យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានគូសបញ្ជាក់ថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរលើកទី២៩ឆ្នាំ២០២៤ នៅខេត្តសៀមរាបចាប់ផ្តើមនាព្រឹកព្រលឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នេះដោយមានអ្នកចូលរួមជាអត្តពលិកអាជីព ពាក់កណ្ដាលអាជីព និងមិនមែនអាជីព បានជួបជុំគ្នានៅខាងមុខប្រាសាទ អង្គរ ដែល មានមនុស្សសរុប ១៣ ៨៧៧នាក់ ក្នុងនោះជនបរទេសមានចំនួន ៣ ៣៤៥នាក់ មកពី ៨៧ប្រទេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_RbzwekIPyjSCFEMZ6qPwVNXmJNZGjRVIbZxhF27ZiC1spTbU-4gKhJqSDtmskBeUQY_h6TG6mP8wED67Zk8dAnsww-s-5ou8JM9VootkyKznZbf9eRADa5LaG3lSB-kzrgIhvT38M08lKNwCIfA4J43EbW4YbnVrIxYyTPnfQd1eCy4CtPktN6kSU2eP/s1280/468598792_573442785488227_2410737716722897682_n.jpg
គណៈកម្មការរៀបចំកម្មវិធីបានបញ្ជាក់ថា ចំនួននេះបានបំបែកកំណត់ត្រានៃការរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ តាំងពីឆ្នាំ១៩៩៦ ដែលមានអ្នកចូលរួមប្រមាណជាង ៦០០នាក់ មកពីជាង ១០ ប្រទេសតែប៉ុណ្ណោះ។ ជាលទ្ធផលជ័យលាភីចំណាត់ថ្នាក់លេខ១, ២ និងលេខ៣ រត់ចម្ងាយ ២១គីឡូម៉ែត្របានទៅលើកីឡាការនីមកពីប្រទេសជប៉ុនទាំង៣រូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKgw-xkTrzm9SKbFs5xa_6tWXnz8Tpe387oU9zWglJ8TXmv9Y111KYYr49zmV_bFkqKe5og7HoJzOw-CEsJteZMUQ1Iq7i2kklkoTtLREJr_UM7ovBJ-7y90thIryifCvvF-d2fmw1du3lmIcfd6SRFAWILYbPmFcYeRAEPxJWRMEClRc-ZSuPStog5oJ2/s1280/468783845_573443518821487_7512876106135523207_n.jpg

ប្រភពដដែលបានឲ្យដឹងទៀតថា នៅក្នុងព្រឹត្តិការណ៍នេះ ក៏រួមមានវត្តមានប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងសមាជិករាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ ចូលរួមបើក និងរត់ជាមួយ អត្តពលិកផងបានញ៉ាំងឱ្យព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់ កណ្តាល ម៉ារ៉ាតុង អង្គរលើកទី២៩ ឆ្នាំនេះ កាន់តែមានភាពអធិកអធមក្រៃលែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWcCE2PrlsZIiCM7ES5qaNrkWJ7buTnOwgaoRLU33_iStqwSnm2pRvDPXEeDH79Gox9UuZanJLrFqi_JJN6dCSufk6CMxLC5MYqnfGx1Vs3HIZSOKw-16UQ291RfirGhAB8Fo6NE2gZ9S31jyh6vvTwk0eM4W8HvUuVysBehDa4TF2TCuIODhtLAWhwJtV/s1280/468809744_573444022154770_4315778148160116394_n.jpg
សូមជម្រាបថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ ដ៏ធំនិងមានវ័យចំណាស់ជាងគេរបស់កម្ពុជាមួយនេះ មាន គោល បំណងចម្បង លើកកម្ពស់ដល់វិស័យមនុស្សធម៌ ជាពិសេសជនពិការ ដែលរងគ្រោះដោយសារគ្រាប់មីន។ ទិវានេះមានការគាំទ្រ យ៉ាងពេញ ទំហឹង ពីរាជរដ្ឋាភិបាល និងបច្ចេកទេសរត់ប្រណាំងស្ដង់ដារ កម្រិត អន្តរជាតិដោយគណៈកម្មាធិការម៉ារ៉ាតុងពិភពលោក IAAF និងAIMF។ ការរត់ប្រណាំងអន្តរជាតិនេះដែរមានវិញ្ញាសារចម្ងាយ ៣ គីឡូម៉ែត្រ, ៥ គីឡូម៉ែត្រ, ១០ គីឡូម៉ែត្រ និង ២១ គីឡូម៉ែត្រ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeEuZdeZHES3KxXQ12l19Dv8Cf6zFJlxAcGsUwbTg7W8hn9Q6U-oLA9JWCBiUSoxeid_7a36Vj2NDeiseDDMYmES11r6Ais8Jtozf_NHWw3dxvKzd410l9Q7txl6xzTXDeW5xrFp80PQRSDzbBNyfawhTcG8nieF-xRUzGGM6d4r5E57g7Tz0jXrIyBEnS/s1280/468907349_573443812154791_7420018344015306833_n.jpg