មនុស្សគ្រប់គ្នាតែងតែប្រើប្រាស់ច្រាសដុសធ្មេញជារៀងរាល់ថ្ងៃ ហើយមានទម្លាប់ទុកវានៅក្នុងបន្ទប់ទឹក ប៉ុន្តែលោកវេជ្ជបណ្ឌិតអង់គ្លេសឯកទេសសុខភាពមាត់ធ្មេញ ហាមដាច់ខាតកុំទុកច្រាសដុសធ្មេញក្នុងបន្ទប់ទឹក ដោយសារវានឹងចម្លងមេរោគយ៉ាងច្រើនដែលយើងនឹកស្មានពុំដល់ ។ ក្រៅពីនេះ លោកវេជ្ជបណ្ឌិតក៏បានណែនាំពីវិធីប្រើប្រាស់ច្រាសផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnwK86iA1ITi9pFObsICM4JGcoMwOJqV-WmGaYKVS7MJ2EJ163_VFWmS_LnTuevb-Ogp27hjCt_XFlXagChYOkmsRu0wulKJJhBevhwVA0hlulfBAXq6oXPx0cyzEJyJHMh7wtIDopxM1blQZunjUuoqOYPmOvp_dKTDSoxbKBiddUmEObLQnRY4T_zqGY/s1200/image_2024-12-02_13-57-36%20(2).png
លោកវេជ្ជបណ្ឌិត Upen Vithlani មានឯកទេសផ្នែកសុខភាពមាត់ធ្មេញ និងជាស្ថាបិកអង្គការ MyMouth នៅប្រទេសអង់គ្លេស បានផ្តល់ចំណេះដឹងអំពីសុខភាពមាត់ធ្មេញ និងការជ្រើសរើសផលិតផលផ្សេងៗយកមកប្រើប្រាស់ថា ច្រាសដុសធ្មេញនីមួយៗពោរពេញទៅដោយមេរោគយ៉ាងច្រើន ដូចជា ៖ មេរោគ E. coli ធ្វើឱ្យចុកពោះ, រមួលក្រពើ, គ្រុនក្តៅស្រាល និងមានមេរោគស្បែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVIeGjxbxmC0YFklQmTcOLiEROT28r-WoyxxtDjxmCU5qWFk7fZUoDTzI-uLbEm8cA4IomCys4SmEbYDt-iA_qO4ejOAQrA9v1A2mWUVkShd-j5xgroZYiGkCkTpbddYFZZ2Wy_NKJA1PBK7cLk15-f4XA7b3nbSiCzIfSejR5b_P7Q5951gW0qD868BgE/s1100/image_2024-12-02_13-57-36.png

លើសពីនេះ លោកវេជ្ជបណ្ឌិតបានដាស់តឿនថា បើទុកច្រាសដុសធ្មេញនៅកន្លែងពុំសមរម្យ គឺយើងអាចប្រឈមនឹងការឆ្លងមេរោគពីកំទេចលាមកបាន ។ កំទេចលាមកនឹងជាប់លើច្រាសដុសធ្មេញ ជាពិសេស ពេលទុកវាក្នុងបន្ទប់ទឹក ។ នៅក្នុងមាត់របស់យើងពោរពេញទៅដោយមេរោគយ៉ាងច្រើន ហើយមេរោគទាំងនេះនឹងនៅជាប់ច្រាសដុសធ្មេញផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3H1u8wB_3n93v0Q-G-7XNH4fJo5dxVYujXIA9FV9z2CnS0Lm2I31GzClNbaBtQZr3-zaNdh0lCZ9rY1BMYjdWYOjQaiTnd7WUM69DP4WymwQMqvFjJlugWYKFOQNCpjWGxgdM8ur4VyKnQ26jMXS3hwgVvsr-YMXrad2vLHpb11jTJOKJKUQUNjzsM72m/s1280/image_2024-12-02_13-57-37.png
តាមការស្រាវជ្រាវបញ្ជាក់ថា នៅលើច្រាសដុសធ្មេញនីមួយៗ (ច្រាសដែលប្រើប្រាស់រួច) គឺផ្ទុកមេរោគរហូតដល់១០លានប្រភេទ ។ ដូច្នេះ លោកវេជ្ជបណ្ឌិត Upen Vithlani បានផ្តាំផ្ញើឱ្យសម្អាតវាឱ្យស្អាតបំផុត ដើម្បីថែរក្សាសុខភាពមាត់ធ្មេញ និងរាងកាយ ។

លោកវេជ្ជបណ្ឌិតបានណែនាំពីការប្រើប្រាស់ច្រាសដុសធ្មេញដូចខាងក្រោមនេះ ៖

-កុំទុកច្រាសដុសធ្មេញនៅក្បែរចានបង្គន់បើកគំរប ពីព្រោះអាចធ្វើឱ្យកំទេចលាមកនៅលាយឡំជាមួយច្រាសដុសធ្មេញ ហើយគួរទុកវានៅក្រៅបន្ទប់ទឹក
-ហាមធ្វើឱ្យច្រាសដុសធ្មេញជ្រុះលើឥដ្ឋ ពីព្រោះវានឹងលាយឡំជាមួយមេរោគ ឬកំទេចលាមកនៅលើឥដ្ឋ
-លាងសម្អាតច្រាសដុសធ្មេញដោយទឹកស្អាត និងជូតវាឱ្យស្អាតពេលប្រើប្រាស់រួច ហើយគួរគ្របគំរបឱ្យជិត ឬដាក់ក្នុងប្រអប់ជ័រ
-គួរផ្លាស់ប្តូរច្រាសដុសធ្មេញថ្មី ពេលប្រើប្រាស់ចាប់ពី៣ខែ ទៅ៤ខែ ដើម្បីកាត់បន្ថយការប្រមូលផ្តុំមេរោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin1D_bORwmpi7fLGyXUhC16GtPtGcIhmbiielrV2pjsDhuTJqaLI2uzGUxiPlzcX-SBQFgcNXlM6ehZ5X6Ufk01AOrXji8Nvoqn9JOGsgooSTWxPhWefAYDY-MsqPJ4Yc-FLMYMzJgOxXgrBs_8igS7NKltrnpmRtjTnzZlzVpm3d9GSBWiQsvNvIc0fti/s740/image_2024-12-02_13-57-38%20(2).png

សរុបមក បើទុកដាក់ច្រាសដុសធ្មេញនៅកន្លែងត្រឹមត្រូវ វាមិនត្រឹមតែមានអនាម័យប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងចៀសផុតពីផលប៉ះពាល់សុខភាពផ្សេងៗដែលបណ្តាលមកពីទម្លាប់មិនល្អ ។ ក្រៅពីនេះ គួរតែជ្រើសរើសប្រភេទថ្នាំដុសធ្មេញផងដែរ ពីព្រោះថ្នាំដុសធ្មេញល្អ មិនត្រឹមតែមានក្លិនក្រអូបប៉ុណ្ណោះទេ ប៉ុន្តែវាផ្សំពីសារធាតុ Triclosan ដែលមានតួនាទីសំខាន់ក្នុងការសំអាតធ្មេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBFN9W8u_x5VwqK4_qnxcEPPcMrUsvdWkGc2t49Xf21rmqVWhiyzDruaYrVfCcGSdOzaoujiyTy0kJB20QI1uc3LEb0HdRvQSRTFpte-i2Wsh3Cub8G0A2Fz1vTulIch_s22YMToK9cYDTmQMxkXdam3v7L_Ub7AWOjFJFGSWFEGnPLwWoYEhi1_Mtsj8o/s920/image_2024-12-02_13-57-38.png

ចុងក្រោយ សូមកុំយកច្រាសដុសធ្មេញរបស់អ្នកដទៃមកប្រើប្រាស់ឱ្យសោះ បើទោះជាយើងស្និទ្ធស្នាលជាមួយគ្នាខ្លាំងក្តី ពីព្រោះវាជារបស់ប្រើប្រាស់ផ្ទាល់ខ្លួន ។ ការច្រឡំដៃយកច្រាសអ្នកដទៃមកដុសធ្មេញ វានឹងចម្លងមេរោគយ៉ាងច្រើនមកខ្លួនយើង ៕