nvoqn9JOGsgooSTWxPhWefAYDY-MsqPJ4Yc-FLMYMzJgOxXgrBs_8igS7NKltrnpmRtjTnzZlzVpm3d9GSBWiQsvNvIc0fti/s740/image_2024-12-02_13-57-38%20(2).png

សរុបមក បើទុកដាក់ច្រាសដុសធ្មេញនៅកន្លែងត្រឹមត្រូវ វាមិនត្រឹមតែមានអនាម័យប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងចៀសផុតពីផលប៉ះពាល់សុខភាពផ្សេងៗដែលបណ្តាលមកពីទម្លាប់មិនល្អ ។ ក្រៅពីនេះ គួរតែជ្រើសរើសប្រភេទថ្នាំដុសធ្មេញផងដែរ ពីព្រោះថ្នាំដុសធ្មេញល្អ មិនត្រឹមតែមានក្លិនក្រអូបប៉ុណ្ណោះទេ ប៉ុន្តែវាផ្សំពីសារធាតុ Triclosan ដែលមានតួនាទីសំខាន់ក្នុងការសំអាតធ្មេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBFN9W8u_x5VwqK4_qnxcEPPcMrUsvdWkGc2t49Xf21rmqVWhiyzDruaYrVfCcGSdOzaoujiyTy0kJB20QI1uc3LEb0HdRvQSRTFpte-i2Wsh3Cub8G0A2Fz1vTulIch_s22YMToK9cYDTmQMxkXdam3v7L_Ub7AWOjFJFGSWFEGnPLwWoYEhi1_Mtsj8o/s920/image_2024-12-02_13-57-38.png

ចុងក្រោយ សូមកុំយកច្រាសដុសធ្មេញរបស់អ្នកដទៃមកប្រើប្រាស់ឱ្យសោះ បើទោះជាយើងស្និទ្ធស្នាលជាមួយគ្នាខ្លាំងក្តី ពីព្រោះវាជារបស់ប្រើប្រាស់ផ្ទាល់ខ្លួន ។ ការច្រឡំដៃយកច្រាសអ្នកដទៃមកដុសធ្មេញ វានឹងចម្លងមេរោគយ៉ាងច្រើនមកខ្លួនយើង ៕

ចង់បានសុខភាពមាត់ធ្មេញល្អ សស្អានិងរឹងមាំ កុំភ្លេចរុក្ខជាតឱសថ ៤ មុខនេះ ដែលងាយរកបាននៅជុំវិញខ្លួនអ្នក!

0

មនុស្សគ្រប់រូប មិនថាប្រុស ឬស្រីនោះទេ សុទ្ធតែប្រាថ្នាចង់បានធ្មេញសភ្លឺថ្លា និងស្រស់ស្អាតជានិច្ច ដើម្បីបង្កើនសម្រស់របស់ខ្លួន។ ជាការពិតណាស់ កាលដែលមានធ្មេញលឿងគឺជាក្ដីកង្វល់របស់មនុស្សគ្រប់វ័យ ព្រោះពេលញញឹមទៅអាចធ្វើឱ្យបាត់បង់នូវភាពទាក់ទាញ និងទំនុកចិត្ត។ ដូច្នេះហើយអត្ថបទនេះនឹងនាំប្រិយមិត្តមកដឹងពីវិធីសាស្ត្រព្យាបាលធ្មេញឱ្យសស្អាត រឹងមាំ និងមានខ្យល់ដង្ហើមស្រស់ថ្លាដោយខ្លួនឯង៖ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeBEV4KbnrctXz5LEDbm-uBHYNPZh6u6pZAKNallyLgM8KdZ20hETLh0LWQ8WYDoeGFnbRW09pXfIkHTTKi1C6dwtKtQSXdeWHo77IY1b2C9k2Qqz5MdoJQpB2BnywJBVW1mkAfdm05_gPHH0iPFTVrDSosdB0puhghqcjTuDLXeoPOD96XQWjPEZ5Iqtl/s800/image_2024-12-02_13-59-52.png

១.រមៀត៖ រមៀតមានសារធាតុ curcumin ដែលជាសមាសធាតុប្រឆាំងការរលាក ប្រឆាំងបាក់តេរី ក៏ដូចជាអាចជួយកាត់បន្ថយកំណក និងរលាកអញ្ចាញធ្មេញ។ លើសពីនេះវាក៏ជួយធ្វើឱ្យធ្មេញស មានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលបញ្ហាមាត់ធ្មេញ ដូចជាការពុកធ្មេញ និងក្លិនមាត់មិនល្អថែមទៀតផង។ ដូច្នេះអ្នកគ្រាន់តែលាយម្សៅរមៀតបន្តិចជាមួយទឹក ឬប្រេងដូង ដើម្បីបង្កើតជាម្សៅបិទភ្ជាប់ លាបល្បាយលើធ្មេញរបស់អ្នកជាមួយនឹងច្រាសដុសធ្មេញ ទុកចោលពីរបីនាទី រួចលាងទឹកចេញជាការស្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE9K-5THk9X6yer1LsRHe365052dOhJh_fcE2O6uG7xeaS8k226DdBMQ1ZpJmeTH7MggjYfRn9rUdOJlc_S24FfWzYXYVNG9hS4jl134bUx-vzbf9CgwyVznDVrv8XbMnlVsPh5embmXbxRGtVdAMrRvCC4inVV5qQA-6h57_VwkAzrv-O_L0KIxUAceXN/s1146/image_2024-12-02_13-59-52%20(2).png

២.ផ្កាក្លាំពូ៖ ផ្កាក្លាំពូមានផ្ទុកសារធាតុ eugenol ដែលជាសារធាតុមាននៅក្នុងប្រេងផ្កាក្លាំពូ។ ប្រេងរបស់វាមានប្រសិទ្ធភាពប្រឆាំងនឹងបាក់តេរីដែលបណ្តាលឱ្យមានបន្ទះធ្មេញ និងក្លិនមាត់មិនល្អ។ ហេតុនេះអ្នកត្រូវកិនផ្កាក្លាំពូ ទៅជាម្សៅហើយលាយជាមួយប្រេងអូលីវបន្តិចដើម្បីបង្កើតជាម្សៅបិទភ្ជាប់។ ដុសធ្មេញរបស់អ្នកជាមួយនឹងល្បាយនេះ ឬគ្រាន់តែទំពារស្លឹករបស់វាពីរបីនាទីនោះធ្មេញរបស់អ្នកនឹងស មានខ្យល់ដង្ហើមស្រស់ថ្លា។ ការប្រើប្រាស់វាជាទៀងទាត់អាចជួយរក្សាអនាម័យមាត់ រួមចំណែកធ្វើឱ្យធ្មេញសក្នុងរយៈពេលខ្លី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxahFESCdY0LjMCfX3XX9KS7rkvq7reIqJzTBSl_kMP2ecxlHB4LflTHPVQj-oV4P1A6tFUyxeqyK0ziCdi6MV9DUDMzqTdqxr8z2A9pi3EMOQp-mFv6tQVZEWy3_bV1MnWCcvw4U62mIpqLOl4oUkcJw6NfwFMczNJqXLD7qC2DeR4vbO_T3S986FnSf4/s640/image_2024-12-02_13-59-53.png

៣.ស្លឹកម្រះព្រៅ៖ យកស្លឹកម្រះព្រៅមួយបាច់ល្មមទៅហាលថ្ងៃឱ្យស្ងួត បន្ទាប់មកកិនឱ្យទៅជាម្សៅលាយជាមួយថ្នាំដុសធ្មេញដុសធម្មតា។ ម្រះព្រៅមានសមត្ថភាពពិសេសអាចកម្ចាត់ស្នាមលឿងធ្មេញដ៏ល្អ ហើយក៏អាចការពារជំងឺរាក់ស៊ីធ្មេញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMJlylfzoQ2KfVKgMyAoy30iVpqcnGIXdip-7CJhmeqbrRLLTx9redJ7-1rKpj3dX40aPifZK2E5QfF7qPSHWUkNerYgj5pHXX0IqVOpGmxJ5yUTIOY-w1i6LGZqhugeBo5H3KGNLdtncGdYIv7WcBBnbSTEra6kpuSzzt-NNDgZCHWSGmsmWYqIs9tg5x/s512/image_2024-12-02_13-59-54.png

៤.អំបិល៖ អ្នកអាចយកអំបិលចំនួនមួយស្លាបព្រាតូច លាយជាមួយទឹកក្រូចឆ្មារ រួចដាក់ថ្នាំដុសធ្មេញដែលមានពណ៌សបន្តិចចូលហើយលាយវាបញ្ជូលគ្នា បន្ទាប់មកអ្នកអាចយកម្រាមដៃបៀក រួចយកមកត្រដុសលើធ្មេញ នោះវានឹងអាចសបាន។ អ្នកអាចធ្វើបែបនេះចំនួនម្តងក្នុងមួយអាទិត្យបាន នោះអ្នកនឹងអាចឃើញលទ្ធផលដ៏ល្អបំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhinq9av0zYdICl5hFKIhmo2h38oyiAo5ZBb48nLMNjYgnASsQBEo3BiyEHaIWjrUaA76wipDgYdWNU6qi_Eff9tu1iiU1LgzhmZ3Ozg5B0lhnIF6ol_0btjfsYTjIVBneVe-vQJb1zuI3wBoE4Ehw-n_aXd3zoGpatbCVKm9_HCOOPGqEg0jRyeRksVw4X/s1200/image_2024-12-02_13-59-54%20(2).png

បរិភោគបន្លែ និងផ្លែឈើទាំងនេះអាចជួយកាត់បន្ថយក្លិនខ្លួនយ៉ាងមានប្រសិទ្ធភាព

0

ការថែទាំរាងកាយឱ្យមានក្លិនក្រអូបពេញមួយថ្ងៃបានជួយបង្កើនទំនុកចិត្តនៅគ្រប់ទីកន្លែង មិនថាកន្លែងធ្វើការ ឬទីសាធារណៈ ។ នារីៗភាគច្រើនបានប្រើប្រាស់ទឹកអប់ ឬទឹកក្រអូបបាញ់ខ្លួនដើម្បីបំបាត់ក្លិនមិនល្អ ប៉ុន្តែការបរិភោគបន្លែ និងផ្លែឈើមួយចំនួន ក៏អាចជួយកាត់បន្ថយក្លិនខ្លួនបានដែរ ពីព្រោះសារធាតុចិញ្ចឹមក្នុងបន្លែ ផ្លែឈើ នឹងជួយបណ្តេញជាតិពុល ។

គួរតែបរិភោគបន្លែ និងផ្លែឈើខាងក្រោមនេះដើម្បីកាត់បន្ថយក្លិនខ្លួន ជាពិសស នារីៗ ៖

១-យ៉ាអ៊ួ ៖ យ៉ាអ៊ួមានបាក់តេរីល្អឈ្មោះ ប្រូបាយអូទិក ដែលជួយឱ្យប្រព័ន្ធរំលាយអាហារមានតុល្យភាព និងកាត់បន្ថយក្លិនមិនល្អចេញពីរាងកាយ ។ ការបរិភោគយ៉ាអ៊ួញឹកញាប់ជួយឱ្យបត់ជើងស្រួល, កាត់បន្ថយការប្រមូលផ្តុំកាកសំណល់បណ្តាលឱ្យមានក្លិនមិនល្អ និងបំបាត់ក្លិនមាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD7WFOiQdXxSqMMPtG6YRmyzk78JE4dOBgiKUoUjRuoy6j6u0MckCXQsxFPxeJo4DZja0v_5ScENdchlAA7gj2JKcrZnh2N-wnJDhn-SwyvImP70iqtROegq_ek_UUWlzzRcWsueIwxzhSGNFNJIiLg5ezPg2JigBw4LS46nN6_xeHwqvRw4XdOq74mF-G/s1024/image_2024-12-02_13-53-24.png

២-ខ្ញី ៖ ខ្ចីមានសារធាតុប្រឆាំងមេរោគ, កម្ចាត់ក្លិនមិនល្អក្នុងរាងកាយ, ជួយរំលាយអាហារ និងលាងជាតិពុល ហើយការបរិភោគខ្ញីអាចជួយឱ្យក្លិនខ្លួនក្រអូបពេញមួយថ្ងៃ ។ គួរសាកល្បងផឹកទឹកខ្ញី ឬយកខ្ញីមកដាក់ក្នុងអាហារ ដូចជា ៖ ទឹកស៊ុប ឬអាហារប្រភេទឆា ដើម្បីកាត់បន្ថយក្លិនមិនល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyjpsfmZpzac81DXekBzmu8ADnTRB1l1_n16NQ7vkAP-vA0SY2aDmY0IOR_GRlsiC0JBgMS2vaXRd3-62Cw0vvwpRFYeUOM8F5KOur3gKHryUvQkKvX3jVLq5yBtbYRWQSBt7kuv2Qjsktz4bCrrN4Kc8RKhuwdF4aHVMZidN7vNAnI_HM1Z_0YZkwH55O/s1500/image_2024-12-02_13-53-24%20(2).png

៣-ក្រូចឆ្មារ ៖ ក្រូចឆ្មារមានវីតាមីន C និងអាស៊ីតអាចជួយបណ្តេញជាតិពុលក្នុងខ្លួន, កម្ចាត់ក្លិនញើស និងកាត់បន្ថយការប្រមូលផ្តុំបាក់តេរីដែលជាមូលហេតុកើតក្លិនមិនល្អ ។ ការផឹកទឹកក្រូចឆ្មារស្រស់ៗ ឬផឹកក្រូចឆ្មារលាយទឹកក្តៅឧណ្ឌៗនៅពេលព្រឹក នឹងធ្វើឱ្យរាងកាយក្រអូបតាមធម្មជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnPLDeAezYja1mcFgH_EZAq74zGtrXdUuAGU6c9z0cmAGCV3oUMN65VI2O0UdjzqWr5vpCs-KQkY9_tChc69RzwQi2xVe42ss5zNixH5ry_6ejQzQbowpbdA5GGxVv-HiQmiPm8DIotM8mCt490o_RX8SmWjS4Z6UnYOP9CIyyN0MANIe46TKKc6yatRRM/s1155/image_2024-12-02_13-53-25.png

៤-ស្លឹកជីអង្កាម ៖ ស្លឹកជីអង្កាមមានក្លិនខ្លាំង ហើយផ្នែកខាងក្នុងមានប្រេងក្រអូបតាមធម្មជាតិ ។ វាអាចកាត់បន្ថយការប្រមូលផ្តុំបាក់តេរីដែលបណ្តាលឱ្យមានក្លិនមិនល្អ ហើយក្លិនរបស់វានឹងបង្កើនអារម្មណ៍ស្រស់ថ្លា ។ គួរបរិភោគស្លឹកជីអង្កាមស្រស់ៗ ឬផឹកតែជីអង្កាម ឬដាក់វាក្នុងទឹកធម្មតា ដើម្បីឱ្យក្លិនខ្លួនក្រអូបពេញមួយថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaCSFRpStGUj9v2oXwuC4rdq2c8KLf2_2OvkYvK43ExqFjZ54JPnXyLDsOFcmT3A83Pqq71EjqmDv2jEdCXZZvWr0FptTQdjGUXOHkv00wQnPR_Ng_MfravLwhkmiT3H1apbYulqQGAoAtq8vbSLdEtnDgZYKArStwZbsQydkVsTMt9gGq0kQSoBXkD915/s512/image_2024-12-02_13-53-26%20(2).png

៥-ផ្លែក្រូច ៖ ផ្លែក្រូចសម្បូរវីតាមីន C ជួយបណ្តេញជាតិពុល, ប្រឆាំងមេរោគ ហើយថែមទាំងមានអាស៊ីតជួយដល់ការរំលាយអាហារបានល្អ ។ ការបរិភោគក្រូចញឹកញាប់បង្កើនក្លិនក្រអូបរបស់រាងកាយ និងកាត់បន្ថយក្លិនមិនល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYoEVT7pwkW55lmBP_zvZe0VsOFxJf9mhzb-5592-ZU9GyUdT78xNEe4mICNhN4p2OBszYYNl7Ff9Q8A8WmEHsJXUyGgEGHaeF_54q1Pvpn18hFAKz2NbWZ4Cu-0uoVEn7V-KxWYPHKMasiu4snbzpywaR-ti4kyNxOdmw7F_vTBJBSoQqh5985IBWWTAz/s1024/image_2024-12-02_13-53-26.png

៦-ផ្លែប៉ោម ៖ ផ្លែប៉ោមមានជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចកាត់បន្ថយការប្រមូលផ្តុំជាតិពុលក្នុងប្រព័ន្ធរំលាយអាហារ, រាងកាយក្រអូបតាមធម្មជាតិ និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ។ ហេតុនេះ គួរបរិភោគផ្លែប៉ោមរាល់ថ្ងៃដើម្បីឱ្យស្បែកភ្លឺថ្លា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-UUQDlzqip4zbixbdVwHy14jzE57wPlyELKSvBqfNQH4sEqJJWfnoP1Q5XmZ25xVzQ2f3qvG2gYcAdzIpvHvzkl9i5gn3r5FHVokfbR5H5UHxsaPXj2DyN1SdCWTPKdPIYcMlx7rEL0TVN3vOrxKzBOhjz0kdWr4o0_UFtHoK1vzY2dZRQYE1upKsS5sT/s1200/image_2024-12-02_13-53-26%20(3).png

៧-ស្លឹកគ្រៃ និងស្លឹកតើយ ៖ ស្លឹកគ្រៃ និងស្លឹកតើយ ក៏អាចបំបាត់ក្លិនខ្លួនបានដែរ ពីព្រោះស្លឹកគ្រៃមានសារធាតុប្រឆាំងបាក់តេរី និងបណ្តេញជាតិពុល ខណៈស្លឹកតើយមានក្លិបក្រអូបស្រាលពីធម្មជាតិ ។ យើងអាចយកស្លឹកគ្រៃ ឬស្លឹកតើយ មកដាំទឹកផឹកដើម្បីឱ្យក្លិនខ្លួនក្រអូប ដោយពុំចាំបាច់ប្រើទឹកអប់ ។ ក្រៅពីនេះ អាចយកវាទៅដាក់ក្នុងអាហារបានដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm-48veoQnJuWf1Rk6yT1m34sy7og2s7d4La1w9pEczo-gj0UpRGrjkrFu3MGZKUUPytGOj4ExX30Ewnu-nn2qhx7rT6NBhdiFHeekedg9CcmeXALIvpZ4sihwU42EYghW4A5qOrgQjJLEsObZgiK5L3KHxEDGgDgRi81p2RmH1DbH5rf2BEBHQu9M0QpR/s600/image_2024-12-02_13-53-28.png

ក្រៅពីការបរិភោគបន្លែ និងផ្លែឈើទាំងនេះហើយ យើងគួរផឹកទឹកឱ្យបានគ្រប់គ្រាន់ គឺចាប់ពី៨កែវ ទៅ១០កែវក្នុង១ថ្ងៃ ពីព្រោះវាអាចបណ្តេញជាតិពុល និងបាក់តេរីពីរាងកាយ ។ ម្យ៉ាងទៀត គួរជ្រើសរើសសម្លៀកបំពាក់ណាមានខ្យល់ចេញ-ចូលល្អ និងសម្អាតខ្លួនជានិច្ច ៕

iPhone អេក្រង់បត់អាចនឹងលេចរូបរាងក្នុងពេលឆាប់ៗនេះហើយ ក្រោយកិច្ចពិភាក្សានេះ

0

ក្រុមហ៊ុន Apple ត្រូវបានគេនិយាយថាកំពុងធ្វើការជាមួយក្រុមហ៊ុនផលិតអេក្រង់ដើម្បីធ្វើឱ្យ iPhone ដែលអាចបត់បានក្លាយទៅជាការពិត។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈពេលដែលដៃគូប្រកួតប្រជែងបានចេញលក់ស្មាតហ្វូនអេក្រង់បត់ជាបន្តបន្ទាប់ Apple នៅតែប្រកាន់ខ្ជាប់នូវយុទ្ធសាស្រ្តរបស់ខ្លួនក្នុងការចេញលក់ iPhone ស៊េរី monolithic ដដែល។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ថ្មីៗនេះបានបង្ហាញថា Apple បានចូលដល់ដំណាក់កាលនៃការអភិវឌ្ឍន៍ទូរស័ព្ទ iPhone អេក្រង់បត់ជាផ្លូវការហើយ ដោយមានកិច្ចសហការពីក្រុមហ៊ុនផលិតអេក្រង់ឈានមុខគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRz5yzBBTG3HXzEmU4lINXoPFMsMecKOVnpRXNDPXmTxyARYPwmtLvlGicYrMYVlq0GycSzPMqeprCCHDSzYndwp7jScXZGGO45jaCtAWD0ER_E6n5XsqdG03Vbo6fI6V-q0wme1FaHboZn829uU3-n-bUfRrwXMI8GL35wXjtCfJfzISooyqLU2Nv9hys/s1200/image_2024-12-02_13-39-00%20(2).png
នេះបើយោងតាមការចុះផ្សាយរបស់ TechRadar ដែលជាគេហទំព័របច្ចេកវិទ្យាដ៏ល្បីល្បាញមួយ បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន Apple កំពុងវិនិយោគយ៉ាងខ្លាំងលើខ្សែផលិតផល iPhone អេក្រង់បត់។ ទោះជាយ៉ាងណាការផលិតស្មាតហ្វូនអេក្រង់បត់ ត្រូវបានគេនិយាយថា នឹងជួបបញ្ហាប្រឈមដ៏ធំបំផុតមួយគឺការដោះស្រាយផ្នត់នៅលើអេក្រង់នៅពេលបត់។ ទោះបីជាយ៉ាងនេះក្តី រូបរាងរបស់ Apple នៅក្នុងទីផ្សារស្មាតហ្វូនអេក្រង់បត់អាចជាកត្តាជំរុញការអភិវឌ្ឍន៍ដ៏លេចធ្លោបំផុតនៃខ្សែផលិតផលនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI1JoZz1QBc_VbcFw6ZC5mTaSwGHKI8VxAULOGQomeUS8WgneMZ_8s1oXapb9SmLQSgMw12oNo0OZKg4tGgqNmu36mXORexeUYuV0oRfjTd6J9kqRoF8ip3SZF5yizW1sRyKK_u4lRRQdvWDZC5U_pVdjw8EB-v6nYwuv9NJcuksa2bkMk-02EBQ6RQ5mR/s1280/image_2024-12-02_13-39-00%20(3).png
ថ្មីៗនេះគេហទំព័រ The Information ក៏បាននិយាយដែរថា Apple កំពុងតែបង្កើត iPhone ដែលអាចបត់បានដែលមានលេខកូដ ‘V68’ ត្រូវបានគេរំពឹងថានឹងមានការរចនា clamshell ស្រដៀងទៅនឹង Galaxy Z Flip របស់ Samsung ឬ Motorola’s Razr ។ ព័ត៌មានបានព្យាករណ៍ថា iPhone ដែលអាចបត់បានដំបូងរបស់ Apple ទំនងជាបង្ហាញខ្លួននៅឆ្នាំ ២០២៦ ខណៈពេលដែលគេហទំព័រ The Elec ជឿជាក់ថា Apple នឹងបង្ហាញផលិតផលនេះនៅឆ្នាំ ២០២៧ ស្របពេលជាមួយនឹងខួបគម្រប់ ២០ ឆ្នាំនៃការចេញលក់ iPhone និងខួបលើកទី ១០ នៃ iPhone ដំបូងដែលប្រើអេក្រង់ OLED។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihRwv12v_kx4EdWVLnCjo-HRhjIobZehvjfp2Tqt7SX3bNRqgs722KtAxE0Z4GRQBM_PZJr_Z1EtrefUdaifge_FTQ0hwZXJssgK9WcXW0wFazhIifQDp1W8LTA-awTsFBvZgrUusllhZvygVarIVRi0gSzVGLgACtIusAq0I8qLBCdHbHRwQrAAQHWZLl/s1024/image_2024-12-02_13-39-00%20(4).png
យោងតាមរបាយការណ៍របស់ Counterpoint Research នៅក្នុងខែឧសភា ទីផ្សារទូរស័ព្ទដែលអាចបត់បានសកលបានកើនឡើង ៤៩% នៅក្នុងត្រីមាសទី ១ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាអត្រាកំណើនខ្ពស់បំផុតក្នុងរយៈពេលប្រាំមួយត្រីមាស។ ទោះបីជាកាលបរិច្ឆេទនៃការចេញលក់ជាផ្លូវការនៅតែមិនទាន់ដឹងក៏ដោយ ប៉ុន្តែការចូលរួមរបស់ Apple នៅក្នុងទីផ្សារស្មាតហ្វូនដែលអាចបត់បានសន្យាថានឹងបង្កើតបដិវត្តន៍ថ្មីមួយនៅក្នុងឧស្សាហកម្មស្មាតហ្វូន ដូចអ្វីដែល iPhone ជំនាន់ទីមួយបានធ្វើដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSWkNqk17g6mwU3t9wI-lNJ2M9SJrmYjAi7GckIlcmcPlVehMcy5-_01EAQY1h_ozdkGLajyeX8vjKvhKvppgtI0OpHFQyJLQiOJXsGel3ct7xSEHKxIGD_JK6yELlufYJhTQ_LqzgmafSklQdpm-wg3vytUK_jsDTfVVByfY-1pM1LAzA76NMfvyas6up/s1080/image_2024-12-02_13-39-00.png

Jung Woo Sung ចេញមុខសូមទោសជាសាធារណៈនិងបេ្តជ្ញាទទួលខុសត្រូវកូនរបស់ Moon Gabi ដល់ទីបញ្ចប់

0

កាលពីថ្ងៃទី២៩ ខែវិច្ឆិកា តារាសម្តែង Jung Woo Sung បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងក្នុងកម្មវិធីប្រគល់ពានរង្វាន់ Blue Dragon Film Awards លើកទី៤៥ ចាប់តាំងពីមានផ្ទុះរឿងអាស្រូវកំណើតកូនប្រុសរបស់លោកជាមួយតារាម៉ូដែល Moon Gabi ដោយបានយកវេទិកានេះសូមទោសសាធារណជននិងប្តេជ្ញាក្នុងនាមជាឪពុកនឹងទទួលខុសត្រូវដល់ទីបញ្ចប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK1IoX2Nq8WHb8u6ldCX2VVycL8x1-9cliA4mJdZZHlDKJnj4N6WicUpkP_x-NaxfCtlowtF9FfEZZzs6K_d8HrtXYdX5bQUUxusns5Y3Ft21o1zHoLiiYfS5V4vZZ-SKdaGq4jmMX_yqBXPJjqPARuXRW27QiCFAVypPvnF9cR6FAL68qMAW65t-RnlzM/s1810/image_2024-11-25_13-45-57%20(2).png

ការបង្ហាញខ្លួនរបស់ Jung Woo Sung នៅក្នុងព្រឹត្តិការណ៍នេះគឺមានភាពមិនច្បាស់លាស់បន្ទាប់ពីតារាសម្តែងរូបនេះមានកូនប្រុសដែលបានក្លាយទៅជារឿងចម្រូងចម្រាសយ៉ាងខ្លាំងដោយសារតែលោកនិង Moon Gabi មិនបានរៀបការ។ នេះបានធ្វើឱ្យសាធារណជនកូរ៉េភ្ញាក់ផ្អើល ហើយបានប្រែក្លាយជីវិតផ្ទាល់ខ្លួន និងប្រវត្តិរបស់ោកទៅជារឿងអាស្រូវដ៏ធំមួយ។ ទោះបីជាមានសេចក្តីរាយការណ៍ដំបូងថា លោក គ្រោងនឹងលុបចោលការបង្ហាញខ្លួនក្នុងកម្មវិធីនេះ ប៉ុន្តែតារាសម្តែងវ័យ៥១ឆ្នាំរូបនេះបានសម្រេចចិត្តបង្ហាញខ្លួនវិញបន្ទាប់ពីមានការពិភាក្សាយ៉ាងយូរជាមួយអ្នករៀបចំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH2xQ-40kTtONse3-BTW9yIoZ3VoMZ1R1t-xwWBazZWo28FvfEZJdNoGpu1U-QIkOB8WhW2V00Ask36TUOedupTp0J0V0P1kisFt7wO63qgRconVwIFSw51rmlwN9jjOrRkoSVqaSXEpEoqU7QnHaQfAXdP-KoG4FSwMwbArDU2Za4iMDEdxYMyfrjbQg6/s1802/image_2024-11-25_13-46-00.png

Jung Woo Sung បានបង្ហាញខ្លួនជាលើកដំបូងនៅលើឆាកក្នុងនាមជាអ្នកធ្វើបទបង្ហាញសម្រាប់ពានរង្វាន់ភាពយន្តដែលមានប្រជាប្រិយបំផុត។ លោកបានឡើងលើឆាកជាលើកទីពីរដើម្បីទទួលយកពានរង្វាន់សម្រាប់ខ្សែភាពយន្តរបស់ខ្លួនមានចំណងជើងថា «12:12: The Day» ។ សុន្ទរកថាទទួលយករបស់លោកបាននិយាយដោយផ្ទាល់អំពីភាពចម្រូងចម្រាសដែលកំពុងកើតឡើងទាក់ទងនឹងជីវិតផ្ទាល់ខ្លួនរបស់លោក ខណៈដែលលោកបានសំណូមពរទស្សនិកជនកុំដោយសារតែបញ្ហារបស់លោកប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់អ្នកផ្សេងទៀតដែលពាក់ព័ន្ធនឹងភាពយន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU-_cCUD6qjt3w9AZjYruGcpalTlcnFs9Av4z9euyYrYtMs4JaKRCkAiqU5c3ugw2tcOZrRd1q9Zf_DbUscf2YOnyC09mwrcUK0MzkmAFuEpPFPHSwtYhu_Q1zwCIS7DGZR5BKu9qJaBwygGX13W0iDlAJ-Z_HjGiJYyT5kAplrhi6Ibg0ymqAZIofVJVZ/s1350/Snapinsta_app_51388238_137990157232989_2511768865349245463_n_1080.jpg

តារាសម្តែងរូបនេះក៏បានសូមទោសដល់អ្នកគាំទ្រផងដែរសម្រាប់ការ ធ្វើឱ្យពួកគេខកចិត្ត ជាមួយនឹងភាពចម្រូងចម្រាសនេះ ហើយបានប្តេជ្ញាថានឹងទទួលខុសត្រូវទាំងអស់នៃភាពជាឪពុក លោកនឹងទទួលយករាល់ការរិះគន់។ ក្នុងនាមជាឪពុក លោកនឹងទទួលខុសត្រូវទាំងអស់របស់កូនលោករហូតដល់ទីបញ្ចប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMPmRTsa0g8ybuQs_RVAfXn0zm7v3DBvourux0u-I7ifkk6ylddbllaePTLw4bLRbLqL1eIiPbV0GYGOfSJQ8dpGm72eLby9sWyT46xrZqJIDp0GeDG0q-JBU_eREnSkfa_ITcdr_2qEPKZnUZiJU7qFlPnEGxzxH1BT68HbjehiDjSb6yumA4_uFMS0hO/s1104/image_2024-12-02_13-35-06.png

គួរបញ្ជាក់ថា Jung Woo Sung បានបញ្ជាក់ថាលោកគឺជាឪពុកបង្កើតរបស់កូនប្រុសដែលទើបនឹងកើតរបស់ Moon Gabi កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា។ យោងតាមសេចក្តីរាយការណ៍ អ្នកទាំងពីរមិនដែលណាត់ជួបទេ ប៉ុន្តែបន្ទាប់ពីនាងមានផ្ទៃពោះ Moon Gabi ចង់រៀបការ ខណៈដែលតារាប្រុសរូបនេះបានជំទាស់នឹងគំនិតនេះគ្មានបំណងចង់រៀបការឡើយ៕