មនុស្សគ្រប់រូប មិនថាប្រុស ឬស្រីនោះទេ សុទ្ធតែប្រាថ្នាចង់បានធ្មេញសភ្លឺថ្លា និងស្រស់ស្អាតជានិច្ច ដើម្បីបង្កើនសម្រស់របស់ខ្លួន។ ជាការពិតណាស់ កាលដែលមានធ្មេញលឿងគឺជាក្ដីកង្វល់របស់មនុស្សគ្រប់វ័យ ព្រោះពេលញញឹមទៅអាចធ្វើឱ្យបាត់បង់នូវភាពទាក់ទាញ និងទំនុកចិត្ត។ ដូច្នេះហើយអត្ថបទនេះនឹងនាំប្រិយមិត្តមកដឹងពីវិធីសាស្ត្រព្យាបាលធ្មេញឱ្យសស្អាត រឹងមាំ និងមានខ្យល់ដង្ហើមស្រស់ថ្លាដោយខ្លួនឯង៖ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeBEV4KbnrctXz5LEDbm-uBHYNPZh6u6pZAKNallyLgM8KdZ20hETLh0LWQ8WYDoeGFnbRW09pXfIkHTTKi1C6dwtKtQSXdeWHo77IY1b2C9k2Qqz5MdoJQpB2BnywJBVW1mkAfdm05_gPHH0iPFTVrDSosdB0puhghqcjTuDLXeoPOD96XQWjPEZ5Iqtl/s800/image_2024-12-02_13-59-52.png

១.រមៀត៖ រមៀតមានសារធាតុ curcumin ដែលជាសមាសធាតុប្រឆាំងការរលាក ប្រឆាំងបាក់តេរី ក៏ដូចជាអាចជួយកាត់បន្ថយកំណក និងរលាកអញ្ចាញធ្មេញ។ លើសពីនេះវាក៏ជួយធ្វើឱ្យធ្មេញស មានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលបញ្ហាមាត់ធ្មេញ ដូចជាការពុកធ្មេញ និងក្លិនមាត់មិនល្អថែមទៀតផង។ ដូច្នេះអ្នកគ្រាន់តែលាយម្សៅរមៀតបន្តិចជាមួយទឹក ឬប្រេងដូង ដើម្បីបង្កើតជាម្សៅបិទភ្ជាប់ លាបល្បាយលើធ្មេញរបស់អ្នកជាមួយនឹងច្រាសដុសធ្មេញ ទុកចោលពីរបីនាទី រួចលាងទឹកចេញជាការស្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE9K-5THk9X6yer1LsRHe365052dOhJh_fcE2O6uG7xeaS8k226DdBMQ1ZpJmeTH7MggjYfRn9rUdOJlc_S24FfWzYXYVNG9hS4jl134bUx-vzbf9CgwyVznDVrv8XbMnlVsPh5embmXbxRGtVdAMrRvCC4inVV5qQA-6h57_VwkAzrv-O_L0KIxUAceXN/s1146/image_2024-12-02_13-59-52%20(2).png

២.ផ្កាក្លាំពូ៖ ផ្កាក្លាំពូមានផ្ទុកសារធាតុ eugenol ដែលជាសារធាតុមាននៅក្នុងប្រេងផ្កាក្លាំពូ។ ប្រេងរបស់វាមានប្រសិទ្ធភាពប្រឆាំងនឹងបាក់តេរីដែលបណ្តាលឱ្យមានបន្ទះធ្មេញ និងក្លិនមាត់មិនល្អ។ ហេតុនេះអ្នកត្រូវកិនផ្កាក្លាំពូ ទៅជាម្សៅហើយលាយជាមួយប្រេងអូលីវបន្តិចដើម្បីបង្កើតជាម្សៅបិទភ្ជាប់។ ដុសធ្មេញរបស់អ្នកជាមួយនឹងល្បាយនេះ ឬគ្រាន់តែទំពារស្លឹករបស់វាពីរបីនាទីនោះធ្មេញរបស់អ្នកនឹងស មានខ្យល់ដង្ហើមស្រស់ថ្លា។ ការប្រើប្រាស់វាជាទៀងទាត់អាចជួយរក្សាអនាម័យមាត់ រួមចំណែកធ្វើឱ្យធ្មេញសក្នុងរយៈពេលខ្លី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxahFESCdY0LjMCfX3XX9KS7rkvq7reIqJzTBSl_kMP2ecxlHB4LflTHPVQj-oV4P1A6tFUyxeqyK0ziCdi6MV9DUDMzqTdqxr8z2A9pi3EMOQp-mFv6tQVZEWy3_bV1MnWCcvw4U62mIpqLOl4oUkcJw6NfwFMczNJqXLD7qC2DeR4vbO_T3S986FnSf4/s640/image_2024-12-02_13-59-53.png

៣.ស្លឹកម្រះព្រៅ៖ យកស្លឹកម្រះព្រៅមួយបាច់ល្មមទៅហាលថ្ងៃឱ្យស្ងួត បន្ទាប់មកកិនឱ្យទៅជាម្សៅលាយជាមួយថ្នាំដុសធ្មេញដុសធម្មតា។ ម្រះព្រៅមានសមត្ថភាពពិសេសអាចកម្ចាត់ស្នាមលឿងធ្មេញដ៏ល្អ ហើយក៏អាចការពារជំងឺរាក់ស៊ីធ្មេញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMJlylfzoQ2KfVKgMyAoy30iVpqcnGIXdip-7CJhmeqbrRLLTx9redJ7-1rKpj3dX40aPifZK2E5QfF7qPSHWUkNerYgj5pHXX0IqVOpGmxJ5yUTIOY-w1i6LGZqhugeBo5H3KGNLdtncGdYIv7WcBBnbSTEra6kpuSzzt-NNDgZCHWSGmsmWYqIs9tg5x/s512/image_2024-12-02_13-59-54.png

៤.អំបិល៖ អ្នកអាចយកអំបិលចំនួនមួយស្លាបព្រាតូច លាយជាមួយទឹកក្រូចឆ្មារ រួចដាក់ថ្នាំដុសធ្មេញដែលមានពណ៌សបន្តិចចូលហើយលាយវាបញ្ជូលគ្នា បន្ទាប់មកអ្នកអាចយកម្រាមដៃបៀក រួចយកមកត្រដុសលើធ្មេញ នោះវានឹងអាចសបាន។ អ្នកអាចធ្វើបែបនេះចំនួនម្តងក្នុងមួយអាទិត្យបាន នោះអ្នកនឹងអាចឃើញលទ្ធផលដ៏ល្អបំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhinq9av0zYdICl5hFKIhmo2h38oyiAo5ZBb48nLMNjYgnASsQBEo3BiyEHaIWjrUaA76wipDgYdWNU6qi_Eff9tu1iiU1LgzhmZ3Ozg5B0lhnIF6ol_0btjfsYTjIVBneVe-vQJb1zuI3wBoE4Ehw-n_aXd3zoGpatbCVKm9_HCOOPGqEg0jRyeRksVw4X/s1200/image_2024-12-02_13-59-54%20(2).png