ការថែទាំរាងកាយឱ្យមានក្លិនក្រអូបពេញមួយថ្ងៃបានជួយបង្កើនទំនុកចិត្តនៅគ្រប់ទីកន្លែង មិនថាកន្លែងធ្វើការ ឬទីសាធារណៈ ។ នារីៗភាគច្រើនបានប្រើប្រាស់ទឹកអប់ ឬទឹកក្រអូបបាញ់ខ្លួនដើម្បីបំបាត់ក្លិនមិនល្អ ប៉ុន្តែការបរិភោគបន្លែ និងផ្លែឈើមួយចំនួន ក៏អាចជួយកាត់បន្ថយក្លិនខ្លួនបានដែរ ពីព្រោះសារធាតុចិញ្ចឹមក្នុងបន្លែ ផ្លែឈើ នឹងជួយបណ្តេញជាតិពុល ។

គួរតែបរិភោគបន្លែ និងផ្លែឈើខាងក្រោមនេះដើម្បីកាត់បន្ថយក្លិនខ្លួន ជាពិសស នារីៗ ៖

១-យ៉ាអ៊ួ ៖ យ៉ាអ៊ួមានបាក់តេរីល្អឈ្មោះ ប្រូបាយអូទិក ដែលជួយឱ្យប្រព័ន្ធរំលាយអាហារមានតុល្យភាព និងកាត់បន្ថយក្លិនមិនល្អចេញពីរាងកាយ ។ ការបរិភោគយ៉ាអ៊ួញឹកញាប់ជួយឱ្យបត់ជើងស្រួល, កាត់បន្ថយការប្រមូលផ្តុំកាកសំណល់បណ្តាលឱ្យមានក្លិនមិនល្អ និងបំបាត់ក្លិនមាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD7WFOiQdXxSqMMPtG6YRmyzk78JE4dOBgiKUoUjRuoy6j6u0MckCXQsxFPxeJo4DZja0v_5ScENdchlAA7gj2JKcrZnh2N-wnJDhn-SwyvImP70iqtROegq_ek_UUWlzzRcWsueIwxzhSGNFNJIiLg5ezPg2JigBw4LS46nN6_xeHwqvRw4XdOq74mF-G/s1024/image_2024-12-02_13-53-24.png

២-ខ្ញី ៖ ខ្ចីមានសារធាតុប្រឆាំងមេរោគ, កម្ចាត់ក្លិនមិនល្អក្នុងរាងកាយ, ជួយរំលាយអាហារ និងលាងជាតិពុល ហើយការបរិភោគខ្ញីអាចជួយឱ្យក្លិនខ្លួនក្រអូបពេញមួយថ្ងៃ ។ គួរសាកល្បងផឹកទឹកខ្ញី ឬយកខ្ញីមកដាក់ក្នុងអាហារ ដូចជា ៖ ទឹកស៊ុប ឬអាហារប្រភេទឆា ដើម្បីកាត់បន្ថយក្លិនមិនល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyjpsfmZpzac81DXekBzmu8ADnTRB1l1_n16NQ7vkAP-vA0SY2aDmY0IOR_GRlsiC0JBgMS2vaXRd3-62Cw0vvwpRFYeUOM8F5KOur3gKHryUvQkKvX3jVLq5yBtbYRWQSBt7kuv2Qjsktz4bCrrN4Kc8RKhuwdF4aHVMZidN7vNAnI_HM1Z_0YZkwH55O/s1500/image_2024-12-02_13-53-24%20(2).png

៣-ក្រូចឆ្មារ ៖ ក្រូចឆ្មារមានវីតាមីន C និងអាស៊ីតអាចជួយបណ្តេញជាតិពុលក្នុងខ្លួន, កម្ចាត់ក្លិនញើស និងកាត់បន្ថយការប្រមូលផ្តុំបាក់តេរីដែលជាមូលហេតុកើតក្លិនមិនល្អ ។ ការផឹកទឹកក្រូចឆ្មារស្រស់ៗ ឬផឹកក្រូចឆ្មារលាយទឹកក្តៅឧណ្ឌៗនៅពេលព្រឹក នឹងធ្វើឱ្យរាងកាយក្រអូបតាមធម្មជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnPLDeAezYja1mcFgH_EZAq74zGtrXdUuAGU6c9z0cmAGCV3oUMN65VI2O0UdjzqWr5vpCs-KQkY9_tChc69RzwQi2xVe42ss5zNixH5ry_6ejQzQbowpbdA5GGxVv-HiQmiPm8DIotM8mCt490o_RX8SmWjS4Z6UnYOP9CIyyN0MANIe46TKKc6yatRRM/s1155/image_2024-12-02_13-53-25.png

៤-ស្លឹកជីអង្កាម ៖ ស្លឹកជីអង្កាមមានក្លិនខ្លាំង ហើយផ្នែកខាងក្នុងមានប្រេងក្រអូបតាមធម្មជាតិ ។ វាអាចកាត់បន្ថយការប្រមូលផ្តុំបាក់តេរីដែលបណ្តាលឱ្យមានក្លិនមិនល្អ ហើយក្លិនរបស់វានឹងបង្កើនអារម្មណ៍ស្រស់ថ្លា ។ គួរបរិភោគស្លឹកជីអង្កាមស្រស់ៗ ឬផឹកតែជីអង្កាម ឬដាក់វាក្នុងទឹកធម្មតា ដើម្បីឱ្យក្លិនខ្លួនក្រអូបពេញមួយថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaCSFRpStGUj9v2oXwuC4rdq2c8KLf2_2OvkYvK43ExqFjZ54JPnXyLDsOFcmT3A83Pqq71EjqmDv2jEdCXZZvWr0FptTQdjGUXOHkv00wQnPR_Ng_MfravLwhkmiT3H1apbYulqQGAoAtq8vbSLdEtnDgZYKArStwZbsQydkVsTMt9gGq0kQSoBXkD915/s512/image_2024-12-02_13-53-26%20(2).png

៥-ផ្លែក្រូច ៖ ផ្លែក្រូចសម្បូរវីតាមីន C ជួយបណ្តេញជាតិពុល, ប្រឆាំងមេរោគ ហើយថែមទាំងមានអាស៊ីតជួយដល់ការរំលាយអាហារបានល្អ ។ ការបរិភោគក្រូចញឹកញាប់បង្កើនក្លិនក្រអូបរបស់រាងកាយ និងកាត់បន្ថយក្លិនមិនល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYoEVT7pwkW55lmBP_zvZe0VsOFxJf9mhzb-5592-ZU9GyUdT78xNEe4mICNhN4p2OBszYYNl7Ff9Q8A8WmEHsJXUyGgEGHaeF_54q1Pvpn18hFAKz2NbWZ4Cu-0uoVEn7V-KxWYPHKMasiu4snbzpywaR-ti4kyNxOdmw7F_vTBJBSoQqh5985IBWWTAz/s1024/image_2024-12-02_13-53-26.png

៦-ផ្លែប៉ោម ៖ ផ្លែប៉ោមមានជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចកាត់បន្ថយការប្រមូលផ្តុំជាតិពុលក្នុងប្រព័ន្ធរំលាយអាហារ, រាងកាយក្រអូបតាមធម្មជាតិ និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ។ ហេតុនេះ គួរបរិភោគផ្លែប៉ោមរាល់ថ្ងៃដើម្បីឱ្យស្បែកភ្លឺថ្លា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-UUQDlzqip4zbixbdVwHy14jzE57wPlyELKSvBqfNQH4sEqJJWfnoP1Q5XmZ25xVzQ2f3qvG2gYcAdzIpvHvzkl9i5gn3r5FHVokfbR5H5UHxsaPXj2DyN1SdCWTPKdPIYcMlx7rEL0TVN3vOrxKzBOhjz0kdWr4o0_UFtHoK1vzY2dZRQYE1upKsS5sT/s1200/image_2024-12-02_13-53-26%20(3).png

៧-ស្លឹកគ្រៃ និងស្លឹកតើយ ៖ ស្លឹកគ្រៃ និងស្លឹកតើយ ក៏អាចបំបាត់ក្លិនខ្លួនបានដែរ ពីព្រោះស្លឹកគ្រៃមានសារធាតុប្រឆាំងបាក់តេរី និងបណ្តេញជាតិពុល ខណៈស្លឹកតើយមានក្លិបក្រអូបស្រាលពីធម្មជាតិ ។ យើងអាចយកស្លឹកគ្រៃ ឬស្លឹកតើយ មកដាំទឹកផឹកដើម្បីឱ្យក្លិនខ្លួនក្រអូប ដោយពុំចាំបាច់ប្រើទឹកអប់ ។ ក្រៅពីនេះ អាចយកវាទៅដាក់ក្នុងអាហារបានដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm-48veoQnJuWf1Rk6yT1m34sy7og2s7d4La1w9pEczo-gj0UpRGrjkrFu3MGZKUUPytGOj4ExX30Ewnu-nn2qhx7rT6NBhdiFHeekedg9CcmeXALIvpZ4sihwU42EYghW4A5qOrgQjJLEsObZgiK5L3KHxEDGgDgRi81p2RmH1DbH5rf2BEBHQu9M0QpR/s600/image_2024-12-02_13-53-28.png

ក្រៅពីការបរិភោគបន្លែ និងផ្លែឈើទាំងនេះហើយ យើងគួរផឹកទឹកឱ្យបានគ្រប់គ្រាន់ គឺចាប់ពី៨កែវ ទៅ១០កែវក្នុង១ថ្ងៃ ពីព្រោះវាអាចបណ្តេញជាតិពុល និងបាក់តេរីពីរាងកាយ ។ ម្យ៉ាងទៀត គួរជ្រើសរើសសម្លៀកបំពាក់ណាមានខ្យល់ចេញ-ចូលល្អ និងសម្អាតខ្លួនជានិច្ច ៕