មនុស្សភាគច្រើនតែងតែឮពាក្យថា «អាហារពេលព្រឹកមានសារៈសំខាន់បំផុតសម្រាប់សុខភាព» ប៉ុន្តែមានមនុស្សភាគតិចណាស់ដែលយល់ថា អាហារមួយចំនួនពុំគួរបរិភោគនៅពេលព្រឹកទេ ពីព្រោះវាមានផលប៉ះពាល់សុខភាពខ្លាំង ។ គេហទំព័រ SOHA បានចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងសារៈសំខាន់របស់អាហារពេលព្រឹក និងវិធីបរិភោគបែបណាឱ្យសមស្របសម្រាប់សុខភាពតាមការណែនាំរបស់គ្រូពេទ្យចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbjf8yB9rY8Ao6148qUUAzLEM7OrQD17sIoGbr-cHPEAPSXrWQrVVgcpiipaUUxhT-622XeaIGsTYdbT2qEtltqllSNW6-G4jHanFIW4F-Mh6aphig3GMEXKLNCVnJIfql2K-iaBQ3E7IQ_yyazGnPD0mI5DxpFWtnVT_QRWNNx-2GGOHdUU_d5x_O1Cv_/s1000/image_2024-12-02_16-12-09%20(2).png
លោកគ្រូពេទ្យចិនឈ្មោះ លី និយាយថា ពុំគួរបរិភោគអាហារ ចំនួន៣ប្រភេទនេះនៅពេលព្រឹកទេ ជាពិសេស មនុស្សវ័យកណ្តាល និងអ្នកមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ។ ការបរិភោគអាហារផ្តេសផ្តាសពេលព្រឹកនឹងប៉ះពាល់សុខភាពរយៈពេលយូរ ហើយមានមនុស្សតិចណាស់ដែលបានដឹងរឿងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTzzL__pIjayxD_IkCvjKxR0NiZg4QYUJPCz2FGm4OUdpU4r3K14qCvF0X98xy6KQtFrTAcuHL1wVJBs3cTzdzFvvJuxPlZvHysaTcccdtJ_8ynlYLThsYTY3rGMPG-91BS-qWZQfDMIWPKQvSa1cZS-6DM2nyV4OAbNj8o2DgNYSCMYGFHzm9SS2spgSa/s1000/image_2024-12-02_16-12-09.png

ខាងក្រោមនេះ គឺជាអាហារ ចំនួន៣ប្រភេទពុំគួរបរិភោគនៅពេលព្រឹក រួមមាន ៖

១-អាហារសម្បូរខ្លាញ់ ៖ រួមមាន សាច់ក្រក, សាច់ជ្រូក ឬអាហារផ្ទុកខ្លាញ់ច្រើន ។ ការបរិភោគអាហារទាំងនេះ មិនត្រឹមតែមានគ្រោះថ្នាក់ដល់សុខភាពបេះដូងប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងប្រឈមជាមួយជំងឺរ៉ាំរ៉ៃផ្សេងៗ ដូចជា ៖ ជំងឺដាច់សរសៃឈាមខួរក្បាល, ទឹកនោមផ្អែម និងជំងឺធាត់ ជាពិសេស អ្នកមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ។ លើសពីនេះ ការបរិភោគអាហារសម្បូរខ្លាញ់នឹងប៉ះពាល់បេះដូង និងតម្រងនោម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOHgrhM1N2SuvJ-LUhGsdRvT7DeP2rypL3IrVlSI2pr6MHpLUO5yHJvuIEMDfPoKd5xOszt_JQH53W5K0O9NAUYnckbGtaMPHSk6QCuBwMAsGWoOxpR3ff0dl6KV0aLIzmRNYQQWW5YHwvUHeHjvCVzb3yyHr1LyfuBVa_j4aohM7uayNaQq_c80R5n7eL/s2560/image_2024-12-02_16-09-49.png

២-អាហារសម្បូរស្ករ ៖ រួមមាន នំខេក, ស្ករគ្រាប់ ឬភេសជ្ជៈរសជាតិផ្អែម ពីព្រោះវាផ្តល់នូវកាឡូរីគ្មានប្រយោជន៍ និងឆាប់ឡើងទម្ងន់, កើតជំងឺទឹកនោមផ្អែម និងបេះដូង ។ លោកគ្រូពេទ្យចិនបានណែនាំឱ្យមនុស្សចាស់កាត់បន្ថយការបរិភោគអាហារសម្បូរស្ករនៅពេលព្រឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmJDMTGWmvFLUAiWVqidXryx-kBhODnmy7iOrgzUdwv9mLWzLZI0MTQxP7z1nLVEWRMS6O2WGixmOjakhBrHWDF-_IjG5HZL4sLYXUoTTwABKSIROPSKJ5XRv4cvdDCPmCVe91ppmnjGNz1ypqqpdxP68-YBnh2CAz6ex9Kzb4aFrx1DgaHqHpY5ymOL6h/s1024/image_2024-12-02_16-09-51.png

៣-អាហារកែច្នៃ ៖ រួមមាន មីកញ្ចប់, អាហារក្លាសេ និងអាហារកំប៉ុង ដោយសារវាមានអំបិល, សារធាតុរក្សាទុកអាហារឱ្យបានយូរ និងការបន្ថែមរសជាតិច្រើន ។ អាហារទាំងនេះពុំផ្តល់ផលល្អដល់សុខភាពឡើយ ជាពិសេស មនុស្សចាស់ បើបរិភោគអំបិលច្រើនពេកអាចធ្វើឱ្យប៉ះពាល់សម្ពាធឈាម, ហើម និងតម្រងនោម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii8rgufGboYWf2pM73URBdsiJtuDPEf9_IoGhBXzPQkwLLNncgI9-vzA9gEgI1opU3lBGEbTZUxz1051w6c6GDP6fx36rV0YV4tIhRqO1VhRJoI_6Cqo1aH5TvWg9Ne6ihU1bHnhXJpYCIviIcheqd9HmH5WAHcMPAfDtlmebdoxc82WMWR2KTmKN_kJK_/s1000/image_2024-12-02_16-09-52.png

លោកគ្រូពេទ្យបញ្ជាក់ថា មនុស្សគ្រប់រូប ជាពិសេស មនុស្សចាស់ត្រូវតែផឹកទឹកនៅពេលព្រឹក ពីព្រោះពេលក្រោកពីដំណេក រាងកាយនឹងខ្វះទឹក ។ ការផឹកទឹកក្តៅឧណ្ឌៗពេលព្រឹកពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះវាមិនត្រឹមតែជួយបំពេញបរិមាណទឹកដែលរាងកាយខ្វះខាតពេលយប់ប៉ុណ្ណោះទេ ប៉ុន្តែវានឹងជំរុញដល់ប្រព័ន្ធរំលាយអាហារ និងកាត់បន្ថយការទល់លាមក ដែលមនុស្សចាស់តែងតែប្រឈមញឹកញាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjdm_BfDT919u7n4oLf1Hxljxrt7UmCB9zn5VEqsEIStDhwnEW61u23AtiPzRhWM6gfCUby_KeNTkMrU-HYq20vlWD7UF0Wg-u9m_6_bu1_q1GpSZDyG6K5TOKlOVzj9mtMnfaa1450wteizbXRzjZDJ4c2dRrCC97AlA99xUcj_MB-bHQVBJUI6E5zgNl/s1600/image_2024-12-02_16-09-52%20(2).png
ការបរិភោគអាហារពេលព្រឹកបានត្រឹមត្រូវ និងផ្តល់នូវអាហារូបត្ថម្ភ នឹងជួយឱ្យមនុស្សចាស់មានសុខភាពល្អ ពីព្រោះអាហារព្រឹកផ្តល់នូវថាមពលពេញមួយថ្ងៃ ។ ជាមួយគ្នានេះ វាក៏ជួយដល់ការរំលាយអាហារផងដែរ ហើយការបរិភោគអាហារមានជាតិសរសៃខ្ពស់នឹងធ្វើឱ្យរាងកាយចៀសផុតពីជំងឺរ៉ាំរ៉ៃ ដូចជា ៖ ជំងឺលើសឈាម, ទឹកនោមផ្អែម និងសរសៃឈាមបេះដូង ៕