រី ស្រីនេត ដែលសុខចិត្តលុបចោលលំដាប់រងទី១ Miss Grand Cambodia 2024 បន្ទាប់ពីមានបញ្ហាចម្រូងចម្រាសបានធ្វើឱ្យមហាជនរំជួលចិត្តពេញបណ្តាញសង្គមបន្ទាប់ពីរូបនាងនិយាយរៀបរាប់ទាំងទឹកភ្នែកហូររហាមពីស្ថានភាពគ្រួសារស្ថិតនៅក្នុងជីវភាពលំបាក។
នៅក្នុងកម្មវិធីមួយ រី ស្រីនេត និង ម៉ាច ដាវី មានកម្មវិធីជាមួយគ្នាដោយបានបកស្រាយបទចម្រៀងយ៉ាងពីរោះមិនចាញ់តារាចម្រៀងអាជីពប៉ុន្មាននោះទេ។ ជាមួយនឹងការចាប់អារម្មណ៍សំឡេងរបស់បវរកញ្ញាទាំងពីររូបទស្សនិកជនអ្នកប្រើប្រាស់បណ្តាញសង្គមក៏បានចាប់អារម្មណ៍ពីការរៀបរាប់របស់ រី ស្រីនេត ជាមួយនឹងទឹកភ្នែកជោគថ្ពាល់។
រៀបរាប់ពីបទពិសោធន៍ផ្ទាល់ខ្លួនចែករំលែកទៅដល់ហ្វេនៗ ស្រីនេត ថាមនុស្សម្នាក់ៗតែងតែមានផលលំបាករៀងៗខ្លួនហើយទន្ទឹមនឹងការលំបាកត្រូវតែចេះរកដំណោះស្រាយមួយអាចជួយខ្លួនឯងកាន់តែទៅមុខ កុំទុកខ្លួនឯងចោល។ ក្នុងនោះ រី ស្រីនេត បានលើកពីការស្លៀកពាក់របស់ខ្លួនដែលមិនសូវមានខោអាវស្លៀកពាក់ស្អាតដូចអ្នកដទៃ។ នាងបាននិយាយថា មិនមែនមិនចង់ទិញខោអាវស្អាតពាក់នោះទេ ប៉ុន្តែយើងនៅកម្រិតមួយទៀត មិនទាន់អាចឈានដល់កម្រិតដូចដែលគេនិយាយនោះទេ ហើយមនុស្សម្នាក់ៗតែងតែចង់ឱ្យខ្លួនឯងល្អ មានក្រេដីតល្អ។.png)
តស៊ូលើអាជីពសិល្បៈរហូតដល់គ្រួសារហៅត្រឡប់ទៅផ្ទះវិញព្រោះតែឃើញសភាពស្គមស្គាំងរបស់ ស្រីនេត ប៉ុន្តែនាងមិនបោះបង់បន្តដំណើរទៅមុខទៀតចាប់យកក្តីស្រមៃរបស់ខ្លួនឱ្យបាន នឹងធ្វើឱ្យគ្រួសាររស់នៅដោយសុខសប្បាយ មិនខ្វះព្រឹក ខ្វះល្ងាច ជួយប្អូនៗហើយមកដល់ថ្ងៃនេះហើយនាងគិតថានាងនៅមិនទាន់ធ្វើបាននៅឡើយ។.png)
គួរបញ្ជាក់ថា កាលពីកន្លងមកនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទម្លាយពីភាពល្អរបស់ ស្រីនេត ជាមនុស្សដែលមានសណ្តានចិត្តល្អ តស៊ូ ជាអ្នកជួយបង្ហាត់ការសម្តែងដល់នាង។ ស្រីនេត ជាមនុស្សមានអត្តចរិតល្អ ជួយអ្នកដទៃដោយមិនគិតពីផលតបស្នង៕










